Tuesday, April 23, 2024
Homeព័ត៌មានជាតិដូរ​ឬ​មិន​ដូរ? សកម្ម​ជន​បក្ស​ប្រឆាំង ដោះ អាវ​ដុត​ចោល ដូរ​ពាក់​អាវ​បក្ស​កាន់​អំ​ណាច

ដូរ​ឬ​មិន​ដូរ? សកម្ម​ជន​បក្ស​ប្រឆាំង ដោះ អាវ​ដុត​ចោល ដូរ​ពាក់​អាវ​បក្ស​កាន់​អំ​ណាច

ភ្នំពេញ ៖ សកម្មជនបក្សប្រឆាំងប្រមាណ ជាង200នាក់ នៅខេត្តតាកែវ ដែលកន្លងមក តែងតែដើរតាម ជំហរបក្សស្រែកថា “ដូរឬមិន ដូរ? ដូរ!”នោះ បានសម្រេចចិត្តដោះអាវគណបក្សសង្គ្រោះជាតិ ដុតចោល ដូរមកពាក់អាវ គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចវិញ ខណះដែលនៅបណ្តាខេត្តនានា ក៏មានសកម្មជនបក្សប្រឆាំង ចុះចូលជាមួយ គណបក្សកាន់អំណាច ជាបន្តបន្ទាប់។

chal7

នៅក្នុងឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី30 ខែតុលា ឆ្នាំ2016 មានការ រៀបចំពិធីអបអរសាទរការចូលរួមរស់ក្នុងជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជ៉ា របស់សមាជិកគណបក្សសង្គ្រោះជាតិ និងការ បញ្ចូលសមាជិកថ្មី ក្រោមអធិបតីភាព លោក ស្វាយ ស៊ីថា សមាជិកគណះកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខាងលើ។

សកម្មជនបក្សប្រឆាំងទាំងនោះ បានលើក ឡើងនៅពេលនោះថា ការដែលពួកគេចាកចេញពីគណបក្សសង្គ្រោះជាតិ ដោយសារពួក- គេអស់ជំនឿលើគណបក្សសៃង្គ្រោះជាតិ ទើប សម្រេចចិត្តដោះអាវគណបក្សសង្គ្រោះជាតិ ចេញដូរមកពាក់អាវគណបក្សប្រជាជនកម្ពុជា វិញ។

តំណាងពលរដ្ឋទាំងនោះ បានអះអាង ស្របគ្នាថា កន្លងមក គណបក្សសង្គ្រោះជាតិ មិនដែលយកចិត្តទុកដាក់ពីសុខទុក្ខរបស់ពួក គាត់ទេ គឺមានតែការបោកប្រើទាំងយប់ទាំង ថ្ងៃ រហូតដល់ខាតបង់ទ្រព្យសម្បត្តិ អស់លុយ កាក់ជាច្រើន ដើម្បីយកទៅជួយបក្ស និងទីបំផុត ធ្លាក់ខ្លួនឈឺ ក៏មិនដែលឃើញថ្នាក់ដឹកនាំបក្សមក ជួយដោះស្រាយដែរ។ ដូច្នេះពួកគាត់មានតែ សម្រេចចិត្តដោះអាវបក្សសង្គ្រោះជាតិ ដុតចោល ថា ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា វិញ នៅពេលនេះ។

chal5

ថ្លែងទៅកាន់សមាជិកថ្មីទាំងនោះនៅពេល នោះ លោកស្វាយ ស៊ីថា ការចូលរួមរបស់សកម្មជនគណបក្សប្រឆាំង ពិតជាមានសារសំខាន់ ណាស់ ក្នុងការបង្ហាញថា ជាការទទួលស្គាល់ សច្ចធម៌របស់គណបក្សប្រជាជនកម្ពុជា និង បង្ហាញនូវកម្លាំងសាមគ្គី ដើម្បីថែរក្សាស្ថិរភាព ការជឿជាក់ និងការផ្តល់កម្លាំងបន្ថែមទៀត ដើម្បីការពារ និងចូលរួមអភិវឌ្ឍន៍ឱ្យកាន់តែ រីកចម្រើនថែមទៀតនៅមូលដ្ឋាន។ ប៉ុន្តែលោក ក៏បានសំណូមពរដល់សមាជិកទាំងអស់ កុំឱ្យ មានការលាបពណ៌គ្នា ព្រោះការលាបពណ៌គ្នា ជាគ្រាប់បែកដ៏គ្រោះថ្នាក់ដែលនឹងបំប្លិចបំផ្លាញ សង្គមជាតិ។

លោកអ៊ុក ឡេង សមាជិកគណះកម្មការ អចន្ត្រៃយ៍គណបក្សង្គ្រោះជាតិ ឃុំកុមាររាជា ដែលបានដឹកនាំសមាជិកចុះចូលជាមួយគណបក្ស ប្រជាជនកម្ពុជា នាពេលនោះ បានបញ្ជាក់ថា ពួកលោកបានចាញ់បោកគណបក្សប្រឆាំង អស់ ពេលជាច្រើនឆ្នាំមកហើយ ទើបភ្ញាក់រលឹកឃើញ ច្បាស់ថា បក្សប្រឆាំង មានតែការសន្យាខ្យល់ ភូតកុហកប្រជាពលរដ្ឋប៉ុណ្ណោះ ឯការពិតបក្ស ប្រឆាំង មិនបានជួយអ្វីសោះឡើយ មានតែជំរុញ ពួកលោកឱ្យធ្វើបាតុកម្មខុសច្បាប់ជាដើម។

គួរបញ្ជាក់ដែរថា ពិធីបញ្ចូលសមាជិកថ្មី  មកពីសកម្មជនគណបក្សប្រឆាំង នៅឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ នោះ បានធ្វើឡើងនៅ ក្នុងថ្ងៃតែមួយ ដែលគណបក្សប្រជាជន ឃុំកណ្តែក ស្រុកបាគង ខេត្តសៀមរាប បានបញ្ចូលសមាជិក ថ្មីចំនន480នាក់ ដែលជាយុវជនមកពីគណ-បក្សសង្គ្រោះជាតិដែរ។

chal6

តំណាងយុវជនទាំងនោះ បានធ្វើការប្តេជ្ញា ចិត្តនៅពេលនោះថា ការដែលពួកគេចូលរួមជា មួយគណបក្សប្រជាជនកម្ពុជា ដោយសារបាន មើលឃើញពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍន៍ និងរីកចម្រើនគ្រប់វិស័យ។

តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តព្រះវិហារ និងជាអ្នកនាំពាក្យគណបក្ស បានថ្លែងនៅក្នុងពិធីនោះថា ការស្ម័គ្រចិត្ត ចូលរួមរបស់យុវជន គឺមានភារកិច្ចបន្តវេនក្នុង ការដឹកនាំប្រទេសទៅថ្ងៃអនាគត។ ដូច្នេះលោក ស្នើសុំឱ្យយុវជនទាំងអស់នោះ ត្រូវខិតខំរៀនសូត្រពង្រីងសមត្ថភាព ខ្លួនឱ្យមានគុណភាព ចៀស ឆ្ងាយពីគ្រឿងញៀនចូលរួមគោរពច្បាប់ចរាចរណ៍ និងចូលរួមគោរពច្បាប់របស់ប្រទេស។

ការចុះចូលជាមួយគណបក្សកាន់អំណាច របស់សកម្មជនបក្សប្រឆាំងខាងលើនេះ ធ្វើឡើង ក្រោយ ពេលដែលព្រះម្ចាស់ស៊ីសុវត្ថិ ធមិកោ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានព្រមាន ចាកចេញពីបក្សប្រឆាំងមួយនេះ បើមិនការ កែទម្រង់ផ្ទៃក្នុងបក្ស ដោយសារតែព្រះអង្គមើល ឃើញថា គណបក្សប្រឆាំងនេះ ពោរពេញដោយ បក្ខពួកនិយម ពោលគឺមេបក្ស (លោកសម រង្ស៊ី និងលោកកឹម សុខា) ចាប់ដៃគ្នា តែកូនចៅក្រោម បង្គាប់ បែរជារៀបចំប្រហារគ្នាជាប្រព័ន្ធ។

chal4

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី31 ខែតុលា ឆ្នាំ2016ថា ការចុះ ចូលរបស់សកម្មជនគណបក្សសង្គ្រោះជាតិ ជាមួយយគណបក្សប្រជាជនកម្ពុជា ជាសញ្ញាបង្ហាញ ថា គណបក្សប្រឆាំងកំពុងបែកបាក់ផ្ទៃក្នុង ហើយ គណបក្សប្រជាជនជនកម្ពុជា បើកចំហជានិច្ច ក្នុងការទទួលយកសមាជិកថ្មី ដើម្បីពង្រឹងបក្ស ឱ្យកានតែរឹងមាំ។

លោកសុខ ឥសាន មានប្រសាសន៍ថា “ជា ការពិតហើយ ដូចបន្ទូលព្រះអង្គធម្មិកោ អ៊ីចឹង ហើយជាក់ស្តែង នៅពេលឆាប់ៗខាងមុខនេះ ខ្ញុំ ជឿជាក់ថា ព្រះអង្គម្ចាស់ធម្មិកោ នឹងផ្តាច់ខ្លួន ចេញពីគណបក្សដែលគាត់ជឿជាក់ថា ជាគណបក្សប្រជាធិបតេយ្យ ពីមុន ឥឡូវនេះ ដល់មក ភ្លក្សអំបិលជាមួយគ្នាមួយរយ³ទៅ យើងឃើញ ថា វាអត់មានប្រជាធិបតេយ្យ។ នេះហើយ យើង ឃើញទាំងអស់គ្នាហើយថា ការបែកបាក់ផ្ទៃក្នុង នៅក្នុងគណបក្សសង្គ្រោះជាតិហ្នឹង បញ្ជាក់ថា គណបក្សសង្គ្រោះជាតិ មិនមែនជាគណបក្ស ប្រជាធិបតេយ្យទេ តែធាតុពិតជាគណបក្ស ដែលនិយមបក្ខពួកតាមខ្សែប្រព័ន្ធ ដូចដែល ព្រះអង្គម្ចាស់ធម្មិកោ បានមានបន្ទូលអ៊ីចឹង។ អ៊ីចឹងទេ ខ្ញុំយល់ថា នេះហើយជាចរន្តនៃការ ធ្វើឱ្យបងប្អូនបាត់ជំនឿ ហើយងាកមកគាំទ្រ គណបក្សផ្សេង ជាពិសេសគាំទ្រគណបក្សប្រជាជនកម្ពុជាថែមទៀត ហើយក្នុងនេះ ក៏អំពាវនាវ ដល់បងប្អូនគណបក្សប្រជាជន ដែលមានចិត្ត ទូលាយ បងប្អូនណា មជ្ឈដ្ឋានណា អតីតនិន្នាការ នយោបាយណា ក៏អាចរួមរស់ជាមួយគណបក្ស ប្រជាជនបានដែរ អត់ប្រកាន់វណ្ណះ អតីតភាព និន្នាការនយោបាយពីមុន²មកទេ យើងរួមរស់ ក្នុងនាមជាសង្គមជាតិ ខ្មែរដូចគ្នា ដើម្បីរួមគ្នា កសាង ការពារប្រទេសរបស់យើងឱ្យស្ថិតស្ថេរ យូរអង្វែង ក្រោមមាគ៌ាដឹកនាំ ដ៏ត្រឹមត្រូវរបស់ គណបក្សប្រជាជនកម្ពូជា ដែលជានិច្ចកាលគិតគូរ អំពីសុខទុក្ខ ការលំបាករបស់ប្រជាជនគ្រប់កាលះទេសះទាំងអស់”។

យ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងបញ្ហានេះ  “នគរធំ” មិនអាចទាក់ទងសុំមិតយោបល់ពីអ្នក នាំពាក្យគណបក្សសង្គ្រោះជាតិបានទេ កាលពី ម្សិលមិញ។ ប៉ុន្តែលោកអេង ឆៃអ៊ាង មន្ត្រីជាន់- ខ្ពស់គណបក្សសង្គ្រោះជាតិ បានសរសេរក្នុង ទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី31 ខែ តុលា ឆ្នាំ2016 ថា “ដូរអាវ គឺងាយដូចបក ផ្លែចេកទុំ តែដូរចិត្ត គឺលំបាកដូចបកផ្លែចេកខ្ចី។ វប្បធម៌ដូរអាវនេះ គេឃើញគណបក្សប្រជាជន កម្ពុជា ធ្វើតាំងពីឆ្នាំ1993 ម៉្លេះ តែលទ្ធផល បោះឆ្នោតឆ្នាំ2013 កន្លងមក បញ្ជាក់ថា អាវដូរបាន តែចិត្តដូរមិនបានទេ”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES