Wednesday, April 24, 2024
Homeព័ត៌មានជាតិតុលាការកំពូល សម្រេចបដិសេធការ ស្នើសុំនៅក្រៅឃុំ របស់លោកមាជ សុវណ្ណារ៉ា

តុលាការកំពូល សម្រេចបដិសេធការ ស្នើសុំនៅក្រៅឃុំ របស់លោកមាជ សុវណ្ណារ៉ា

ភ្នំពេញ ៖ ក្រុមប្រឹក្សាជំនុំជម្រះតុលាការ កំពូល នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ បានសម្រេចបដិសេធសំណើសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់លោកមាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកផ្នែកព័ត៌មាននៃគណបក្សសង្គ្រោះជាតិ ក្រោមមូលហេតុចេញទៅព្យាបាលនៅក្រៅ ប្រទេស។ ការសម្រេចរបស់តុលាការកំពូល នេះ បានធ្វើឡើងដោយកំបាំងមុខ ខណៈដែល សាមីខ្លួនលោកមាជ សុវណ្ណារ៉ា មិនមានវត្តមាន ចូលរួមស្តាប់សាលដីកា។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការ កំពូល លោកស្រីគិម សត្ថារី បានបញ្ជាក់ថា មូលហេតុដែលតុលាការសម្រេចបែបនេះ គឺ សំអាងលើសំណុំរឿងលោកមាជ សុវណ្ណារ៉ា បាន ធ្លាក់ដល់រឿងអង្គសេចក្តីរួចទៅហើយ។ ម៉្យាង វិញទៀត លោកមាជ សុវណ្ណារ៉ា ក៏ត្រូវបាន តុលាការថ្នាក់ក្រោមសម្រេចផ្តន្ត្ទាទោស២០ឆ្នាំ រួចទៅហើយដែរ ហេតុនេះការសម្រេចបដិសេធ ដោយមិនអនុញ្ញាតឱ្យលោកមាជ សុវណ្ណារ៉ា នៅក្រៅឃុំគឺជារឿងត្រឹមត្រូវ។

ឆ្លើយតបទៅនឹងសាលដីការបស់តុលាការ កំពូលខាងលើនេះ លោកជួង ជូងី មេធាវីការ- ពារក្តីឱ្យលោកមាជ សុវណ្ណារ៉ា បានបញ្ជាក់ ប្រាប់ថា ការសម្រេចមិនអនុញ្ញាតឱ្យកូនក្តីរបស់ លោក (លោកមាជ សុវណ្ណារ៉ា) ចេញទៅក្រៅ ប្រទេស គឺធ្វើឡើងតាំងពីមុនពេលតុលាការ ផ្តន្ទាទោស។ ហេតុនេះការសម្រេចរបស់តុលាការ កំពូល គឺជារឿងមិនត្រឹមត្រូវនោះទេ។ ជាមួយ នេះ លោកនឹងធ្វើការពិភាក្សាជាមួយនឹងកូនក្តី លោកជាបន្តទៀត ដើម្បីធ្វើយ៉ាងណាចំពោះ ករណីនេះ។

គួរបញ្ជាក់ថា លោកមាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិទទួលបន្ទុក ផ្នែកព័ត៌មាន ត្រូវបានជាប់ ចោទពីបទ “ដឹកនាំ កុបកម្ម និងអំពើចូលរួមចលនាកុបកម្ម” ប្រព្រឹត្ត នៅចំណុចទីលានប្រជាធិបតេយ្យ ស្ថិតក្នុង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កណ្តាលរាជធានី ភ្នំពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ ហើយក្នុងនោះលោកមាជ សុវណ្ណារ៉ា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេច ផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ៕

 

RELATED ARTICLES