Saturday, April 20, 2024
Homeព័ត៌មានជាតិលោក​ពេជ្រ ស្រស់ ថា​លោក​សម រង្ស៊ី ដើរ​ខ្សែ​លើ​លោក​កឹម សុខា

លោក​ពេជ្រ ស្រស់ ថា​លោក​សម រង្ស៊ី ដើរ​ខ្សែ​លើ​លោក​កឹម សុខា

ភ្នំពេញ ៖ លោកពេជ្រ ស្រស់ ប្រធាន គណបក្សយុវជនកម្ពុជា បានថ្លែងគាំទ្រដល់ ការរិះគន់របស់កញ្ញាកឹម មនោវិទ្យា កូនស្រីបង្កើតរបស់លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ទៅលើលោកសម រង្ស៊ី ប្រធាន គណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួន នៅក្រៅប្រទេស ហើយលោកពេជ្រ ស្រស់ បាន ហៅទង្វើរបស់លោកសម រង្ស៊ី ថា កំពុងតែដើរ ខ្សែលើលោកកឹម សុខា។

លោកពេជ្រ ស្រស់ បានសរសេរក្នុងទំព័រ ហ្វេសប៊ុករបស់លោក កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ថា តាមពិតទៅ រឿងក្រុម គ្រួសាររបស់អ្នកដទៃ វាមិនមែនជាទម្លាប់របស់ ខ្ញុំទេដែលលើករឿងរបស់គេ មកនិយាយនោះ ប៉ុន្តែរឿងកញ្ញាកឹម មនោវិទ្យា ចាំបាច់ខ្ញុំត្រូវតែ បញ្ចោញយោបល់ខ្លះ ដើម្បីជាប្រយោជន៍ពលរដ្ឋ ខ្មែរទាំងអស់ ដែលគាំទ្រគណបក្សសង្គ្រោះជាតិ។

បើយើងមើលសំបកក្រៅ យើងឃើញថា  កញ្ញាកឹម មនោវិទ្យា ជាមនុស្សខូចសតិ ឬជា មនុស្សបំផ្លាញក្រុមគ្រួសាររបស់ខ្លួនឯង ដែល ហ៊ានរិះគន់មេដឹកនាំក្រុមគ្រួសារខ្លួនឯង ក៏ប៉ុន្តែ បើយើងគិតពិចារណាតាមលក្ខណ³បច្ចេកទេស វិញ គឺថា កញ្ញាកឹម មនោវិទ្យា នាងចង្អុលត្រូវ និងរិះគន់បានល្អ ដោយហេតុថា បើអស់លោក លោកស្រីឃើញឪពុកខ្លួនឯង ពលីម្នាក់ឯង ហើយ ដៃគូជាអ្នកទទួលផលនោះ អស់លោក លោកស្រី ក៏មិនព្រមនៅស្ងៀមបានដែរ។

ដោយហេតុថា ឪពុករបស់នាងហ៊ានប្រឈម មុខនឹងការពិត ចុះហេតុអ្វីបានជាលោកសម រង្ស៊ី មិនហ៊ានប្រឈមមុខនឹងការពិតទៅវិញ? ត្រង់ ចំណុចនេះអាចនិយាយបានថា លោកសម រង្ស៊ី ដើរខ្សែលើលោកកឹម សុខា ដូច្នេះក្នុងនាមជា កូន មិនអាចឈរឱបដៃមើលឪពុករបស់ខ្លួនត្រូវ បានដៃគូដើរខ្សែលើបានទេ។

ក្នុងន័យនេះ ខ្ញុំសូមផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលនិយមគណបក្សសង្គ្រោះជាតិ ទាំងអស់ ល្មមដល់ពេលស្វែងរកទ្រនំថ្មី ដើម្បី ស្រោចស្រង់ជាតិខ្មែរយើងហើយ ព្រោះថា គណបក្សសង្គ្រោះជាតិ រៀបចំលិចក្នុងពេល ឆាប់²ខាងមុខនេះហើយ ដោយហេតុថា លោក សម រង្ស៊ី សូម្បីតែដៃគូនយោបាយរបស់ខ្លួន ក៏ ហ៊ានដើរខ្សែលើជាមួយដែរ ទម្រាំយើងជាអ្នកដើរតាមវិញ គឺថាគាត់បោកទាំងភ្នែកៗតែម្តង

គួររំលឹកថា កញ្ញាកឹម មនោវិទ្យា ធ្លាប់ បានធ្វើការរិះគន់ទៅលើលោកសម រង្ស៊ី ប្រធាន គណបក្សសង្គ្រោះជាតិ ចំនួន២ដងរួចមកហើយ ដោយលើទី១ កញ្ញាបានរិះគន់ថា លោកសម រង្ស៊ី មិនដែលមានបំណងក្នុងការវិលត្រឡប់ មកកម្ពុជាវិញ និងលើទី២ កញ្ញាបានរិះគន់ថា លោកសម រង្សី យកលេសរស់នៅក្រៅប្រទេស តែម្តង ក្រោយពីរាជរដ្ឋាភិបាល បញ្ជាឱ្យអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការទប់ស្កាត់ មិនឱ្យលោកសម រង្ស៊ី វិលចូលស្រុកវិញ។ ប៉ុន្តែ យ៉ាងណា លោកសម រង្ស៊ី បានប្រកាស កាល ពីពេលថ្មី²នេះថា លោកត្រូវវិលចូលស្រុកវិញ ជាដាច់ខាតនៅពេលឆាប់ៗខាងមុខ

ដោយ ៖ ដារិទ្ធ

RELATED ARTICLES