Friday, March 29, 2024
Homeព័ត៌មានអន្តរជាតិNATO និងរុស្សុី ធ្វើសមយុទ្ធឆ្ងាយ ពីគ្នាត្រឹមតែ២៤១គីឡូម៉ែត្រ

NATO និងរុស្សុី ធ្វើសមយុទ្ធឆ្ងាយ ពីគ្នាត្រឹមតែ២៤១គីឡូម៉ែត្រ

តំបន់អឺរ៉ុបខាងកើត៖ កងទ័ព អាមេរិកនិងរុស្ស៊ី បានដឹកនាំធ្វើ សមយុទ្ធជួយ សម្រួលដល់ គ្រោះមហន្តរាយនៅឆ្ងាយពីគ្នាត្រឹម តែ១៥០ម៉ាយ (២៤១គីឡូម៉ែត្រ) ប៉ុណ្ណោះក្នុងតំបន់ Balkan ដែលស្ថិតនៅ ភាគអាគ្នេយ៍អឺរ៉ុប កាលពីថ្ងៃព្រហស្បត្តិ៍ ។

ប្រទេសតូចមួយ ម៉ុងតេណេហ្គ្រោ បានរៀបចំធ្វើសមយុទ្ធជា មួយអង្គការណាតូ សប្តាហ៍នេះក្នុង គោលបំណង ត្រៀមខ្លួនក្នុង ការជួយសង្គ្រោះទឹកជំនន់ គ្រាប់បែក ដែលមិនផ្ទុះ និងការកំពប់ ហៀរសារ ធាតុគីមីជាដើម ។ ប្រជាជាតិ ដែលមាន ប្រជាជនតិចជាងប្រទេសប៊ូស្តុននេះ ថ្មីៗ នេះបានរៀបចំ ចូលរួមជា មួយអង្គការណាតូ ជាអ្វីដែលរុស្ស៊ីមើល ឃើញថាជា សញ្ញាដែលមិន អាចទទួលយកបានឡើយ ។

សមយុទ្ធនេះដែរ ក៏មានរាប់បញ្ចូល ពេទ្យទាហាន ទីពិសោធចល័ត ដែលមាន សមត្ថភាព វិភាគសារធាតុ គីមី អាវុធជីវសាស្ត្រ វិទ្យុសកម្មក៏ ដូចជាការចម្លង មេរោគមកពី អាវុធនុយក្លេអែរជាដើម ។ ចំណែកទីតាំងនៃ ការធ្វើសម យុទ្ធរបស់ភាគីទាំងពីរ(ណាតូនិងរុស្ស៊ី) គឺមានរយៈ ចម្ងាយត្រឹម តែ១៥០ម៉ាយ ប៉ុណ្ណោះ នៃភាគឦសាន។

រដ្ឋាភិបាលក្រុង មូស្គូបានអន់ ចិត្តនិងសហរដ្ឋអាមេរិក មិនត្រឹមតែ តាមរយៈការពង្រីក ខ្លួនរបស់អង្គការ NATO ប៉ុណ្ណោះ ទេវាថែមទាំងជាការ លើកទឹកចិត្តដល់ ការប្រើ សិទ្ធិតាមព្រំ ដែនរុស្ស៊ីទៀតផង ។

យោងតាម អ្នកជំនាញរបស់ វិទ្យាស្ថាន Royal United Services Institute (RUSI) មូលដ្ឋាន ក្រុងឡុងលោក Igor Sutyagin ឲ្យដឹងថារុស្ស៊ីចង់បង្ហាញថាខ្លួនអាច បំភ័យអង្គការ ណាតូបាន ហើយណាតូកំពុងបញ្ជាក់ ទៅកាន់រុស្ស៊ី ថា ប្រសិនជាអ្នកបង្ហាញ ឲ្យឃើញពីការគំរាមកំហែង យើងក៏នឹង ទៅកាន់ទីនោះ បានយ៉ាងល្អផងដែរ ។

ទោះជាយ៉ាងណានេះ គឺជាឧប្បត្តិហេតុ ថ្មីមួយចំពោះអ្វីដែល កាន់តែយ៉ាប់ យឺនឡើងក្នុង ទំនាក់ទំនង ។ ក្នុង អំឡុងពេលពីរឆ្នាំមុនរដ្ឋាភិបាល វ៉ាស៊ីនតោន និងមូស្គូបាន ឆ្លើយឆ្លងគ្នាដោយ ពាក្យសំដីតឹង សសៃកក៏ដូចជាការ ប្រុងជើងការរវាង យន្តហោះចម្បាំងនិង នាវាចម្បាំង របស់ពួកគេ ។

 

RELATED ARTICLES