Saturday, April 20, 2024
Homeព័ត៌មានជាតិកូនប្រុសបង្កើត កាប់ឪ៤ពូថៅស្លាប់ នៅស្រុកមោងប្ញស្សី

កូនប្រុសបង្កើត កាប់ឪ៤ពូថៅស្លាប់ នៅស្រុកមោងប្ញស្សី

ខេត្តបាត់ដំបង៖ បុរសជាកូនប្រុសអកតញ្ញូម្នាក់ បន្ទាប់ពីមានទំនាស់បន្តិចបន្តួចជាមួយឪពុក បង្កើត បានទាញពូថៅកាប់ឪពុកចំនួន៤ពូថៅ បណ្តាលឱ្យដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ពេលបញ្ជូនទៅមន្ទីរពេទ្យ បង្កឱ្យមានការភ្ញាក់ ផ្អើលឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចបឹងប្ញស្សី ស្ថិតក្នុងភូមិព្រះធាតុ ឃុំរបស់មង្គល ស្រុកមោងប្ញស្សី ។

ជនរងគ្រោះជាឪពុកដែលត្រូវកូនប្រុសកាប់ ស្លាប់នោះ មានឈ្មោះប៉ិច បឿន អាយុ៦៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិកើតហេតុខាងលើ។ ចំណែកជនដៃដល់ជាកូនប្រុស មានឈ្មោះបឿន សុខ ហៅអ៊ិន សុខុម អាយុ៤០ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា ។

fsasfsdf
កូនដៃដល់ កាប់ឪស្លាប់

តាមប្រភពសមត្ថកិច្ចបានឱ្យដឹងថា មុន ពេលកើតហេតុ ជនរងគ្រោះនិងជនដៃដល់ជា ឪពុកនិងកូន បានមានទំនាស់ពាក្យសម្តីជាមួយគ្នា បន្តិចបន្តួច លុះខឹងឪពុកស្តីបន្ទោស ស្រាប់តែកូន ប្រុសចិត្តភ្លើង ចិត្តតិរច្ឆាន លែងស្គាល់អ្នកមាន គុណ បានស្ទុះទៅទាញពូថៅកាប់ជនរងគ្រោះជា ឪពុកបង្កើតចំនួន៤ពូថៅផ្ទួន បណ្តាលឱ្យឪពុកដេក ដួលក្នុងថ្លុកឈាម ។

ប្រភពដដែលបានបន្តថា ក្រោយកើតហេតុ  មានអ្នកភូមិប្រទះឃើញ ក៏ស្រែកឆោឡោ ធ្វើឱ្យ ជនដៃដល់ជាកូនប្រុស បានរត់គេចខ្លួនបាត់។ ចំណែក ជនរងគ្រោះជាឪពុក ត្រូវបានក្រុមគ្រួសារ និងអ្នក ភូមិប្រញាប់ដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះ តែជាអកុសល ធ្វើដំណើរបានពាក់កណ្តាលផ្លូវ ដោយសាររបួសធ្ងន់ធ្ងរពេក ជនរងគ្រោះក៏បាន ដាច់ខ្យល់ស្លាប់តែម្តង ។

fddsdf
សមត្ថកិច្ចកំពុងពិនិត្យសព

សមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់មក សព ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកមកផ្ទះវិញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។ ចំណែក ជនដៃដល់ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ ខ្លួនមកផ្តន្ទាទោសតាមច្បាប់ ហើយជនដៃដល់ ឈ្មោះបឿន សុខ នោះ ធ្លាប់ជាប់ពន្ធនាគារម្តង រួចមកហើយ ពីបទសម្លាប់មនុស្ស និងទើបតែ ចេញពីពន្ធនាគារ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១៤ ឥឡូវបែរជាហ៊ានលើកដៃសម្លាប់ឪពុក បង្កើតទៀត ៕

sdffdsfsd

ដោយ៖ ផានិត

RELATED ARTICLES