Tuesday, April 23, 2024
Homeព័ត៌មានជាតិលោក​សម រង្ស៊ី ហ៊ាន​វិល​ចូល​ស្រុក មេ​បក្ស​មួយ ជួយ​បង្ហាញ​ច្រក​ផ្លូវ

លោក​សម រង្ស៊ី ហ៊ាន​វិល​ចូល​ស្រុក មេ​បក្ស​មួយ ជួយ​បង្ហាញ​ច្រក​ផ្លូវ

ភ្នំពេញ ៖ ប្រធានគណបក្សអំណាចខ្មែរ លោកសួន សេរីរដ្ឋា បានលើកឡើងថា ប្រសិន  បើលោកកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ពិតជាក្លាហាន ហ៊ានវិលចូលស្រុក មាន ច្រកផ្លូវអាចចូលមកបាន ទោះបីរដ្ឋាភិបាល បានចាត់វិធានការរារាំងមិនឱ្យមេបក្សប្រឆាំង រូបនេះ វិលចូលប្រទេសកម្ពុជា ក៏ដោយ។

លោកសួន សេរីរដ្ឋា បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ថា “បើលោកសម រង្ស៊ី មានទោស ជាប់ទោសមែន ពេលគាត់ (សម រង្ស៊ី) ចូល មក ចាប់ខ្លួនគាត់ទៅដាក់គុកទៅ ! តែមិនមែន ប្រើនយោបាយវិកលចរិតទៅបញ្ជាក្រុមហ៊ុន យន្តហោះ មិនឱ្យដឹកលោកសម រង្ស៊ី ចូលស្រុក និងដាក់បញ្ជាមិនឱ្យអ្នកដំណើរផ្សេងទៀត ចុះពី យន្តហោះ ហើយគំរាមបញ្ជាឱ្យយន្តហោះដឹក លោកសម រង្ស៊ី វិលត្រឡប់ទៅអាកាសយានដ្ឋានដើមវិញនោះទេ។

វាជានយោបាយឆ្កួតវិកលចរិត ឥតគ្រូព្យាបាល ដែលយកអំណាចដឹកនាំរដ្ឋ មកបញ្ជា ទាំងទទឹងទិស ហាមក្រុមហ៊ុនហោះហើរមិនឱ្យ ដឹកបុគ្គលម្នាក់ដែលចង់វិលត្រឡប់មកមាតុ ភូមិវិញ។ សូមបញ្ជាក់ថា ច្បាប់រដ្ឋធម្មនុញ្ញ របស់ប្រទេស មិនបានអនុញ្ញាតឱ្យរដ្ឋាភិបាល ឬតុលាការ ប្រើអំណាចកាត់ទោសធ្វើនិរទេស ពលរដ្ឋខ្មែរណាម្នាក់ទេ។ ហើយករណីលោក សម រង្ស៊ី បើមានវត្ថុតាងនិងឯកសាររឹងមាំ បញ្ជាក់ថា គាត់ (សម រង្ស៊ី) ពិតជាមានទោស ត្រូវជាប់ទោស ពេលគាត់ (សម រង្ស៊ី) មាន ភាពក្លាហានចូលមក ចាប់ខ្លួនគាត់ដាក់គុកទៅ វារួចហើយ។ តើមានអំណាចអី មានច្បាប់អី ដែលប្រើមកបញ្ជាហាមមិនឱ្យក្រុមហ៊ុនហោះហើរ ដឹកលោកសម រង្ស៊ី ចូលក្នុងប្រទេសនោះ? ក្រែងប្តឹងចោទគេ កាត់ទោសគេ គឺដើម្បីចាប់ គេដាក់គុកមែនទេ? ហេតុអ្វីពេលសាមីខ្លួនគេ ក្លាហានហ៊ានចូលមកឱ្យចាប់ដាក់គុក បែរជា មិនហ៊ានចាប់គេដាក់គុក ហើយទៅជាប្រើ នយោបាយវិកលចរិត បញ្ជាហាមក្រុមហ៊ុន ហោះហើរមិនឱ្យដឹកគេចូលស្រុកវិញ ?

ចំណែក សម រង្ស៊ី បើក្លាហានហ៊ានចូល ស្រុកដូចមាត់អួតមែន មិនបាច់ចាំតែជិះយន្តហោះ ចុះចតនៅស្រុកខ្មែរ គឺអាចជិះយន្តហោះចុះចត នៅស្រុកសៀម រួចជិះឡានចូលស្រុកខ្មែរមក តាមច្រកដីគោកមក កុំឱ្យរំខានអ្នកធ្វើដំណើរ តាមយន្តហោះចូលមកស្រុកខ្មែរ។ តើហ៊ានដូច មាត់និយាយទេ?

ល្ខោននយោបាយឈឺសាច់មួយនេះ លេង មិនសមទេ ហើយកំពុងតែលេចចេញនូវល្បិច របស់អ្នកដឹកនាំរឿងដែលកំពុងដឹកនាំការសម្តែង គ្រាន់តែធ្វើឱ្យសាធារណជនអាណិតតួស្លូត ប៉ុណ្ណោះ”។

បន្ថែលើការលើកឡើងនេះ លោកសួន សេរីរដ្ឋា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៦ថា វិធានការចូលក្នុង ប្រទេសខ្មែរមាន បើលោកសម រង្ស៊ី ពិតជា ក្លាហាន និងចង់ចូលស្រុកដូចដែលមេបក្សប្រឆាំង រូបនេះបានលើកឡើងមែន ប៉ុន្តែលោកយល់ថា  ការប្រកាសរបស់លោកសម រង្ស៊ី និងការប្រកាស ចាត់វិធានការរបស់រដ្ឋាភិបាល គ្រាន់តែជានយោបាយឆ្មាខ្វាក់ ខ្លាចកណ្តុរងាប់ ឬសហការគ្នា ដើម្បី ឱ្យអ្នកគាំទ្រ អាណិតលោកសម រង្ស៊ី ប៉ុណ្ណោះ។

លោកសួន សេរីរដ្ឋា មានប្រសាសន៍ថា “ខាងអ្នកប្រើវិធានការទប់ស្កាត់ កុំឱ្យលោក សម រង្ស៊ី ចូលប្រទេស ដោយប្រើអំណាចហាម ឃាត់ក្រុមហ៊ុនហោះហើរជើងយន្តហោះហោះហើរ វាអតា់មនច្បាប់ធ្វើអ៊ីចឹងទេ។ ចំណែក ម្ខាងទៀត ដែលប្រកាសចូលក្នុងប្រទេស មិន មែនទាល់តែជិះយន្តហោះ បានចូលក្នុងស្រុក បានទេ វាមានផ្លូវចូលស្រុកបាន តែអត់ធ្វើទេ ធ្វើ អាផ្លូវមួយរបៀបសហគ្នាលេងល្ខោនបោកបញ្ឆោត ទឹកចិត្តពលរដ្ឋឱ្យអាណីតតួអង្គស្លូត។ ដូច្នេះ ចំពោះបញ្ហានេះ ខ្ញុំមានជាចំណុចអនុសាសន៍២។

ទី១បើជារដ្ឋាភិបាល ត្រូវអនុវត្តច្បាប់។ ច្បាប់នោះគឺនៅត្រង់ថា បើសិនជាជនជាប់ចោទ ណាមួយ ជាប់ចោទពិតប្រាកដពិតជាមានភ័ស្តុតាង មានបន្ទុកសម្រាប់ចោទប្រកាន់ គឺចូលមកចាប់ គេទៅដាក់គុកទៅមិនបាច់គិតច្រើនទេ ពីព្រោះ គេមចូលមកហើយ គឺយើងរៀបចំកម្លាំងចាំតែ ចាប់ទៅ ប៉ុន្តែកុំធ្វើអ្វីដែលជាអំពើផ្តាច់ការប្រើ អំណាចផ្តាច់ការមួយ ដែលគ្មានចែងក្នុងច្បាប់ ហើយច្បាប់មិនបានអនុញ្ញាតឱ្យធ្វើ។ ឧទាហរណ៍ ដូចជាការប្រើវិធានការដាក់បម្រាមប្រជុំជាមួយ ក្រុមហ៊ុនហោះហើរ ហាមមិនឱ្យដឹកលោករង្ស៊ី ចូលប្រទេស អាហ្នឹងអត់មាននៅក្នុងច្បាប់ទេ គឺ អត់មានច្បាប់ដែលឱ្យរដ្ឋាភិបាលមកហាមឃាត់ លើកលែងតែជនបរទេស ប៉ុន្តែចំពោះបលរដ្ឋ ខ្មែរ គឺគ្មានច្បាប់ហាមឃាត់មិនឱ្យចូលប្រទេស ទេ ទោះបីជាអ្នកហ្នឹងជាជនសង្ស័យ ជាជនជាប់ ចោទ ឬជាពលរដ្ឋប្រភេទណាក៏ដោយ បើគេជា ជនសង្ស័យចូលមកឱ្យគេតក្តីនៅក្នុងតុលាការ បើគេជានជាប់ចោទ ចូលមកចាប់គេដាក់គុកទៅ តែគ្មានសិទ្ធិធ្វើការហាមប្រាម គំរាមកំហែងមិន ឱ្យគេចូលក្នុងប្រទេសទេ។ អាហ្នឹងចំពោះអ្នក កាន់អំណាច។

ទី២ចំពោះលោករង្ស៊ី បើសិនជាមាន សុឆន្ទៈស្មោះត្រង់ ចង់ចូលមកដោះដូរជាមួយ សកម្មជនរបស់ខ្លួនឬចង់ចូលក្នុងប្រទេសដោយ ភាពក្លាហានមែន គឺមានផ្លូវចូល មិនមែនរង់ចាំ តែជិះអយន្តហោះចូលក្នុងស្រុកខ្មែរបានហៅថា ជាច្រកចូលទេ។ អ៊ីចឹងកុំលេងល្បែងហ្នឹងឆ្ពិន ភ្នែក បោកប្រាសអ្នកគាំទ្រតទៅទៀត បើសិន ជាចង់ចូលដូចខ្ញុំជម្រាបអ៊ីចឹង ជិះយន្តហោះ ចូលស្រុកថែមករួចហើយជិះតាក់ស៊ីពីស្រុកថៃ ចូលស្រុកខ្មែរ តាមព្រំដែនដីគោកទៅ អាហ្នឹង គឺអត់មានបទបញ្ជាណាដែលត្រូវបញ្ជាក់ថា ត្រូវតែឱ្យតាក់ស៊ីហ្នឹងជួនត្រឡប់ទៅកន្លែងដើម វិញអត់ទេ ព្រោះតាក់ស៊ី គេជូនមកដល់ព្រំដែន គេទម្លាក់ចេញហើយ លោករង្ស៊ី ដើរចូលមក ហើយអាហ្នឹងជាវិធានការប៉ូលិសអន្តោប្រវេសន៍ ឬអាជ្ញាធររដ្ឋាភិបាលខ្មែរយ៉ាងម៉េច អាហ្នឹង គឺជារឿងពេលក្រោយជាក់ស្តែងទៀត”។

ការលើកឡើងរបស់លោកសួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរខាងលើនេះ បាន ធ្វើឡើងស្រប ពេលដែលពី៏មជ្ឈដ្ឋាន តាមដាន សង្គមចាប់អារម្មណ៍នឹងព័ត៌មានថា រដ្ឋាភិបាល កម្ពុជា បានចាត់វិធានការទប់ស្កាត់មិនឱ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ វិល ចូលស្រុកវិញបានបន្ទាប់ពីមេបក្សប្រឆាំងរូបនេះ បានប្រកាសថា នឹងវិលចូលមកប្រទេសកម្ពុជា វិញ ដោយមិនខ្លាចការចាប់ដាក់គុកឡើយ ខណៈ កន្លងមក លោកបានគេចខ្លួនទៅក្រៅប្រទេស ដោយសារមានដីការបស់តុលាការបង្គាប់ឱ្យចាប់ ខ្លួនលោក។

គួរបញ្ជាក់ថាកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ទីស្តីការគណៈរដ្ឋមន្ត្រី ដោយយោង តាមចំណាររបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានធ្វើលិខិតលេខ១៥១ ច..ក ចុះហត្ថលេខា ដោយលោករដ្ឋលេខាធិការ តឹករ៉េត សំរេច  ជម្រាបជូនលោកសុខ ផល អគ្គនាយកនៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងកម្មវត្ថុស្តីពី របាយការណ៍លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការ សន្តិសុខអាកាសយានដ្ឋានអន្តរជាតិ ដែលមាន ខ្លឹមសារថា “ខ្ញុំមានកិត្តិយស ជម្រាបជូនឯកឧត្តម នាយឧត្តមសេនីយ៍ មេត្តាជ្រាបថា ដើម្បីចាត់ វិធានការបង្ការទុកមុន ក្នុងការទប់ស្កាត់សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កុំឱ្យវិលមកកម្ពុជា វិញ ដោយអាជ្ញាធរមានសមត្ថកិច្ចមិនបានដឹង ជាមុន ទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់តាំងកិច្ចប្រជុំគណៈកម្មាធិការសន្តិសុខ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ ដោយមានសមាសភាព ចូលរួមដូចខាងក្រោម ៖

ឯកឧត្តមសយ សុខាន់ អនុរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល

នាយកអាកាសយានដ្ឋានអន្តរជាតិទាំងបី ភ្នំពេញសៀមរាបក្រុងព្រះសីហនុ

តំណាងក្រុមហ៊ុនអាកាសចរណ៍ ដែល ប្រតិបត្តិការនៅកម្ពុជា

តំណាងនគរបាលអន្តោប្រវេសន៍ប្រចាំ អាកាសយានដ្ឋានអន្តរជាតិ

ព្រមទាំងមន្ត្រីមកពីអាជ្ញាធរពាក់ព័ន្ធ ផ្សេងៗទៀត។

អង្គប្រជុំបានលើកវិធានការមួយចំនួន ដូចខាងក្រោម ៖

គ្រប់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ដែលធ្វើប្រតិបត្តិការហោះហើរមកកម្ពុជា មិន ត្រូវអនុញ្ញាតឱ្យបុគ្គលនេះឡើងយន្តហោះមក កម្ពុជាទេ ហើយត្រូវតែផ្តល់របាយការណ៍ទៀងទាត់ ក្នុងករណីបុគ្គលនេះទិញសំបុត្រយន្តហោះ ធ្វើដំណើរកមកកម្ពុជា។

.ក្នុងករណីដែលបុគ្គលសម រង្ស៊ី ធ្វើដំណើរមកកាន់កម្ពុជា តាមរយៈយន្តហោះណា មួយ យន្តហោះនោះនឹងត្រូវបង្វែរឱ្យវិលត្រឡប់ ទៅកាន់អាកាសយានដ្ឋានដើមវិញ ដោយមិន អនុញ្ញាតឱ្យធ្វើការចុះចតនៅកម្ពុជា ឡើយ។

.ក្នុងករណីដែលយន្តហោះដឹកបុគ្គល សម រង្ស៊ី ចុះចតដល់អាកាសយានដ្ឋានណា មួយនៅកម្ពុជា នឹងមិនត្រូវបានអនុញ្ញាតឱ្យ ភ្ញៀវចាកចេញពីយន្តហោះឡើយ នឹងត្រូវបញ្ជា ឱ្យត្រឡប់ទៅអាកាសយានដ្ឋានដើមវិញ។

.ក្នុងករណីដែលបុគ្គលនេះបានចាកចេញ ពីយន្តហោះ នគរបាលអន្តោប្រវេសន៍ត្រូវចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីកុំឱ្យបុគ្គលនេះចូល កម្ពុជា បាននិងចាត់វិធានការផ្សេងទៀត តាម ការចាំបាច់។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម មេត្តាជ្រាបជារបាយការណ៍…”

ដោយឡែក យោងតាមលិខិតរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ដែលចុះហត្ថលេខាដោយលោកសុខ ផល ជម្រាបជូនអគ្គនាយករង និងប្រធាននាយកដ្ឋានទាំងអស់ នៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា “ដើម្បីចូលរួមសហការលិខិតលេខ១៥១របក ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ របស់ទីស្តី ការគណៈរដ្ឋមន្ត្រី ឱ្យមានប្រសិទ្ធភាព សូម ឯកឧត្តម លោកជំទាវ អគ្គនាយករង និងលោក ប្រធាននាយកដ្ឋានទាំងអស់ យកចិត្តទុកដាក់ ក្រើនរំលឹកពង្រឹងការត្រួតពិនិត្យនៅតាមបណ្តា ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិទាំង៣ ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ និងប៉ុស្តិ៍ច្រកទ្វារ ព្រំដែនអន្តរជាតិនានា និងរាយការណ៍ជាបន្ទាន់  ក្នុងករណីដែលបុគ្គលសម រង្ស៊ី បានចាកចេញ ផុតពីយន្តហោះនៃប៉ុស្តិ៍ច្រកទ្វារអាកាសយានដ្ឋានទាំងបី ឬតាមបណ្តាប៉ុស្តិ៍ច្រកទ្វារព្រំដែន អន្តរជាតិនានា ព្រមទាំងចាត់វិធានការផ្លូវច្បាប់ ដើម្បីកុំឱ្យបុគ្គលនេះចូលមកក្នុងកម្ពុជា បាន និង ចាត់វិធានការផ្សេងទៀត តាមការចាំបាច់ ដោយ អនុវត្តបានហ្មត់ចត់ និងទទួលបានប្រសិទ្ធភាព ខ្ពស់”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES