Thursday, April 25, 2024
Homeព័ត៌មានជាតិជំនន់​ទឹក​ភ្លៀង ប៉ះ​ពាល់​ដំណាំ​ស្រូវ​នៅ ខេត្ត​កំពង់ស្ពឺ ជាង​៤​ពាន់​ហិក​តារ

ជំនន់​ទឹក​ភ្លៀង ប៉ះ​ពាល់​ដំណាំ​ស្រូវ​នៅ ខេត្ត​កំពង់ស្ពឺ ជាង​៤​ពាន់​ហិក​តារ

ខេត្តកំពង់ស្ពឺ ៖ ជំនន់ទឹកភ្លៀង ដែលចាប់ ផ្តើមឡើងតាំងពីចន្លោះថ្ងៃទី០២ តុលា រហូត ដល់ថ្ងៃទី១៨ តុលា ឆ្នាំ២០១៦នេះ បានបង្ក ផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋខេត្ត កំពង់ស្ពឺ ដោយក្នុងនោះ ផលស្រូវប្រមាណ ជាង៤ពាន់ហិកតាររបស់ប្រជាកសិករក្នុងស្រុក ចំនួន៣ គឺស្រុកគងពិសី ស្រុកសំរោងទង និង ស្រុកភ្នំស្រួច បានទទួលរងការខូតខាតជាបន្តបន្ទាប់ក្នុងនោះខូចខាតទាំងស្រុង ចំនួន៣១៦ ហិកតារ។

ឆ្លើយតបទៅនឹងផលប៉ះពាល់ខាងលើនេះ នៅព្រឹកថ្ងៃទី១៨ តុលា ឆ្នាំ២០១៦ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យមើលដោយផ្ទាល់ អំពីស្ថានភាពផលស្រូវរបស់ប្រជាកសិករដែល ទទួលរងផលប៉ះពាល់ ព្រមទាំងដាក់ចេញនូវ វិធានការបន្ទាន់មួយចំនួនផងដែរ សម្រាប់ជួយ ប្រជាពលរដ្ឋក្នុងការបង្កបង្កើនផលឡើងវិញ ក្រោយពេលទឹកស្រក។

pig-1

ទាក់ទងទៅនឹងវិធានការបន្ទាន់ខាងលើ  លោកវេង សាខុន បានចាត់ឱ្យមានការទម្លាក់ ពូជស្រូវ ទៅឱ្យមន្ទីរកសិកម្មខេត្ត និងបែងចែក ទៅតាមស្រុកដែលទទួលរងផលប៉ះពាល់ និង ត្រូវសាបសំណាបប្រមូលផ្តុំទុកចែកជូនប្រជាពលរដ្ឋដាំដុះឡើងវិញ ហើយកន្លែងដែលប្រជាពលរដ្ឋមានដីសម្រាប់សាបសំណាប គឺត្រូវចែក ពូជស្រូវជូនតែម្តង។ ជាមួយនេះ ក៏មានការ ណែនាំឱ្យមន្ត្រីនៃមន្ទីរកសិកម្មខេត្តចុះចាត់ចែង ឱ្យប្រជាពរដ្ឋ ដាំដំណាំរួមផ្សំផ្សេងទៀត ក្រោយ ទឹកសម្រកផងដែរ ដើម្បីបន្ថែមចំណូលផ្គត់ផ្គង់ ជីវភាព។

តាមការបញ្ជាក់ពីលោកវេង សាខុន ការ ធ្វើស្រូវវស្សានៅក្នុងខេត្តកំពង់ស្ពឺ បានបញ្ចប់ ហើយ ក្នុងនោះ ស្រូវដែលបង្កបង្កើនផលរួច មានចំនួន១១៥,១០៦ហិកតារ ស្មើនឹង១០១ ភាគរយ នៃផែនការកំណត់។

គួរបញ្ជាក់ផងដែរថា ស្រុកមួយចំនួន នៅ ក្នុងខេត្តកំពង់ស្ពឺ ត្រូវបានទទួលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងអស់រយៈពេលជា ច្រើនថ្ងៃមកហើយ ពោលគឺរាប់ពីថ្ងៃទី០២ រហូត ដល់ថ្ងៃទី១៨ តុលា ដោយសារជំនន់ទឹកធ្លាក់ ពីស្ទឹងព្រែកត្នោត និងភ្នំឱរ៉ាល់។

យោងតាមប្រភពពីមន្ទីរកសិកម្មខេត្ត កំពង់ស្ពឺ បានបញ្ជាក់ឱ្យដឹងថា ផលប៉ះពាល់ សន្ទូងពង្រោះដែលលិចលង់ដោយជំនន់ទឹកភ្លៀង គិតចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ៖

នៅស្រុកសំរោងទង ៖ ១២ឃុំ ៨៥ ភូមិ ២៣៩៥ហិកតារ ខូចខាតទាំងស្រុង ១៧០ ហិកតារ ក្នុងនោះ ៖

ឃុំខ្ទុំក្រាំង ៖ ២ភូមិ ៩៨ហិកតារ

ឃុំព្នាយ ៖ ៦ភូមិ ៣៦៤ហិកតារ ខូចខាត ៣៥ហិកតារ

ឃុំវល្លិ៍ស ៖ ១១ភូមិ ៤២៦ហិកតារ ខូចខាត១៣៥ហិកតារ

ឃុំត្រពាំងគង ៖ ២ភូមិ ៧១ហិកតារ

ឃុំតាំងក្រូច ៖ ៩ភូមិ ១៧៧ហិកតារ

ឃុំទំព័រមាស ៖ ២ភូមិ ២៣ហិកតារ

ឃុំសំរោងទង ៖ ៥ភូមិ ២៣១ហិកតារ

ឃុំធម្មតាអរ ៖ ១១ភូមិ ២៧០ហិកតារ

ឃុំក្រាំងអំពិល ៖ ១០ភូមិ ៧៨ហិកតារ ដំណាំរួមផ្សំ ១៦ហិកតារ

ឃុំស្គុះ ៖ ១៦ភូមិ ៥១០ហិកតារ ដំណាំ រួមផ្សំ ២ហិកតារ

ឃុំរលាំងចក ៖ ២ភូមិ ៨០ហិកតារ ដំណាំ រួមផ្សំ ២ហិកតារ

ឃុំកាហែង ៖ ៨ភូមិ ៦៧ហិកតារ ដំណាំ រួមផ្សំ៣ហិកតារ

ក្រុងច្បារមន ៖ ៣សង្កាត់ ១៧ភូមិ ៣៧៨ហិកតារ ក្នុងនោះ ៖

សង្កាត់ច្បារមន ៖ ១ភូមិ ១៥ហិកតារ

សង្កាត់កណ្តោលដុំ ៖ ៥ភូមិ ២០៣ហិកតារ

សង្កាត់ស្វាយក្រវ៉ាន់ ៖ ១១ភូមិ ១៦០ ហិកតារ

ស្រុកឧដុង្គ ៖ ២ឃុំ ១៧ភូមិ ២៤៥ ហិកតារ ខូចខាតទាំងស្រុង ១៤១ហិកតារ ក្នុង នោះ ៖

ឃុំក្រាំងចេក ៖ ៧ភូមិ ៨៦ហិកតារ ខូចខាតទាំងស្រុង ៣២ហិកតារ

ឃុំព្រៃក្រសាំង ៖ ១០ភូមិ ១៥៩ហិកតារ ខូចខាតទាំងស្រុង ១០៩ហិកតារ

ស្រុកថ្ពង ៖ ២ឃុំ (ឃុំយាអង្គ និង ឃុំប្រាំបីមុម) ៧ភូមិ ៣៤០ហិកតារ ខូចខាត ទាំងស្រុង ៥ហិកតារ។

សរុបរួម ៖ ៤ស្រុក ១៩ឃុំសង្កាត់ ១២៦ ភូមិ ប៉ះពាល់ចំនួន ៣៣៥៨ហិកតារ ខូចខាត ទាំងស្រុង ៣១៦ហិកតារ និងដំណាំរួមផ្សំ ២៣ហិកតារ៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES