Friday, April 26, 2024
Homeសន្ដិសុខសង្គមខឹងសង្សារសុំបែក ​ទៅរៀបការគូថ្មី យកដុំថ្មគប់បែកស្តុបរថយន្ត

ខឹងសង្សារសុំបែក ​ទៅរៀបការគូថ្មី យកដុំថ្មគប់បែកស្តុបរថយន្ត

ភ្នំពេញ៖ ខឹងសង្សារសុំបែកបុរសម្នាក់ ជិះម៉ូតូតាមគប់បែកស្តុបរថយន្តរបស់សង្សារ កាលពីវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី០៧ ខែវិច្ឆិកា នៅចំណុចតាមផ្លូវសួនច្បារសម្ដេចតេជោហ៊ុនសែន កែងផ្លូវសប៊ិត ស្ថិតនៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ស្រ្តីរងគ្រោះមានឈ្មោះ ភូ សុជាតា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបុរីប៉េងហួត ផ្ទះលេខ១០៤ តាមផ្លូវជាតិលេខ១ ស្ថិតនៅភូមិឬស្សីស្រស់ សង្កាត់និតរោធ ខណ្ឌច្បារអំពៅ បានប្រាប់ថា កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី០៦ ខែវិច្ឆិកា គាត់បានបើករថយន្តម៉ាកតូយ៉ូតាព្រួស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ២AJ ៨៦៣៨២ ដឹកមិត្តភក្កិស្រីម្នាក់ គោលបំណងចូលទៅកោះពេជ្រដើរលេងក្នុងទិសដៅពីលិចទៅកើត ស្រាប់តែមានបុរស២នាក់ជិះម៉ូតូហុងដាឌ្រីម ពណ៍ខ្មៅ មិនចាំស្លាកលេខនិងសេរី ដែលអតីតជាមិត្តប្រុសរបស់ជាអ្នកអង្គុយខាងក្រោយហើយបានជិះម៉ូវ៉ារថយន្តរបស់គាត់ហើយយកដុំថ្មទៅគប់រថយន្តពីក្រោយបណ្ដាលបែកស្តុបខាងឆ្វេង ។

dfdffsd
នារីជាសង្សាររៀបរាប់សាច់រឿងប្រាប់នគរធំ

ស្រ្តីរងគ្រោះបានបន្តទៀតថា ខ្លួននិងអតីតជាសង្សារដែលជាជនបង្កមានឈ្មោះ ផេង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បានស្រលាញ់គ្នាចិត្តនិងចិត្តរយៈពេល៧ខែហើយ ក្រោយមកក៏គាត់មានបុរសផ្សេងទៀតចូលដណ្ដឹង និងបានរៀបការរួចហើយ ទើបរូបគាត់បានប្រាប់អតីតជាមិត្តប្រុសឲ្យឈប់ទាក់ទងគ្នាអស់រយៈពេល២ខែមកហើយ ប៉ុន្តែអតីតជាសង្សារខឹងនាងសុំបែកតែងតែទូរស័ព្ទមករំខាន និងគំរាមជាញឹកញាប់ព្រមទាំងប្រាប់ថា ពេលជិះរថយន្តប្រយ័ត្នបែកកញ្ចាក់ ។

sdfdfdfs
រថយន្ដនារីរងគ្រោះ

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងសូមឲ្យសមត្ថកិច្ចកោះអញ្ជើញជនបង្កចូលមកបំភ្លឹរឿងខូចខាតរថយន្តរបស់គាត់និងសុវត្ថិភាពគាត់ពេលក្រោយទៀត ៕

ដោយ៖ គួន ចំរើន

RELATED ARTICLES