Wednesday, May 8, 2024
Homeព័ត៌មានជាតិលោក​សង្ឃ​សឹក​ហើយ​បួស​វិញ មិន​ព្រម​រៀប​ការ ស្រី​ស្នេហ៍​យំ​ឡាំ​ប៉ា ប្តឹង​ចោទ​​ចាប់ រំលោភ

លោក​សង្ឃ​សឹក​ហើយ​បួស​វិញ មិន​ព្រម​រៀប​ការ ស្រី​ស្នេហ៍​យំ​ឡាំ​ប៉ា ប្តឹង​ចោទ​​ចាប់ រំលោភ

ភ្នំពេញ ៖ រឿងអាស្រូវស្នេហារបស់ព្រះតេជគុណ អគ្គធម្មោ ហ៊ី ភារម្យ ធម្មកថិកអប់រំ ធម៌ដ៏ល្បី ដែលបានលាចាកសិក្ខាបទម្តងរួចមក  ហើយ កាលពីអំឡុងខែសីហា ឆ្នាំ2016  បន្ទាប់ ពីមាននារីម្នាក់ ឈ្មោះទូច ស្តើង ដែលបានអះអាងខ្លួនថា ជាស្រីស្នេហ៍របស់លោកសង្ឃនោះ បានដាក់ពាក្យប្តឹង ហើយព្រះអង្គទើបនឹងបាន សាងផ្នួសឡើងវិញ ស្រាប់តែត្រូវនារីដែលអះ- អាងជាស្រីស្នេហ៍ បានចេញមុខយំស្រែកចោទ ប្រកាន់ថា ភិក្ខុហ៊ី ភារម្យ បានចាប់រំលោភ និង តាមព្យាបាទបរិហារកេរ្តិ៍នាងមិនឱ្យមានសេចក្តី សុខ។

កាលពីយប់ថ្ងៃទី15 ខែវិច្ឆិកា ឆ្នាំ2016 នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បានបង្ហោះ ចែកចាយ (Share) តៗគ្នា នូវវីដេអូឃ្លីបមួយ របស់ស្ត្រីឈ្មោះទូច ស្តើង ដែលបានចេញមុខ ស្រែកយំនិយាយមកអាក្រាតភិក្ខុ ហ៊ី ភារម្យ ដោយសម្តីអសុរោះ (ដោយសារកំហឹងក្រោធ ខ្លាំងពេក)។

phearom1

វីដេអូឃ្លីបនោះ មានរយ³ពេល12នាទី និង53វិនាទី មានខ្លឹមសារថា “នៅពេលនេះ ម៉ោង3ជិតភ្លឺហើយ ប៉ុន្តែគេងអត់លក់ទេ ក្តៅ ក្រហាយពេក! រយ³ពេលប៉ុន្មានខែមកហើយ នៅតែតាមចងកម្មចងពៀរអត់ឈប់ អ៊ីចឹងខ្ញុំ សូមចេញឃ្លីបមួយផ្ញើទៅអាលោកហ៊ី ភារម្យ អាមួយនេះ វាតាមចងកម្មចងពៀរគេមិនឱ្យនៅ បានសុខទេ រូបខ្ញុំផុសចេញទៅភ្លាម វាយកវ៉ៃ ប្រហារភ្លាម។ ថោកទាបណាស់ បានគេមិនតប មិនតវ៉ាសម្បើមណាស់ …”។

តាមរយះវីដេអូឃ្លីបនោះ ស្ត្រីឈ្មោះទូច ស្តើង បានបញ្ជាក់ថា ពេលនេះនាងអត់ធ្មត់តទៅ ទៀតលែងបានហើយ គឺត្រូវតែប្តឹងព្រះសង្ឃហ៊ី ភារម្យ តាមផ្លូវច្បាប់ ដោយនាងអះអាងថា  ព្រះសង្ឃអង្គនេះ បានបំពានរាងកាយ (រំលោភ) នាងហើយ ថែមទាំងតាមព្យាបាទ បរិហារកេរ្តិ៍មិនឈប់ បន្ទាប់ពីបានបោកយកទាំងលុយ និងខ្លួនប្រាណរបស់នាងរួចមក។ ដូច្នេះលើក នេះ នាងមិនលើកលែងឱ្យទៀតទេ ទោះបីជា ត្រូវអស់ជីវិត ក៏ត្រូវតែប្តឹងឱ្យដឹងសខ្មៅ។ ចាប់ អញតាំងពីក្នុងឡាន រូបថតអញថតបាន ក្នុង ឡានថា សុទ្ធតែអញកាត់ត អ្ហែងកុំតែលុតជង្គង់ អង្វរអញ សុទ្ធតែស្រលាញ់អញខ្លាំង លត់ជង្គង់យំណាស់ ស្រលាញ់ខ្លាំង មិនដែលស្រលាញ់ស្រីណា អ៊ីចឹងទេ សុខចិត្តធ្វើគ្រប់បែបយ៉ាងដើម្បីអញ តែចុងក្រោយមក អ្ហែងមិនធ្វើអ៊ីចឹងទេ អញលើក លែងឱ្យចុះ នឹកថាប្រហែលមនុស្សស្រលាញ់វា ងប់ងល់វាទ្រាំមិនបាន ខ្ញុំមិនមែនជាប្រុស ខ្ញុំអត់ ដឹង។ ខ្ញុំចេញវីដេអូពេលនេះ ខ្ញុំ Live ផ្ទាល់ ទៀត ខ្ញុំប្រាប់ថា ហ៊ី ភារម្យ ឯង ខ្ញុំមិនលើក លែងឱ្យទេ សានេះ ទោះខ្ញុំទៅជាស្អីក៏ដោយ ទោះជាផេះក៏ដោយ គេឱ្យបានសុខហើយមិន ចង់បានសុខទេ ដៀមដាមគេ សឹកហើយទៅ បួសវិញ ហើយដៀមដាមគេទៀត កាត់រូបគេត ទៀត អាងតែខ្ញុំនេះអត់ចេះនិយាយ ខ្ញុំទាល់តែ ខឹងខ្លាំងណាស់ ខ្ញុំខឹងខ្លាំងណាស់ថ្ងៃនេះ បានខ្ញុំនិ- យាយចេញ រូបថតខ្ញុំផុសព្រោងព្រាត យកទៅ បង្ខូចកេរ្តិ៍ឈ្មោះខ្ញុំ តើអ្នកណាទ្រាំបាន? ខ្ញុំឈឺចាប់ ណាស់ មួយជីវិតខ្ញុំតាំងពីកើតមក ខ្ញុំមិនិដែលចុះ ចាញ់នឹងការឈឺចាប់អ្វីមួយទេ ហើយទៅសួរប្តី ខ្ញុំចុះ ឡើងតុលាការ ឡើងតុលាការឆ្ងល់ថា ហេតុ អីបានខ្ញុំកាត់ឱ្យប្តីទាំងអស់ ផ្ទះ2-3ល្វែង ដីខ្ញុំ កាត់ឱ្យទាំងអស់? គឺមនុស្សខ្ញុំអត់ចេះចង់បានទេ មានសមត្ថភាពរកខ្លួនឯង។ ជីវិតខ្ញុំចេញរកស៊ី តាំងពីអាយុ13ឆ្នាំ ខ្ញុំអត់បានរៀនសូត្រចេះ ដឹងទេ បងប្អូនគ្រប់គ្នាគេចេះគ្រប់គ្នា ភាសាចិន បារាំង អង់គ្លេស គេចេះទាំងអស់ តែខ្ញុំអត់ចេះ អីទេ គឺគិតតែរកស៊ី ខ្ញុំសុខចិត្តឱ្យបងប្អូនចេះ ខ្ញុំ ល្ងង់ចុះ ព្រោះខ្ញុំមានជំនាញខាងរក។ ពេលនេះ ខ្ញុំឈឺចាប់ រហូតទ្រាំលែងបានហើយ គេឱ្យខ្ញុំ ទប់គ្រប់គ្នា តែខ្ញុំទប់លែងបានហើយ រូបថតខ្ញុំ ថតជាមួយតារាដូចគ្នា ទៅការគេ វាយកទៅផុស ថាខ្ញុំបោកប្រុស សុទ្ធតែប្រុសវា? ឈឺអត់? ទោះ ជាពួកខ្ញុំស្រលាញ់គ្នាក៏ដោយ ក៏អត់ត្រូវវាយ ប្រហារខ្ញុំ អ៊ីចឹងដែរ គឺខ្ញុំអត់ដែលបានបោកអ្នក ណាទេ ហើយវាមិនមែនជាការពិត និយាយក្លែង- ក្លាយទាំងអស់។ ខ្ញុំប្រាប់ រូបខ្ញុំប៉ុណ្ណេះ មិនខ្វះទេ អ្នកដណ្តឹងខ្ញុំ ប៉ុន្តែខ្ញុំមិនយក ខ្ញុំអត់ចង់បាន ខ្ញុំ ចង់នៅជាមួយកូនខ្ញុំ ថែរក្សាកូនខ្ញុំ ខ្ញុំខ្លាចគេ អត់ស្រលាញ់កូនខ្ញុំ បានខ្ញុំមិនយកប្តីមកដល់ ពេលហ្នឹង ព្រោះខ្ញុំវាមានកូន ខ្ញុំខ្លាចយកមកមិន ត្រូវគ្នា។ ដោយសារតែវាធ្វើបែបហ្នឹងដាក់ខ្ញុំ កិត្តិ-  យសខ្ញុំក៏អស់ដែរ ពេលនេះខ្ញុំរស់ក៏អត់មានន័យ អីទៀតដែរ។ តាមពិតមួយរយ³នេះខ្ញុំស្ងប់អារម្មណ៍ ខ្ញុំខំឡើងច្រៀងប៉ុស្តិ៍ទូរទស្សន៍ ខ្ញុំដើរលេងជា- មួយមិត្តភក្តិ ខ្ញុំស្ងប់អារម្មណ៍ ខ្ញុំលើកលែងឱ្យ វា មិនប្តឹងវាទេ ទុកលុយរកស៊ី ប៉ុន្តែវានៅតែ តាមចងកម្មចងពៀរខ្ញុំជានិច្ច រហូតដល់ខ្ញុំទ្រាំ លែងបានហើយ ទោះជាខ្ញុំស្លាប់ក៏ដោយ ខ្ញុំមិន លើកលែងឱ្យវាទេ ខ្ញុំឈឺចាប់ណាស់។ សូម្បីតែ ប៉ុន្មានថ្ងៃនេះ អ្នកដណ្តឹងខ្ញុំឡើង4-5នាក់ ខ្ញុំ ប្រាប់ថា ខ្ញុំគ្មានអារម្មណ៍ស្រលាញ់អ្នកណាទេ ហើយក៏គ្មានអារម្មណ៍ ចង់ការជាមួយអ្នកណា ដែរ អារម្មណ៍ខ្ញុំឈឺចាប់ណាស់ វាទទួលយកអត់ បានក្នុងឆាកជីវិត អត់ដែលជួប ទោះបីជាខ្ញុំសើច រាល់ថ្ងៃ ក៏ខ្ញុំសើចទាំងទឹកភ្នែក អ្វីដែលខ្ញុំមិនបាន ធ្វើ គឺខ្ញុំឈឺចាប់ណាស់ អ្វីដែលវាបំពានរាងកាយ ខ្ញុំ បំផ្លាញកិត្តិយសខ្ញុំ ហើយវានិយាយបំផ្លើស បង្ខូចខ្ញុំ សុទ្ធទែខ្ញុំដេកជាមួយប្តី1កូន1 ប្តី2 កូន2 ប្តី3កូន3 ហើយតាមស្រលាញ់វា ខ្ញុំសួរ វាថា ប្រហែលខ្ញុំហ្នឹងតាមស្រលាញ់វា ហើយ អ្នកទាំងអស់គ្នាយកទៅពិចារណាមើលទៅ តើ ខ្ញុំធ្វើអ៊ីចឹងហី? មនុស្សខ្ញុំធ្វើអ៊ីចឹងហី? មិនបាច់ សួរត្រឹមឧបាសក សួរតែលោកដើរធ្វើបុណ្យជាមួយ គ្នាក៏ដឹងចិត្តខ្ញុំដែរ។ អ្នកខ្លះឆាតដែរ តែខ្ញុំមិនត មិនឆាតជាមួយគេទេ សុខចិត្តឱ្យគេថាខ្ញុំប្ញក ខ្ញុំឈ្លើយចុះ។ ខ្ញុំលើកលែងឱ្យវាហើយ វានៅ- តែតាមចងកម្មចងពៀរខ្ញុំទៀត ពេលខ្លះខ្ញុំដេក ខ្ញុំចុកទ្រូង ចង់ក្អួតឈាម ព្រោះតែការឈឺចាប់ ហើយវាទៅបួសបានទៀត ដែលខ្ញុំប្តឹងវាធ្លាក់ ហើយ ខ្ញុំខំប្តឹងវាអស់កិត្តិយសខ្ញុំហើយ នៅឱ្យ វាទៅបួសបានទៀត ហើយចុះក្រសួងធម្មការ ហេតុអីបានឱ្យវាបួសវិញ? ដល់បួសហើយវា ឡើងចាង វាវ៉ៃប្រហារខ្ញុំកាន់តែខ្លាំង ហើយ សួរថា ចិត្តនារីម្នាក់ ចុះបើហ៊ី ភារម្យ ធ្វើបាប ចិត្ត តើឈឺចាប់ដូចខ្ញុំទេ?”។

toch

គួរបញ្ជាក់ថា ភិក្ខុហ៊ី ភារម្យ ត្រូវបាន ប្រជាពុទ្ធបរិស័ទមួយចំនួនធំ ទទួលស្គាល់ថា ជា ធម្មកថិកផ្សព្វផ្សាយព្រះធម៌ តាមបណ្តាស្ថានីយ វិទ្យុនានា និងឹតាមកម្មវិធីបុណ្យគ្រប់ខេត្ត-ក្រុង ដែលមានព្រះនាមល្បីល្បាញ ពេញផ្ទៃប្រទេស  តែក្រោយមក ត្រូវបាននារីម្នាក់ដែលអះអាងថា ត្រូវជាស្រីស្នេហ៍របស់សង្ឃអង្គនេះ បានដាក់ពាក្យបណ្តឹង ទៅសាលាគណរាជធានីភ្នំពេញ កាលពីថ្ងៃទី19 ខែសីហា ឆ្នាំ2016 សំណើសុំ ឱ្យជួយដោះស្រាយរឿងរំលោភសេចក្តីទុកចិត្ត របស់ភិក្ខុហ៊ី ភារម្យ ដែលគង់នៅកុដិលេខ1 វត្តជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ នៅក្នុងពាក្យបណ្តឹងនោះ ស្ត្រីជាម្ចាស់ ដើមបណ្តឹងឈ្មោះទូច ស្តើង បានអះអាងថា ភិក្ខុហ៊ី ភារម្យ បានប្រព្រឹត្តទង្វើ មិនគប្បីទៅ លើនាង (រំលោភ) និងបានរួមរស់ជាមួយនាង អស់រយះពេល៣ខែមកហើយ មិនតែប៉ុណ្ណោះ ភិក្ខុហ៊ី ភារម្យ នៅបានលួងលោមនឹងសន្យាថា នឹងលាចាកសិក្ខាបទ មករៀបអាពាហ៍ពិពាហ៍ ជាមួយនាងទៀតផង ប៉ុន្តែក្រោយពីសឹកហើយ ភិក្ខុហ៊ី ភារម្យ មិនធ្វើតាមការសន្យា ទើបនាង សម្រេចចិត្តប្តឹងតែម្តង។ ទីបំផុតភិក្ខុហ៊ី ភារម្យ ក៏បានលាចាកសិក្ខាបទ នៅវត្តក្តុល ឯខេត្តកំពង់ស្ពឺ និងទើបសាងផ្នួសឡើងវិញ កាលពីពេលថ្មីៗ កន្លងទៅ ទើបធ្វើឱ្យស្ត្រីឈ្មោះទូច ស្តើង ជាសាមី ដើមបណ្តឹង កើតទុក្ខមិនសុខចិត្ត ដោយសារតែ ភិក្ខុហ៊ី ភារម្យ ចេះតែព្យាយាមតាមព្យាបាទវាយ ប្រហារនាងមិនឈប់ រហូតដល់នាងសម្រេច ចិត្តចេញមុខទម្លាយទុក្ខសោកតាមរយះហ្វេសប៊ុក នៅពេលនេះ។

phearom

ជុំវិញការចោទប្រកាន់របស់ស្ត្រីខាងលើ នេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីព្រះ ភិក្ខុហ៊ី ភារម្យ បាននៅឡើយទេ កាលពីម្សិល មិញ។ ដូច្នេះ មិនដឹងថា ការចោទប្រកាន់នោះ ជាការពិតឬយ៉ាងណានោះទេ។ ប៉ុន្តែព្រះអង្គ  ធ្លាប់បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់ព្រះ- អង្គ កាលពីពេលកន្លងមកថា “បងប្អូនជួយ ស្តាប់សម្តីបងស្រី ឈ្មោះទូច ស្តើង ឈ្មោះ ហ្វេសប៊ុកព្រះនាងសីវលី និយាយរៀបគម្រោង ធ្វើបាបខ្ញុំបាទថា ខ្ញុំបាទជំពាក់លុយគាត់30000 ដុល្លារ និងរឿងថា ខ្ញុំបាទទៅរស់នៅជាមួយនាង តាមការពិត គឺគាត់ចង់បង្ខូចកិត្តិយសរបស់ខ្ញុំបាទ ស្តាប់ឱ្យចប់ហើយជួយ ហ្សារេ បន្តផង ដើម្បី ឱ្យពិភពលោកបានដឹងក្រយ៉ៅអាក្រក់របស់គាត់ សូមអរព្រះគុណ និងអរគុណ”។

ដោយឡែក កាលពីយប់ថ្ងៃទី15 ខែវិច្ឆិកា ឆ្នាំ2016 ព្រះភិក្ខុ អគ្គធម្មោ ហ៊ី ភារម្យ បាន បង្ហោះវីដេអូ តាមទំព័រហ្វេសប៊ុករបស់ព្រះអង្គ ដែលមានខ្លឹមសារថា “ជាបឋម ទូលព្រះបង្គំ ខ្ញុំព្រះករុណា ភិក្ខុអគ្គធម្មោ ហ៊ី ភារម្យ សូម ក្រាបថ្វាយបង្គំ ចំពោះសម្តេច សម្តេចព្រះសង្ឃ នាយករង ព្រះញ្ញាណវង្ស ឃឹម សន ព្រះរាជា- គណ³ គ្រប់ឋានានុក្រម ដោយសេចក្តីគោរព ជ្រះថ្លា កោតក្រែង ស្ញប់ស្ញែងយ៉ាងក្រៃលែង។ មុនលើក ខ្ញុំព្រះករុណា សូមនមស្សកាក្រាប ថ្វាយបង្គំចំពោះព្រះករុណា ព្រះគុណម្ចាស់ គ្រប់ ព្រះអង្គ ក្នុងប្រទេស និងក្រៅប្រទេស ដែលជា អ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ទាំងក្នុងប្រទេស និងក្រៅប្រទេស ដោយសេចក្តី គោរពជ្រះថ្លា កោតក្រែង ស្ញប់ស្ញែងយ៉ាងក្រៃ- លែង ខ្ញុំព្រះករុណា ព្រះភិក្ខុ អគ្គធម្មោ ហ៊ី ភារម្យ សូមចម្រើនពរ ចំពោះញ៉ោមញាតិ ជាតិខេមរា ព្រះពុទ្ធសាសនាទាំងក្នុងប្រទេស និងក្រៅប្រទេស ដែលជាអ្នកនិយម ប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក ក៏ចាំទទួលការចម្រើនពរពីអាត្មាផង ណាញោម។ ពរ ហើយប៉ុន្មានថ្ងៃនេះ ញាតិញោម ជាពុទ្ធបរិស័ទទាំងឡាយ ដែលថ្ងៃទី13 ទី14 ទី15 4-5ថ្ងៃជាប់គ្នានេះ គឺនៅខាងស្រុករបស់ អាត្មានេះ ក៏បើកអ៊ិនធើរណែតអត់ចេញទាល់ តែសោះ។ ចម្រើនពរ ញាតិញោម ពុទ្ធបរិស័ទ និងពុទ្ធដិកាព្រះគុណម្ចាស់គ្រប់ព្រះអង្គ ហ្នឹង ហើយប៉ុន្មានថ្ងៃហ្នឹង គឺបើកអ៊ិនធើរណែតអត់ ចេញតែម្តង ហើយថ្ងៃនេះ ព័ត៌មានហ្នឹងច្រើន គឺទាំងព្រះសង្ឃ ទាំងឧបាសក ជាពិសេសព្រះគុណម្ចាស់ ដែលជាធម្មធឹក ដែលជាអ្នកសម្តែង ធម៌ទេសនា ជាមួយខ្ញុំព្រះករុណា ច្រើនមែនទែន។ មិនត្រឹមតែប៉ុណ្ណឹងទេ ផ្អើលដល់ញាតិញោម ពុទ្ធបរិស័ទ ទាំងក្នុង និងក្រៅប្រទេស ផ្ញើសារមកលេខទូរស័ព្ទរបស់អាត្មាផង ញាតិញ៉ោម តេមកផ្ទាល់ៗផង។ ហើយថ្ងៃនេះ អាត្មា អត់ទាន់សឹង្ហទេ ញាតិញោមពុទ្ធបរិស័ទទាំងឡាយអើយ ឱ្យតែម៉ោង10-12 អាត្មាចាប់ ផ្តើម Live ដល់ព្រះករុណា គ្រប់ព្រះអង្គដែល ផ្តល់ព័ត៌មានជូនញាតិញោមពុទ្ធបរិស័ទ គាត់ ឆ្ងល់ច្រើនមែនទែន។ ខ្ញុំព្រះករុណា សូមពិត ប្រគេនព្រះគុណម្ចាស់ គឺអាត្មាចង់និយាយខ្លះៗទាក់ទងរឿងរបស់អាត្មា មានអ្នកខ្លះគេតេ ដៀល ស្ថាប័ន ក្រសួងធម្មការ និងសាសនា ថា មានប្អូនប្រុស ប្អូនស្រីមួយចំនួន ដែលក្រុម LDP ហ្នឹង បានទិតៀនព្រះសង្ឃ តាំងពីថ្នាក់លើ ដល់ថ្នាក់ក្រោម។ មានអ្នកខ្លះគេថា ក្រសួង ធម្មការ និងសាសនា អត់បានធ្វើការឱ្យគេទេ។ តាមពិតទៅក្រសួងធម្មការ និងសាសនា ហ្នឹង គឺបានធ្វើហើយ រឿងបញ្ហាមួយចំនួននោះ ប៉ុន្តែ ញាតិញោមជាពុទ្ធបរិស័ទ គប្បីពិចារណា។ ញាតិញោមពុទ្ធបរិស័ទដឹងហើយ អាត្មាបានលាចាក សិក្ខាបទ រយ³ពេលយូរមែនទែន ជិត3ខែ នៅខ្វះតែប៉ុន្មានថ្ងៃទៀតទេ គឺរយ³ពេល3ខែ ហើយហេតុអី បានជាអាត្មាលាចាកសិក្ខាបទ? ព្រោះដោយសារតែមានបុគ្គលម្នាក់ បុគ្គល (ក) អ៊ីចឹងទៅ ឬក៏បុគ្គល (ខ) គេបានចោទប្រកាន់ អាត្មា សព្វគ្រប់ សព្វប្រការ សព្វបែបយ៉ាងទាំង អស់ គេបានដាក់ពាក្យទៅសាលាគណរាជធានីភ្នំពេញ ហើយគណរាជធានីភ្នំពេញហ្នឹងបាន បញ្ជូនពាក្យមកសាលាអនុគណខណ្ឌពោធិ៍សែនជ័យ។ អាត្មាដឹងកំហុសរបស់អាត្មាថា មិនបាន ប្រព្រឹត្តធ្វើអ្វីខុសក្នុងព្រះសង្ឃទេ ប៉ុន្តែដោយសារតែមានការចោទប្រកាន់ចំពោះបងស្រីម្នាក់ ដែលឈ្មោះក្នុងអត្តសញ្ញាណប័ណ្ណ ឈ្មោះរបស់ គាត់ពិតហ្នឹង គឺតូច ស្តើង ប៉ុន្តែឈ្មោះរបស់គាត់ បង្កើត Account facebook ច្រើនប៉ុនណាមិន ដឹងទេ អាហ្នឹងជារឿងរបស់គាត់ទេ។ គាត់បាន ដាក់ពាក្យប្តឹងទៅសាលាគណរាជធានីភ្នំពេញ ប្តឹងពីភិក្ខុ អគ្គធម្មោ ហ៊ី ភារម្យ ហ្នឹង រំលោភ នូវសេចក្តីទុកចិត្ត។ គ្រាន់តែបញ្ជាក់ប៉ុណ្ណឹងទេ នៅក្នុងពាក្យបណ្តឹងហ្នឹង ហើយអាត្មាក៏បាន ទទួលពាក្យពីថ្នាក់លើ។ អ៊ីចឹង អាត្មាគិតថា គ្មានកំហុសអីទេ ដូចជាការគេចោទប្រកាន់នោះ ទេ ប៉ុន្តែអាត្មាគិតនៅក្នុងចិត្តរបស់អាត្មា ពាក្យ បុរាណ គាត់លើកឡើងហើយថា មាសសុទ្ធ មិនខ្លាចភ្លើង”។

toch1

ព្រះតេជគុណ បានមានពុទ្ធដីកាបន្តទៀត ថា “ញាតិញោមពុទ្ធបរិស័ទ អាត្មាលាចាកសិក្ខាបទហ្នឹង គឺគ្មានបុគ្គលណាម្នាក់ ដែលចាប់អាត្មា ហ្នឹងសឹកតាមកណ្តាលវាលស្រែ វាលអីទេ គឺ អាត្មាសឹកដោយត្រឹមត្រូវ ហើយអាត្មាត្រៀម ខ្លួនជាស្រេច ដើម្បីដោះស្រាយបញ្ហាកម្មជាមួយ នឹងបងស្រីម្នាក់ ឈ្មោះតូច ស្តើង ហ្នឹង ដែល បានដាក់ពាក្យប្តឹងអាត្មា។ ពេលដែលខ្ញុំព្រះករុណា អាត្មាសឹកទៅ អាត្មារង់ចាំរយ³ពេល ជិត3ខែ សួរនៅខណ្ឌពោធិ៍សែនជ័យ ក៏អត់ មានឃើញដាក់ពាក្យបណ្តឹង នៅអង្គស្នួលនេះ ក៏អត់ឃើញពាក្យបណ្តឹង អាត្មាស៊ើបសួរទៅ ដល់ថ្នាក់លើ ក៏អត់មានពាក្យបណ្តឹងអីដែរ។ អ៊ីចឹងគាត់ចេះតែផុសនៅក្នុងហ្វេសប៊ុក វាយប្រហារសព្វគ្រប់ សព្វប្រការ សព្វបែបយ៉ាង ទាំងអស់ ពេលដែលអាត្មា សម្រេចលាចាក ព្រះសង្ឃ ដើម្បីទៅតបត ព្រោះគិតថាខ្លួនឯង ជាព្រះសង្ឃ ធ្លាប់ទេសនា ទូលន្មាន ប្រៀនប្រដៅ ចំពោះពុទ្ធបរិស័ទទាំងឡាយ។ ញាតិ ញោមណាក៏ដឹងថា អាត្មាសឹក ហើយពេលដែល បួសវិញ មានញាតិញោមគាំទ្ររាប់ម៉ឺននាក់។ បួសសាមុន10ឆ្នាំ អត់សូវល្បី បួសសានេះ មិន ទាន់បានមួយខែស្រួលបួលផង ល្បីមែនទែន។ អត់អីទេ បុគ្គលដាំទឹកស្រោចខ្លួនឯង មិនមែន រលាកអាត្មាទេ បុគ្គលដាំពូជអី បានពូជហ្នឹងហើយ មិនមានបុគ្គលណា អ្នកទទួលជំនួសទេ  ជេរម៉េចជេរទៅ អាត្មាអត់បញ្ហាទេ…៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES