Thursday, April 25, 2024
Homeព័ត៌មានជាតិលោក​សម រង្ស៊ី និង​លោក​កឹម សុខា ព្រះ​អង្គ​ម្ចាស់​ធម្មិ​កោ ថា ចាប់​ដៃ តែ វាយ​ប្រហារ​គ្នា​ជា​ប្រ​ព័ន្ធ

លោក​សម រង្ស៊ី និង​លោក​កឹម សុខា ព្រះ​អង្គ​ម្ចាស់​ធម្មិ​កោ ថា ចាប់​ដៃ តែ វាយ​ប្រហារ​គ្នា​ជា​ប្រ​ព័ន្ធ

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះ- ជាតិ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បានលើក ឡើងថា បក្សប្រឆាំង (គណបក្សសង្គ្រោះជាតិ) ដែលតែងប្រកាសថា សម រង្ស៊ី និងកឹម សុខា ជាមនុស្សតែមួយ ចាប់ដៃគ្នាមិនបែកបាក់នោះ គ្រាន់តែជាពាក្យភូតភរបោកបញ្ឆោតប្រជាពលរដ្ឋ អ្នកគាំទ្រតែប៉ុណ្ណោះ ព្រោះតាមការ ពិតបក្សទាំង2នេះ ទោះបីបានច្របាច់បញ្ចូលគ្នា តែមួយ តែមានបញ្ហាបក្ខពួកនិយមបានរៀបចំ វាយប្រហារគ្នាជាប្រព័ន្ធមិនខុសអីពី “ចាប់ដៃ ជាន់ជើង” នោះឡើយ។ ដូច្នេះបើមេបក្សប្រឆាំង មិនធ្វើការកែទម្រង់ផ្ទៃក្នុងបក្សទេ ព្រះអង្គនឹង ចេញពីបក្សនេះ ព្រោះព្រះអង្គមិនអាចយក ព្រះកិត្តិនាម និងព្រះកិត្តិយសរបស់ព្រះរាជវង្ស មកបំផ្លាញ ក្នុងបក្សប្រឆាំងនេះបានទេ។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បានសរសេរ ក្នុងទំព័រហ្វេសប៊ុករបស់ព្រះអង្គ កាលពីថ្ងទី29 ខែតុលា ឆ្នាំ2016 ថា “សម រង្ស៊ី និងកឹម សុខា ជាមនុស្សតែមួយ។ យើងរួមគ្នាកសាង សាមគ្គីភាពជាតិ។ ពាក្យទាំងអស់នេះហើយ ដែលជាការភូតភរ បោកបញ្ឆោតប្រជាពលរដ្ឋ ព្រោះជាការជាក់ស្តែង គឺរៀបចំវាយប្រហារ គ្នាជាប្រព័ន្ធ។

kim-soka1

សំណួរសួរថា

1-នរណានៅពីក្រោយខ្នង?

2-តើគួរកែទម្រង់ឬអត?”។

បញ្ជាក់បន្ថែមលើការលើកឡើងតាម សំណេរខាងលើនេះ ព្រះអង្គម្ចាស់ស៊ីសុវត្តិ ធម្មិ- កោ ពន្យល់ថា ព្រះអង្គចង់សំដៅទៅលើមន្ត្រី ថ្នាក់ក្រោមគណបក្ស សង្គ្រោះជាតិ ដែលបាន ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ មានបន្ទូលប្រាប់ “នគរធំ” នៅថ្ងៃទី29 ខែតុលា ឆ្នាំ2016  ថា “អ្វីដែលខ្ញុំចង់និយាយ ហ្នឹងថា ពួកដែលវ៉ៃគ្នា សព្វថ្ងៃហ្នឹង ដែលវាយប្រហារ ដែលធ្វើការ បំផ្លាញផ្ទៃក្នុងរបស់បក្ស ហ្នឹងយករូបភាពរបស់ ឯកឧត្តមសម រង្ស៊ី ឯកឧត្តមកឹម សុខា និយាយ ថា២នាក់ហ្នឹង គឺជាមនុស្សតែមួយ អត់សម រង្ស៊ី អត់កឹម សុខា គឺយើងអស់សង្ឃឹមអី ទាំងអស់ ហ្នឹង ដោយយករឿងហ្នឹងមកជារនាំង ដើម្បីវ៉ៃ ប្រហារផ្ទៃក្នុង ដើម្បីបំផ្លាញផ្ទៃក្នុង។ ឯកឧត្តម សម រង្ស៊ី ឯកឧត្តកឹម សុខា ជារនាំង ទេ ខ្ញុំមិន បានពន្យល់ច្បាស់នៅក្នុងអត្ថបទខ្លីរបស់ខ្ញុំហ្នឹង។ ពួកអាហ្នឹង យកកឹម សុខា យកសម រង្ស៊ី ជា រនាំង ដើម្បីប្រយោជន៍របស់ខ្លួនឯង។ អាហ្នឹង ហើយ ដែលខ្ញុំថា ជាការធ្វើប្រជាភិថុតិ ដែលជា ការបោកប្រាស់ប្រជាពលរដ្ឋ។ ខ្ញុំអត់មានសំដៅ ទៅលើ សម រង្ស៊ី អត់មានសំដៅទៅលើកឹម សុខា ទេ ខ្ញុំសំដៅជាក់ស្តែងទៅលើអ្នកដែល ប្រើឈ្មោះរបស់ប្រធានសម រង្ស៊ី និងលោក អនុប្រធានកឹម សុខា ដើម្បីរៀបចំ ធ្វើការបំផ្លាញ បក្ស។ ក្នុងន័យនឹងហើយ ដែលខ្ញុំដាក់ជាសំណួរ នោះ ហើយអ្នកឆ្លើយសំណួរនេះ ទុកឱ្យថ្នាក់- ដឹកនាំគេវិនិច្ឆ័យ ហើយសម្រេចទៅ”។

ព្រះអង្គម្ចាស់សីសុវត្ថិ ធម្មិកោ មានបន្ទូល បន្តថា “ខ្ញុំមានជំនឿជឿជាក់ថា អត់មានទំនាស់ រវាងលោកប្រធានសម រង្ស៊ី និងលោកអនុប្រធាន កឹម សុខា ទេ ទំនាស់នៅខាងក្រោមហ្នឹងទេ ហើយពួកនៅខាងក្រោមហ្នឹង យកឈ្មោះប្រធាន ទាំង2ហ្នឹង ដើម្បីឈ្លោះគ្នា។ បញ្ហានេះ អាច នឹងធ្វើឱ្យអ្នកដែលតាមដាន ហើយនិងជាពិសេស ប្រជាពលរដ្ឋ អស់សេចក្តីសង្ឃឹម។ អាហ្នឹងហើយ ដែលជាគ្រោះថ្នាក់ធំជាងគេ ពីព្រោះបើសិនជា ប្រជាពលរដ្ឋអត់សេចក្តីសង្ឃឹមទេ ទោះជាចង់នាំគ្នា ទៅចុះឈ្មោះបោះឆ្នោតក៏ដោយ បើសិនជាអ្នក ទាំងអស់នោះអត់ទៅបោះឆ្នោត គឺគណបក្ស សង្គ្រោះជាតិ ចាញ់ដដែល។ ហ្នឹងហើយដែល ជាគ្រោះថ្នាក់របស់គណបក្សសង្គ្រោះជាតិ ពេល ណាដែលយើងមិនដោះស្រាយទំនាស់ក្នុងបក្ស ប្រជាពលរដ្ឋអស់ជំនឿមកលើយើង ហើយជា ការគ្រោះថ្នាក់ធំបំផុតរបស់គណបក្សសង្គ្រោះ- ជាតិ។ ចំណុចហ្នឹងហើយដែលត្រូវតែមានការ កែទម្រង់ ពីព្រោះយើងថា យើងឆ្ពោះទៅរក ការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្តូរ គ្រាន់តែពាក្យហ្នឹងមួយម៉ាត់ ជាយុទ្ធសាស្ត្ររបស់ បក្សទៅហើយ ក៏ប៉ុន្តែបើសិនជាយើងមិនរួបរួម គ្នាជាការជាក់ស្តែងពិតប្រាកដ បើយើងមិន កសាងសាមគ្គីឯកភាព គឺហ្នឹងហើយដែលជាការ បោកបញ្ឆោតប្រជាពលរដ្ឋ ហើយដែលធ្វើឱ្យ ប្រជាពលរដ្ឋអស់អារម្មណ៍ អស់ជំនឿ”។

មុនការលើកឡើងនូវខ្លឹមសារនេះ1ថ្ងៃ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បានព្រមានពី ការចាកចេញពីគណបក្សសង្គ្រោះជាតិ ប្រសិន ណាបើគណបក្សប្រឆាំងនេះ មិនព្រមធ្វើការ កែទម្រង់ផ្ទៃក្នុងបក្ស ដែលពោរពេញដោយ បក្ខពួកនិយម។

នៅលើគណនីហ្វេសប៊ុក របស់ព្រះអង្គ  កាលពីថ្ងៃទី28 តុលា ឆ្នាំ2016 ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ប្រធានក្រុមការងារគណបក្ស សង្គ្រោះជាតិ ខេត្តព្រះសីហនុ បានសរសរថា  “ឆ្នាំមុន ខ្ញុំបានប្រកាសថា ខ្ញុំតាំងខ្លួនជាអ្នកប្រឆាំង ក្នុងបក្សប្រឆាំង ដើម្បីស្វែងរកការកែទម្រង់ផ្ទៃ- ក្នុងបក្ស។ ថ្ងៃនេះ ខ្ញុំសូមប្រកាសជាឱឡារិកថា បើសិនបើគ្មានការកែទម្រង់ទេ ខ្ញុំពុំអាចយកព្រះ កិត្តនាម និងព្រះកិត្តិយសរបស់ព្រះរាជវង្ស ដែលបានបូជាជីវិតដើម្បីបុព្វហេតុជាតិ យកមក បំផ្លាញក្នុងការបម្រើការភូតភរ បោកបញ្ឆោត ប្រជាពលរដ្ឋតទៅទៀតបានឡើយ”។

បន្ថែមលើការប្រកាសតាមបណ្តាញសង្គម ហ្វេសប៊ុកនេះ ព្រះអង្គស៊ីសុវត្ថិ ធម្មិកោ បាន បញ្ជាក់ប្រាប់ “នគរធំ” ថា ការព្រមានចាកចេញ ពីបក្សប្រឆាំង មិនមែនក្នុងន័យព្រះអង្គយាងទៅ បង្កើតគណបក្សថ្មី ឬចូលរួមជាមួយគណបក្ស ណាទេ បើទោះបីមានគណបក្សមួយចំនួន បាន ទាក់ទងព្រះអង្គឱ្យចូលជាមួយក៏ដោយ គឺក្នុង ព្រះនាមជាមន្ត្រីជាន់ខ្ពស់ ដែលបានលះបង់ច្រើន បើឈប់ពីបក្សប្រឆាំងព្រះអង្គនឹងលាឈប់ពី ឆាកនយោបាយ តែអ្វីសំខាន់ ព្រះអង្គចង់ឱ្យ មានការកែទម្រង់ផ្ទៃក្នុងបក្ស ដែលជាព្រះបំណង ពិតប្រាកដរបស់ព្រះអង្គ។ ជាពិសេសកំណែទម្រង់ ដែលព្រះអង្គចង់ឃើញ គឺចាត់វិធានការបញ្ហា បក្ខពួកនិយមនៅក្នុងជួរបក្ស។ ពោលគឺបើឈ្លោះ គ្នាទៅលើគោលនយោបាយ គោលការណ៍ព្រះ- អង្គអាចទទួលយកបាន តែបើវាយប្រហារគ្នា ទៅលើបុគ្គល ព្រះអង្គមិនអាចទទួលយកបាន ឡើយ។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ មានបន្ទូល ថា “ការព្រមានចាកចេញពីបក្សនេះ ខ្ញុំអត់ដឹង ថា គេយល់យ៉ាងណាទេ ខ្ញុំទុកឱ្យថ្នាក់ដឹកនាំ គណបក្សវិនិច្ឆ័យ។ ខ្ញុំមិនអាចនឹងសន្និដ្ឋានទៅ លើមនោសញ្ចោតនា សម្បជញ្ញ³របស់បុគ្គលនីមួយ នៅក្នុងជួរបក្សទេ ខ្ញុំគ្រាន់តែលើកបញ្ហាជា គោលការណ៍ ហើយទុកឱ្យថ្នាក់ដឹកនាំវិនិច្ឆ័យ ទៅតាមហ្នឹងទៅ ខ្ញុំមិនអាចសន្និដ្ឋានទៅលើ ប្រតិកម្ម ឬមួយជំហររបស់បុគ្គលនីមួយៗទេ។ ខ្ញុំពិបាកពន្យល់ដែរ ខ្ញុំមានសេចក្តីសង្ឃឹមខ្លាំង រឹងមាំថា គណបក្សសង្គ្រោះជាតិ ជាគណបក្ស មួយ ដែលចាស់ទុំនយោបាយ។ ដូច្នេះអាចទទួល បាននូវការរិះគន់របស់ខ្ញុំ ហើយអាចនឹងយកការ រិះគន់របស់ខ្ញុំហ្នឹង យកទៅវិនិច្ឆ័យ។ ខ្ញុំមានសង្ឃឹម ខ្លាំង ព្រោះបើខ្ញុំអត់មានសង្ឃឹមខ្លាំង ខ្ញុំដើរចេញ ហើយនិងអត់និយាយអីមួយម៉ាត់ទេ ខ្ញុំដើរចេញ តែម្តង។ ខ្ញុំបានលះបង់មុខមាត់ លះបង់ឋានះអី គ្រប់បែបយ៉ាង សេចក្តីសុខក៏លះបង់ ចូលមកក្នុង ឆាក ចូលមកលើរេញ គេវ៉ៃប្រហារហ្នឹង លះបង់ អស់ច្រើន។ បើចាកចេញពីបក្សប្រឆាំងហើយ ខ្ញុំអត់ចូលបក្សណា ឬបើកបក្សខ្លួនឯងទេ គឺអត់ ទេ។ តាំងពីម្សិលមិញហ្នឹង ខ្ញុំទទួលសារពីបក្ស នានា បបួលខ្ញុំចូលទៅជាមួយគេ។ អាហ្នឹង ខ្ញុំសូម ជម្រាបអត់មាន សូមជម្រាបអត់មានការកែប្រែ ទេ។

ការព្រមានរបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បានធ្វើឡើង បន្ទាប់ពីមានព័ត៌មានចុះ ផ្សាយព្រោងព្រាតពីការរិះគន់លោកសម រង្ស៊ី ពីសំណាក់កញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា ហើយត្រូវបានអ្នកគាំទ្រលោក សម រង្ស៊ី មួយចំនួន វាយបកលើកញ្ញាកឹម មនោវិទ្យា វិញ ទាក់ទងនឹងការរិះគន់បែបនេះ ដោយក្នុង នោះ សកម្មជនគណបក្សសង្គ្រោះជាតិ នៅក្រៅ ប្រទេស បានបញ្ជាក់ក្នុងលិខិតគោរពជូនគណះ កម្មាធិការអចិន្ត្រៃយ៍ និងគណះកម្មាធិការ វិន័យគណបក្សសង្គ្រោះជាតិថា ការិះគន់នេះ ជារូបភាពមិនល្អ ក្នុងន័យប្រមាថលោកសម រង្ស៊ី និងអាចបង្កើតឱ្យមានសញ្ញាណនៃការបែកបាក់ នៅថ្ងៃខាងមុខ ក្នុងជួរគណក្សសង្គ្រោះជាតិនៅ ក្រៅប្រទេស ក្នុងករណីកញ្ញាកឹម មនោវិទ្យា មិនធ្វើការកែតម្រូវ។ ដូច្នេះពួកគេសង្ឃឹមយ៉ាង មុតមាំថា គណបក្សនឹងចាត់វិធានការចំពោះ រឿងនេះ។

ជុំវិញបញ្ហានេះ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ  ចាត់ទុកថា ជាការស្នើសុំជួយធ្វើការកែ តម្រូវអាកប្បកិរិយានិងឥរិយាបថកញ្ញាកឹម នោវិទ្យា នោះជារឿងមិនសមហេតុផល គឺជាការ រិះគន់ជាប្រព័ន្ធ មិនមែនជាការរិះគន់បែបបុគ្គល ដែលនឹងក្លាយជាជំងឺមួយដ៏ធ្ងន់ សម្រាប់គណបក្ស សង្គ្រោះជាតិ។ ដូច្នេះព្រះអង្គនឹងលើកឡើង បញ្ហានេះ ព្រមជាមួយការបង្ហាញភ័ស្តុតាង នៅពេលប្រជុំគណះកម្មាធិការនាយកគណបក្ស នាសប្តាហ៍ក្រោយនេះ។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បានមាន បន្ទូលបន្ថែមថា “រឿងទាំងអស់ហ្នឹង ខ្ញុំគ្រាន់តែ លើកអំពីបញ្ហា ហើយនិងការសម្រេច គឺខ្ញុំសូម ជម្រាបថា សប្តាហ៍ក្រោយហ្នឹង ត្រូវប្រជុំគណះកម្មការនាយកដែលជាសភារបស់គណបក្ស សង្គ្រោះជាតិ ដូច្នេះខ្ញុំនឹងទុកលទ្ធភាពឱ្យគណះកម្មការនាយក និងគណះកម្មាធិការអចិន្ត្រៃយ៍ របស់គណបក្សសង្គ្រោះជាតិ ចាត់វិធានការ ខ្ញុំ អត់មានសិទ្ធិអីទេ ខ្ញុំគ្រាន់តែថា លើកឡើង បញ្ហា ខ្ញុំអាចនឹងចូលរួមរកដំណោះស្រាយ ក៏ ប៉ុន្តែខ្ញុំអត់មានសិទ្ធិសម្រេចទៅលើដំណោះស្រាយ ហ្នឹងទេ។ ខ្ញុំមិនដាក់ជាលិខិតទេ ខ្ញុំនឹងស្នើសុំ ឡើងនិយាយពេលប្រជុំគណះកម្មាធិការនាយក ដើម្បីលើកឡើង បញ្ហាទាំងអស់នោះ ដោយខ្ញុំ នឹងយកភ័ស្តុតាងយកទៅដាក់ឱ្យសមាជិកទាំង អស់គ្នាឃើញ។ ចំណុចសំខាន់ ដូចខ្ញុំបាននិយាយ អ៊ីចឹង គឺយើងមិនមែនឈ្លោះគ្នាជាបុគ្គលទេ យើងឈ្លោះជាប្រព័ន្ធ។ ខ្ញុំលើកឧទាហរណ៍2 ទាហរណ៍មួយភ័ស្តុតាង1ខ្ញុំបានបង្ហោះនៅក្នុង ទំព័រហ្វេសប៊ុករបស់ខ្ញុំ ដែលគេរៀបចំវាយប្រហារ ទៅលើបុគ្គល មនោវិទ្យា អាហ្នឹងមួយ មិនមែន ជាបុគ្គលទេ។ ខទី2 បើសិនជាចូលមើលនៅ ក្នុងទំព័ររបស់ខ្ញុំក៏ឃើញដែរ ឃើញថា អ្នកដែល វាយប្រហាររបស់ខ្ញុំហ្នឹង សុទ្ធតែមានខ្សែរយះ ច្បាស់លាស់ ដូច្នេះរឿងទាំងអស់ហ្នឹងហើយ ដែលឆ្លុះបញ្ចាំងឱ្យឃើញថា ជំងឺបស់គណបក្ស សង្គ្រោះជាតិ ជាជំងឺមួយធ្ងន់ ហើយនិងដែលយើង ត្រូវតែព្យាបាល”។

ក្នុងន័យនេះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានបញ្ជាក់ថា ព្រះអង្គគាំទ្រចំពោះការរិះគន់របស់ កញ្ញាកឹម មនោវិទ្យា  ទៅលើសម រង្ស៊ី ដែលចាត់ ទុកថា ជាបុគ្គលសាធារណ³. លើសពីនេះ ព្រះ អង្គក៏គាំទ្រឱ្យមានការរិះគន់នៅក្នុងជួរបក្ស ព្រោះនៅក្នុងសង្គមប្រជាធិបតេយ្យ ការរិះគន់ ក្នុងន័យស្ថាបនា ជារឿងល្អប្រសើរ។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ មានបន្ទូល បន្តទៀតថា  “បើសិនជាយើងគិតថា មនោវិទ្យា រិះគន់ទៅលើបញ្ហានយោបាយ ពីព្រោះមិន បញ្ហាបុគ្គលសម រង្ស៊ី ទេ ចង់មិនចង់ សម រង្ស៊ី ជាបុគ្គលសាធារណ³ គាត់ជាប្រធានគណបក្ស សង្គ្រោះជាតិ ដូច្នេះការសម្រេចចិត្តរបស់គាត់ ទង្វើរបស់គាត់ មិនជាទង្វើការសម្រចឯកជនទេ ជាទង្វើ ហើយនិងការសម្រេចដែលពាក់ព័ន្ធជាមួយអាយុ វាសនារបស់គណបក្សសង្គ្រោះជាតិ ផង និងពាក់ព័ន្ធជាមួយវាសនារបស់ជាតិដែរ ពីព្រោះគណបក្សសង្គ្រោះជាតិ បម្រើបុព្វហេតុ ជាតិ។ ដូច្នេះបញ្ហាដែលមនោវិទ្យា រិះគន់ទៅលើ លោកប្រធានសម រង្ស៊ី ហ្នឹង រិះគន់មិនមែនសម រង្ស៊ី ទេ ទៅលើប្រធានបក្ស ដែលធ្វើការសម្រេច។ ផ្ទុយទៅវិញ Comment  ដែលវាយប្រហារទៅ លើកញ្ញាមនោវិទ្យា គឺលក្ខណះបុគ្គលតែម្តង គេ លើកមកលាយឡំរហូតដល់លើកឡើងរឿងគាត់ ជាកូនរបស់លោកប្រធានស្តីទីកឹម សុខា។ អា ហ្នឹងអត់ពាក័ន្ធទេ តែយើងចូលទៅក្នុងឆាកនយោ បាយហើយ យើងអស់មានបង អស់មានប្អូន អស់មានឪពុកម្តាយអីអស់ហើយ គឺយើងបម្រើ មាគ៌ានយោបាយរបស់បក្ស ស្របទៅតាមមនោសញ្ចោតនារបស់យើង សម្បជញ្ញ³របស់យើង។ ការរិះគន់ជាស្ថាបនា ជាកត្តាមួយសំខាន់ នៅក្នុង សង្គមប្រជាធិបតេយ្យ ពេលណាគ្មានការរិះគន់ ជាស្ថាបនានៅក្នុងសង្គម គឺសង្គមហ្នឹងមិនមែន ជាសង្គមប្រជាធិបតេយ្យទេ គឺសង្គមផ្តាច់ការ”។

ទាក់ទងនឹងការរិះគន់នៅក្នុងសង្គមប្រជា ធិបតេយ្យ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ក៏បាន សរសេរនៅក្នុងហ្វេសប៊ុក របស់ព្រះអង្គដែរថា “នៅព្រះរាជាណាចក្រអច្ឆរិយបច្ចប្បន្ននេះ យើង គួរតែបង្កើតច្បាប់មួយ អង្គនាយករដ្ឋមន្ត្រី មិន អាចមាននរណារំលោភបំពានបានឡើយ។ អង្គ មេមេបក្សប្រឆាំង មិនអាចមាននរណារំលោភ បំពានបានឡើយ”។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បានពន្យល់ ចំពោះសំណេរនេះថា “អាហ្នឹង ខ្ញុំធ្វើការរិះគន់ ទៅលើសង្គមបច្ចុប្បន្ន ពីព្រោះអ្នកដែលរិះគន់ ទៅលើអង្គនាយករដ្ឋមន្ត្រី ត្រូវតុលាការប្តឹង ហើយ និងដល់ពេលរិះគន់ទៅលើអង្គប្រធានបក្ស ក៏គេ វាយប្រហារបុគ្គលដែរ។  អាហ្នឹងហើយ ជាការ រិះគន់ របស់ខ្ញុំ²ទុកឱ្យមតិសាធារណជនយកទៅ បកស្រាយយកទៅវិនិច្ឆ័យចុះ”។

“នគរធំ” មិនអាចទាក់ទងមតិយោបល់ ការឆ្លើយតបពីអ្នកនាំពាក្យគណបក្សសង្គ្រោះ ជាតិ លោកយឹម សុវណ្ណ  ជុំវិញការព្រមានចាក ចេញពីបក្ស និងបន្ទូលលើកឡើងរបស់ព្រះអង្គ ម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ខាងលើនេះបានទេ កាល ពីម្សិលមិញ។

ប៉ុន្តែហាក់ឆ្លើយតបនឹងការចាប់អារម្មណ៍ ពីមតិមហាជនពាក់ព័ន្ធនឹងការរិះគន់របស់កូនស្រីលោកកឹម សុខា ទៅលើលោកសម រង្ស៊ី  អគ្គនាយករដ្ឋបាលគណបក្សសង្រ្គោះជាតិ និង ជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង លោកយ៉ែម បុញ្ញឫទ្ធិ បានអះអាងថា ការរិះគន់របស់កញ្ញា កឹម មនោវិទ្យា គឺជាសិទ្ធិបុគ្គល ពោលគឺមិន មែនជាគោលការណ៍ពិតប្រាកដរបស់គណបក្ស សង្គ្រោះជាតិ នោះឡើយ ។

អនុប្រធានគណ³កម្មាធិការនាយកគណ បក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌល ខេត្តកណ្តាល លោកអេង ឆៃអ៊ាង បានមាន ប្រសាសន៍ថា ការិះគន់របស់កញ្ញាកឹម មនោវិទ្យា ជារឿងតូចតាច ដោយសារគណបក្សមានរឿង ជាច្រើនដែលត្រូវធ្វើក្រៅពីរឿងនេះ រួមមាន បញ្ហាព្រំដែន ជាដើម។

លោកអេង ឆៃអ៊ាង បានសរសេរក្នុង ទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី27 ខែតុលា ឆ្នាំ2016 ថា “ការប្រើប្រាស់ពេល វេលា និងទំព័របណ្តាញសង្គ ថប ជជែកវែកញែក បញ្ហាព្រទេសជាតិ ប្រសើរជាងការជជែករក ខុសត្រូវរឿងចង្ក្រានចានឆ្នាំងក្នុងគ្រួសារ”។

លោកអេង ឆៃអ៊ាង បានសរសេរបន្ថែម នៅក្នុងទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃ ទី28 ខែតុលា ឆ្នាំ2016 ថា “នៅក្នុងគណបក្សសង្គ្រោះជាតិ យើងជាធាតុរួមផ្សំអាចខ្វះ បាន តែសម រង្ស៊ី-កឹម សុខា ជាធាតុសំខាន់ ដែលមិនអាចខ្វះបាន”៕

RELATED ARTICLES