Wednesday, April 24, 2024
Homeព័ត៌មានជាតិបញ្ហា​ព្រំ​ដែន និង​ផែន​ទី នាយក​រដ្ឋ មន្ត្រី​កម្ពុជា​-​វៀត​ណាម ឯក​ភាព​រួម​គ្នា​ស្នើ ទៅ​បា​រាំង

បញ្ហា​ព្រំ​ដែន និង​ផែន​ទី នាយក​រដ្ឋ មន្ត្រី​កម្ពុជា​-​វៀត​ណាម ឯក​ភាព​រួម​គ្នា​ស្នើ ទៅ​បា​រាំង

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា និង នាយករដ្ឋមន្ត្រីវៀតណាម បានឯកភាពរួមគ្នា ធ្វើលិខិតស្នើសុំអ្នកឯកទេសបារាំង មកជួយធ្វើ ផែនទី ពីខ្នាត១លើ១០០ពាន់ មកខ្នាត ១លើ ៥០ពាន់ ដើម្បីឈានទៅដល់ការយល់ ស្របគ្នា ក្នុងការបោះបង្គោលព្រំដែន ។

ក្នុងជំនួបទ្វេភាគី នៅសណ្ឋាគារអប្សរា ផាលេស  (Apsara Palace) ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៣ ខែវិច្ចិកា ឆ្នាំ២០១៦ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា- ណាចក្រកម្ពុជា និងលោកង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រីនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម បានពិភាក្សា គ្នាពីបញ្ហាព្រំដែន ហើយក៏បានឯកភាពគ្នាថា នឹងធ្វើលិខិតរួមគ្នា ស្នើទៅអ្នកឯកទេសបារាំង ចុះមកជួយធ្វើផែនទី គឺផ្ទេរពីផែនទីខ្នាត១លើ ១០០ពាន់ មកខ្នាត១ លើ៥០ ពាន់វិញ ដើម្បីយកទៅប្រើប្រាស់ក្នុងការបោះបង្គោលព្រំដែន។

hun-van

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាស នៅពេលនោះថា ពាក់ព័ន្ធនឹងបញ្ហានេះ សម្រាប់ ភាគីកម្ពុជា សម្តេចបានចាត់តាំងលោកឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្វើពង្រាងឯកសារជាមួយភាគីវៀតណាម ដើម្បីរៀបចំលិខិត ស្នាមជាផ្លូវការ។

ក្រៅពីបញ្ហាផែនទីនេះ ថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីរក៏បានឯកភាពគ្នាផងដែរ ក្នុង ការជួយសម្រួលដល់ប្រជាជនដែលរស់នៅតាម តំបន់ព្រំដែននៃប្រទេសទាំងពីរ ឱ្យមានស្ថានភាព និងជីវភាពរស់នៅកាន់តែល្អប្រសើរ។ ក្នុង នោះ ប្រមុខដឹកនាំប្រទេសទាំង២ បានពិភាក្សា លើការរំលឹកខួបទី៥០ នៃកាបង្កើតទំនាក់ទំនង ការទូតរវាងប្រទេសទាំង២ ដែលនឹងប្រព្រឹត្ត ទៅនៅដើមឆ្នាំ២០១៧ ស្របពេលនៃការបើក សម្ពោធស្ពានជ្រៃធំ នៅខេត្តកណ្តាល។

សម្តេចហ៊ុន សែន បានបញ្ជាក់នៅពេល នោះថា តាមរយៈជំនួបពិភាក្សានេះ គឺនឹងធ្វើឱ្យ ទំនាក់ទំនងកម្ពុជា-វៀតណាម កាន់តែល្អប្រសើរ ឡើង រួមទាំងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ ដែលនាំមកនូវផលប្រយោជន៍ជាច្រើន ដល់ប្រទេសទាំងពីរ។ ជាពិសេស ឆ្លើយតបនឹង ការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម សម្តេចហ៊ុន សែន នឹងទៅបំពេញទស្សនកិច្ច នៅប្រទេសវៀតណាម នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១៦ ផងដែរ។

ពាក់ព័ន្ធដល់ការឯកភាពរវាងនាយករដ្ឋ- មន្ត្រីនៃប្រទេសទាំង២ ខាងលើនេះ លោកទេស- រដ្ឋមន្ត្រីវ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ច- ការព្រំដែនកម្ពុជា បានយល់ស្របចំពោះការឯក- ភាពនេះ ហើយលោកមិនមានអ្វីត្រូវបញ្ជាក់ បន្ថែមទេ លើបញ្ហាផែនទីនេះទេ គឺទុកឱ្យលោក ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអនុប្រធាន គណៈកម្មាធិកាកិច្ចការព្រំដែនកម្ពុជា ជាអ្នក បកស្រាយបញ្ជាក់ ព្រោះប្រមុខរាជរដ្ឋាភិបាល កម្ពុជា ប្រគល់ភារកិច្ចនេះ ឱ្យលោកឡុង វិសាលោ ជាអ្នកចាត់ចែង ។

hun-van2

លោកទេសរដ្ឋមន្ត្រីវ៉ា គឹមហុង បានមាន ប្រសាសន៍ថា “ទៅសួរខាងក្រសួងការបរទេស ទៅ លោកប្រគល់ឱ្យឯកឧត្តមឡុង វិសាលោ ខាង រដ្ឋលេខាធិការក្រសួងការបរទេស ឱ្យធ្វើកិច្ចការ ហ្នឹងជាមួយវៀតណាម ខ្ញុំមិនបានទទួលភារកិច្ច ហ្នឹងធ្វើទេ”។

លោកឡុង វិសាលោ មិនអាចទាក់ទងសុំ មតិយោបល់ ការបញ្ជាក់ជុំវិញបញ្ហានេះបានទេ ខណៈដែលអ្នកនាំពាក្យក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ លោកជុំ សុន្ទរី ក៏ មិនអាចទាក់ទងបាន កាលពីម្សិលមិញ។

សម្រាប់មជ្ឈដ្ឋានតាមដានសង្គម អ្នកវិភាគ អ្នកសិក្សាស្រាវជ្រាវ សមាគម អង្គការសង្គម ស៊ីវិល អ្នកនយោបាយ បានចាប់អារម្មណ៍ធ្វើការ កត់សម្គាល់ចំពោះការឯកភាពគ្នារវាងនាយក- រដ្ឋមន្ត្រីនៃប្រទេសទាំង២ លើបញ្ហាផែនទីនេះ។ ប៉ុន្តែនៅតែមានទស្សនៈ២ផ្ទុយគ្នា មិនគាំទ្រ ។

ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម និង ជាអតីតសមាជិកព្រឹទ្ធសភា ដែលបច្ចុប្បន្នជា គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះ- ជាតិ លោកថាច់ សេដ្ឋា បានលើកឡើងថា លោកមិនគាំទ្រចំពោះការឯកភាពគ្នារឿងប្តូរ ផែនទីពីខ្នាត១ លើ១០០ពាន់ មកខ្នាតលើ១លើ ៥០ពាន់នេះទេ ព្រោះគិតថាបើធ្វើ គួរតែធ្វើពី មុនមកមិនមែន ទើបតែធ្វើក្នុងពេលនេះឡើយ។

hun-van3

លោកថាច់ សេដ្ឋា មានប្រសាសន៍ថា  “ខ្ញុំ យល់ថា ទី១ បើយើងធ្វើបែបនេះ វាខុសនឹងរដ្ឋធម្មនុញ្ញរួចហើយ ទី២ សំណើដែលយើងស្នើ ទៅបារាំងហ្នឹង វាយឺតពេលហើយ តាមពិតត្រូវ ចាប់ផ្តើមមុននឹងធ្វើការកំណត់ព្រំដែន យើងត្រូវ ស្នើភាគីបារាំង ជាពិសេស ឱ្យវាមានការចូលរួម ក្តីអន្តរជាតិ ហើយការបោះបង្គោលព្រំដែនរវាង ប្រទេសយើងទាំង២ហ្នឹង វាមានលក្ខណៈអន្តរ- ជាតិ បានវាត្រឹមត្រូវ ដល់យើងបោះហើយជិត អស់ នៅសល់អាកន្លែងយើងយកគ្រាន់តែជាលេស ជារូបភាពថា ចូលរួមពីអន្តរជាតិហ្នឹង វាមិន ត្រឹមត្រូវទេ ពីព្រោះយើងទទួលការរិះគន់យ៉ាង ច្រើន ក្នុងសមាជិកសភាក្តី សង្គមស៊ីវិលក្តី ពី ប្រជាពលរដ្ឋក្តី រឿងព្រំដែន ប៉ុន្តែរដ្ឋាភិបាលពុំ ព្រមធ្វើឱ្យមានតម្លាភាពទាល់តែសោះ ទើបតែ ពេលនេះបែរជាស្នើឱ្យបារាំងធ្វើផែនទីទៅជា ខ្នាត១លើ១០០ពាន់ មក១លើ៥០ពាន់ អាហ្នឹង គិតថា វាមិនសមស្របទេនៅក្នុងពេលនេះ។  អាហ្នឹងដូចកាត់ក្បាលតម្រូវមួកវិញ វាខុសរឿង ហើយ អ៊ីចឹងបើថាឱ្យមានការចូលរួមពីអន្តរ- ជាតិ ឬយើងពឹងបារាំង យើងពឹងតាំងពីដើម មកៗ ព្រោះថា ឯកសារទាំងអស់ ផែនទីទាំង- អស់ ដូចខ្ញុំបានទៅឃើញនៅប្រទេសបារាំង ដែលខ្ញុំស្រាវជ្រាវ មានផែនទីរហូត១៥៦ផ្ទាំង ផែនទីខ្មែរហ្នឹង ផែនទីទាំងអស់ កំណត់ក្នុងរដ្ឋធម្ម- នុញ្ញហ្នឹង យើងបានឃើញហើយ។ អ៊ីចឹងដល់ យើងមកធ្វើជាថ្មី ឱ្យយកបារាំងមកគូរឱ្យយើង ជាថ្មី ១លើ៥០ពាន់ហ្នឹង វាខុសនឹងរដ្ឋធម្មនុញ្ញ ដែលយើងបានកំណត់ថា ខ្នាត១លើ១០០ពាន់ ហើយឆ្នាំ១៩៣២ ដល់ឆ្នាំ១៩៥២អីហ្នឹង វាមិន ត្រឹមត្រូវទេ។ ខ្ញុំមិនគាំទ្រទេ រឿងហ្នឹងយើងធ្វើ អីឱ្យតម្លាភាព ព្រោះរឿងហ្នឹងរឿងជាតិទាំងមូល មិនមែនរឿងក្រុមបក្សក៏សម្រេចដោយខ្លួនឯង ទេ។ អ៊ីចឹងខ្ញុំយល់ថា បញ្ហាព្រំដែនខ្មែរ មិនចប់ ទេ វានៅតែមានបញ្ហា អ្នកក្រោយ យុវជនជំនាន់ ក្រោយគេមិនឈប់ទេ ហើយជាពិសេសមែន ទែននោះ ខ្ញុំបានសរសេរលិខិតទៅជូននាយករដ្ឋ- មន្ត្រី ២លើកហើយ ដើម្បីថា អ្វីផែនទីដែលខ្ញុំ បានរកឃើញដែលត្រូវនឹងខ្នាតដែលយើងកំណត់ រដ្ឋធម្មនុញ្ញអីហ្នឹង ដើម្បីជូនរដ្ឋាភិបាលក្នុងការ ប្រើប្រាស់ជាប្រយោជន៍ជាតិ ឬទុកជាប្រវត្តិសាស្ត្រ ឬទុកជាឯកសារហ្នឹង មិនទាន់ឆ្លើយតបផង”។

បណ្ឌិតវិទ្យាសាស្ត្រនយោបាយ និងជា ប្រធានក្រុមស្រាវជ្រាវព្រំដែន នៃរាជបណ្ឌិត សភាកម្ពុជា លោកសុខ ទូច បានលើកឡើងថា  លោកមិនមានអីសំណូមពរ ទៅរដ្ឋាភិបាលទេ សុំតែយកផែនទីដដែល ដែលប្រទេសទាំង២ យល់ព្រមហ្នឹង មកបំប្លែងវា ពីផែនទីខ្នាត១លើ ១០០ពាន់ មក១លើ៥០ពាន់នោះជាការល្អហើយៗ ក៏សង្ឃឹមថា នឹងបំបាត់មន្ទិល ឈប់ខ្វែងគំនិត គ្នាក្នុងការបោះបង្គោលព្រំដែន រវាងប្រទេស ទាំង២។

លោកបណ្ឌិតសុខ ទូច មានប្រសាសន៍ថា “លក្ខណៈបោះបង្គោល ដែលកំពុងតែមានការ ប្រទាញប្រទង់គ្នាហ្នឹង ត្រូវតែលក្ខណៈ៥០ពាន់ ហើយ ពីព្រោះដើម្បីឱ្យងាយស្រួល។ បើ១លើ ១០០ពាន់ តែយើងលម្អៀងបន្តិច តែមួយសង់- ទីម៉ែត្រ វាអស់១គីឡូដី។ អ៊ីចឹងទេ យើងត្រូវ តែទម្លាក់មក៥០ពាន់ ដើម្បីងាយស្រួលក្នុង លក្ខណៈបច្ចេកទេសទី១។ ទី២ មុននឹងទម្លាក់ ហ្នឹង យើងត្រូវរកម្ចាស់ដើម អាម្ចាស់គូរ ដើម្បី កុំឱ្យខាងកម្ពុជាធ្វើ ក៏ខាងវៀតណាមមិនព្រម  អ៊ីចឹងត្រូវយកម្ចាស់ដើម ដើម្បីឱ្យម្ចាស់ដើមហ្នឹង ចាប់ផ្តើមទម្លាក់ពីផែនទី ខ្នាត១លើ១០០ពាន់ មក៥០ពាន់ ហើយចំណុចមួយទៀត ត្រូវរក ក្រុមហ៊ុនដែលទទួលស្គាល់ជាអន្តរជាតិ ដែល យល់ថា ជាក្រុមហ៊ុនមួយ ដែលគេចាត់ថា ជា ក្រុមហ៊ុនអាចគូសវាសផែនទីនោះបាន ដែល ជាក្រុមធ្វើការងារ ដើម្បីឱ្យគ្រប់ភាគីដែលពាក់ ព័ន្ធទទួលយកបាន។ ចំណុចសំខាន់មួយទៀត ដែលត្រូវទាមទារឱ្យមិនឱ្យមានកន្លែងដែលមាន បញ្ហាស្មុគ្រស្មាញ ដូចយើងឃើញហើយថា មាន បង្គោលពីចំណុច៣០ ដល់៤០ វានៅសល់១០ បង្គោលទៀត ដែលមិនទាន់បោះ ហើយកំពុង តែប្រទាញប្រទង់ ហើយវាទៅជាលក្ខណៈទិដ្ឋ- ភាពនយោបាយច្រើន នាពេលបច្ចុប្បន្ននេះ យើង នឹងមិននិយាយទេ យើងចាំមើលសកម្មភាពត- ទៅទៀតថា តើវាកើតចេញមកពីលក្ខណៈហ្នឹង ឬក៏អត់? ហើយបើសិនជាការបញ្ចប់ព្រំដែន យល់ ព្រមហើយ វាជាការល្អហើយ ដែលយើងមិន ទុកពេលវេលានេះ ទៅជាលក្ខណៈនយោបាយ ឱ្យកាន់តែឆ្ងាយ ព្រោះយើងមិនអាចយកផែនទី ណាលើសពីផែនទីហ្នឹងទេ ក៏ប៉ុន្តែមានសំណួរមួយ ចោទថា ចុះបើខុសរដ្ឋធម្មនុញ្ញ? ព្រោះរដ្ឋធម្ម- នុញ្ញ ចែងថា ខ្នាត១លើ១០០ពាន់។ កន្លែងនេះ មានទិដ្ឋភាព៣ គឺទី១ នៅក្នុងរដ្ឋធម្មនុញ្ញ វាខុស ទាំងអស់រួចទៅហើយ ព្រោះរដ្ឋធម្មនុញ្ញបានចែង ថា ផែនទីតម្កល់នៅអង្គការសហប្រជាជាតិ។ នៅ ក្នុងអង្គការសហប្រជាជាតិ មានឯណាផែនទី? ទី២ យើងមិនអាចយកផែនទីណា ដែលបន្សល់ ពីអាណានិគមនិយមបារាំង មកធ្វើអាហ្នឹងក៏វា អត់មានបញ្ហាខុសដែរ។ ទី៣ គឺយើងត្រូវតែសិក្សា ផែនទីដែលទទួលស្គាល់ពីរដ្ឋាភិបាលទាំង២ ហើយ ផែនទីហ្នឹងដែលបន្សល់ពីអាណានិគមអាហ្នឹង គឺជាការចប់ហើយ”។

លោកសុខ ទូច មានប្រសាសន៍បន្តថា “នេះជាការចាំបាច់នៅក្នុងការអនុវត្តនៅលើផែនដី ខ្នាត១លើ១០០ពាន់ វាជាការលំបាក ព្រោះវា តូចណាស់ ឱ្យត្តែលម្អៀង វាត្រូវតែបាត់បង់ ព្រោះ ឥឡូវនេះវាចំណុចប្រទាញប្រទង់ ព្រោះឥឡូវ នេះវាលែងប្រទាញប្រទង់ហ្នឹង វាបាត់បង់រួច ហើយ។ អ៊ីចឹងអាប្រទាញប្រទង់ហ្នឹង វាស្ថិតនៅ ក្នុងលក្ខណៈមួយលំបាក។ ឧទាហរណ៍ ពីជ្រៃធំ ទៅបាក់ដាយ គឺជាបញ្ហាដែលកំពុងប្រទាញប្រទង់ គ្នា។ អ៊ីចឹងទេ យើងត្រូវតែពង្រីកផែនទី ហ្នឹង ឱ្យយើងងាយស្រួលគ្រប់អ្នកបច្ចេកទេស ធ្វើការ បោះបង្គោលព្រំដែនហ្នឹង”៕

ដោយ កុលបុត្រ

RELATED ARTICLES