Thursday, April 18, 2024
Homeព័ត៌មានជាតិឃើញនាងក្រមុំដើរដកផ្សិតម្នាក់ឯង ចាប់រំលោភជាប់ខ្នោះ

ឃើញនាងក្រមុំដើរដកផ្សិតម្នាក់ឯង ចាប់រំលោភជាប់ខ្នោះ

ខេត្តតាកែវ នារីក្រមុំម្នាក់ ត្រូវបានបុរសម្នាក់ចាប់រំលោភសេពសន្ថវៈបានសម្រច  ខណៈដែលនាងកំពុងដើរដកផ្សិតតែម្នាក់ឯង។ ប៉ុន្តែជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតាមបណ្តឹងរបស់ម្តាយនារីរងគ្រោះ កាលពីថ្ងៃទី១៧  ខែតុលា ឆ្នាំ២០១៦ ។

នារីរងគ្រោះដែលត្រូវប្រុសរំលោភសេពសន្ថវៈនោះ មានឈ្មោះន..រ អាយុ១៩ឆ្នាំ រស់នៅភូមិអង្គរាំង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង។ ចំណែកជនសង្ស័យដែលត្រូវ សមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះណែម សេង អាយុ៣ឆ្នាំ រស់នៅភូមិសំបួរ ឃុំទ្រា ស្រុកទ្រាំង។

តាមរបាយការណ៍ប៉ូលិស បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងតាំងពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៧ព្រឹក ស្ថិត ក្នុងភូមិរស់នៅរបស់នារីរងគ្រោះខាងលើ។ ប៉ុន្តែ សមត្ថកិច្ចទើបតែឃាត់ខ្លួនជនសង្ស័យបាននៅ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ បន្ទាប់ពីមាន ពាក្យបណ្តឹងរបស់នារីរងគ្រោះ ដាក់ចូលមក អធិការដ្ឋាននគរបាលស្រុកសំរោង កាលពីថ្ងៃ ទី១៤ ខែតុលា ឆ្នាំ២០១៦ ។

ម្តាយរបស់នារីងរងគ្រោះ បានរៀបរាប់ ថា ដំបូងឡើយ គាត់មិនចាប់អារម្មណ៍ថា កូនស្រីគាត់មានរឿងអ្វើកើតឡើងទេ គឺនឹកស្មាន ថានាងមានសុខភាពផ្លូវកាយ ផ្លូវចិត្តល្អធម្មតា។ ប៉ុន្តែដោយពនិត្យយូរទៅ ឃើញនាងចេះតែ អង្គុយស្រងូតស្រងាត់ មិនមាត់មិនក ស្ងៀមស្ងាត់ មិនចង់ឆ្លងឆ្លើយនឹងអ្នកណា គាត់ក៏ជជីកសួរ ដេញដោល ទើបនាងនិយាយការពិតឥតលាក់លៀមថា បុរស ឈ្មោះណែម សេង បានចាប់ រំលោភនាង ក្នុងពេលដែលនាងទៅដកផ្សិត តែម្នាក់ឯង។ គ្រាន់តែឮដូចនេះ ដោយនឹក អាណិតកូនស្រី នឹកចង់ឱ្យបាន យុត្តិធម៌ក្នុងរឿង នេះគាត់ក៏បានទៅប្តឹងសមត្ថកិច្ច ហើយក៏ឈាន ដល់ការឃាត់ខ្លួនបុរសសង្ស័យ មកសួរចម្លើយ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាន សារភាពថា នៅថ្ងៃកើតហេតុ រូបគេបានទិញ ផ្លែឈើយកទៅឱ្យកូន នៅផ្ទះម្តាយក្មេក ក្នុង ភូមិអង្គរាំង។ លុះទៅដល់ខាងលិចផ្ទះម្តាយក្មេក ខណៈដែលគេដើរទៅបត់ជើងតូច ស្រាប់តែ ឃើញនារីរងគ្រោះកំពុងដើរដកផ្សិតម្នាក់ឯង  ធ្វើឱ្យគេមានអារម្មណ៍ចង់រួមភេទ ជាមួយនាង តែម្តង ក៏រត់ស្ទុះទៅចាប់ឱបនាង ផ្តួលនាងទៅ លើដី ធ្វើសកម្មភាពចាប់ស្រាតសម្លៀកបំពាក់ នាង រំលោភសេពសន្ថវៈ រហូតបានសម្រេច រួចគេក៏ប្រញាប់ជិះម៉ួតូគេច ត្រឡប់ទៅផ្ទះវិញ  ដោយមិននឹករឿងនេះនឹងបែកធ្លាយទេ។ ប៉ុន្តែ ទីបំផុតនារីងរគ្រោះ បានយកទៅនិយាយប្រាប់ ម្តាយឱ្យប្តឹងសមត្ថកិច្ចចាប់ខ្លួនគេតែម្តង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋានស្រុកសំរោង កសាងសំណុំរឿង  បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បី ចាត់ការបន្តតាមនីតិវិធី ៕

 

RELATED ARTICLES