Friday, April 26, 2024
Homeព័ត៌មានជាតិលោក​​កឹម សុខា ថ្ងៃទី​​០៤ វិច្ឆិកា តុលា​​ការ កំពូល​​ប្រកាស​​សាល​​ដីកា

លោក​​កឹម សុខា ថ្ងៃទី​​០៤ វិច្ឆិកា តុលា​​ការ កំពូល​​ប្រកាស​​សាល​​ដីកា

ភ្នំពេញ  នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០១៦ បន្ទាប់ពីបានបើកសវនាការរួចមក តុលាការកំពូលនៃព្រះរាជា ណាចក្រកម្ពុជា បាន សម្រេចលើកពេលប្រកាសសាលដីកាសំណុំរឿង លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ទៅថ្ងៃទី០៤ ខែ វិច្ឆិកា ឆ្នាំ២០១៦ ខាងមុខ។

ការសម្រេចរបស់តុលាការកំពូល ខាងលើ នេះ ធ្វើឡើងដោយលោកឃឹម ប៉ុណ្ណ ប្រធាន ក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល កាលពី ព្រឹកថ្ងៃទី២៨ តុលា។

kah-2

នៅក្នុងសវនាការ ក្រុមមេធាវីការពារក្តី ឱ្យលោកកឹម សុខា បានលើកឡើងថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ធ្វើឡើងដោយ ខុសនីតិវិធីច្បាប់ ហេតុនេះសុំស្នើឱ្យតុលាការ កំពូល ពិនិត្យមើលឡើងវិញ ជុំវិញនីតិវិធីរបស់ ចៅក្រមស៊ើបសួរ ចំពោះបទល្មើសដែលចៅក្រម បានធ្វើការចោទប្រកាន់លោកកឹម សុខា ពីបទ បដិសេធ ក្នុងការចូលខ្លួន។ ជាមួយនេះ ក្រុម មេធាវីរបស់លោកកឹម សុខា បានបញ្ជាក់ថា ការមិនចូលខ្លួនរបស់លោកកឹម សុខា មិនមែន ជាបទល្មើសជាក់ស្តែងនោះទេ ព្រោះកូនក្តីបាន ប្រាប់ពីមូលហេតុច្បាស់លាស់រួចហើយ ពិសេស គឺមានអភ័យឯកសិទ្ធិតំណាងរាស្ត្រទៀតផង។

យ៉ាងណា ក្រុមមេធាវីការពារក្តីឱ្យលោក កឹម សុខា នៅតែរំពឹងទុកថា ការប្រកាសសាលដីការបស់តុលាការកំពូល នាពេលខាងមុខនេះ នឹងអាចផ្តល់យុត្តិធម៌ជូនកូនក្តីរបស់លោក។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ ក្រុមមេធាវីការពារក្តីឱ្យ លោកកឹម សុខា ទាំង៥រូប បានដាក់បណ្តឹង សាទុក្ខឡើងទៅតុលាការកំពូល ដើម្បីឱ្យសភា ស៊ើបសួរពិនិត្យឡើងវិញជុំវិញការស៊ើបអង្កេត របស់សាលាដំបូងរាជធានីភ្នំពេញ ពីបទចោទ ប្រកាន់លោកកឹម សុខា ទាំងដែលលោកកឹម សុខា នៅមានអភ័យឯកសិទ្ធិសភា ជាអ្នកតំណាងរាស្ត្រនៅឡើយ។ ការរៀបចំបណ្តឹង សាជាថ្មីក្នុងសំណុំរឿងដដែលនេះ ធ្វើឡើង បន្ទាប់ពីសាលាឧទ្ធរណ៍បានសម្រេចបដិសេធ លើបណ្តឹងមួយនេះម្តងរួចមកហើយ កាលពី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ។

គួររំព្ញកថា កាលពីថ្ងៃ០៩ ខែកញ្ញា ឆ្នាំ ២០១៦ លោកកឹម សុខា ប្រធានស្តីទីគណបក្ស សង្គ្រោះជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់៥ខែ និងពិន័យជាប្រាក់ចំនួន៨០ម៉ឺនរៀល ពីបទ បដិសេធក្នុងការចូលខ្លួនបន្ទាប់ពីលោកកឹម សុខា មិនបានបង្ហាញខ្លួនតាមដីកាកោះរបស់តុលាការ ឱ្យចូលទៅបំភ្លឺក្នុងឋានៈជាសាក្សីពាក់ព័ន្ធសំណុំ រឿង សញ្ចារកម្មពាក់ព័ន្ធនឹងតំណាងរាស្ត្រ២ រូបរបស់គណបក្សសង្គ្រោះជាតិ គឺលោកតុ វ៉ាន់ចាន់ និងលោកពិន រតនា ពាក់ព័ន្ធបណ្តឹង របស់កញ្ញាខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលនាង បានសារភាពថា មានទំនាក់ទំនងផ្លូវភេទជាមួយ លោកដោយមានការរៀបចំសម្របសម្រួលដោយ តំណាងរាស្ត្រទាំង២រូបខាងលើ។ ក្រោយពីត្រូវ បានតុលាការចោទប្រកាន់ពីបទបដិសេធក្នុង ការចូលខ្លួននោះមក ចំណែកលោកកឹម សុខា បានចូលទៅសម្ងំស្នាក់នៅក្នុងទីស្នាក់ការកណ្តាល គណបក្សសង្គ្រោះជាតិ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំពេញ អស់រយៈពេល ប្រមាណ៥ខែមកហើយ គឺតាំងពីថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០១៦ មក៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES