Saturday, April 20, 2024
Homeព័ត៌មានជាតិស្រលាញ់ស្រីជាន់លេខរៀង ផ្ទុះជម្លោះ ចាក់១កាំបិតធ្លាយពោះវៀន

ស្រលាញ់ស្រីជាន់លេខរៀង ផ្ទុះជម្លោះ ចាក់១កាំបិតធ្លាយពោះវៀន

ខេត្តបន្ទាយមានជ័យ បុរសជាមិត្តភក្តិ នឹងគ្នា២នាក់ បានចាប់ចិត្តស្រលាញ់នារីតែម្នាក់ ជាន់លេខរៀងគ្នា លុះបែកធ្លាយរឿងរ៉ាវ ក៏ផ្ទុះ ជាជម្លោះតឹងសរសៃកដាក់គ្នា រហូតដល់ភាគី ម្ខាងទប់កំហឹងមិនបាន ក៏ទាញកាំបិតចាក់គូ សត្រូវស្នេហារបស់ខ្លួន១កាំបិតចំពោះ បណ្តាល ឱ្យធ្លាយពោះវៀន រងរបួសធ្ងន់ ។

ករណីជម្លោះដណ្តើមស្រីស្នេហ៍នោះ បាន កើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ២និង៤៥នាទីរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០១៦ នៅចំណុចមាត់អូរព្រំដែនកម្ពុជាថៃ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

ជនរងគ្រោះដែលត្រូវមិត្តភក្តិចាក់១កាំបិត ធ្លាយពោះវៀននោះ ឈ្មោះឆែ ឈិន អាយុ ២៩ឆ្នាំ មានលំនៅក្នុងភូមិសង្កាត់កើតហេតុ ខាងលើ។ ចំណែកជនបង្កហេតុ ឈ្មោះម៉ា សុង៉ែត អាយុ២៩ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងភូមិសង្កាត់ កើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា រវាងជនរងគ្រោះ និងជនបង្កហេតុគឺជាមិត្តភក្តិ ធ្លាប់ដើរលេងផឹកស៊ីជាមួយគ្នាជាញឹកញាប់ ស្រាប់តែមួយរយៈចុងក្រោយនេះ អ្នកទាំង២ ចាប់ផ្តើមមើលមុខគ្នាលែងចំ ដោយសារតែរឿង ស្រលាញ់ស្រីជាន់លេខរៀងគ្នា។ លុះដល់វេលា រសៀលថ្ងៃទី១៧ តុលា ជនរងគ្រោះ និងជនបង្កហេតុ ដែលក្លាយជាគូសត្រូវស្នេហាបានផ្ទុះ ជម្លោះតឹងសរសៃកដាក់គ្នា រហូតដល់ជនបង្កហេតុទប់កំហឹងមិនបាន ក៏ទាញកាំបិតចុងស្រួច ស្ទុះទៅចាក់ប្រហារលើជនរងគ្រោះចំពោះលិច មួយកាំបិត បណ្តាលឱ្យធ្លាយពោះវៀនចេញ មកក្រៅរងរបួសធ្ងន់តែម្តង។

sddsfsd

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបាន ក្រុមគ្រួសារ ប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកដីថ្មី ក្រុងប៉ោយប៉ែត ដើម្បីសង្គ្រោះ ជីវិត តែពេលទៅដល់ ក្រុមគ្រូពេទ្យពិនិត្យឃើញ ស្ថានភាពរបួសមានសភាពធ្ងន់ធ្ងរពេក ទើប បញ្ជូនបន្តទៅកាន់មន្ទីរពេទ្យមិត្តភាពកម្ពុជាជប៉ុន ស្រុកមង្គលបុរី។ ចំណែកជនបង្កហេតុ ត្រូវ បានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ចុះចាប់ ឃាត់ខ្លួនយកទៅសាកសួរនិងដកហូតបានកាំបិត ពណ៌ស ដងឈើ ប្រវែង២៨សង់ទីម៉ែត្រមួយ ដើម ជាវត្ថុតាងទៀតផង។

នៅចំពោះមុខមន្ត្រីអាវុធហត្ថ ជនបង្កហេតុ បានសារភាពថា រូបគេពិតជាបានចាក់ប្រហារ ទៅលើជនរងគ្រោះ១កាំបិត បណ្តាលឱ្យធ្លាយ ពោះវៀនចេញមកក្រៅមែន មូលហេតុក៏ព្រោះ តែរូបគេ និងជនរងគ្រោះ ស្រលាញ់ស្រីជាន់ លេខរៀងគ្នា ទើបក្លាយជាគូសត្រូវស្នេហា។ លុះ ក្រោយពីកើតមានជម្លោះនឹងគ្នា រូបគេទ្រាំមិន បាន ក៏ទាញកាំបិតចាក់ប្រហារជនរងគ្រោះតែម្តង។

បន្ទាប់ពីទទួលបានចម្លើយសារភាពរបស់ ជនបង្កហេតុរួចមក កម្លាំងអាវុធហត្ថបានរៀបចំ កសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅកាន់ សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដោយ៖ ចាន់ សុខលន់

RELATED ARTICLES