Thursday, April 18, 2024
Homeព័ត៌មានជាតិលិចកាណូចទេចរណ៍ផ្ទុកមនុស្សជាង៦០នាក់ ស្លាប់២ បាត់ខ្លួន២ នៅមាត់ព្រែកកំពត

លិចកាណូចទេចរណ៍ផ្ទុកមនុស្សជាង៦០នាក់ ស្លាប់២ បាត់ខ្លួន២ នៅមាត់ព្រែកកំពត

ខេត្ដកំពត៖ កាណូតទេចរណ៍ផ្ទុកមនុស្សជាង៦០នាក់ បានលិចចូលទឹកមាត់ព្រែកកំពត ក្បែរស្ពានឥន្ធូ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ និង២នាក់ផ្សេងទៀត បានបាត់ខ្លួន ដែលហេតុការណ៍ខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង០៩ យប់ថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០១៦ ចំថ្ងៃបុណ្យអ៊ំុទូកទី២ ស្ថិតនៅតាមមាត់សមុទ្រ ជិតស្ពានថ្មី ក្រុងកំពត ខេត្តកំពត ។

ប្រភពព័ត៌មានពីលោកស្នងការខេត្ដ បានប្រាប់ឲ្យដឹងថា នាយប់ថ្ងៃទី១៤ វិច្ឆកា មានកាណូតទេចរណ៍១គ្រឿង ទើបត្រឡប់មកពីមើលអំពិលអំពែកតាមមាត់សមុទ្រនោះ បានគឿងខ្សាច់ ក្រោយទឹកនាច ស្រាប់តែបណ្តាលឲ្យទូកផ្អៀង មានអ្នកខ្លះធ្លាក់ចូលទឹក ពេលនោះក៏ម្នាក់ៗឆោឡោយ៉ាងខ្លាំង ដោយគិតថាទូកលិច ទើបម្នាក់ៗនាំគ្នាលោតចេញពីទូក រហូតមានស្លាប់ និងបាត់ខ្លួនតែម្តង ។

ប្រភពដដែលបន្ដថា រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចបានរកឃើញសពស្រ្ដី២នាក់ និងមនុស្ស២នាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅឡើយ ត្រូវបានគេស្គាល់ថា ជាប្រពន្ធ និងកូនរបស់នាយការិយាល័យសុខាភិបាលនោះ នៅមិនទាន់រកឃើញនៅឡើយទេ តែសង្ស័យថាស្លាប់ហើយ ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងដុតដៃដុតជើង ជួយស្វែងរកមនុស្សដែលបាត់ខ្លួន និងបានឃាត់ខ្លួនម្ចាស់កាណូតទេចរណ៍ខាងលើ យកមកសាកសួរនៅស្នងការខេត្ដ ដើម្បីចាត់ការតាមច្បាប់ ៕

nokor15-11-16-pic-7 dsffdf nokor15-11-16-pic-6

dsdffdsdsdfsfd

dsddfs
ម្ចាស់កាណូតទេចរណ៍ សមត្ថកិច្ចឃាត់ខ្លួន
RELATED ARTICLES