Thursday, March 28, 2024
Homeព័ត៌មានជាតិរដ្ឋ​សភា​បំពាក់​គ្រឿង​ឥស្ស​រិយ​យស​មហា​សេរី​វឌ្ឍន៌៌ជូន​សព​លោក​ប៉ែន សុវណ្ណ ជា​កិច្ច​បច្ចា​មរណះ

រដ្ឋ​សភា​បំពាក់​គ្រឿង​ឥស្ស​រិយ​យស​មហា​សេរី​វឌ្ឍន៌៌ជូន​សព​លោក​ប៉ែន សុវណ្ណ ជា​កិច្ច​បច្ចា​មរណះ

ភ្នំពេញ ៖ គណៈប្រតិភូរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកងួន ញុល៉ិ អនុប្រធានទី២នៃរដ្ឋសភា អមដំណើរដោយ សមាជិក-សមាជិការដ្ឋសភា និងគណៈកម្មា- ធិការអចិន្ត្រៃយ៍រដ្ឋសភា បានអញ្ជើញទៅបំពាក់ គ្រឿងឥស្សរិយយស ជាកិច្ចបច្ឆាមរណៈ ជូនសព លោកប៉ែន សុវណ្ណ តំណាងរាស្ត្រមណ្ឌលខេត្ត កំពង់ស្ពឺ ដែលកំពុងតម្កល់ធ្វើបុណ្យនៅវត្តនួន- មណីរាម ហៅវត្តថាន់ កាលពីរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

gout-ral1

សពលោកប៉ែន សុវណ្ណ តំណាងរាស្ត្រគណ- បក្សសង្គ្រោះជាតិ និងជាអតីតនាយករដ្ឋមន្ត្រី ដែលពេលនេះកំពុងតម្កល់ធ្វើបុណ្យនៅវត្តថាន់ ត្រូវបានគណៈកម្មការបុណ្យ និងក្រុមគ្រួសារសព ឯកភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ កំណត់ កាលបរិច្ឆេទនៃការរៀបចំបូជា នៅថ្ងៃទី០៦ ខែ វិច្ឆិកា ឆ្នាំ២០១៦ នៅវត្តនិរោធរង្សី បន្ទាប់ពីរដ្ឋបាល រាជធានីភ្នំពេញ  មិនអនុញ្ញាតឱ្យធ្វើពិធីឈាបនកិច្ច នៅមុខវត្តបទុមវតី។ ប៉ុន្តែ បន្ទាប់ពីមានការឯក- ភាពបែបនេះទៅហើយ ស្រាប់តែចៃដន្យអី នៅ ថ្ងៃនោះ (០៦ វិច្ឆិកា) ប៉ះចំថ្ងៃដែលវត្តនិរោធរង្សី ទទួលអង្គកឋិនហែចូល ទើបគណៈកម្មការបុណ្យ សម្រេចបូជាសពលោកប៉ែន សុវណ្ណ នៅវត្ត ប្ញស្សីសាញ់ នាសង្កាត់ព្រៃស ខណ្ឌដង្កោ រាជ- ធានីភ្នំពេញ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គណបក្សសង្គ្រោះជាតិលេខ១៨១៦,១៦ គ.ស.ជ ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ បានបញ្ជាក់ ថា “គណបក្សសង្គ្រោះជាតិ សូមជម្រាបជូន ដំណឹងដល់សាធារណជន អ្នកសារព័ត៌មានជាតិ- អន្តរជាតិ និងអង្គទូតទាំងអស់ ឱ្យបានជ្រាប ថា សពឯកឧត្តមប៉ែន សុវណ្ណ តម្កល់ទុកនៅ វត្តនួនមណីរាម ហៅវត្តថាន់ ពីថ្ងៃទី០២ ខែ វិច្ឆិកា ឆ្នាំ២០១៦។

sokvan

នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ សពឯកឧត្តមប៉ែន សុវណ្ណ នឹងត្រូវ ដង្ហែទៅបូជានៅវត្តប្ញស្សីសាញ់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

អាស្រ័យដូចបានជម្រាបជូនខាងលើ ចាត់ ទុកជាការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងអញ្ជើញចូលរួមដង្ហែសពរបស់ឯកឧត្តមប៉ែន សុវណ្ណ ទៅបូជាតាមកាលបរិច្ឆេទ និងទីតាំង ខាងលើ”។

មុននេះ ប្រធានគណៈកម្មការរៀបចំបុណ្យ សពលោកប៉ែន សុវណ្ណ ចាត់តាំងដោយរដ្ឋសភា លោកយ៉ែម បុញ្ញឫទ្ធិ បានប្រកាសថា សពលោក ប៉ែន សុវណ្ណ នឹងត្រូវបូជានៅថ្ងៃទី០៦ វិច្ឆិកា ឆ្នាំ ២០១៦ ខាងមុខនេះ នៅរាជធានីភ្នំពេញ។ ជាមួយគ្នានេះ កាលពីថ្ងៃថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ លោកយ៉ែម បុញ្ញឫទ្ធិ ក៏បានស្នើសុំ ទីតាំងនៅមុខវត្តបទុមវតី ដើម្បីរៀបចំពិធីបូជា សពលោកប៉ែន សុវណ្ណ តាមការចង់បានរបស់ ក្រុមគ្រួសារសព ដើម្បីឱ្យស័ក្តិសមនឹងកិត្តិយស របស់សពដែលជាតំណាងរាស្ត្រ និងជាអតីត- នាយករដ្ឋមន្ត្រី។ ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា មិនអនុញ្ញាតជូនទេ ដោយលើក ហេតុផលថា មុខវត្តបទុមវតី បូជាបានតែថ្នាក់ ដឹកនាំរដ្ឋាភិបាលជាន់ខ្ពស់ៗ និងថ្នាក់ដឹកនាំរបស់ ស្ថាប័នទាំង៣ប៉ុណ្ណោះ។

sokvan3

យោងតាមលិខិតរបស់រដ្ឋបាលរាជធានី ភ្នំពេញ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែល ចុះហត្ថលេខាដោយអភិបាលរង លោកឃួង ស្រេង បានបញ្ជាក់ឆ្លើយតបនឹងលោកយ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការរៀបចំបុណ្យសពថា “ចំពោះ ការស្នើសុំតម្កល់សពឯកឧត្តមប៉ែន សុវណ្ណ ធ្វើ បុណ្យទក្ខិណានុប្បទាននៅវត្តថាន់ និងបូជា សពនោះ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចដូច ខាងក្រោម ៖

១-អនុញ្ញាតឱ្យតម្កល់សព ទៅតាមការឯក- ភាពរបស់គណៈកម្មការគ្រប់គ្រងវត្តថាន់។

២-ចំពោះការបូជាសព នៅថ្ងៃទី០៦ ខែ វិច្ឆិកា ឆ្នាំ២០១៦ នោះ ស្នើឯកឧត្តមរៀបចំពិធី តាមទីវត្តអារាម នៅជាយរាជធានីភ្នំពេញ ដោយ មានការអនុញ្ញាតពីព្រះចៅអធិការវត្ត និង គណៈកម្មការគ្រប់គ្រងវត្តផងដែរ”។

គោរពតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំ ខាងលើនេះ ទើបនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០១៦ គណៈកម្មការរៀបចំបុណ្យសព នៃរដ្ឋ សភា ដឹកនាំដោយលោកឡុង រី តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ  បានជួបពិភាក្សាជាមួយ រដ្ឋបាលរាជធានីភ្នំពេញ  ហើយបានឯកភាពគ្នា យកវត្តនិរោធរង្ស៊ី ស្ថិតនៅសង្កាត់ច្បារអំពៅ ខណ្ឌ ច្បារអំពៅ ជាទីកន្លែងសម្រាប់បូជាសព។

យោងតាមកំណត់ហេតុប្រជុំពិភាក្សាស្តី ពីការរៀបចំបូជាសពលោកប៉ែន សុវណ្ណ ដែល ចេញដោយរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃ- ដដែលនោះ បានបញ្ជាក់ថា “ឯកឧត្តម ឡុង  រី តំណាងគណៈកម្មការរៀបចំបុណ្យសពឯក- ឧត្តមប៉ែន សុវណ្ណ  បានជម្រាបជូនថា ឯកឧត្តម ប៉ែន សុវណ្ណ បានទទួលមរណភាព កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៦ ហើយត្រូវបានតម្កល់ ទុកធ្វើបុណ្យទក្ខិណានុប្បទាន នៅទីធ្លាវត្តថាន់ ស្ថិតនៅខណ្ឌចំការមន ចាប់ពីថ្ងៃទី០២ ដល់ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦។ ដោយមានការប្រគល់ ភារកិច្ចពីក្រុមគ្រួសារនៃសព គណៈកម្មការរៀប- ចំបុណ្យសព ស្នើសុំធ្វើការបូជាសពនៅមុខវត្ត បទុមវតី ស្ថិតនៅខណ្ឌដូនពេញ។ ក្នុងនោះដែរ គណៈកម្មការរៀបចំបុណ្យសព មានការសោក- ស្តាយចំពោះការចន្លោះប្រហោង ពីដំណើរការ នៃការហែសពឯកឧត្តមប៉ែន សុវណ្ណ មកតម្កល់ នៅវត្តថាន់ កាលពីម្សិលមិញ ប៉ុន្តែពុំមែនជាចេតនា របស់គណៈកម្មការទេ។

sokvan6

លោកមាន ចាន់យ៉ាដា នាយករដ្ឋបាល រាជធានីភ្នំពេញ បានជម្រាបអង្គប្រជុំជ្រាបថា ចំពោះទីតាំងធ្វើពិធីបូជាសព រដ្ឋបាលរាជធានី ភ្នំពេញ បានចេញលិខិតឆ្លើយតបរួចមកហើយ គឺពុំអនុញ្ញាតជូនទីតាំងមុខវត្តបទុមវតី នោះទេ ប៉ុន្តែអាចធ្វើនៅវត្តជាយក្រុង ដោយមានការ អនុញ្ញាតពីចៅអធិការវត្ត និងគណៈកម្មការវត្ត ផងដែរ។ ចំពោះមុខ រដ្ឋបាលរាជធានីភ្នំពេញ ពិភាក្សាពិចារណានៅទីតាំងវត្តឫស្សីសាញ់ និង វត្តនិរោធ ព្រោះមានទីធ្លាធំទូលាយ ងាយស្រួល ក្នុងការដង្ហែសព។

ឯកឧត្តមឡុង រី តំណាងគណៈកម្មការ រៀបចំបុណ្យសពឯកឧត្តមប៉ែន សុវណ្ណ បានបន្ថែម ទៀតថា គណៈកម្មការរៀបចំបុណ្យសព ទទួល យល់ស្របចំពោះការលើកឡើងរបស់លោកនាយករដ្ឋបាល ហើយជាការសម្របសម្រួល ឯកឧត្តមស្នើសុំទីតាំងវត្តពោធិយារាម (ហៅវត្ត ចាស់) សម្រាប់ធ្វើបុណ្យសព។

ឯកឧត្តមឃួង ស្រេង អភិបាលរង នៃ គណៈអភិបាលរាជធានីភ្នពេញ បានមានប្រសាសន៍ ថា វត្តពោធិយារាម (ហៅវត្តចាស់) ជាទីអារាម ធម្មតា ពុំមែនជាឈាបនដ្ឋានសម្រាប់បូជាសព ទេ (ពុំមានមេរុ)។ ម៉្យាងទីតាំងវត្តនិរោធ មាន ទីធ្លា កន្លែងបូជា ចម្ងាយផ្លូវធៀបនឹងវត្តថាន់ កន្លែងតម្កល់សព មានលក្ខណៈល្អប្រសើរជាង វត្តពោធិយារាម (ហៅវត្តចាស់)។ ដូច្នេះស្នើ ឯកឧត្តមពិចារណាឡើងវិញ អំពីទីតាំងវត្តនិរោធ នេះវិញ…”។

បញ្ជាក់បន្ថែមលើកំណត់ហេតុខាងលើនេះ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកមាន ចាន់យ៉ាដា បានប្រាប់ “នគរធំ” នៅរសៀល ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា ជាការពិត គណៈកម្មការបុណ្យសព បានឯកភាពគ្នាបូជា សពលោកប៉ែន សុវណ្ណ នៅវត្តនិរោធ។

sokvan3

លោកមាន ចាន់យ៉ាដា បានមានប្រសាសន៍ ថា “បាទ! លទ្ធផលគឺថា គណៈកម្មការរៀបចំ បុណ្យ បានឯកភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជ្រើសយកវត្តនិរោធរង្សី ជាកន្លែងបូជា សព។ ទាក់ទងហ្នឹង យើងនឹងធ្វើការសម្រប- សម្រួលទៅតាមហ្នឹង ប៉ុន្តែឥឡូវ យើងកំពុងស្ថិត នៅក្នុងដំណើរការស្នើសុំការអនុញ្ញាតពីព្រះចៅ- អធិការវត្ត ពីព្រោះការស្នើសុំនេះ វាត្រូវការ បូជាសព ត្រូវមានការសុំទៅគណៈកម្មការវត្ត”។

ដោយឡែក លោកមុត ចន្ថា សមាជិក គណៈកម្មការបុណ្យដែលចាត់តាំងដោយគណ- បក្សសង្គ្រាះជាតិ បានប្រាប់ “នគរធំ” នៅថ្ងៃ ដដែលនោះដែរថា តាមគណៈកម្មការបុណ្យ និងក្រុមគ្រួសារសព ពិតជាចង់បានកន្លែងបូជា សពនៅមុខវត្តបទុមវតី នោះហើយ ប៉ុន្តែស្ថិត នៅលើការសម្រេចរបស់អាជ្ញាធររាជធានី- ភ្នំពេញ។ ដូច្នេះ គណៈកម្មការបុណ្យ និងក្រុម- គ្រួសារក៏ឯកភាពទទួលយកការរៀបចំពិធីបូជា សព នៅវត្តនិរោធ ឱ្យតែគិតថាសមរម្យ និង សំណូមពរឱ្យមានការចូលរួមឱ្យបានច្រើន។

sokvan10

លោកមុត ចន្ថា មានប្រសាសន៍ថា “តាម ពិតទៅ គណបក្សសង្គ្រោះជាតិ គឺយើងធ្វើយ៉ាង- ណា ដើម្បីផ្តល់នូវកិត្តិយសដល់សពឯកឧត្តមប៉ែន សុវណ្ណ ក្នុងនាមលោកជាអ្នកស្នេហាជាតិ និង វីរបុរសជាតិ។ អ៊ីចឹងយើងតែងតែរៀបចំពិធីបុណ្យ ទៅតាមប្រពៃណីព្រះពុទ្ធសាសនាយើង ក៏ដូចជា ផ្តល់នូវកិត្តិយសដ៏ថ្លៃថ្លានេះ ចំពោះវីរភាពរបស់ លោក។ ចំពោះទីតាំង យើងបានស្នើសុំ យើងជជែក គ្នាហើយ ទោះបីកន្លែងណាក៏ដោយ ឱ្យតែសមរម្យ នឹងកិត្តិយសរបស់គាត់ យើងនឹងទទួលយក។  ជា ការពិតហើយ យើងចង់ជ្រើសរើសទីតាំង ដើម្បី ឱ្យសមនឹងកិត្តិយសឧត្តុង្គឧត្តមរបស់លោក ដើម្បី បង្កលក្ខណៈងាយស្រួលឱ្យបងប្អូនប្រជាពលរដ្ឋ ខ្មែរ លោកចូលរួមដង្ហែសព ចូលរួមគោរពវិញ្ញាណ ក្ខន្ធលោកជាលើកចុងក្រោយហ្នឹង។ ប៉ុន្តែទោះបី យ៉ាងណាក៏ដោយ យើងធ្វើអ្វីគឺស្ថិតនៅក្នុងការ គោរពដ៏ខ្ពង់ខ្ពស់ចំពោះវិញ្ញាណក្ខន្ធរបស់លោក ហើយយើងអត់មានទៅធ្វើអ្វីមួយដែលបង្កភាព ស្មុគស្មាញនោះទេ ប៉ុន្តែអ្វីដែលយើងចង់បាន រីឯ អ្នកអនុញ្ញាតមិនអនុញ្ញាត គឺខាងសមត្ថកិច្ច អាជ្ញាធរ។ ក្នុងនាមយើងអ្នករៀបចំទាំងអស់ គ្នានេះ គឺគោរពអញ្ជើញបងប្អូនជនរួមជាតិ គ្រប់និន្នាការទាំងអស់ បងប្អូនជនរួមជាតិ ខ្មែរយើងទាំងមូល ទាំងនៅរាជធានី និងនៅតាម បណ្តាខេត្តនានាហ្នឹង សូមអញ្ជើញមកគោរព វិញ្ញាណក្ខន្ធសពឯកឧត្តមប៉ែន សុវណ្ណ ដែលជា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ នៃគណ- បក្សសង្គ្រោះជាតិ ក៏ដូចជាលោកជាអតីតនាយក- រដ្ឋមន្ត្រីនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា  ដែលជានាយករដ្ឋមន្ត្រីមុនគេបំផុត បន្ទាប់ពីការ ដួលរលំនៃរបបខ្មែរក្រហម”។

sokvan6

ប៉ុន្តែដោយសារមានការប្រែប្រួលនៅ ល្ងាចថ្ងៃដដែលនោះ គណៈកម្មការរៀបចំបុណ្យ សពលោកប៉ែន សុវណ្ណ បានបញ្ជាក់ថា សាលា-រាជធានីភ្នំពេញ បដិសេធជាថ្មី មិនឱ្យបូជាសព លោកប៉ែន សុវណ្ណ នៅវត្តនិរោធ ទេ ដោយ- សារតែនៅពេលមានការទាក់ទងសុំការអនុញ្ញាត ពីព្រះចៅអធិការវត្តនិរោធព្រះអង្គបានបញ្ជាក់ ថា នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នោះ មានបុណ្យកឋិនហែចូលវត្តនិរោធ ដូច្នេះ តម្រូវឱ្យគណៈកម្មការបុណ្យ រៀបចំបូជាសព លោកប៉ែន សុវណ្ណ នៅទីតាំងផ្សេងវិញ។ ដូច្នេះ គណៈកម្មការបុណ្យសម្រេចជ្រើសយកវត្តប្ញស្សី- សាញ់ ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ ដើម្បី រៀបចំបូជាសពលោកប៉ែន សុវណ្ណ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦។

សមាជិកគណៈកម្មការបុណ្យសពលោក ប៉ែន សុវណ្ណ នៃគណបក្សសង្គ្រោះជាតិ និងជា តំណាងរាស្ត្ររាជធានីភ្នំពេញ លោកហូរ វ៉ាន់ បញ្ជាក់ប្រាប់ “នគរធំ” នៅព្រលប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា ការដែលសម្រេចថា នឹងបូជាសពលោកប៉ែន សុវណ្ណ នៅវត្តនិរោធ នោះ មិនមែនជំហររបស់គណៈកម្មការ និងក្រុម គ្រួសារទេ គឺជាការចង្អុលរបស់រដ្ឋបាលរាជធានី ភ្នំពេញ។ ប៉ុន្តែជាក់ស្តែង មិនអាចឱ្យធ្វើនៅមុខ វត្តនិរោធនោះបានទៀតដោយសារចំថ្ងៃបុណ្យ កឋិនទាននៅវត្តនិរោធ ដូច្នេះមានតែរកទីតាំង ថ្មី ព្រោះមិនអាចទុកយូរបានទេ ខណៈដែល ថ្ងៃកំណត់បូជា កាន់តែកៀកជិតចូលមកដល់។

sokvan8

លោកហូរ វ៉ាន់ មានប្រសាសន៍ថា “បាទ! យើងអត់ដឹងសម្រេចយ៉ាងណាទេ ពីព្រោះ ឥឡូវនេះ វត្តនិរោធហ្នឹង គឺជាប់ធ្វើកឋិន អ៊ីចឹង មែន។ អាហ្នឹងយើងដឹងថា មិនអាចធ្វើនៅទីហ្នឹង ប្រាកដហើយ តែជម្រើសរបស់យើងហ្នឹង គឺ យើងទៅវត្តចាស់ ប៉ុន្តែវត្តចាស់ហ្នឹង ក៏ប្រហែល ជាបដិសេធទៀត អាហ្នឹងយើងនិយាយឱ្យអស់ តែម្តង។ ប៉ុន្តែយ៉ាងណាក៏ដោយ ជំហរគណបក្ស សង្គ្រោះជាតិ យើងខ្ញុំជាគណៈកម្មការបុណ្យ គឺចង់តែបានតែមុខវត្តបទុមវតីហ្នឹងដដែល ហើយ ការដែលសាលាក្រុងចង្អុលទៅនេះទៅនោះហ្នឹង អាហ្នឹងជាការចង្អុលរបស់សាលាក្រុងទេ មិន មែនជាការចង់បាន របស់គណៈកម្មការបុណ្យ ទេ។ រហូតដល់ពេលនេះ គាត់ទទួលមរណ- ភាពទៅ បើយើងគិតពីជីវិតរបស់គាត់ទាំងមូល ហ្នឹង តាំងពីកើតរហូតដល់ស្លាប់ហ្នឹង គឺសម្រាប់ តែជាតិតែម្តង គាត់អត់មានទ្រព្យសម្បត្តិអីទេ  ទៅដល់ឃើញតែផ្ទះតូចមួយនៅតាកែវ អត់មាន ស្អីទេ។ អាហ្នឹងយើងគួរឱ្យសង្វេគ គួរឱ្យចាត់- ទុកថា ជាឥស្សរជនដ៏ឧត្តុង្គឧត្តមហើយៗចុះ បើកន្លែងហ្នឹង សម្រាប់ដាក់ឥស្សរជនដ៏ឧត្តុង្គ- ឧត្តម វាគួរណាស់តែសាលាក្រុង ពិចារណាទៀត ផ្តល់កិត្តិយសជូនគាត់ទៅ ដើម្បីឱ្យនៅកន្លែង ដែលមានកិត្តិយសទៅ ព្រោះយើងឃើញហើយ រដ្ឋសភា ក៏គាត់បោះមួយជំហានល្អគួរសមដែរ ដោយសារព្រឹកមិញនេះ ឯកឧត្តម ងួន ញ៉ិល អនុប្រធានទី២ នៃរដ្ឋសភា តំណាងឱ្យរដ្ឋសភា ទាំងមូលហ្នឹង បានមកបំពាក់មេដាយកិត្តិយស ជូនគាត់ ហើយក៏គោរពវិញ្ញាណក្ខន្ធនៅកន្លែង តម្កល់សពនៅវត្តថាន់ នោះដែរ…”។

គួរបញ្ជាក់ដែរថា សពលោកប៉ែន សុវណ្ណ ក្នុងអំឡុងពេលតម្កល់ធ្វើបុណ្យ នៅវត្តនួនមណី- រាម ហៅវត្តថាន់ រយៈពេលប៉ុន្មានថ្ងៃ កន្លងមក នេះ មានប្រជាពលរដ្ឋ និងឥស្សរជននយោបាយ ជាច្រើន អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ។ ក្នុង នោះ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ គណៈប្រតិភូរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកងួន ញ៉ិល អនុប្រធានទី២ នៃរដ្ឋសភា អមដំណើរដោយលោកឈាង វុន ប្រធានគណៈកម្មការទី៥រដ្ឋសភា និងលោក ឡេង ប៉េងឡុង អគ្គលេខាធិការនៃអគ្គលេខា- ធិការដ្ឋានរដ្ឋសភា រួមជាមួយតំណាងរាស្ត្រគណ- បក្សសង្គ្រោះជាតិ ជាច្រើនរូប រួមមានលោកអេង ឆៃអ៊ាង លោកហូរ វ៉ាន់ ជាដើម ក៏បានចូលរួម គោរពវិញ្ញាណក្ខន្ធសពលោកប៉ែន សុវណ្ណ ផងដែរ។

sokvan9

ក្នុងឱកាសនោះដែរ លោកងួន ញ៉ិល អនុប្រធានទី២ នៃរដ្ឋសភា បានបំពាក់គ្រឿង ឥស្សរិយយស ជាកិច្ចបច្ឆាមរណៈ ជូនសពលោក ប៉ែន សុវណ្ណ ផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ ព្រះករុណា ព្រះបាទសម្តេចព្រះ- បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានឡាយព្រះហស្ត- លេខា លើព្រះរាជក្រឹត្យប្រោសព្រះរាជទាន គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ជាកិច្ចបច្ឆាមរណៈ ចំពោះ សពលោកប៉ែន សុវណ្ណ តំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ស្ពឺ ដែលបានទទួលមរណភាព កាល ពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ ដោយរោគា- ពាធ ក្នុងជន្មាយុ៨០ឆ្នាំ៕

RELATED ARTICLES