Thursday, April 25, 2024
Homeព័ត៌មានជាតិប្តីស្រវឹងស្រាចាប់ប្រពន្ធបោចសក់ ឡើងជង្គង់ដល់សន្លប់ស្តូក

ប្តីស្រវឹងស្រាចាប់ប្រពន្ធបោចសក់ ឡើងជង្គង់ដល់សន្លប់ស្តូក

ភ្នំពេញ៖ បុរសម្នាក់ បានអង្គុយផឹកស្រាជាមួយឪពុកក្មេករបស់ខ្លួន រហូតដល់ស្រវឹងជោក  លុះឃើញប្រពន្ធត្រឡប់មកពីចម្ការវិញ មិនដឹង ជាផ្ទុះកំហឹងរឿងអ្វី ស្រាប់តែដើរទៅចាប់បោច សក់ប្រពន្ធ រួចឡើងជង្គង់ជាច្រើនជង្គង់ដូចកីឡា ប្រដាល់ បណ្តាលឱ្យស្ត្រីជាប្រពន្ធសន្លប់ស្តូកស្តឹង នៅនឹងកន្លែង លុះក្រុមគ្រួសារទ្រាំមិនបាន ក៏ដាក់ ពាក្យប្តឹងឱ្យសមត្ថកិច្ចចាប់វាយខ្នោះប្តីកំណាច យកទៅចាត់ការតាមច្បាប់ ។

ករណីប្តីស្រវឹងចាប់បោចសក់ប្រពន្ធឡើង ជង្គង់ រហូតដល់សន្លប់នោះ បានបង្កឱ្យមានការ ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

ស្ត្រីរងគ្រោះ ដែលត្រូវប្តីប្រើអំពើហិង្សា ដាក់រហូតដល់សន្លប់នោះ មានឈ្មោះសេង ពិសី អាយុ១៩ឆ្នាំ មុខរបរកម្មករសិប្បកម្មទឹកបរិសុទ្ធ ស្នាក់នៅសង្កាត់កើតហេតុខាងលើ។ ចំណែក ជនបង្កជាប្តី មានឈ្មោះសួន យុទ្ធ អាយុ២៤ឆ្នាំ មុខរបរយាមចម្ការស្វាយ ស្នាក់នៅជាមួយគ្នា និងមានស្រុកកំណើតនៅភូមិចំបក់ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ។

dsfdsdsf

តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ប្រាប់ថា ពួកនាងបានចាប់ដៃគ្នាជាប្តីប្រពន្ធ  តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ ដោយ បានរៀបការត្រឹមត្រូវតាមច្បាប់ប្រពៃណី ហើយ រហូតមកដល់ពេលនេះ នាងបង្កើតបានកូនប្រុស ម្នាក់ អាយុ៩ខែ ជាចំណងនិស្ស័យ។ តាំងពីបាន គ្នាជាប្តីប្រពន្ធមក ពួកនាងរស់នៅមិនសូវចុះ សម្រុងនឹងគ្នានោះទេ ដោយប្តីជាមនុស្សចូលចិត្ត ផឹកស្រាស្រវឹងសឹងរាល់ថ្ងៃ និងមិនដែលខ្វល់ពី សុខទុក្ខរបស់នាងប៉ុន្មានទេ មិនតែប៉ុណ្ណោះ រាល់ ពេលស្រវឹង តែងរករឿងឈ្លោះ និងឈានដល់ ប្រើអំពើហិង្សាវាយតប់នាងជារឿយៗទៀតផង តែនាងមិនដែលប្រកាន់ខឹង ឬប្តឹងផ្តល់អ្វីឡើយ ម៉្យាងកន្លងមក ការប្រើអំពើហិង្សារបស់ប្តីក៏មិន ជាធ្ងន់ធ្ងរអ្វីប៉ុន្មានដែរ។

ស្ត្រីរងគ្រោះ បន្តថា លុះមកដល់ថ្ងៃកើតហេតុ ប្តីបានអង្គុយផឹកស្រាជាមួយឪពុកបង្កើត របស់នាងនៅផ្ទះ ចំណែកនាងមិនបាននៅមើល  ប្តីផឹកស៊ីទេ ក៏បានដើរចេញទៅមើលចម្ការស្វាយ រហូតដល់វេលាម៉ោង២រសៀល ខណៈដែលនាង ត្រឡប់មកពីចម្ការស្វាយមកវិញ ស្របពេល ដែលប្តីកំពុងស្រវឹងធ្លាក់ភ្នែក ស្រាប់តែត្រូវប្តី ស្ទុះមកចាប់បោចសក់នាងជាប់ រួចវាយដំ និង ឡើងជង្គង់ដាក់នាងជាច្រើនជង្គង់ ធ្វើឱ្យនាង ចុកអួលរហូតសន្លប់បាត់ស្មារតីតែម្តង បើកុំតែ ត្រូវម្តាយនាងចូលមកឃាត់ទាន់ កុំអីមិនដឹងថា វាសនានាងនឹងទៅជាយ៉ាងណានោះទេ ព្រោះប្តី ស្រវឹងដូចជាកំរោលចូលវាយដំនាងគ្មានត្រាប្រណី ហាក់ដូចជាមានគំនុំជាមួយគ្នារាប់ឆ្នាំមកហើយ អ៊ីចឹង។

fdsdsfdfs

ក្រោយកើតហេតុ ក្រុមគ្រួសារក៏ប្រញាប់ ដឹកបញ្ជូនស្ត្រីរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកមានជ័យ ដើម្បីព្យាបាល បន្ទាប់មក ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ខ្លួនជនបង្កហេតុជាប្តីយកទៅចាត់ការតាមច្បាប់តែម្តង ។

ក្រោយទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារស្ត្រីរងគ្រោះ សមត្ថកិច្ចបានចុះចាប់ឃាត់ ខ្លួនជនបង្កហេតុ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ធ្វើការសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការ តាមច្បាប់ ៕

ដោយ៖ គួន ចំរើន

RELATED ARTICLES