Thursday, April 25, 2024
Homeព័ត៌មានជាតិលោក​សួន សេរីរដ្ឋា ៖ ប្រាក់​ខែ​នាយក រដ្ឋ​មន្ត្រី​៣​ខែ ទើប​ស្មើ​ចំណូល​ខ្ញុំ​រក​ស៊ី ១ខែ

លោក​សួន សេរីរដ្ឋា ៖ ប្រាក់​ខែ​នាយក រដ្ឋ​មន្ត្រី​៣​ខែ ទើប​ស្មើ​ចំណូល​ខ្ញុំ​រក​ស៊ី ១ខែ

ភ្នំពេញ  លោកសួន សេរីរដ្ឋា ប្រធាន គណបក្សអំណាចខ្មែរ បានធ្វើការរិះគន់ទៅលើ ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សកាន់អំណាច ដែល យកលុយជាតិ ទៅដើរចែកអំណោយ ហើយ លោកឆ្ងល់ថា នាយករដ្ឋមន្ត្រីបានលុយពីណា ទៅដើរចែកអំណោយ បើប្រាក់ខែនាយករដ្ឋមន្ត្រី ៣ខែ ទើបបានស្មើប្រាក់ចំណូលដែលលោក រកស៊ី១ខែបែបនេះ។

លោកសួន សេរីរដ្ឋា បានសរសេរក្នុងទំព័រ កាលពីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា ឆ្លើយតបទៅនឹងមេដឹកនាំ និងមន្ត្រីគណបក្ស ប្រជាជនកម្ពុជា ដែលអួតរឿងលួចលុយជាតិ មក ដើរចែកអំណោយ ឬកសាង ហើយដាក់ឈ្មោះ ខ្លួនឯង 

សមិទ្ធផលដែលកើតចេញពីការចាយលុយ រដ្ឋ ចាយលុយខ្ចីបុលបរទេស ដែលយកឈ្មោះ ពលរដ្ឋខ្មែរ និងប្រទេសខ្មែរទៅខ្ចីគេ និងចាយ លុយជំនួយបរទេសដែលគេជួយមកពលរដ្ឋខ្មែរ វាមិនមែនជាសមិទ្ធផលរបស់គណបក្សប្រជាជន កម្ពុជា និងគ្រួសាររបស់លោកហ៊ុន សែន ទេ តែវាជាកាតព្វកិច្ចរបស់គណបក្សដែលដឹកនាំ រដ្ឋាភិបាលត្រូវតែធ្វើ។

កន្លងមក និងបច្ចុប្បន្ននេះ មេដឹកនាំគណបក្សប្រជាជនកម្ពុជា និងក្រុមគ្រួសារសាច់ញាតិ របស់ពួកគេ ដែលកាន់អំណាច បានលួចយក ថវិកាជាតិ ទៅកសាង រួចដាក់ឈ្មោះខ្លួនឯង ដើម្បីបោកប្រាស់ពលរដ្ឋខ្មែរថា ជាអំណោយរបស់ ខ្លួន ឬរបស់ក្រុមគ្រួសារខ្លួន។ នាយករដ្ឋមន្ត្រី ខ្មែរ គ្មានមុខរបររកស៊ីនៅស្រុកខ្មែរទេ ហើយ ប្រាក់ខែនាយករដ្ឋមន្ត្រី ៣ខែ ទើបស្មើនឹងប្រាក់ ចំណូលពីមុខរបរខ្ញុំរកស៊ី១ខែ។ តើនាយករដ្ឋមន្ត្រី បានលុយពីណាដើរសាងសង់ ដើរចែក អំណោយ ដាក់ឈ្មោះខ្លួនឯង?

ត្រង់នេះពលរដ្ឋខ្មែរ សូមពិចារណា! ខ្ញុំ មិនមែនច្រណែននឹងកងទ័ព ឬច្រណែននឹង ពលរដ្ឋខ្មែរដែលទទួលបានអំណោយទេ តែខ្ញុំ ចង់បានឱ្យប្រទេសខ្មែរអភិវឌ្ឍន៍ត្រូវទិសដៅ និងមានតម្លាភាពក្នុងការចាយវាយថវិកាជាតិ ដែលជាថវិការួមសហកម្មសិទ្ធិរបស់ពលរដ្ឋខ្មែរ។ ហើយខ្ញុំនិយាយដោយចំហថា បើខ្ញុំដឹកនាំប្រទេស កាន់រដ្ឋាភិបាល ដែលមានសិទ្ធិចាយថវិកាជាតិ វិញនោះ គឺប្រទេសខ្មែរ នឹងរីកចម្រើនជាងនេះ ១០០០ដង បើខ្ញុំចំណាយស្មើគ្នា ដូចដែលរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា កំពុងចាយ ហើយកងកម្លាំងប្រដាប់អាវុធមន្ត្រីរាជការ ព្រម ទាំងពលរដ្ឋខ្មែរទូទាំងប្រទេស មិនបាច់រស់ពឹង លើអំណោយរបស់អ្នកនយោបាយ ឬមេដឹកនាំ ទេ។ ចំណែកឯអ្នកនយោបាយ និងអ្នកដឹកនាំ ដែលគ្មានមុខរបររកស៊ី ក៏គ្មានលុយសល់ដើរ ចែកអំណោយដែរ

ដោយ ៖ ដារិទ្ធ

RELATED ARTICLES