Thursday, April 25, 2024
Homeព័ត៌មានជាតិភរិយា​លោក​កែម ឡី អរគុណ​អ្នក​ចូល រួម​ហែ​រូប​សំណាក​ប្តី

ភរិយា​លោក​កែម ឡី អរគុណ​អ្នក​ចូល រួម​ហែ​រូប​សំណាក​ប្តី

ភ្នំពេញៈ បើទោះបីមិនបានមកចូលរួម ចាត់ចែងបុណ្យ១០០ថ្ងៃ សពស្វាមីក៏ដោយ ក៏ ភរិយាលោកបណ្ឌិតកែម ឡី បានបង្ហាញក្តីរំភើប និងថ្លែងអំណរគុណពីចម្ងាយ ទៅដល់ប្រជាពលរដ្ឋដែលបានចូលរួមបុណ្យសព និងដង្ហែរូប លោកបណ្ឌិតកែម ឡី ទៅតម្កល់ទុកនៅទីកន្លែង កំណើតឯខេត្តតាកែវ ដោយអ្នកស្រីបញ្ជាក់ថា អ្នកស្រី គ្មានអ្វីក្រៅពីម្រាមដៃដប់ សំពះសម្តែង នូវការអរគុណភ្ញៀវទាំងអស់នេះទេ។

អ្នកស្រីប៊ូ រចនា ភរិយាលោកបណ្ឌិត កែម ឡី បានសរសេរនៅក្នុងហ្វេសប៊ុករបស់ អ្នកស្រី ពីក្រៅប្រទេសមកថា “នាងខ្ញុំជា ភរិយាលោកកែម ឡី សូមថ្លែងអំណរគុណ ដល់លោកយាយ លោកតា ពុកម៉ែ អ៊ំពូ មីង បងប្អូនយុវជន យុវតីស្នេហាជាតិទាំងអស់ ដែល បានចូលរួមហែរូបសំណាកស្វាមីនាងខ្ញុំយ៉ាង ច្រើនកុះករ។ នាងខ្ញុំគ្មានអ្វីទេ មានតែម្រាម ដៃដប់ អរគុណដល់បងប្អូនជនរួមជាតិ ដែល បានចំណាយពេលដ៏មានតម្លៃ មកចូលរួមដង្ហែ រូបសំណាកទៅកាន់ឯខេត្តតាកែវ។ នាងខ្ញុំសូម អភ័យទោសផង ដែលមានរូបខ្លះជាប់ទៅមាន រូបស្រាបៀរ ដោយនាងខ្ញុំមិនបានមើល”។

គួរបញ្ជាក់ថា ក្បួនដង្ហែរូបសំណាកលោក បណ្ឌិតកែម ឡី បានទៅដល់ភូមិអង្គតាកុប ឃុំ លាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ស្រុកកំណើត របស់លោក កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ដោយមានអ្នកចូលរួមដង្ហែយ៉ាងច្រើន បើទោះបី ជាពេលនោះមានភ្លៀងធ្លាក់ខ្លះៗនៅតាមដងផ្លូវ ក៏ដោយ។

តាមគណៈកម្មការបុណ្យខួប១០០ថ្ងៃ សពលោក កែម ឡី បានប៉ាន់ស្មានថា ចំនួន អ្នកចូលរួមដង្ហែ អាចមានដល់ទៅ៥ម៉ឺននាក់ ដែលធ្វើដំណើរតាមម៉ូតូ កង់ និងរថយន្ត។

ពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃសពលោក បណ្ឌិតកែម ឡី ត្រូវបានរៀបចំធ្វើឡើង ចាប់ពី ថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ នៅឯវត្តពោធិយារាម ហៅវត្តចាស់ ស្ថិតក្នុង សង្កាត់ជ្រោយចង្វា ក្នុងរាជធានីភ្នំពេញ។ លុះ មកដល់ព្រឹកថ្ងៃទី១៦ ខែតុលា រូបសំណាកលោក បណ្ឌិតកែម ឡី ត្រូវបានដង្ហែចេញពីវត្តចាស់ ឆ្ពោះទៅតម្កល់នៅទីបញ្ចុះសពឯខេត្តតាកែវ។ ដោយឡែកនៅថ្ងៃទី១៧ ខែតុលា ជាកិច្ចដារ ឆ្លងបង្ហើយបុណ្យ នៅខេត្តតាកែវ ។ 

នៅក្នុងពិធីដង្ហែរូបសំណាកលោកបណ្ឌិត កែម ទ្បី នោះ បើទោះពុំមានវត្តមានអ្នកស្រី ប៊ូ រចនា ភរិយាលោកកែម ឡី ដោយសារ អ្នកស្រីទើបតែសម្រាលបុត្ររួចក៏ដោយ ក៏មាន ការកត់សម្គាល់ឃើញថា វត្តមានពលរដ្ឋ ក្មេង ចាស់ ប្រុសស្រី ដែលបានចូលរួមដង្ហែរូបសំណាក លោកកែម ទ្បី យ៉ាងច្រើនកុះករទាំងនោះ បានសម្តែងការសោកស្តាយដែលបាត់បង់អ្នក វិភាគសង្គមដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ដែលព្រាត់ស្លាប់ គ្មានថ្ងៃបានឃើញមុខវិញ ដោយសារតែជនឧក្រិដ្ឋបាញ់ប្រហារ។ ជាពិសេស ភរិយានិងកូន ដែលកំពុងស្ថិតនៅក្រៅប្រទេស នោះ ពិតជាទទួលអារម្មណ៍ស្រងេះស្រងោចសោកសង្រេងខ្លាំង ហើយតែងបញ្ចោញសារឈឺ ចាប់តាមបណ្តាញសង្គមហ្វេសប៊ុកជារឿយៗ។ ជាមួយគ្នានោះ ប្រជាពលរដ្ឋទាមទារឱ្យរាជរដ្ឋាភិបាល វែកមុខរកឃាតករពិត ដែលនៅពី ក្រោយការបាញ់សម្លាប់លោកបណ្ឌិតកែម ទ្បី នាំមកផ្តន្ទាទោសតាមច្បាប់

RELATED ARTICLES