Friday, March 29, 2024
Homeព័ត៌មានជាតិលោក​ព្រាប កុល មនោម​គមន៍​វិជ្ជា ជា​កាំ​បិត​មុខ​២

លោក​ព្រាប កុល មនោម​គមន៍​វិជ្ជា ជា​កាំ​បិត​មុខ​២

ភ្នំពេញ ៖ លោកព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានលើកឡើងថា តាមរយៈមេរៀនអតីតកាល ទាំងនៅកម្ពុជា និងពិភពលោក បានបង្ហាញថា មនោគមន៍វិជ្ជា គឺជាកាំបិតមុខ២ ដែលអាចនាំទាំងភាពរីក- ចម្រើន និងមហន្តរាយដល់សង្គមជាតិ។

លោកព្រាប កុល បានសរសេរក្នុងទំព័រ ហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា “មេរៀននៅកម្ពុជា និងនៅលើ ពិភពលោក ទាំងអតីតកាល និងទាំងបច្ចុប្បន្ន- កាល បានបង្ហាញថា មនោគមន៍វិជ្ជា គឺជាកាំបិត មុខ២ ពោលគឺមនោគមន៍វិជ្ជាត្រឹមត្រូវ នឹងនាំ- ឱ្យមានភាពរីកចម្រើន រីឯមនោគមន៍វិជ្ជាខុស- ឆ្គង អាចនាំឱ្យមានមហន្តរាយ។

តើអ្វីទៅជាមនោគមន៍វិជ្ជាត្រឹមត្រូវ?

ខាងក្រោមនេះ គឺជាសញ្ញាខ្លះៗ ដើម្បីឆ្លុះ បញ្ចាំងពីមនោគមន៍វិជ្ជាត្រឹមត្រូវ ៖

១-មាននិន្នាការប្រាជ្ញានិយម ដែលគំនិត ឬទស្សនៈអាចទទួលយកបានពីមជ្ឈដ្ឋានទូទៅ  ជាពិសេសពីសំណាក់បញ្ញវន្ត ឬបណ្ឌិត។

២-បម្រើផលប្រយោជន៍សង្គម ស្របតាម បរិបទ និងកាលៈទេសៈនយោបាយ។

៣-ឈរលើគោលការណ៍សុចរិត យុត្តិធម៌ និងគុណធម៌។

៤-លើកកម្ពស់សុខសន្តិភាព (អវត្តមាន សង្គ្រាម និងភាពស្ងប់សុខនៅក្នុងចិត្ត) និងភាព សុខដុមក្នុងសង្គម។

៥-សម្របសម្រួលភាពខុសគ្នានៃគំនិត និង បើកចិត្តទូលាយក្នុងការទទួលយកភាពខុសគ្នា  នៅក្នុងសង្គមប្រកបដោយការត្រិះរិះពិចារណា យោគយល់អធ្យាស្រ័យ។

តើអ្វីទៅជាមនោគមន៍វិជ្ជាខុសឆ្គង? ខាង ក្រោមនេះជាសញ្ញាសម្គាល់ខ្លះៗ ដើម្បីឆ្លុះបញ្ចាំង មនោគមន៍វិជ្ជាខុសឆ្គង ៖

១-មានគំនិតអញនិយម និងមានចិត្តចង្អៀតក្នុងការស្តាប់និងទទួលយកមតិឬគំនិត ផ្ទុយពីខ្លួន មកត្រិះរិះពិចារណា។

២-មាននិន្នាការមនោសញ្ចោតនានិយម ក្នុងចំណោមបក្សពួក ដោយមានការបញ្ចូលមនោ- គមន៍វិជ្ជាឱ្យគាំទ្រផ្កាប់មុខទៅលើផ្នត់គំនិតអ្វី មួយ ហើយបង្កនិងលើកកម្ពស់ឱ្យមានការស្អប់ គ្នា ឬការលាបពណ៌គ្នា ក្រោមឥទ្ធិពលនៃភាព លម្អៀង (អគតិធម៌)។

៣-អាចបង្កឱ្យការសម្លាប់រង្គាល ឬធ្វើ- ទណ្ឌកម្មឱ្យមានការឈឺចាប់ ក្តៅក្រហាយ ឧទា- ហរណ៍ ប៉ុល ពត ហ៊ីត្លែរ និងក្រុមសកម្មប្រយុទ្ធ ជ្រុលនិយម អាយស៊ីស។

៤-មិនខ្វល់ដល់សុខសន្តិភាព ឬភាពសុខ- ដុមរបស់សង្គម ធ្វើយ៉ាងណាឱ្យតែខ្លួនអាចឈ្នះ គូបដិបក្ខរបស់ខ្លួន និងដើម្បីបុព្វហេតុនៃមនោ- គមន៍វិជ្ជាដែលខ្លួនយល់ថាត្រឹមត្រូវ”៕

RELATED ARTICLES