Friday, April 26, 2024
Homeព័ត៌មានជាតិគ.ជ.ប សហ​ការ​ជា​មួយ​អង្គ​ការ​សង្គម ស៊ីវិល ផ្សព្វ​ផ្សាយ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ពេល​បុណ្យ​អុំទូក

គ.ជ.ប សហ​ការ​ជា​មួយ​អង្គ​ការ​សង្គម ស៊ីវិល ផ្សព្វ​ផ្សាយ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ពេល​បុណ្យ​អុំទូក

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០១៦ បានជួបប្រជុំពិភាក្សាសុំកិច្ចសហការ ជាមួយក្រុមអង្គការសង្គមស៊ីវិល ដើម្បីធ្វើការ ផ្សព្វផ្សាយអប់រំដល់សាធារណជនអំពីការចុះ ឈ្មោះបោះឆ្នោតដើម្បីរៀបចំបញ្ចីបោះឆ្នោតថ្មី ឆ្នាំ២០១៦ នៅអំឡុងព្រះរាជពិធីបុណ្យអំទុក ដែលប្រព្រឹត្តទៅនៅ ថ្ងៃទី១៣-១៤-១៥ ខែ វិច្ឆិកា ឆ្នាំ២០១៦។

យោងតាមទំព័រហ្វេសប៊ុករបស់អ្នកនាំ- ពាក្យ គ.ជ.ប បានបញ្ជាក់ឱ្យដឹង កាលពីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា “នៅថ្ងៃ សៅរ៍ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ គណៈកម្មា- ធិការជាតិរៀបចំការបោះឆ្នោតបានជួបពិភាក្សា ជាមួយប្រធានលេខាធិការដ្ឋានរាជធានីភ្នំពេញ និងតំណាង អង្គការនិចហ្វិច (NICFEC) ភីឌីភី សិនធឺ (PDP-Center) ស៊ីភីដុបិលយូភី (CPWP) អេសអភីវ៉ាយ (SRPY) ខេវ៉ាយ អេសឌី KYSD និងអង្គការចៃកា JICA របស់ប្រទេសជប៉ុន ដើម្បីសុំកិច្ចសហការ ដើម្បី ធ្វើការផ្សព្វផ្សាយអប់រំដល់សាធារណជន អំពី ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ចីបោះឆ្នោតថ្មី ឆ្នាំ២០១៦ នៅអំឡុងព្រះរាជពិធីបុណ្យ អំទុក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី១៣-១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

ដោយឡែក កាលពីថ្ងៃទី១១ វិច្ឆិកា ឆ្នាំ ២០១៦ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រួមជាមួយនឹងភាគីពាក់ព័ន្ធ បានរៀបចំ នូវកិច្ចប្រជុំផ្សព្វផ្សាយមួយ ស្តីពីសារសំខាន់នៃ ការចុះឈ្មោះបោះឆ្នោតថ្មី តាមប្រព័ន្ធកុំព្យូទ័រ ដែលខុសប្លែកពីការចុះឈ្មោះបោះឆ្នោតលើក មុនៗដែលធ្វើដោយដៃ ហើយការចុះឈ្មោះ បោះឆ្នោតថ្មីនេះ គឺជាការធ្វើកំណែទម្រង់មួយ ថ្មី មានលក្ខណៈទំនើបតាមបច្ចេកវិទ្យាសម័យ ថ្មី ដែលទទួលស្គាល់ ដោយប្រទេសធំៗ ស្ទើរ តែទាំងអស់លើសកលលោក។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លេខ ០៩៥/១៦ គ.ជ.ប/អគ្គ/ប្រ.ក.ព ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ មានខ្លឹមសារទាំងស្រុងថា “ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង១០ៈ ០០នាទីព្រឹក នៅសាលសន្និសីទ គ.ជ.ប គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីសារៈសំខាន់នៃការចុះឈ្មោះបោះឆ្នោត ថ្មីតាមប្រព័ន្ធកុំព្យូរទ័រ ក្រោមអធិបតីភាពឯក- ឧត្តមឌុច សុន សមាជិក គ.ជ.ប និងជាប្រធាន ដឹកនាំអង្គប្រជុំ។

ភាគីពាក់ព័ន្ធ ដែលចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយនេះមាន ៖ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ តំណាងក្រសួងមហាផ្ទៃ តំណាងគណបក្ស នយោបាយចំនួន៧ តំណាងគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍បោះឆ្នោត តំណាងអង្គការមិន- មែនរដ្ឋាភិបាលចំនួន ៨អង្គការ តំណាងស្ថានទូតជប៉ុន តំណាងអង្គការ JICA តំណាងអង្គការ UNOPS តំណាងអង្គការ NDI និងមន្ត្រី គ.ជ.ប ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សរុបចំនួន៦៣នាក់។

ឯកឧត្តមឌុច សុន សមាជិក គ.ជ.ប មាន ប្រសាសន៍ថា ការចុះឈ្មោះបោះឆ្នោតថ្មីតាម ប្រព័ន្ធកុំព្យូទ័រ មានសារសំខាន់បំផុត ខុសប្លែក ពីការចុះឈ្មោះបោះឆ្នោតលើកមុនៗ ដែលធ្វើ ដោយដៃ។ ការចុះឈ្មោះបោះឆ្នោតថ្មីនេះ អាច និយាយបានថា គឺជាការធ្វើកំណែទម្រង់មួយថ្មី មានលក្ខណៈទំនើបតាមបច្ចេកវិទ្យាសម័យថ្មី ដែលទទួលស្គាល់ដោយប្រទេសធំៗ ស្ទើរតែ ទាំងអស់លើសកលលោក។

សារសំខាន់នៃការចុះឈ្មោះបោះឆ្មោតថ្មី  តាមប្រព័ន្ធកុំព្យូទ័រនេះ ដើម្បី ៖

-ការពារកុំឱ្យមានឈ្មោះស្ទួន ឬបាត់ឈ្មោះ អ្នកបោះឆ្នោត

-មានភាពត្រឹមត្រូវនៃទិន្នន័យរបស់អ្នក  បោះឆ្នោត

-បង្កើតបានជាបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ មានរូបថតអ្នកបោះឆ្នោត ដែលងាយស្រួលក្នុង ការផ្ទៀងផ្ទាត់

-រក្សាបាននូវភាពត្រឹមត្រូវ និងសុវត្ថិភាព នៃទិន្នន័យអ្នកបោះឆ្នោត

-ផ្តល់ភាពងាយស្រួលក្នុងការរកឈ្មោះ និងទីតាំងការិយាល័យបោះឆ្នោត តាមប្រព័ន្ធ អ៊ីនធឺណេត។

ក្នុងការចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦ នេះ មានបញ្ហាមួយចំនួន ដែល គ.ជ.ប បាន ដោះស្រាយជាបន្តបន្ទាប់ដូចជា ៖

-ការបញ្ចូនទិន្នន័យអ្នកចុះឈ្មោះបោះ- ឆ្នោតមកកាន់ គ.ជ.ប មានភាពយឺតយ៉ាវ ដោយសារសេវាអ៊ីនធឺណេត Internet និង កុំព្យូទ័រខូច។

-ការីកុំព្យូទ័រមួយចំនួនតូច បញ្ចូលទិន្នន័យ មានការខ្វះចន្លោះ និងភ័ន្តច្រឡំ

-អាជ្ញាធរឃុំ-សង្កាត់មួយចំនួន បានចេញ លិខិតបញ្ជាក់ទីលំនៅ និងលិខិតបញ្ជាក់អត្ត- សញ្ញាណបម្រីឱ្យការចុះឈ្មោះបោះឆ្នោត ខុស ឆ្គង ជូនប្រជាពលរដ្ឋ

-និងករណីឈ្មោះស្ទួន ជាដើម ៘

ទោះយ៉ាងណា ឯកឧត្តម ឌុច សុន បាន កត់សម្គាល់ថា ចំណុចខ្វះខាតដែលឯកឧត្តម បានលើកឡើងនេះ គ.ជ.ប បានដោះស្រាយ បញ្ហាទាំងអស់នេះហើយ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ នេះ ឯកឧត្តម ឌុច សុន បានអំពាវនាវឱ្យ ប្រជាពលរដ្ឋដែលមិនទាន់បានចុះឈ្មោះឆាប់ រួសរាន់ទៅចុះឈ្មោះឱ្យបានគ្រប់ៗគ្នា និងសូម ឱ្យក្រុមចុះឈ្មោះបោះឆ្នោតសហការជាមួយនឹង ក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីបំពេញការងារ នេះឱ្យបានល្អ៕

RELATED ARTICLES