Tuesday, April 16, 2024
Homeព័ត៌មានជាតិនៅ​​សល់​​៣​​លាន សង្គម​ស៊ីវិល​ស្នើ គ.ជ.ប បន្ថែម​ការ​ផ្សព្វ​ផ្សាយ​ចុះ​ឈ្មោះ​បោះ​ឆ្នោត

នៅ​​សល់​​៣​​លាន សង្គម​ស៊ីវិល​ស្នើ គ.ជ.ប បន្ថែម​ការ​ផ្សព្វ​ផ្សាយ​ចុះ​ឈ្មោះ​បោះ​ឆ្នោត

ភ្នំពេញ  អង្គការសង្គមស៊ីវិលចំនួន១២ បានផ្ញើលិខិតចំហមួយជូនលោកស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិវៀបចំការបោះឆ្នោត (..) ស្នើឱ្យគ..ប បន្ថែមនូវយុទ្ធនាការផ្សព្វផ្សាយឱ្យកាន់តែខ្លាំងទៀត ដើម្បី ផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីការចុះឈ្មោះ បោះឆ្នោតថ្មី ឆ្នាំ២០១៦ ព្រោះអីមកដល់ពេល នេះ ដំណើរការចុះឈ្មោះបោះឆ្នោត នៅសល់ តែ២៦ថ្ងៃទៀតប៉ុណ្ណោះនឹងបញ្ចប់ ប៉ុន្តែនៅ សល់ប្រជាពលរដ្ឋ ប្រមាណ៣លាននាក់ទៀត នៅមិនទាន់បានចុះឈ្មោះបោះឆ្នោតនៅឡើយ។

លិខិតចំហរបស់អង្គការសង្គមស៊ីវិលទាំង ១២ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ គោរពជូន ឯកឧត្តមស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (..) ស្នើសុំបន្ថែម យុទ្ធនាការឱ្យរឹតតែខ្លាំង និងផុលផុសក្នុងការ អប់រំ ផ្សព្វផ្សាយ ទាំងគ..ប អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយ ដើម្បីផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីការចុះឈ្មោះបោះឆ្នោត ថ្មី ឆ្នាំ២០១៦ នោះ មានខ្លឹមសារថាយើងខ្ញុំ ជាអង្គការសង្គមស៊ីវិល មានកិត្តិយសសូមជម្រាប ជូនឯកឧត្តមប្រធាន គ..ប មេត្តាជ្រាបថា តាមរយៈការឃ្លាំមើល និងសង្កេតដោយយក ចិត្តទុកដាក់របស់យើងខ្ញុំបានរកឃើញថា ការ អប់រំ ផ្សព្វផ្សាយផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ ទូទាំងប្រទេសអំពីការចុះឈ្មោះបោះឆ្នោត នៅ ពុំទាន់មានភាពសកម្មនិងខ្លាំងក្លានៅឡើយ ទាំង គ..ប ខ្លួនឯង ទាំងអង្គការសង្គមស៊ីវិល ទាំងគណបក្សនយោបាយ។ អង្គការសង្គមស៊ីវិល មានការព្រួយបារម្ភចំពោះចំនួនអ្នកចុះឈ្មោះ បោះឆ្នោត ដែលធ្លាក់ចុះក្រោមការរំពឹងទុក១០ ម៉ឺននាក់ ក្នុងមួយថ្ងៃ ចាប់ពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ មក ព្រមទាំងមានការរារាំងខ្លះៗ ពីសំណាក់អាជ្ញាធរដែនដី ចំពោះគណបក្សនយោបាយដែលបាននិងកំពុងធ្វើសកម្មភាពអប់រំផ្សព្វផ្សាយកន្លងមក។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ នេះ យើងខ្ញុំជាអង្គការសង្គមស៊ីវិល សូមស្នើ ទៅ គ..ប ដូចខាងក្រោមនេះ 

សូម គ..ប បើកកិច្ចប្រជុំពិភាក្សា បន្ទាន់ជាមួយអ្នកពាក់ព័ន្ធមួយចំនួន រួមមាន ប្រព័ន្ធផ្សព្វផ្សាយ គណបក្សនយោបាយ និង អង្គការសង្គមស៊ីវិល ដែលកំពុងធ្វើសកម្មភាព អប់រំផ្សព្វផ្សាយអំពីការចុះឈ្មោះបោះឆ្នោត ដើម្បី ជំរុញឱ្យមានយុទ្ធនាការអប់រំផ្សព្វផ្សាយរួមគ្នា យ៉ាងផុលផុសទូទាំងប្រទេស ប្រយោជន៍ជំរុញ ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ទៅចុះ ឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា តាមផែនការ ដែលបានគ្រោងទុក។

សូម គ..ប ចេញនូវលិខិតអន្តរាគមន៍ ជាបន្ទាន់ ទៅអាជ្ញាធរដែនដី/មូលដ្ឋាន ដើម្បី សម្របសម្រួលដល់អ្នកពាក់ព័ន្ធផ្សេងៗ ជាពិសេសគណបក្សនយោបាយ និងអង្គការសង្គម ស៊ីវិល ក្នុងការធ្វើសកម្មភាពយុទ្ធនាការអប់រំ ផ្សព្វផ្សាយផ្តល់ព័ត៌មានឱ្យបានកាន់តែទូលំទូលាយអំពីការចុះឈ្មោះបោះឆ្នោត និងសារសំខាន់នៃការបោះឆ្នោតជ្រើសរើសតំណាងរបស់ ខ្លួននៅថ្នាក់មូលដ្ឋាន។

សូមឯកឧត្តមប្រធាន គ..ប មេត្តាទទួល នូវការគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំ

ជុំវិញការស្នើសុំរបស់ក្រុមសង្គមស៊ីវិល ខាងលើនេះ មិនទាន់មានការឆ្លើយតបពីគ..ប នៅឡើយទេ ដោយ នគរធំមិនអាចទាក់ទង សុំយោបល់ពីអ្នកនាំពាក្យ គ..ប បានទេ កាល ពីម្សិលមិញ។ ប៉ុន្តែកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ គ..ប បានចេញសេចក្តីប្រកាស ព័ត៌មានស្តីពីការសហការជាមួយអង្គការ ច្ញិា  ផលិតស្ពតវីដេអូ ផ្សព្វផ្សាយអំពីដំណើរការចុះ ឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ ចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍៤ គឺទូរទស្សន៍ ជាតិកម្ពុជា, ហង្សមាស, បាយ័ន និង CTN។

ពាក់ព័ន្ធការចុះឈ្មោះបោះឆ្នោតនេះដែរ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជា ប្រធានគណបក្សប្រជាជនកម្ពុជា តែងអំពាវនាវ ជាបន្តបន្ទាប់ឱ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា តាមពេលវេលាកំណត់ដើម្បីមានសិទ្ធិបោះឆ្នោត។

ចំណែកលោកសម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ បានសរសេរបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក កាលពីព្រឹកថ្ងៃ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ អំពាវនាវឱ្យពលរដ្ឋ ទៅចុះឈ្មោះបោះឆ្នោត និងសូមជួយចែករំលែក (Share) ផ្សព្វផ្សាយឱ្យបានទូលំទូលាយគ្រប់ទិសទី ដោយលោកបានបញ្ជាក់ថា តាមតួលេខ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត  (..) គិតមកដល់ថ្ងៃទី០៣ ខែវិច្ឆិកា នេះ អ្នកដែលបានចុះឈ្មោះបោះឆ្នោត មានចំនួន ត្រឹមតែ៦,៧លាននាក់ នៅសល់ប្រមាណ៣លាន នាក់ទៀត ដែលមិនទាន់បានចុះឈ្មោះ។

គួររំលឹកថា ការចុះឈ្មោះបោះឆ្នោត មាន រយៈពេល៣ខែ គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៦ ដោយមិនមានការឈប់សម្រាកក្នុង ថ្ងៃសៅ និងថ្ងៃអាទិត្យនោះឡើយ៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES