Thursday, April 25, 2024
Homeព័ត៌មានជាតិស្ត្រីទី១​កម្ពុជា នាំ​ភរិយា​នា​យក​រដ្ឋ​មន្ត្រី ឡាវ ទស្សនា​ប្រាសាទ​អង្គ​វត្ត

ស្ត្រីទី១​កម្ពុជា នាំ​ភរិយា​នា​យក​រដ្ឋ​មន្ត្រី ឡាវ ទស្សនា​ប្រាសាទ​អង្គ​វត្ត

ខេត្តសៀមរាប ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្ត្រីទី១កម្ពុជា បានដឹកនាំ លោកស្រីភរិយានាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូឡាវ ទស្សនាប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញ របស់កម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០១៦ ខណៈដែលលោកស្រីភរិយានាយករដ្ឋមន្ត្រីឡាវ បានអញ្ជើញមកដល់ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៦ អមដំណើរលោកថងលុន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ មកចូលរួមកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-វៀតណាម លើកទី៩ ស្តីពីការ អភិវឌ្ឍតំបន់ត្រីកោណនៃប្រទេសទាំងបី ពីថ្ងៃ ទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

បន្ទាប់ពីបានអញ្ជើញទៅទស្សនាប្រាសាទ អង្គរវត្តរួចមក នៅល្ងាចថ្ងៃទី២២ ខែវិច្ឆិកា នោះដែរ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ- បណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញពិសា អាហារពេលល្ងាចជាមួយលោកថងលុន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និងលោកស្រីជាភរិយា ដើម្បី រឹតចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិ- បត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អរឹងមាំ ថែមទៀត មុននឹងកិច្ចប្រជុំទ្វេភាគីរវាងប្រមុខ ដឹកនាំនៃប្រទេសទាំងពីរចាប់ផ្តើម។

bun-rany

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្តេចហ៊ុន សែន នាយក- រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំ គណៈប្រតិភូមកដល់ខេត្តសៀមរាប ដើម្បី អញ្ជើញចូលរួមកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-វៀតណាម លើកទី៩ ស្ថីពីការអភិវឌ្ឍនៅតំបន់ ត្រីកោណ (9th Cambodia-Laos-Vietnam Summit on Development Triangle Area CLV) និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងនោះគឺពិនិត្យ លើការរីកចម្រើន និងបញ្ហាប្រឈមចំពោះមុខ  ក្នុងការអនុវត្តឯកសារសំខាន់ៗ ដូចជា ៖

១-ផែនការមេ ដែលបានកែប្រែឡើង វិញ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៃ ប្រទេសកម្ពុជា ឡាវ និងវៀតណាម ស្តីពីការ អភិវឌ្ឍតំបន់ត្រីកោណ (ឆ្នាំ២០១០-២០២០)។

២-លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការ សម្របសម្រួលរួម កម្ពុជា ឡាវ និងវៀតណាម លើកទី១០ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ដែលបានប្រព្រឹត្តទៅកាលពីខែធ្នូ ឆ្នាំ២០១៥ នៅខេត្តចំប៉ាសាក់ ប្រទេសឡាវ។

៣-ការអនុវត្តលទ្ធផលកិច្ចប្រជុំកំពូលកម្ពុជា ឡាវ និងវៀតណាម លើកទី៨ ស្តីពីការអភិ- វឌ្ឍតំបន់ត្រីកោណ នៅទីក្រុងវៀងចន្ទន៍ ចាប់ តាំងពីឆ្នាំ២០១៤ មក។

កិច្ចប្រជុំកំពូល កម្ពុជា ឡាវ និងវៀតណាម លើកទី៩ បានចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលកិច្ចប្រជុំនោះ មានការចូលរួមពីឧត្តមមន្ត្រី និងគណៈប្រតិភូកម្ពុជា ឡាវ និងវៀតណាម ហើយនៅថ្ងៃទី២២ វិច្ឆិកា មេដឹកនាំនៃប្រទេសទាំង៣ បានអញ្ជើញមក ដល់ទីក្រុងសៀមរាបអង្គរ ដើម្បីចូលរូមក្នុង កិច្ចប្រជុំកំពូលផ្លូវការ។

ដោយឡែក នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បាន ជួបប្រជុំទ្វេភាគីជាមួយលោកថងលុន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ហើយបន្ទាប់មកនៅម៉ោង ២ៈ០០រសៀល សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានជួបប្រជុំទ្វេភាគីជាមួយលោកង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយម វៀតណាម ផងដែរ។

បន្ទាប់មក នៅវេលាម៉ោង២ៈ៣៥នាទី រសៀល ថ្ងៃដដែល ប្រមុខដឹកនាំនៃប្រទេស ទាំង៣ គឺកម្ពុជា ឡាវ និងវៀតណាម បានអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូល CLV នៅ Apsara Resort-APRCC ដែលក្នុងនោះមានការ ថ្លែងសុន្ទរកថា និងពិធីចុះហត្ថលេខាលើគម្រោង សហប្រតិបត្តិការមួយចំនួន និងពិធីចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួម ព្រមទាំងមានការធ្វើ សន្និសីទកាសែតរួមគ្នានៃប្រមុខដឹកនាំប្រទេស ទាំងបី ក្រោយកិច្ចប្រជុំកំពូលបានបញ្ចប់ដោយ ជោគជ័យ៕

ដោយ ៖ ខៀវ ទុំ

 

RELATED ARTICLES