Tuesday, April 16, 2024
Homeសន្ដិសុខសង្គមឃាត់ខ្លួនបុរសម្នាក់ នៅស្រុកកោះធំ ពាក់ព័ន្ធករណីរឹតកសម្លាប់នារីបុគ្គលិក Club55​

ឃាត់ខ្លួនបុរសម្នាក់ នៅស្រុកកោះធំ ពាក់ព័ន្ធករណីរឹតកសម្លាប់នារីបុគ្គលិក Club55​

ខេត្ដកណ្ដាល៖ សំណុំរឿងឃាតកម្មរឹតក សម្លាប់នារីវ័យក្មេងម្នាក់ ជាបុគ្គលិកបម្រើការងារនៅ Club55 កាលពីថ្ងៃទីបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅចំណុចគំនរសំរាម តាមបណ្ដោយផ្លូវលេខ១០០៣ ស្ថិតក្នុងក្រុមទី៤ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ឥឡូវនេះ កម្លាប់អាវុធហត្ថរាជធានីភ្នំពេញ សហការគ្នាជាមួយកម្លាំងខេត្ដកណ្ដាល បានស្រាវជ្រាវកំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ នារសៀលថ្ងៃទី១៧ វិច្ឆកា នេះ នៅចំណុចស្រុកកោះធំ ខេត្ដកណ្ដាល ។

ប្រភពព័ត៌មានពីមន្រ្ដីអាវុធហត្ថរាជធានីភ្នំពេញម្នាក់ បានប្រាប់នគរធំ ឲ្យដឹងថា ពិតជាមានការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរឹតកសម្លាប់នារីវ័យក្មេងម្នាក់ កាលពីម្សិលមិញ ពិតប្រាកដមែន តែមិនទាន់ត្រូវបានប្រាប់ឲ្យដឹងនូវអត្ដសញ្ញាណនោះនៅឡើយទេ ដោយជនសង្ស័យមិនទាន់សារភាពនៅឡើយ កម្លាំងយើងកំពុងសាកសួរនៅឡើយ ។ សូម្បីតែរូបភាព ក៏មិនទាន់អនុញ្ញាតឲ្យផ្ដិតយកនៅឡើយដែរ ។

គួរបញ្ជាក់ថា ក្រោយសាកសពស្ដ្រីម្នាក់ ដែលអ្នករើសអេតចាយប្រទះឃើញ រុំក្រណាត់ជិតចេញតែជើងនៅលើគំនរសំរាម កាលពីព្រឹកមិញនេះ ត្រូវបានស្គាល់អត្តសញ្ញាណហើយ ។ ជនរងគ្រោះមាន ឈោ្មះ កែវ កញ្ញា ដែលមានឈ្មោះហៅក្រៅថា កូនមាន់ អាយុ១៩ឆ្នាំ មុខរបរបុគ្គលិក «ក្លឹប55» នៅម្ដុំក្រោយក្រុមហ៊ុន Cellcard ស្ថិតក្នុងខណ្ឌដូនពេញ ដែលបច្ចុប្បន្នស្នាក់នៅផ្ទះលេខ១១៤៧ ក្រុម២ ផ្លូវលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

ប៉ូលិសបានសន្និដ្ឋានថា ជនរងគ្រោះនេះ បានស្លាប់ដោយសារករណីឃាតកម្ម ៕

nokor17-11-16-pic-2 dfsfddfdfs

af3f744d-060c-457d-891f-48ad8802ee0a keo-panha-3 dfdfdffsd

ដោយ៖ សិលា

RELATED ARTICLES