Saturday, April 20, 2024
Homeសន្ដិសុខសង្គមនារីវ័យក្មេង ប្រុសស្នេហ៍ណាត់ជួបនៅផ្ទះសំណាក់ រួមរ័ករួចសម្លាប់ចោល

នារីវ័យក្មេង ប្រុសស្នេហ៍ណាត់ជួបនៅផ្ទះសំណាក់ រួមរ័ករួចសម្លាប់ចោល

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ ត្រូវបានប្រទះឃើញដេកស្លាប់អាក្រាតននលគកនៅលើគ្រែ ក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែង ហើយត្រូវ បានសង្ស័យថា ប្រុសស្នេហ៍ណាត់ជួបរួមរ័ក រួច ក៏សម្លាប់ចោលតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើល ឡើង កាលពីវេលាម៉ោង១១និង២៥នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចបន្ទប់ លេខ២០ជ ជាន់ទី៣ ផ្ទះសំណាក់ យីហោ “អូយេស” មានទីតាំងស្ថិតនៅទល់មុខវត្តនាគវ័ន តាម បណ្តោយផ្លូវលេខ១៣២ សង្កាត់ស្រះចក ខណ្ឌ ដូនពេញ។

សពនារីរងគ្រោះមិនទាន់ត្រូវបានស្គាល់ អត្តសញ្ញាណនៅឡើយ គ្រាន់តែពិនិត្យតាម ភិនភាគ មានវ័យប្រមាណជាង២០ឆ្នាំ។

dsdsaads

តាមប្រភពពីស្ត្រីឈ្មោះវ៉េន ស្រីនាង អាយុ ២៦ឆ្នាំ មុខរបរជាអ្នករៀបបន្ទប់ ក្នុងផ្ទះសំណាក់ ខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេល កើតហេតុ កាលពីវេលាម៉ោងប្រមាណ៤និង៣០ នាទីរសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ មាន បុរសម្នាក់ បានមកជួលបន្ទប់លេខ ជ២០ ជាន់ ទី៣ ស្នាក់នៅមួយយប់ និងប្រាប់បុគ្គលិកផ្ទះ សំណាក់ថា បន្តិចទៀត មាននារីម្នាក់មកស្នាក់ នៅជាមួយដែរ។ លុះប្រហែលកន្លះម៉ោងក្រោយ មក ពោលគឺម៉ោងប្រមាណ៥ល្ងាច ក៏ឃើញ នារីរងគ្រោះបានជិះម៉ូតូឌុបមកដល់ដូចពាក្យ បុរសរូបនោះមែន ហើយនារីរងគ្រោះបានមក សួររកបន្ទប់ខាងលើ និងប្រាប់ថា មកស្នាក់នៅ បន្ទប់ខាងលើដែរ ដោយមានអ្នកចាំក្នុងបន្ទប់ រួចហើយ។ បន្ទាប់មកនារីរងគ្រោះ ក៏ដើរឡើង ទៅជាន់ទី៣ និងចូលបន្ទប់លេខ ជ២០ ស្នាក់នៅ ជាមួយបុរសរូបនោះបាត់ទៅ។

ប្រភពដដែលបន្តថា រហូតមកដល់វេលា ម៉ោង១១និង០៥នាទីព្រឹក ថ្ងៃទី២៥ តុលា ដោយ មិនឃើញអ្នកស្នាក់នៅបន្ទប់លេខ ជ២០ ចុះ មកក្រោម ទើបនាងបានដើរឡើងទៅគោះទ្វារបន្ទប់ ដើម្បីសុំសម្អាតបន្ទប់ និងចង់សួរនាំថា តើស្នាក់នៅបន្តទៀតឬយ៉ាងណា? លុះពេល គោះទ្វារ មិនឮសូរសំឡេងអ្នកស្នាក់នៅខាងក្នុង ឆ្លើយតបសោះ ទើបនាងបានចុះទៅក្រោម យកសោមកចាក់ចូលទៅមើល ស្រាប់តែពេល បើកទ្វារឡើង ប្រទះឃើញនារីរងគ្រោះដេកនៅ លើគ្រែ ទាំងអាក្រាតកាយ ហើយនាងក៏ចូល ទៅអង្រួនជើងបំណងដាស់ ទើបដឹងថា នារីរងគ្រោះបានស្លាប់បាត់ទៅហើយ ក៏កើតមាន ការភ្ញាក់ផ្អើលឡើងពេញផ្ទះសំណាក់តែម្តង ។

dffdss

តាមសម្តីយុវជនឈ្មោះហ៊ីត សៅហ៊ី អាយុ ១៧ឆ្នាំ មុខរបរជាអ្នកទទួលភ្ញៀវក្នុងផ្ទះសំណាក់ ខាងលើ បានឱ្យដឹងនៅថ្ងៃដដែលនោះថា កាលពី ម្សិលមិញបុរសជាភ្ញៀវ ដែលស្នាក់នៅបន្ទប់ កើតហេតុនោះ បានចូលមកស្នាក់នៅ និងបាន ចុះមកទិញកាតទូរស័ព្ទ និងទឹកសុទ្ធ ព្រមទាំង ភេសជ្ជៈបាកាស និងគោ ជល់ ទុកផឹក ហើយក៏ ឡើងទៅបន្ទប់វិញបាត់ទៅ។ បន្ទាប់មក មិនដឹង ថាបុរសនោះចាកចេញពីផ្ទះសំណាក់តាំងពីថ្មើរ ណានោះទេ រហូតដល់ព្រឹកថ្ងៃទី២៥ ដល់ម៉ោង កំណត់ត្រូវសួរភ្ញៀវថាស្នាក់នៅបន្តទៀតឬអត់?  រូបគេបានខលទូរស័ព្ទ ចូលបន្ទប់ខាងលើ តែគ្មានអ្នកលើក ទើបអ្នករៀបបន្ទប់ឡើងទៅសួរ  ស្រាប់តែប្រទះឃើញនារីរងគ្រោះដេកស្លាប់បាត់ ទៅហើយ។

ក្រោយកើតហេតុ អ្នកគ្រប់គ្រងផ្ទះសំណាក់ ខាងលើ បានទាក់ទងសុំអន្តរាគមន៍ពីសមត្ថកិច្ច ចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសព អស់ រយៈពេល៤ម៉ោង និងបានសន្និដ្ឋានជំហានដំបូង ថា ជាករណីឃាតកម្ម ដោយរកឃើញថាសព នារីរងគ្រោះ បានបាក់ដៃខាងឆ្វេង ទើបសង្ស័យ ថា នារីរងគ្រោះត្រូវជនដៃដល់ជាគូស្នេហ៍ណាត់ ជួបរួមរ័ក រួចទំនងមានជម្លោះនឹងគ្ន្ក ក៏ឈាន ដល់ការវាយសម្លាប់នារីរងគ្រោះ បន្ទាប់មក ជនដៃដល់បានគេចខ្លួនបាត់តែម្តង។

sfdadsa

សមត្ថកិច្ចប៉ុស្តិ៍ស្រះចក បានឱ្យដឹងថា នៅ ពេលដែលមានភ្ញៀវចូលមកស្នាក់នៅ ខាងផ្ទះ សំណាក់មិនបានទាមទាររកអត្តសញ្ញាណប័ណ្ណ  ឬកាតសម្គាល់អ្វីពីភ្ញៀវសោះ ហេតុនេះនៅពេល មានករណីបែបនេះ គឺធ្វើឱ្យសមត្ថកិច្ចលំបាក ស្រាវជ្រាវខ្លាំងណាស់ ប៉ុន្តែយ៉ាងណា សមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវអំពីករណីខាងលើ នេះ ដើម្បីវែកមុខជនដៃដល់ជាឃាតករ និងតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ៕

ដោយ៖ ង៉ូវ ឌីណា

RELATED ARTICLES