Friday, April 26, 2024
Homeសន្ដិសុខសង្គមឃាត់ខ្លួនកូនតិរច្ឆាន ចាប់រំលោភម្ដាយបង្កើត និងវាយដំរាល់ថ្ងៃ នៅឫស្សីកែវ

ឃាត់ខ្លួនកូនតិរច្ឆាន ចាប់រំលោភម្ដាយបង្កើត និងវាយដំរាល់ថ្ងៃ នៅឫស្សីកែវ

ភ្នំពេញ៖ កូនប្រុសញៀនថ្នាំ វាយទាត់ធាក់ម្តាយហើយគំរាមរំលោភម្តាយរយៈពេល៦ឆ្នាំមក ហើយចុងក្រោយកូនប្រុសច្បងប្តឹងសមត្ថកិច្ចឃាត់ខ្លួនចាត់ការតាមច្បាប់ កាលពីវេលាម៉ោង ១១និង៣០នាទីថ្ងៃទី២៦ ខែតុលា នៅផ្ទះគ្មានលេខផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។

កូនប្រុសអកតញ្ញូដែលចាប់រំលោភម្តាយនោះមានឈ្មោះ យឹម  ហ៊ួត  អាយុ៤៧ឆ្នាំ មុខរបរនៅផ្ទះជាមនុស្សញៀនថ្នាំរយៈពេល១០ឆ្នាំមកហើយមានប្រពន្ធច្រើននាក់ប៉ុន្តែបានរត់ចោលជាបន្តបន្ទាប់ ប្រពន្ធចុងក្រោយបានកូន២នាក់ ប្រុសម្នាក់និងស្រីម្នាក់ ត្រូវប្រពន្ធរត់ ចោលរយៈពេលជាង១ឆ្នាំមកហើយ ។ ចំណែកជនរងគ្រោះជាម្តាយមានឈ្មោះ លី  ឈុំ  អាយុ៦៩ឆ្នាំ មុខរបរនៅផ្ទះ ។

តាមប្រភពព័ត៌មានពីក្រុមគ្រួសារបានឲ្យដឹងថាជនរងគ្រោះជាស្ត្រីមេម៉ាយ មានកូនប្រុស៣នាក់ កូនទី៣បានស្លាប់បាត់ទៅហើយ នៅសល់កូនប្រុស២នាក់ ដោយកូនដែលចាប់ម្តាយ រំលោភជាកូនទី២ដែលជាមនុស្សញៀនថ្នាំរយៈពេល១០ឆ្នាំមកហើយ និងមានប្រពន្ធជា ច្រើននាក់ ប៉ុន្តែប្រពន្ធទ្រាំទ្រនឹងប្តីដែលជាមនុស្សញៀនថ្នាំតែងតែវាយធ្វើបាបក៏បានរត់ចោលអស់ ។ ដែលប្រពន្ធក្រោយគេបានកូន២នាក់កូនប្រុសច្បងនិងកូនស្រីប្អូនអាយុ២ឆ្នាំ ប្រពន្ធបានរត់ចោលយកកូនប្រុសទៅជាមួយទុកកូនស្រីប្អូនឲ្យនៅជាមួយប្តីជាមនុស្សញៀនថ្នាំដោយស្រ្តីជាម្តាយជាអ្នកមើលថែ ។

dsdsfdfs

ប្រភ័ពពីសមត្ថកិច្ចបានឲ្យថា ជនសង្ស័យបានធ្វីសកម្មភាពវាយគំរាមម្តាយជាជនរងគ្រោះ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះនិងរំលោភម្តាយបង្កើតជាច្រើនដងអស់រយៈពេល៦ឆ្នាំមកហើយ ។ មិនតែប៉ុណ្ណោះពេលដែលជនល្មើសនាំបក្សពួកមកជក់ថ្នាំនៅក្នុងផ្ទះម្តាយស្តី បន្ទោសត្រូវកូនអកត្តញ្ញូរូបនោះទាក់ធាក់មិនឲ្យនិយាយអ្វីទាំងអស់ និងគំរាមចាប់រំលោភ សូម្បីតែកូនប្រុសច្បងក៏ដឹងរឿងនេះដែរ តែមិនហ៊ាននិយាយស្តីអ្វីទេខ្លាចខ្មាសគេចេះតែ ទ្រាំមក ។ លើសពីទៀតបើលោកកូនត្រូវការជក់ថ្នាំគឺទារលុយពីម្តាយម្តង១០ដុល្លារ បើ ឲ្យតែ៣ម៉ឺនរៀលទេគឺហែកលុយចោលហើយ ។

ប្រភពដដែលបន្តទៀតថា នៅថ្ងៃកើតហេតុដោយសារតែកូនប្រុសច្បងឃើញប្អូនដែលញៀនថ្នាំនោះធ្វើបាបម្តាយពេកបានយកម្តាយទៅរស់នៅជាមួយនៅផ្ទះខាងមុខផ្ទះរបស់ ម្តាយនោះ ស្រាប់តែជនល្មើសបានទៅស្រែកជេរប្រមាថម្តាយសព្វគ្រប់ធ្វើឲ្យបងប្រុសទ្រាំ មិនបានប្តឹងសមត្ថកិច្ចចុះទៅឃាត់ខ្លួនកូនប្រុសខាងលើនេះយកទៅផ្តន្ទាទោសតាមច្បាប់ តែម្តង ។

fdsdfdsf

ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំជនសង្ស័យបានសារភាពថា  ខ្លួនបានប្រើប្រាស់សាធាតុញៀនចំនួន១០ឆ្នាំមកហើយរួចរូបគេពិតជាបានធ្វើសកម្មភាពវាយគំរាមរំលោភម្តាយបង្កើតរយៈពេល៦ឆ្នាំពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី ៕

ដោយ៖ កែវ ឈីម

 

RELATED ARTICLES