Saturday, April 27, 2024
Homeព័ត៌មានជាតិអ្នក​នាំ​ពាក្យ​រាជ​រដ្ឋា​ភិបាល បញ្ជាក់​ពី គោល​ការណ៍​រៀបចំ​ថវិកា​ជាតិ​ឆ្នាំ​២០១៧

អ្នក​នាំ​ពាក្យ​រាជ​រដ្ឋា​ភិបាល បញ្ជាក់​ពី គោល​ការណ៍​រៀបចំ​ថវិកា​ជាតិ​ឆ្នាំ​២០១៧

ភ្នំពេញ  បន្ទាប់ពីរដ្ឋសភា បានអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការ គ្រប់គ្រងឆ្នាំ២០១៧ (ច្បាប់ថវិកាជាតិ) ហើយ លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានបញ្ចោញឯកសារផ្តល់អនុសាសន៍ ដើម្បី បង្កើនគុណភាពនិងប្រសិទ្ធភាពការប្រើប្រាស់ ថវិកាជាតិឆ្នាំ២០១៧ រួចមក អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោកផៃ ស៊ីផាន បានបង្ហាញ នូវគោលការណ៍សំខាន់ៗនៃការរៀបចំថវិកា ជាតិឆ្នាំ២០១៧ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីជម្រាបជូនសាធារណជនជ្រាប។

លោកផៃ ស៊ីផាន បានសរសេរក្នុងទំព័រ ហ្វេសប៊ុករបស់លោក នៅយប់ថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០១៦ ថាក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ សូមជម្រាបជូនដល់សាធារណជនជ្រាប អំពីគោលការណ៍សំខាន់ៗនៃការរៀបចំច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ដូចខាងក្រោម 

ការរិះរក និងឆ្កឹះរកប្រភពចំណូល ៖ ដើម្បីបង្កើនចំណូលថវិកាឱ្យអស់លទ្ធភាព ហើយ ផ្អែកលើមូលដ្ឋាននេះ គិតគូររៀបចំចំណាយឱ្យ កាន់តែចំទិសដៅគោលនយោបាយ និងសន្សំ សំចៃខ្ពស់ ។

ការកំណត់លំដាប់អាទិភាព ៖ តាមរយៈ ការបន្តនូវភាពម៉ឺងម៉ាត់ និងការសម្រួចលើការ លើកកម្ពស់ប្រសិទ្ធភាពនៃការវិភាជ ដោយ ផ្តោតការយកចិត្តទុកដាក់ទៅលើវិស័យអាទិភាព របស់រាជរដ្ឋាភិបាល ព្រមទាំងទៅលើកម្មវិធី សកម្មភាពចាំបាច់ជាអាទិភាពរបស់ក្រសួងស្ថាប័ន។ ក្នុងន័យនេះ កំណើនថវិកាត្រូវបាន ផ្តល់អាទិភាពជាសំខាន់ទៅលើកម្មវិធី, អនុកម្មវិធី, សកម្មភាពណាដែលអាចរំពឹងថា នឹង សម្រេចបានលទ្ធផលជាក់លាក់ ជាពិសេស សកម្មភាពណាដែលអាចសម្រេចបានលទ្ធផលច្រើន ដោយចាយថវិកាតិច។ លើសពីនេះ ក្នុងករណី ដែលលទ្ធភាពថវិកា នៅតែមិនអាចឆ្លើយតប ទៅនឹងតម្រូវការជាអាទិភាពថ្មីរបស់ក្រសួងស្ថាប័ន មុខចំណាយជាប្រចាំមួយចំនួន ក៏ត្រូវ បានយកមកពិនិត្យធ្វើអាទិភាពឡើងវិញដែរ។

ការយកចិត្តទុកដាក់លើមនុស្ស ៖ ទន្ទឹម នឹងបន្តបង្កើនប្រាក់បៀវត្សអប្បរមា ជូនមន្ត្រីរាជការគ្រប់ប្រភេទ ឆ្ពោះទៅច្រើនជាង១លាន រៀល នៅឆ្នាំ២០១៨ ថវិកាឆ្នាំ២០១៧ បាន ដាក់ចេញថែមទៀត នូវវិធានការពន្ធដារពាក់ព័ន្ធ នឹងការសម្រួលកម្រិតជាប់ពន្ធនៃប្រាក់បៀវត្ស ដើម្បីផ្តល់ការលើកទឹកចិត្ត និងរួមចំណែកលើក កម្ពស់ជីវភាពដល់មន្ត្រីរាជការ ពិសេស គ្រូបង្រៀន និងគ្រូពេទ្យ ព្រមទាំងកម្មករនិយោជិត ដែលមានបៀវត្សទាប។ លើសពីនេះ ថវិកា ឆ្នាំ២០១៧ ក៏បានផ្តល់អាទិភាពដល់ការកសាង និងពង្រឹងធនធានមនុស្ស និងផ្តល់ការយកចិត្តទុកដាក់ដល់ការឧបត្ថម្ភគាំទ្រចំពោះមនុស្ស ដែល ត្រូវទទួលខុសត្រូវក្នុងការអនុវត្តការងារផ្ទាល់ ក៏ដូចជាការពង្រឹងគុណភាពសេវាសាធារណៈ ដែលផ្តល់ប្រយោជន៍ផ្ទាល់ដល់ប្រជាជនទូទៅ ។

ការកំណត់តម្លៃជាក់ស្តែងនៃកម្មវិធី, សកម្មភាព ៖ ដោយគិតគូរឱ្យកាន់តែហ្មត់ចត់ លើភាពសមស្របនៃថ្លៃ, បរិមាណ និងគុណភាពក្នុងការអនុវត្តកម្មវិធី, សកម្មភាពតាំងពី ក្នុងដំណាក់កាលនៃការរៀបចំថវិកា ចៀសវាងការលើកគម្រោងចំណាយមានលក្ខណៈ  ច្បោលៗ និងក្នុងលក្ខណៈប្រថុចញ៉ុច ដែលធ្វើ ឱ្យការវិភាជថវិកាមិនសូវមានប្រសិទ្ធភាព ហើយ ខ្ជះខ្ជាយថវិកានៅពេលអនុវត្ត។

ការផ្ទេរថវិកាឱ្យដល់អង្គភាពអនុវត្ត, ពិសេសនៅក្នុងវិស័យអាទិភាព ពោលគឺ វិស័យ អប់រំ និងសុខាភិបាល ដោយបង្កើនការផ្ទេរ ថវិកាឱ្យទៅដល់អង្គភាពអនុវត្តការងារផ្ទាល់ ដែលនៅក្រោមឱវាទក្រសួងស្ថាប័ននៅរដ្ឋបាលកណ្តាល ឬនៅតាមមូលដ្ឋាន ដូចជាសាលា រៀន, មន្ទីរពេទ្យ និងមណ្ឌលសុខភាពជាដើម ៘ ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាព ចំណាយ ជាពិសេស ធានាបាននូវភាពទាន់ពេល វេលា និងការទទួលខុសត្រូវច្បាស់លាស់ នៅ ក្នុងការគ្រប់គ្រង និងចាត់ចែងអនុវត្តថវិកា។

ការផ្សារភ្ជាប់រវាងការប្រមូលចំណូល និងការវិភាជថវិកា ៖ តាមរយៈវិធានការផ្សារភ្ជាប់ការវិភាជថវិកាទៅនឹងលទ្ធផលនៃការ អនុវត្តចំណូល ជាពិសេស ផ្តល់អាទិភាពលើ ចំណាយមិនមែនបុគ្គលិកដល់ក្រសួងស្ថាប័ន ដែលកៀរគរចំណូលបានដោយការខិតខំអនុវត្ត សកម្មភាពប្រមូលចំណូល ហើយបានបង់ចំណូល មួយភាគធំចូលថវិការដ្ឋ ទន្ទឹមនឹងការរឹតត្បិត លើការស្នើសុំបង្កើនថវិកា ចំពោះក្រសួងស្ថាប័ន ដែលការប្រមូលចំណូលមិនអាចសម្រេចបាន លទ្ធផលសមស្របតាមសក្តានុពលជាក់ស្តែង ឬដែលមានទំហំចំណែកប្រាក់រង្វាន់ធំ។

ការរក្សាតុល្យភាពថវិកា ៖ ទោះបីជា ស្ថិតក្រោមសម្ពាធនៃតម្រូវការចំណាយ ដែល ចេះតែកើនឡើងជាលំដាប់ ជាពិសេសសម្ពាធ នៃចំណាយបន្ទុកបុគ្គលិក ចំណាយចរន្តមិនមែន បន្ទុកបុគ្គលិកដែលកើតឡើងថ្មីៗ ព្រមទាំង ចំណាយវិនិយោគដើម្បីជំរុញការអភិវឌ្ឍ ក៏ ដូចជាដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ ប្រជាជន ហើយនៅក្នុងពេលដំណាលគ្នានេះ ការប្រមូលចំណូលក៏នៅបន្តជួបបញ្ហាប្រឈម និងហានិភ័យមួយចំនួនធំក៏ដោយ ការរៀបចំ ថវិកា ឆ្នាំ២០១៧ ត្រូវបានធ្វើលើមូលដ្ឋាននៃ ការធានាឱ្យបាននូវតុល្យភាព ហើយទន្ទឹមនឹង នេះ ក៏មានការត្រៀមបម្រុងសម្រាប់សេចក្តី ត្រូវការមិនបានគ្រោងទុក និងសម្រាប់ការធ្វើ អន្តរាគមន៍ចាំបាច់ជាយថាហេតុរបស់រាជរដ្ឋាភិបាល ក្នុងវិស័យសេដ្ឋកិច្ច និងសង្គមផងដែរ។

ការគ្រប់គ្រងបំណុលសាធារណ ៖ ប្រកាន់ ខ្ជាប់នូវគោលការណ៍គន្លឹះចំនួន០៤ របស់សម្តេច តេជោ នាយករដ្ឋមន្ត្រី គឺ 

()-ត្រូវខ្ចីឥណទានក្នុងទំហំសមស្រប ដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រទ្រង់ បាន។

()-ត្រូវខ្ចីតែឥណទានដែលមានកម្រិត សម្បទាន ឬលក្ខខណ្ឌអនុគ្រោះខ្ពស់។

()-ត្រូវខ្ចីសម្រាប់តែវិស័យអាទិភាព ទ្រទ្រង់ចីរភាពនៃកំណើន និងវិស័យបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច។

()-ត្រូវប្រើប្រាស់ឥណទានទាំងនោះ ប្រកបដោយតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព, និងស័ក្តិសិទ្ធិភាព ខ្ពស់បំផុត

ដោយ ៖ កុលបុត្រ

RELATED ARTICLES