Thursday, April 25, 2024
Homeសន្ដិសុខសង្គមស្ដាប់ឃាតករ រឹតកសម្លាប់ប្អូនស្រីធម៌ ជាបុគ្គលិក Club55 រៀបរាប់ដំណើររឿង

ស្ដាប់ឃាតករ រឹតកសម្លាប់ប្អូនស្រីធម៌ ជាបុគ្គលិក Club55 រៀបរាប់ដំណើររឿង

ភ្នំពេញ៖ រឿងរាវឃាតកម្មសម្លាប់នារីវ័យក្មេង ជាបុគ្គលិក Club55 យកសពរុំភួយបោះចោលក្នុងគំនរសំរាម បង្កការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆកា ឆ្នាំ២០១៦ កន្លងទៅនេះ ធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង ដោយធ្វើការតាមដានសាច់រឿង រហូតដល់មានសមត្ថកិច្ចឈានទៅបំបែកសំណុំរឿងនេះ ដោយប្រើរយៈពេលតែ១ថ្ងៃប៉ុណ្ណោះ អាចឈានទៅចាប់ខ្លួនជនដៃដល់ យកមកសាកសួរ និងកសាងសំណុំរឿង បញ្ចូនទៅតុលាការ ចាត់ការតាមនីតិវិធី ។

នៅក្នុងពេលដំណើរការនៃការសាកសួរចម្លើយ ជនដៃដល់ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា មូលហេតុឈានដល់ការសម្លាប់នារីរងគ្រោះដែលជាបងប្អូនធម៌រាប់អានគ្នា គឺដើម្បីប្លន់ទ្រព្យសម្បត្ដិ យកទៅប្រើប្រាស់គ្រឿងញៀន ។

តាមចម្លើយសារភាពរបស់ឃាតករឈ្មោះ យ៉េន សុបញ្ញា អាយុ20ឆ្នាំ មុខរបរ មិនពិតប្រាកដបានឲ្យដឹងថា ខ្លួននិងនារីរងគ្រោះជាអ្នកស្គាល់គ្នាយូរហើយ នៅរសៀលថ្ងៃទី១៥-១១-២០១៦ ឃាតករបានខ្ចីសោរផ្ទះមិត្តភក្តិម្នាក់ដែលចាំផ្ទះឲ្យបងប្អូនក្នុងបូរីប៉េងហួត ស្ថិតនៅផ្លូវឧកញ៉ាម៉ុងឬទ្ធី ដោយប្រាប់ថានាំស្រីមកដេក។ បន្ទាប់មកឃាតករបានតេរកជនរងគ្រោះ ឲ្យរកលុយលោះទូរស័ព្ទ អាយហ្វូនខ្លួនយកទៅប្រើ ដោយខ្លួនបានដាក់បញ្ចាំ៣០ដុល្លារ តែមិនមានលុយលោះយកវិញ ។ នៅវេលាម៉ោងប្រហែល៤.០០នាទីល្ងាច ជនរងគ្រោះចេញពីកន្លែងធ្វើការ ក៏បានទៅជួបឃាតករនៅម្តុំផ្សារឃ្លាំងរំសេវ ហើយឃាតករបានប្រាប់ថា អ្នកទទួលបញ្ចាំឲ្យទៅយកទូរស័ព្ទនៅផ្ទះឯបុរីប៉េងហួតផ្លូវឧកញ៉ាម៉ុងឬទ្ធី ជនរងគ្រោះក៏បានជូនឃាតករទៅទីនោះ ពេលទៅដល់ពួកគេបានចូលក្នុងផ្ទះ ហើយឃាតករក៏បានយកខ្សែរភ្លើងរឹតករជនរងគ្រោះសម្លាប់និងយកខ្សែពួរចងដៃចងជើងបត់ទៅក្រោយ រួចយកភួយមករុំនិងចងខ្សែរពីក្រៅមួយជាន់ទៀត បន្ទាប់មកច្រកចូលក្នុងថង់ធំ រួចលើដាក់លើតួម៉ូតូខាងមុខរបស់ជនរងគ្រោះ ដឹកយកទៅទម្លាក់ចោលនៅគំនរសំរាមក្នុងភូមិសាស្ត្រខាងលើម៉ោងប្រហែលជិត៦ល្ងាច បន្ទាប់មកយកម៉ូតូជនរងគ្រោះទៅបញ្ចាំ ដើរលេងជក់ថ្នាំជាមួយមិត្តភក្តិពេញមួយយប់មួយថ្ងៃ ទើបទៅសម្រាក់នៅផ្ទះជីដូនឋិតនៅផ្លូវវេងស្រេងមួយយប់ ។ លុះព្រឹកឡើងថ្ងៃទី១៧-១១-២០១៦ឃាតករនៅមិនសុខ ខ្លាចសមត្ថកិច្ចចាប់បានក៏គេចខ្លួនទៅផ្ទះជីដូនខាងឳពុកចុងម្នាក់ទៀត នៅស្រុកកោះធំ ខេត្តកណ្តាល តែត្រូវអាវុធហត្ថរាជធានីភ្នំពេញស្រាវជ្រាវតាមទៅចាប់បាននៅទីនោះតែម្តងដោយសហការណ៍ជាមួយអាវុធហត្ថខេត្តកណ្តាល ។

ឃាតករបានឆ្លើយដោយក្លាហានបន្ថែមថា ដោយសារកន្លងមកខ្លួនជំពាក់លុយគេ២០០ដុល្លារផង និងដោយសារប្រើប្រាស់គ្រឿងញៀនជាប់ជាប្រចាំផង ទើបធ្វើឲ្យខ្លួនគិតអីមិនចេញ ក៏ដាច់ចិត្តសម្លាប់ជនរងគ្រោះដើម្បីប្លន់យកទ្រព្យសម្បត្តិយ៉ាងដូច្នេះតែម្តងទៅ ។

បច្ចុប្បន្ន អាវុធហត្ថរាជធានីភ្នំពេញ បាននឹងកំពុងរៀបចំសំណុំរឿងបញ្ចូនជនដៃដល់ខាងលើ ទៅតុលាការ ចាត់ការតាមនីតិវិធី ៕

dfsdfdfs
ជនដៃដល់រៀបរាប់ដំណើររឿង ប្រាប់សមត្ថកិច្ច

keo-panha-3 af3f744d-060c-457d-891f-48ad8802ee0a dfsfddfdfs nokor17-11-16-pic-2

dfddfdf
នារីរងគ្រោះ រូបកាលនៅរស់

sdffdfd dsfdfsfds

RELATED ARTICLES