រដ្ឋមន្រ្តីក្រសួងបរិស្ថាន ស្នើអភិបាលខេត្តកោះកុង អន្តរាគមន៍ផ្អាកបន្ទាន់ទីតាំងកែច្នៃវល្លិ៍រមៀត

ភ្ណំពេញៈ រដ្មមន្រ្តីក្រសួងបរិស្ថាន លោកសាយ សំអាល់ បានធ្វើលិខិតជម្រាបជូនអភិបាល នៃគណៈអភិបាលខេត្តកោះកុង សំណើសុំអន្តរាគមន៍ផ្អាកជាបន្ទាន់ នូវការសាងសង់បង្កើតទីតាំងកែច្នៃវល្លិ៍រមៀត នៅក្នុងឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង និងការគ្រោងប្រមូលវល្ល៍ិ៍រមៀតនៅក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តកោះកុង ។
លិខិតរបស់លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ បានបញ្ជាក់ថា ការកែច្នៃវល្លិ៍រមៀត គឺជាសកម្មភាពផ្ទុយនឹងច្បាប់ ស្ដីពីតំបន់ការពារធម្មជាតិ ត្រង់មាត្រា៦១ ដែលត្រូវផ្ដន្ទាទោស ជាបទលើ្មសធនធានធម្មជាតិថ្នាក់ទិ៣ និងច្បាប់ស្ដីពីព្រៃឈើ ត្រង់មាត្រា៩៧ ដែលជាត្រូវផ្ដន្ទាទោស ជាបទល្មើសព្រៃឈើថ្នាក់ទី១ ។ ទន្ទឹមនឹងនេះ ការប្រមូល និងកែច្នៃវល្លិ៍រមៀត នឹងបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន សង្គម ធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់នេះ ។ ដូច្នេះស្នើឲ្យលោអភិបាលខេត្ត បន្តដឹកនាំការត្រួតពិនិត្យករណីនេះ និងចាត់វិធានការជាក់ស្ដែងតាមនីតិវិធិច្បាប់ ៕