Friday, April 26, 2024
Homeព្រឹត្តិការណ៍សង្គមព្រះ​តេជ​គុណ​ប៊ុត ប៊ុន​តិញ មិន​ចូល តុលា​ការ

ព្រះ​តេជ​គុណ​ប៊ុត ប៊ុន​តិញ មិន​ចូល តុលា​ការ

ភ្នំពេញ ៖ ព្រះតេជគុណប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃខ្មែរឯករាជ្យ ដើម្បី យុត្តិធម៌សង្គម ដែលរងការប្តឹងពីលោកម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជា- ធិបតេយ្យនោះ មិនបានចូលទៅបំភ្លឺនៅតុលាការ តាមដីកាកោះទេ កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦។

ក្នុងបទសម្ភាសជាមួយ “នគរធំ” កាលពី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ព្រះតេជគុណ ប៊ុត ប៊ុនតិញ បញ្ជាក់ថា ឱ្យតែតុលាការ ធ្វើ ត្រឹមត្រូវតាមនីតិវិធី ព្រះអង្គនឹងនិមន្តទៅភ្លាម ព្រោះសំខាន់ព្រះអង្គ ក៏ចង់បានភាពត្រឹមត្រូវ  ចង់ឃើញយុត្តិធម៌។

ព្រះតេជគុណប៊ុត ប៊ុនតិញ មានពុទ្ធដីកា ថា “អត់បានទៅចូលទេ ចម្រើនពរ! អត់បាន និមន្តទៅផង។ មិនជាម៉ឺងម៉ាត់អីទេ ឱ្យតែគេ ធ្វើត្រូវ អាត្មាទៅហើយ សំខាន់យើងចង់បានភាព ត្រឹមត្រូវ ចង់ឃើញយុត្តិធម៌។ ដំណើរការវាត្រូវ តែយុត្តិធម៌ ដល់អាត្មាមើលឃើញតាំងពីដីកា កោះហ្នឹង ក៏មិនចេះប្រើពាក្យឱ្យត្រូវផង។ លោក សង្ឃ គេប្រើដីកាកោះនិមន្ត ហើយលេងដីកា កោះអញ្ជើញតេជគុណប៊ុត ប៊ុនតិញ មិនត្រូវ! បើដីកាអញ្ជើញៗមនុស្សធម្មតា ហើយអាត្មា ត្រូវប្រើពាក្យឱ្យត្រូវ ព្រោះទៅតុលាការ បច្ចេក- ទេសពាក្យ។ អ៊ីចឹងបើធ្វើខុសតាំងពីពាក្យមួយ ម៉ាត់ឡើងទៅ បើអាត្មាទៅ ដូចជំរុញឱ្យតុលាការ ធ្វើខុសរហូត។ ចង់ធ្វើឱ្យត្រូវ ដាក់ដីកាឱ្យត្រូវ មក ដីកានិមន្តតេជគុណប៊ុត ប៊ុនតិញ ចូលបំភ្លឺ អាហ្នឹងទៅប្រុយឥឡូវហើយ។ ធ្វើខុសនីតិវិធី យើងកុំទៅ ព្រោះរុញឱ្យគេខុសតាម។ អាត្មា មិនចេះខ្លាចអីទេ រឿងប៉ុណ្ណឹង មានរឿងឯណា ដល់ធំ ត្រឹមរឿងបរិហារកេរ្តិ៍ មានអីត្រូវខ្លាច បើរឿងហ្នឹង និយាយមែនទែនទៅ វាតូចមែន ទែន ហើយអាត្មាមើលឃើញថា បើអាត្មាទៅ វាដូចជាធ្វើឱ្យតុលាការ ឬប្រពៃណីខ្មែរចេះតែ ល្ងង់ទៅ ហើយអក្សរខ្មែរចេះតែអន់ទៅៗ កុំ  និយាយរឿងច្បាប់ ព្រោះច្បាប់ហ្នឹងវាខុសបាត់ ទៅហើយ វាខុសប្រក្រតី ខុសនីតិវិធី ព្រោះអ្នក- បួសក្នុងសាសនា បើសិនជាមានអីខុស ដូចអាត្មា តែងលើកឡើងមុនៗអ៊ីចឹង វាត្រូវដើរតាមនីតិវិធី សាសនារួច តាមពុទ្ធវិន័យរួច បានចប់សព្វគ្រប់ ក្នុងមន្ត្រីសង្ឃហើយ គេរុញទៅតុលាការ ក្នុង ករណីពាក់ព័ន្ធនឹងបទល្មើស ជាបទឧក្រិដ្ឋ ឬ ជាបទអីមួយហ្នឹង ត្រូវរុញទៅតុលាការហើយ អាហ្នឹងចាំបាច់ណាស់ ហើយអាត្មាបើធ្វើអីប្រក្រតី តាមនីតិវិធី ស្របតាមច្បាប់ ប្រុយ! អត់មានរេរា ទេ ទៅភ្លាម ព្រោះអាហ្នឹងយើងជាតួអង្គជំរុញ ឱ្យមានយុត្តិធម៌ជំរុញឱ្យមានភាពត្រឹមត្រូវក្នុង ស្រុកខ្មែរ ម៉េចក៏ខ្លួនឯង គេបបួលទៅធ្វើរឿង ត្រឹមត្រូវមិនទៅ? អ៊ីចឹងធ្វើឱ្យត្រូវមក អាត្មា ទៅហើយ”។

ព្រះតេជគុណប៊ុត ប៊ុនតិញ មានពុទ្ធដីកា បន្តថា “បើធ្វើមិនត្រូវ ទោះមានដីកាប៉ុន្មានដង ក៏អាត្មាមិនទៅទេ បើសិនជាយ៉ាងហោចណាស់ គ្រាន់តែពាក្យមួយម៉ាត់ ពាក្យដីកានិមន្តហ្នឹង ធ្វើឱ្យត្រូវទៅ អាត្មាទៅហើយ បើថាចង់ឃើញ ត្រូវ អារឿងតូចមួយ កាន់តែតូចមែនទែនហើយ ល្អិតសុខុមហើយៗបើថាល្អិតសុខុមធ្វើមិនត្រូវ ទៅធ្វើអី”។

ដោយឡែក លោកម៉ម សូណង់ដូ ដែល ជាដើមបណ្តឹងបានមានប្រសាសន៍ថា “អាហ្នឹង ជារឿងរបស់តុលាការ គេគិតយ៉ាងណាៗ ចាំ តុលាការមកទំនាក់ទំនងមកឱ្យខ្ញុំ ព្រោះថ្ងៃនេះ គេនិមន្តតែតេជគុណប៊ុត ប៊ុនតិញ ទេ គេអត់ បានហៅខ្ញុំជាដើមចោទទេ គេហៅប៊ុត ប៊ុនតិញ ទៅបំភ្លឺម្នាក់ឯង។ អាហ្នឹងគ្រាន់តែបញ្ជាក់ឱ្យ ដឹងថា តេជគុណប៊ុត ប៊ុនតិញ ហ្នឹង ជាព្រះសង្ឃក្លែងក្លាយជាមនុស្សមួយមានគំនិត អាក្រក់ បំផ្ហាញព្រះពុទ្ធសាសនា ហើយគាត់យកស្បង់- ចីពរជាលេសដើម្បីបង្កើតសេណារីយោ បង្អាប់ គណបក្សខ្ញុំ ហើយគាត់ចលរួមជាមួយគណបក្ស សង្គ្រោះជាតិ រឿងវាអ៊ីចឹង។ ម៉េចបានខ្ញុំនិយាយ សង្គ្រោះជាតិ? ពីព្រោះគេចោទប្រកាន់ថា ខ្ញុំ ទៅសុំស្នើ ទៅចរចាសុំតំណែង តំណាងរាស្ត្រ សម្រាប់ខ្ញុំមួយ ប្រពន្ធខ្ញុំមួយ ពី កឹម សុខា និង សម រង្ស៊ី។ ដូច្នេះគាត់ភ្នាក់ងារ គួកជេរបស់គណ- បក្សសង្គ្រោះជាតិ ទី១។ ទី២ការប្តឹងផ្តល់ហ្នឹង ជារឿងមួយងាយស្រួលបំផុត ដើម្បីដោះស្រាយ បើសិនជាគាត់ជាព្រះសង្ឃមានពុទ្ធដីកាច្បាស់ លាស់មែន វាអត់អី ពិបាកទេ យកភ័ស្តុតាង ទៅប្រាប់តុលាការទៅវាចប់ហើយៗខ្ញុំក៏អាប់ ឈ្មោះទៅតាមអ្វីដែលគាត់បាននិយាយការពិត ហើយបើសិនជាគាត់ ធ្វើឡេះឡោះ មិនហ៊ាន ចូលខ្លួនបំភ្លឺ អាហ្នឹងគឺ គាត់គឺមនុស្សទុច្ចរិតមួយ រយភាគរយហើយ ក្នុងនាមជាព្រះសង្ឃ។ ម៉្យាង ទៀត ខ្ញុំសុំបញ្ជាក់គាត់ដាក់នៅក្នុងអាករណី ហ្វេសប៊ុកគាត់ហ្នឹងជាង១ឆ្នាំហើយៗពិចារណា មើល គាត់មាន ធរិនេដ ៥០០០ ហើយក្នុង ១ឆ្នាំ ប៉ុន្មាននាក់ ដែលគាត់អាន? ហើយធម្មតា បើឧបាសកនិយាយ គេមិនសូវគិតគូរប៉ុន្មានទេ ហើយព្រះសង្ឃនិយាយ គេជឿហើយកេរ្តិ៍ឈ្មោះ របស់ខ្ញុំ ហើយគណបក្សខ្ញុំ ហើយនិងអ្នកដែល គេទុកចិត្តមកលើ គណបក្សខ្ញុំ គេគិតម៉េចដែរ? គឺព្រះសង្ឃប៊ុត ប៊ុនតិញ ហ្នឹង ខូចមែនទែន ទុក ឱ្យតុលាការ គេពិចារណា ហើយគេផ្តល់ការ សម្រេចយ៉ាងម៉េចៗ ចាំខ្ញុំគិតតទៀត”។

លោកម៉ម សូណង់ដូ មានប្រសាសន៍បន្ត ថា “គាត់មិនចូល ថាខុសនីតិវិធី គ្រាន់តែជាលេស បើគាត់ពូកែជាងតុលាការទៀត មិនដឹងមាន អ្នកណាមកកាត់ទោសគាត់ទេ អាហ្នឹងខ្ញុំពឹងទៅ លើច្បាប់ ហើយតុលាការហ្នឹងធំបំផុតហើយៗ បើសិនជាគាត់ពូកែជាងតុលាការទៀត គ្រាន់ តែគេអញ្ជើញឱ្យទៅបំភ្លឺអ្វីដែលគាត់អះអាង ថាខ្ញុំធ្វើអ៊ីចេះខ្ញុំធ្វើអ៊ីចុះ ហើយចំពោះខ្ញុំថា សេណារីយោមួយមិនមានការពិត ហើ់យគាត់គ្មាន ភ័ស្តុតាងទៅបង្ហាញតុលាការ ផ្ទុយទៅវិញទៅ ចោទប្រកាន់តុលាការថា ធ្វើអ៊ីចេះ ធ្វើអ៊ីចុះ គេ មានធ្វើអីខុស គ្រាន់តែមានប្តឹងផ្តល់គ្នា កាលមុន គេកោះហៅខ្ញុំម្តងហើយ ឥឡូវគេកោះហៅតេជគុណប៊ុត ប៊ុនតិញ ទៅបំភ្លឺទាំងសងខាង ដើម្បី គេអារកាត់រឿងហ្នឹងយ៉ាងម៉េចយ៉ាងណាមួយ។ គាត់ចុងចោទ ហើយគាត់និយាយតែផ្តេសតែផ្តាស ក្នុងនាមជាព្រះសង្ឃ ហើយគាត់មិនព្រម ចូលទៅបំភ្លឺ អាហ្នឹងរបៀបដូចកឹម សុខា និងសម រង្ស៊ី ទៅហើយ មួយដុំគេតែប៉ុណ្ណឹង  ខ្ញុំមិនអាច និយាយអីលើសពីហ្នឹងទេ”។

យ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងបញ្ហាព្រះតេជគុណប៊ុត ប៊ុនតិញ មិនចូលបំភ្លឺដីកាកោះ របស់សាលាដំបូងរាជធានីភ្នំពេញនេះ មិនអាច ទាក់ទងសុំមតិការបញ្ជាក់ពីលោកលី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីបានទេ កាល ពីម្សិលមិញ៕

ដោយ៖ កុលបុត្រ

RELATED ARTICLES