Thursday, May 2, 2024
Homeព័ត៌មានជាតិសម្តេច​​ហ៊ុន សែន រសៀល​​នេះ អញ្ជើញ បើក​​​ការ​​ប្រកួត​​កីឡា​​ជាតិ

សម្តេច​​ហ៊ុន សែន រសៀល​​នេះ អញ្ជើញ បើក​​​ការ​​ប្រកួត​​កីឡា​​ជាតិ

ភ្នំពេញ ៖ សម្តេចហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញ ជាអធិបតីក្នុងការបើកព្រឹត្តការណ៍ការប្រកួត កីឡាជាតិ លើកទី១ នារសៀលថ្ងៃទី២៨ ខែ តុលា ឆ្នាំ២០១៦នេះ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ ឱ្យដឹងកាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៦ថា “នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញ ចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកការ ប្រកួតកីឡាជាតិ លើកទី១ នៅពហុកីឡដ្ឋាន ជាតិអូឡាំពិក រាជធានីភ្នំពេញ។ ការប្រកួត គឺបានចាប់ផ្តើមកាលពីថ្ងៃទី២៥ តុលា រហូត ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ២០១៦។ ពិធីបើក ផ្លូវការនឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះ ដែលមាន កីឡា១៥ប្រភេទ និងមាន១៨៩វិញ្ញាសា។

sen-1

នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ បំផុត ក្នុងការលើកស្ទួយនិងជំរុញវិស័យកីឡា- ជាតិ ឱ្យកាន់តែរីកចម្រើនខ្ពស់ត្រដែតឡើង  និងដើម្បីត្រៀមរៀបចំខ្លួនក្នុងនាមជាម្ចាស់ផ្ទះ នៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (SEA-Games) នៅឆ្នាំ២០២៣ ខាងមុខនេះ ផងដែរ។

សូមប្រជាពលរដ្ឋ ជាពិសេស យុវជន យុវតី ចូលរួមទស្សនាគាំទ្រលើកទឹកចិត្តដល់ការប្រកួត កីឡាជាតិ លើកទី១នេះ ឱ្យបានច្រើនកុះករ ទាំងអស់គ្នាកុំបីខាន។ ជូនពរក្មួយៗកីឡាករ ទាំងអស់ ទទួលបានជោគជ័យនៅក្នុងការប្រកួត នេះ”។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ យុវជន និងកីឡា ពិធីបើកការ ប្រកួតកីឡាជាតិលើកទី១ នឹងប្រព្រឹត្តទៅនៅ វេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ នេះ។ ដោយឡែកពិធីបិទ នឹងប្រព្រឹត្តទៅនៅវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោម អធិបតីដ៏ខ្ពង់ខ្ពស់សម្តេចហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត។

ជាមួយនេះ កម្មវិធីបើក នឹងប្រព្រឹត្តទៅ ដោយមានទស្សនីយភាពជាច្រើន ដូចជាការ លោតឆត្រយោងរបស់កងពលតូចពិសេសឆត្រ- យោង៩១១ ការសម្តែងក្បាច់គុនរបស់កងទ័ព ក្បាច់គុនល្បុក្កតោ ចលនាសមស្របរបស់គរុសិស្ស អប់រំកាយនិងកីឡា ទស្សនីយភាពសិល្បៈជា- ច្រើនទម្រង់ អាយ៉ៃលោកព្រហ្ម ម៉ាញ តារា ចម្រៀងលោកព្រាប សុវត្ថិ កញ្ញាឱក សុគន្ធ- កញ្ញា និងកញ្ញាសុន ស្រីពេជ្រ មុននឹងក្បួន ព្យុហយាត្រារបស់ប្រតិភូកីឡារាជធានី ខេត្ត និងក្រសួងនានា ចូលទីលានប្រារឰពិធី។ ទន្ទឹម នឹងនោះ ក៏មានការរត់ភ្លើងគប់ពីសំណាក់ព្រឹទ្ធាចារ្យកីឡាល្បីៗ និងកីឡាករ កីឡាការិនីវ័យក្មេង ដែលមានកិត្តិស័ព្ទក្នុងវិស័យកីឡា ដូចជា វីរកីឡាការិនី កែ ឡេង វីរកីឡាការិនី ស៊ន សៀវម៉ី កីឡាករប្រាក់ មុនីឧត្តម និងកីឡាករ ចាន់ វឌ្ឍនាកា ជាដើម៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES