Friday, April 26, 2024
Homeព័ត៌មានជាតិក្មេងប្រុសអាយុ១៤ឆ្នាំ ចាប់ក្មេងស្រីអាយុ១០ឆ្នាំ រំលោភ៣លើក ជាប់ខ្នោះ

ក្មេងប្រុសអាយុ១៤ឆ្នាំ ចាប់ក្មេងស្រីអាយុ១០ឆ្នាំ រំលោភ៣លើក ជាប់ខ្នោះ

ខេត្ដកណ្តាលៈ ក្មេងប្រុសអាយុ១៤ឆ្នាំ បានចាប់ក្មេងស្រីអាយុ១០ឆ្នាំ ដែលមានលំនៅដ្ឋានក្បែរគ្នាយកមកគំរាមកំហែងរួចធ្វើសកម្មភាពរំលោភសេពសន្ថវៈ រហូតបានសម្រេចបំណងជាបន្តបន្ទាប់ចំនួន៣លើកចាប់តាំងពីអំឡុងឆ្នាំ២០១៥ ។ លើកចុងក្រោយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៣រសៀល ត្រង់ចំណុចក្នុងផ្ទះជនល្មើស ស្ថិតក្នុងភូមិត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ។ បន្ទាប់ពីធ្វើសកម្មភាពចុងក្រោយរួចមក ជនល្មើសត្រូវបានសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយចាប់ខ្លួនតាមពាក្យបណ្តឹង និងចម្លើយបំភ្លឺរបស់ក្មេងស្រីរងគ្រោះ ។

មន្ត្រីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនល្មើសឈ្មោះ មុត ម៉ិច ភេទប្រុសអាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស បច្ចុប្បន្នរស់នៅផ្ទះជាមួយឪពូកម្តាយ ក្នុងភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ។ ចំណែកឯក្មេងស្រីរងគ្រោះឈ្មោះ ឆ ស.ណ អាយុ១០ឆ្នាំជនជាតិខ្មែរ មុខរបរ សិស្ស ជាអ្នកជិតខាងជាមួយជនល្មើសខាងលើនេះ។

ប្រភពដដែលបានបន្តថា កាលពីអំឡុងឆ្នាំ២០១៥ ជនល្មើសរូបនេះបានធ្វើសកម្មភាពចាប់ក្មេងស្រីរងគ្រោះគំរាមកំហែងរួចធ្វើសកម្មភាពរំលោភសេពសន្ថវៈ រហូតបានសម្រេចជាបន្តបន្ទាប់បានចំនួន២លើកនៅក្បែរពាងទឹករបស់ខ្លួន ។ លុះមកដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៣រសៀល ពេលដែលក្មេងស្រីរងគ្រោះដើរមកលេងខាងមុខផ្ទះ ជនសង្ស័យបានប្រើឲ្យក្មេងស្រីរងគ្រោះយកអំបោសទៅបោសដីក្នុងផ្ទះរបស់ខ្លួន ។ ឱកាស់ល្អគ្មានមនុស្សនៅផ្ទះជនសង្ស័យក៏បានចាប់អូសដៃក្មេងស្រីរងគ្រោះចូលទៅក្នុងបន្ទប់ គំរាមមិនឲ្យស្រែករួចឲ្យក្មេងស្រីរងគ្រោះដេកផ្ងានៅលើពូក ធ្វើសកម្មភាពរំលោភសេពសន្ថវៈរហូតសម្រេចបំណងជាលើកទីបី ។

sfdfdsfsd

សកម្មភាពចុងក្រោយនេះ ត្រូវបានបែកធ្លាយដឹងដល់ឪពុកម្តាយក្មេងស្រីរងគ្រោះ ក៏សម្រេចចិត្តដាក់ពាក្យបណ្តឹង នៅសមត្ថកិច្ចនគរបាលមូលដ្ឋានឲ្យជួយអន្តរាគមន៍ ចាប់ខ្លួនជនល្មើស ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយ ជនល្មើសឈ្មោះ មុត ម៉ិច បានសារភាពថា រូបគេពិតជាបានចាប់ក្មេងស្រីរងគ្រោះគំរាមកំហែងធ្វើសកម្មភាពរំលោភប្រាកដមែន ។ ជនល្មើសបញ្ជាក់ថា សកម្មភាពនេះធ្វើឡើងចំនួន៣លើកទាំងលើកនេះ ដោយលើកទី១និងទី២ធ្វើឡើងកាលពីអំឡុងឆ្នាំ២០១៥ នៅក្បែរពាងទឹកផ្ទះរបស់ខ្លួន ។

យោងតាមពាក្យបណ្តឹង ចម្លើយបំភ្លឺរបស់ក្មេងស្រីរងគ្រោះ និងចម្លើយសារភាពរបស់ជនល្មើស សមត្ថកិច្ចនគរបាលស្រុកកៀនស្វាយបានកសាងសំណុំរឿង និងបញ្ជូនខ្លួនជនល្មើសទៅកាន់សាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ពីបទ “រំលោភសេពសន្ថវៈលើអនីតិជនក្រោមអាយុ១៥ឆ្នាំ” ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ៖ សិលា

RELATED ARTICLES