Friday, April 19, 2024
Homeព័ត៌មានជាតិរដ្ឋ​សភា អនុ​ម័ត​ច្បាប់​ថវិកា​ជាតិ​២០១៧

រដ្ឋ​សភា អនុ​ម័ត​ច្បាប់​ថវិកា​ជាតិ​២០១៧

ភ្នំពេញ  នៅក្នុងសម័យប្រជុំពេញអង្គ រដ្ឋសភា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ មានតំណាងរាស្ត្រទាំង២គណបក្ស ដែលមាន អាសនៈនៅរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានចូលរួមប្រជុំពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៣ ក្នុង នោះ មានសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់គ្រប់គ្រងឆ្នាំ២០១៧ ផងដែរ។

បន្ទាប់ពីបានធ្វើពហិការ មិនចូលប្រជុំសភា អស់រយៈពេល៦ខែ គណបក្សសង្គ្រោះជាតិ ដែល ជាសំឡេង ភាគតិចនៅរដ្ឋសភា បើទោះបីអវត្តមានលោកកឹម សុខា ប្រធានស្តីទីកណបក្ស និង ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមក៏ដោយ  ក៏តំណាងរាស្ត្រ ជាច្រើនរូប នៃគណបក្សប្រឆាំង នេះ បានចូលរួមកិច្ចប្រជុំពេញអង្គរដ្ឋសភា ជាមួយ តំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា ដែល ជាសំឡេងភាគច្រើននៅរដ្ឋសភា។ សម័យប្រជុំ ពេញអង្គនៅថ្ងៃនោះ មានសមាជិកសភាមកពី គណបក្សប្រជាជនកម្ពុជា ចំនួន៦៧រូប និង សមាជិកសភា មកពីគណបក្សសង្គ្រោះជាតិ ចំនួន៣៩រូប។ ក្នុងនោះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ក៏មាន វត្តមានអញ្ជើញចូលរួមដែរ ប៉ុន្តែសម្តេចមិន បានបន្ត រហូតដល់ចប់ទេ ព្រោះត្រូវធ្វើដំណើរ ទៅខេត្តសៀមរាប ដើម្បីដឹកនាំកិច្ចប្រជុំថ្នាក់តំបន់ ជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសឡាវ លោកថងលូន ស៊ីស៊ូលីត និងនាយករដ្ឋមន្ត្រីនៃ ប្រទេសវៀតណាមលោកង្វៀន សួនហ៊្វុក ស្តីពី ការអភិវឌ្ឍ តំបន់ត្រីកោណ ដែលប្រព្រឹត្តទៅ ពីថ្ងៃទី២២២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

hun-sen7

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បាន សរសេរនៅក្នុងហ្វេសប៊ុករបស់សម្តេច ទាក់ទង  នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៦ ថារដ្ឋសភាដំណើការប្រជុំប្រកបដោយការទទួល ខុសត្រូវ លើស្ថានភាពសេដ្ឋកិច្ចទាក់ទងដល់ ច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៧។

សម្រាប់ខ្ញុំប្រហែលជាមិនអាចនៅបន្តការ ប្រជុំរហូតដល់ចប់នោះទេ ព្រោះត្រូវចេញទៅ ខេត្តសៀមរាប នារសៀលនេះ ដើម្បីទទួល នាយករដ្ឋមន្ត្រីឡាវ និងវៀតណាម សម្រាប់ការ ប្រជុំរវាងកម្ពុជាឡាវ វៀតណាម អំពីតំបន់ត្រី កោណអភិវឌ្ឍ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ និងជាប្រធានអង្គប្រជុំ

នៅរសៀលថ្ងៃដដែលនោះ សម្តេចហ៊ុន សែន បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់ សម្តេចបន្ថែមថា ខ្ញុំ និងភរិយា បានមកដល់ ទឹកដីនៃខេត្តសៀមរាប ដែលនៅទីនេះយើង និងធ្វើជាម្ចាស់ផ្ទះ និងជាប្រធាននៃកិច្ចប្រជុំ កំពូល កម្ពុជា ឡាវ វៀតណាម (CLV) លើក ទី៩ ដែលនេះជាការប្រជុំ២ឆ្នាំម្តង ដោយចែក វេនគ្នាធ្វើប្រធានតាមលំដាប់អក្សរ។ នាយករដ្ឋមន្ត្រីឡាវ និងលោកជំទាវ នាយករដ្ឋមន្ត្រី វៀតណាម និងលោកជំទាវនឹងមានវត្តមាន នៅក្នុងឱកាសនេះ។ ក្រៅពីការប្រជុំត្រីភាគី ខ្ញុំក៏នឹងមានការចរចាទ្វេភាគីរវាងកម្ពុជា ឡាវ និងរវាងកម្ពុជា វៀតណាម ផងដែរ។ សូមជូនពរ បងប្អូនប្រជាជននៅក្នុងខេត្តសៀមរាប និងនៅ ទូទាំងប្រទេសជួបតែសេចក្តីសុខ

hun-sen8

គួរបញ្ជាក់ថា របៀបវារៈដែលសម័យប្រជុំ លើកទី៧ នីតិកាលទី៥ នៃរដ្ឋសភា លើកយក មកពិភាក្សានិងអនុម័ត នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ នោះ រួមមាន 

ការពិភាក្សានិងអនុម័តសេចក្តីព្រាង ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាស ធាតុ។

ការពិភាក្សានិងអនុម័តសេចក្តីព្រាង ច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៧។

ការពិភាក្សានិងអនុម័តសេចក្តីព្រាង ច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥។

ពាក់ព័ន្ធដល់សេចក្តីព្រាងច្បាប់ស្តីពីប្រែប្រួលអាកាសធាតុ សមាជិកសភា មកពីគណបក្សសង្គ្រោះជាតិ លោកយឹម សុវណ្ណ បានឡើង ថ្លែងគាំទ្រ និងបានលើកជាអនុសាសន៍ ស្នើសុំ ឱ្យឈប់លុបបឹងនៅក្នុងរាជធានីភ្នំពេញ ដែល ជាហេតុបង្កឱ្យមានទឹកជន់លិច ឈប់កាប់ព្រៃ ឈើ បិទសិប្បកម្មកែច្នៃឈើទាំងស្រុង និងកែ ច្បាប់ ដោយដាក់វិធានការធ្ងន់ចំពោះអ្នកកាប់ ព្រៃឈើ។

ដោយឡែក សេចក្តីព្រាងច្បាប់ហិរញ្ញ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ជារបៀបវារៈ ដែលតំណាងរាស្ត្រទាំង២គណបក្ស បានផ្តោត សំខាន់ និងត្រូវការពិភាក្សាយ៉ាងល្អិតល្អន់ មុន នឹងធ្វើការអនុម័ត ។

តំណាងរាស្ត្រគណបក្សប្រឆាំង បានចាត់ ទុកសេចក្តីព្រាងច្បាប់នេះ មានសារប្រយោជន៍ បំផុតចំពោះសេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋទាំង មូល ទើបចំបាច់ត្រូវចូលរួមប្រជុំ។ មិនតែប៉ុណ្ណោះ មុននឹងចូលរួមប្រជុំសភាពេញអង្គនៅពេលនេះ តំណាងរាស្ត្របក្សប្រឆាំង ក៏បានប្រជុំពិភាក្សានៅ ទីស្នាក់កណ្តាលគណបក្សរួចហើយដែរ ដោយ បានច្បិចចំណុចវិជ្ជមាន និងអវិជ្ជមាននៃច្បាប់ នេះ សម្រាប់លើកឡើងក្នុងអង្គប្រជុំ ។

សម្រាប់លោកកឹម សុខា ដែលមិនបាន មានវត្តមាននៅក្នុងកិច្ចប្រជុំសភាពេញអង្គនេះ ក៏បានសរសេរនៅក្នុងហ្វេសប៊ុករបស់លោក ទាក់ទងនឹងសេចក្តីព្រាងច្បាប់ថវិកា កាលពី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា ថវិកាជាតិ ឆ្នាំ២០១៧ ប្រមាណ៥ពាន់លានដុល្លារសហរដ្ឋ អាមេរិក ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិ ខ្មែរទាំងអស់ មេត្តាជ្រាបនូវចំណុចខ្លះៗ អំពី ថវិកាជាតិ ឆ្នាំ២០១៧ នេះដូចតទៅ 

យោងតាមសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧នេះ រាជរដ្ឋាភិបាល ស្នើឱ្យរដ្ឋសភាអនុម័តថវិកា ជាតិ ចំនួន២០ ១៨៤ ៤៥៧ ០០០ ០០០ រៀល ស្មើនឹង ៤ ៩៨៣ ៨១៦ ៥៤០ដុល្លារ សហរដ្ឋអាមេរិក។ 

សម្រាប់ការគ្រប់គ្រងថវិកាជាតិឆ្នាំ ២០១៧ នេះ រាជរដ្ឋាភិបាលស្នើរដ្ឋសភាអនុម័ត ឱ្យរាជរដ្ឋាភិបាលខ្ចីប្រាក់ពីគេ ក្នុងកម្រិត ៧០០ ០០០០០០SDR បើគិតជាដុល្លារសហរដ្ឋអាមេរិក ប្រហែលជា១០០០លានដុល្លារ។  បានជាខ្ញុំជម្រាបជាព័ត៌មានខ្លះៗអំពីថវិកាជាតិ នេះ ទោះបីមិនបានលម្អិតក៏ដោយ ព្រោះខ្ញុំ យល់ឃើញថាថវិកាជាតិ សម្រាប់រាជរដ្ឋាភិបាល យកទៅចំណាយមួយឆ្នាំៗយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលក្នុងនោះមានទាំងប្រាក់កម្ចីគេផង នោះព្រោះ 

ថវិកាជាតិ ប្រមាណ៥ពាន់លានដុល្លារ សហរដ្ឋអាមេរិក ក្នុងមួយឆ្នាំនេះ គឺជាថវិកា របស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាជាម្ចាស់ មិន មែនជាថវិការបស់មេដឹកនាំណា ឬគណបក្ស នយោបាយណាមួយនោះទេ។

ប្រាក់កម្ចីពីគេ មួយឆ្នាំប្រមាណ១ពាន់លានដុល្លារសហរដ្ឋអាមេរិកនោះ ប្រជាពលរដ្ឋ ខ្មែរទាំងអស់គ្នាជាអ្នកសង ជាពិសេសយុវជន និងក្មេងជំនាន់ក្រោយជាអ្នកសង មិនមែនជា បន្ទុករបស់អ្នកដឹកនាំរាជរដ្ឋាភិបាល ឬគណបក្ស នយោបាយកាន់អំណាច ជាអ្នកត្រូវសងតែឯង នោះទេ។

ដូច្នេះយើងត្រូវតែដឹងនិងតាមដានត្រួតពិនិត្យចំណូលនិងចំណាយថវិកាជាតិនេះទាំង អស់គ្នា។ គណបក្សសង្គ្រោះជាតិ នឹងជម្រាប ជូនអំពីការវិភាគ និងវាយតម្លៃលើការចំណូល ចំណាយ និងកម្ចីនោះជូនបងប្អូនរួមជាតិជ្រាប ថា តើត្រឹមត្រូវឬទេ?”

ទោះយ៉ាងណា បន្ទាប់ពីឆ្លងកាត់ការប្រជុំ ពិភាក្សា តស៊ូមតិអស់ជាច្រើនម៉ោងរួចមក រដ្ឋសភា បានអនុម័តសេចក្តីព្រាងច្បាប់ទាំង៣ ជា ស្ថាបពរ៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES