Friday, March 29, 2024
Homeព័ត៌មានជាតិសន្លឹក​ឆ្នោត​ឆ្នាំ​២០១៧ លោក​សម រង្ស៊ី ទាយ​បក្ស​ប្រ​ឆាំង ៤,២៦​លាន បក្ស​កាន់ អំណាច ២,៦១​លាន

សន្លឹក​ឆ្នោត​ឆ្នាំ​២០១៧ លោក​សម រង្ស៊ី ទាយ​បក្ស​ប្រ​ឆាំង ៤,២៦​លាន បក្ស​កាន់ អំណាច ២,៦១​លាន

ភ្នំពេញ ៖ ខណៈដែលដំណើរការចុះឈ្មោះ បោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ ២០១៦ ដែលរៀបចំដោយគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទើបតែ ត្រូវបានបិទបញ្ចប់ ហើយការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ នឹងចូល មកដល់នៅប្រមាណ៦ខែទៀតនោះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែល កំពុងស្ថិតនៅក្រៅប្រទេស បានធ្វើការទស្សន៍ ថា គណបក្សប្រឆាំង នឹងឈ្នះឆ្នោតទទួលបាន ៤,២លានសំឡេង ឯគណបក្សកាន់អំណាច នឹង ចាញ់ឆ្នោត ទទួលបានសន្លឹកឆ្នោត ត្រឹមតែ ២,៦១លានសំឡេង។

លោកសម រង្ស៊ី បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០១៦ ថា “ព្យាករណ៍ការបោះឆ្នោតឆ្នាំ២០១៧”

យោងតួលេខអ្នកបោះឆ្នោតកាលពីឆ្នាំ ២០១៣ និងយោងតួលេខ ព្រមទាំងទឹកចិត្តអ្នក ចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ (ភាគច្រើន លើសលប់ចង់ឱ្យមានការផ្លាស់ប្តូរ) យើងអាច ព្យាករលទ្ធផលនៃការបោះឆ្នោតឆ្នាំ ២០១៧ ដូចតទៅ ៖

-សន្លឹកឆ្នោតគាំទ្រគណបក្សសង្គ្រោះ- ជាតិ ៖ ៤,២៦ លាន

-សន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជន- កម្ពុជា ៖ ២,៦១លាន”។

ជាមួយសំណេរនោះ លោកសម រង្ស៊ី ក៏ បានភ្ជាប់ជាមួយនូវតារាងព្យាករណ៍ការបោះ- ឆ្នោតឆ្នាំ២០១៧ ដែលលោកបានព្យាករថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ២០១៧ នោះ គណបក្សប្រជាជនកម្ពុជា នឹងទទួលបានសន្លឹកឆ្នោតសរុបចំនួន ២,៦១លាន, គណបក្សសង្គ្រោះជាតិ នឹងទទួល បានសន្លឹកឆ្នោតសរុប ៤,២៦លាន និងគណ- បក្សដទៃទៀត ០,៦៣លាន ដោយលោកបាន បញ្ជាក់ថា ការកើនឡើងនៃចំនួនសរុបអ្នកបោះ- ឆ្នោតពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ បណ្តាល មកពីអ្នកចុះឈ្មោះលើកដំបូង គឺអ្នកបោះឆ្នោត ក្មេងៗ ដែលទើបតែមានអាយុ១៨ឆ្នាំ ឬនឹង មានអាយុ១៨ឆ្នាំ នៅឆ្នាំ២០១៤, ២០១៥, ២០១៦ និង២០១៧ ពលរដ្ឋមានសិទ្ធិបោះឆ្នោត ដែលត្រូវបានគេរារាំងមិនឱ្យចុះឈ្មោះបោះឆ្នោត ដោយមូលហេតុនយោបាយ រហូតដល់ឆ្នាំ២០១៦ និងពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតហើយ  តែត្រូវបានលុបឈ្មោះចេញពីបញ្ជីឈ្មោះអ្នកបោះ- ឆ្នោត ដោយមូលហេតុនយោបាយរហូតដល់ឆ្នាំ ២១០៦។

ទោះយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជា- ជនកម្ពុជា និងអ្នកនាំពាក្យរដ្ឋាភិបាល បានចាត់- ទុកថា ការព្យាករណ៍ពីលទ្ធផលបោះឆ្នោត ឆ្នាំ ២០១៧ របស់លោកសម រង្ស៊ី ខាងលើនេះ គ្រាន់តែជាការចង់បំភ័ន្តមតិមហាជនឱ្យយល់ ច្រឡំប៉ុណ្ណោះ ប៉ុន្តែមហាជននឹងមិនចាប់អារម្មណ៍ ទេ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង លោក សុខ ឥសាន បានបញ្ជាក់ថា វាជារឿងដដែល ទៅហើយ ដែលលោកកសម រង្ស៊ី បានលើក ឡើងថា គណបក្សរបស់លោកបានឈ្នះឆ្នោត តាំងពីដើមមក តែការពិតជាក់ស្តែង វាមិន- មែនអ៊ីចឹង។ ដូច្នេះ ចង់លោកសម រង្ស៊ី ធ្វើការ ទស្សន៍ទាយអីទស្សន៍ទាយទៅគណបក្សប្រជា- ជនកម្ពុជា មិនចាប់អារម្មណ៍ទេ។

លោកសុខ ឥសាន មានប្រសាសន៍ថា “ការទស្សន៍ទាយរបស់សម រង្ស៊ី មិនអាចយក ជាការបានទេ ពីព្រោះថ្មីៗនេះ គាត់ទើបតែចេញ ការវាយតម្លៃមួយថា គណបក្សប្រជាជន បាន ៩២កៅអី ហើយនិងគាត់បានតែ២១កៅអីទេ ក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។ ឥឡូវ មូលហេតុអីបានគាត់ដូរ? អ៊ីចឹងយកប្រាកដនិយម មិនបានទេ ជាមួយសម រង្ស៊ី គាត់និយាយតាម តែចិត្តគាត់នឹកឃើញ។ ដូច្នេះពិបាកជឿទុក- ចិត្តណាស់ ព្រោះវាអត់មានអីជាតឹកតាង គាត់ ចេះតែនិយាយតាមការនឹកឃើញរបស់គាត់ ។ ការទស្សន៍ទាយនេះ អត់មានប៉ះពាល់អីដល់ ដំណើរការបោះឆ្នោតអីទេ នៅដំណើរការដដែល វាអត់មានបញ្ហាអីទេ គឺយកប្រាកដនិយមអត់ បាន ព្រោះគាត់នឹកឃើញម្តងថាអ៊ីចេះ ម្តងថា អ៊ីចុះ។ ដូច្នេះគណបក្សប្រជាជន មិនចាប់អារម្មណ៍ អីទេ”។

អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី និងជា រដ្ឋលេខាធិការ លោកផៃ ស៊ីផាន បានបញ្ជាក់ ថា ការលើកឡើងអង្គុយទាយរបស់លោកសម  រង្ស៊ី គឺជាការស្រមើស្រមៃដែលមិនអាចក្លាយ ជាការពិតបានទេ ហើយធាតុពិត លោកសម រង្ស៊ី មិនមែនជាអ្នកនយោបាយក្នុងសង្គមប្រជា- ធិបតេយ្យទេ គឺជាបុគ្គលឧទ្ទាមដែលយកការ បោះឆ្នោតជាសមរភូមិ ដើម្បីបែងចែកប្រជា- ពលរដ្ឋជា២ចំណែក ប៉ុន្តែស្ថានការណ៍ពេលនេះ លោកសម រង្ស៊ី ហួសពេលនឹងនិយាយហើយ។

លោកផៃ ស៊ីផាន មានប្រសាសន៍ថា “តាមខ្ញុំយល់ ជាភាសាដដែលរបស់ស់ម រង្ស៊ី ដែលគាត់និយាយកន្លងមកហើយថា គាត់ឈ្នះ ដើម្បីទី១ ឱ្យគេចាប់អារម្មណ៍ ទី២ ដើម្បី បំភ័ន្តមតិមហាជនតែប៉ុណ្ណឹង សូម្បីតែសន្លឹក ឆ្នោតរាប់មកចាញ់ ក៏គាត់ឈ្នះ។ ដូច្នេះនេះជា ទឡ្ហីករណ៍មួយ ដើម្បីបំផុសបំភ័ន្ត សម្រាប់ឱ្យ ប្រជាពលរដ្ឋគេយល់ច្រឡំ។ ទី២ គាត់អាចយក ហ្នឹងជាឈ្នាន់ សម្រាប់ធ្វើការវាយប្រហារ មិន ទទួលស្គាល់លទ្ធផលដូចជំនាន់មុនៗ។ ដូច្នេះ បុគ្គលសម រង្ស៊ី ជាបុគ្គលឧទ្ទាម មិនមែនជាអ្នក នយោបាយក្នុងលទ្ធិប្រជាធិបតេយ្យ រស់មួយ ជីវិតហើយ មិនទទួលស្គាល់លទ្ធផលបោះឆ្នោត  គាត់មិនគោរពឆន្ទៈមហាជន គាត់ថាខ្លួនគាត់ ឈ្នះ គាត់ថាខ្លួនគាត់ជានាយករដ្ឋមន្ត្រី។ ដូច្នេះ អ្វីទាំងអស់គ្រាន់តែជាការស្រមើស្រមៃបំភ័ន្ត ប្រជាពលរដ្ឋខ្លួនឯង។ មហាជនភាគច្រើននៅ តែស្គាល់សម រង្ស៊ី ច្បាស់ គឺឥឡូវហ្នឹង គាត់ នៅជាទណ្ឌិត ចូលស្រុកខ្មែរមិនបាន។ គាត់ចង់ និយាយអីនិយាយទៅ ធាតុពិតគាត់មិនមែន ជាអ្នកនយោបាយ គាត់មិនដែលទទួលស្គាល់ លទ្ធផលបោះឆ្នោតរបស់មហាជន ដើម្បីកសាង ជាតិ គាត់យកការបោះឆ្នោតជាសមរភូមិ ដើម្បី បែងចែកប្រជាពលរដ្ឋជា២ចំណែក អ្នកមតិភាគ ច្រើន អ្នកមតិភាគតិចប៉ុណ្ណោះប៉ុន្តែឥឡូវស្ថាន- ការណ៍ ដែលគាត់និយាយនោះ វាហួសពេលនឹង និយាយហើយ”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES