Tuesday, April 23, 2024
Homeសន្ដិសុខសង្គមតូចចិត្តជំងឺរ៉ាំរ៉ៃ ផឹកថ្នាំកណ្តុរមិនស្លាប់ ទាញកាំបិតកាប់ក្បាល រួចអារកសម្លាប់ខ្លួន

តូចចិត្តជំងឺរ៉ាំរ៉ៃ ផឹកថ្នាំកណ្តុរមិនស្លាប់ ទាញកាំបិតកាប់ក្បាល រួចអារកសម្លាប់ខ្លួន

ខេត្តកំពង់ឆ្នាំង បុរសជនជាតិខ្មែរអ៊ិស្លាមម្នាក់ ព្រោះតែតូចចិត្តនឹងកើតមានជំងឺប្រចាំកាយ ព្យាបាលមិនជា ក៏ដាច់ចិត្តយកថ្នាំកណ្តុរមក ផឹក រួចទាញកាំបិតមកកាប់ក្បាលខ្លួនឯង បន្ទាប់ មកអារកសម្លាប់ខ្លួន រហូតដល់ស្លាប់យ៉ាង អាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលារសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០១៦ នៅចំណុចស្ថិតក្នុងភូមិចុងកោះ សង្កាត់ ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

បុរសគំនិតខ្លី ដែលអារកសម្លាប់ខ្លួនរូប នេះ មានឈ្មោះឡឹប សាទ អាយុ៣១ឆ្នាំ ជា ជនជាតិខ្មែរអ៊ិស្លាម មុខរបរនេសាទ មានប្រពន្ធ ឈ្មោះម៉ាត់ រន្នី អាយុ២៩ឆ្នាំ មុខរបរកម្មការិនី រោងចក្រកាត់ដេរ និងមានកូនស្រីម្នាក់ អាយុ ៣ឆ្នាំ។ ក្រុមគ្រួសារជនរងេគ្រាះមានជីវភាព ខ្វះខាតខ្លាំងណាស់ គ្មានផ្ទះសំបែងរស់នៅទេ រស់នៅផ្ទះជាមួយបងប្អូនក្នុងភូមិព្រៃពីស ឃុំ អូរឬស្សី ស្រុកកំពង់ត្រឡាច និងមានស្រុកកំណើត នៅភូមិសង្កាត់កើតហេតុខាងលើ។

តាមសម្តីបុរសឈ្មោះម៉ាត់ យើ ត្រូវជា សាច់ញាតិរបស់ជនរងគ្រោះ បានរៀបរាប់ ប្រាប់ថា ជនរងគ្រោះបានកើតមានជំងឺក្រពះ ពោះវៀន ប្រចាំកាយរាប់ឆ្នាំមកហើយ ព្យាបាល មិនជាសោះ ហើយលុយកាក់ និងទូកកាណូត សម្រាប់ប្រកបរបរនេសាទចិញ្ចឹមជីវិត ត្រូវបាន លក់អស់ដើម្បីយកប្រាក់មកព្យាបាលជំងឺ ប៉ុន្តែ អាការៈកាន់តែធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយ ថ្ងៃ។

dfgfdsd

ប្រភពដដែលបន្តថា ដោយទំនងជាតូចចិត្ត នឹងស្ថានភាពជំងឺដែលកាន់តែរ៉ាំរ៉ៃ ព្យាបាលមិន ជា ទើបនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ជនរងគ្រោះ បានសម្រេចចិត្តយកថ្នាំកណ្តុរមក ផឹក បន្ទាប់មកក៏យកកាំបិតមកកាប់ក្បាលខ្លួន ឯងជាច្រើនកាំបិត បណ្តាលឱ្យរងរបួសយ៉ាង ដំណំ និងត្រូវបានអ្នកស្រុកភូមិព្រៃពីស ជួយដឹក បញ្ជូនជនរងគ្រោះតាមម៉ូតូយកទៅប្រគល់ឱ្យ ក្រុមគ្រួសារនៅឯភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

ប្រភពខាងលើ បានឱ្យដឹងទៀតថា រហូត មកដល់វេលាម៉ោង១រសៀលថ្ងៃដដែល ជន រងគ្រោះ ក៏យកកាំបិតមកអារកខ្លួនឯងបន្ថែម ទៀត បណ្តាលឱ្យដាច់សរសៃកចំនួន២កន្លែង ធ្វើឱ្យរងរបួសធ្ងន់ និងត្រូវបានក្រុមគ្រួសារប្រញាប់ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក ខេត្តកំពង់ ឆ្នាំង ដើម្បីសង្គ្រោះដែរ តែអកុសល ដោយសារ តែស្ថានភាពរបួសធ្ងន់ធ្ងរពេក ទើបនៅវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់ ក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង យ៉ាង អាណោចអាធ័ម។

សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកត្រឡប់មកកាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើ បុណ្យតាមប្រពៃណី បងប្អូនជនជាតិខ្មែរអ៊ិស្លាម និងត្រូវបានបញ្ចុះនៅទីទួលដីផ្នូរខ្មែរអ៊ិស្លាម ស្ថិតក្នុងភូមិចុងកោះ កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ៕

RELATED ARTICLES