Saturday, April 27, 2024
Homeព័ត៌មានជាតិពលរដ្ឋ​ស្នើ​កម្ទេច​សំណង់​អគារ​មហិមា​នៅ ឆ្នេរ​ឯក​រាជ្យ

ពលរដ្ឋ​ស្នើ​កម្ទេច​សំណង់​អគារ​មហិមា​នៅ ឆ្នេរ​ឯក​រាជ្យ

ភ្នំពេញ  ប្រជាសហគមន៍នៅខេត្តព្រះសីហនុ បានស្នើឱ្យអាជ្ញាធរកម្ទេចសំណង់អគារ ដ៏ធំមហិមាលើដីឆ្នេរឯករាជ្យ ដែលជាសំណង់ ខុសច្បាប់ ធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ ជាតិ ពិសេសគឺប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ភាព ស្រស់ស្អាតនៃឆ្នេរសមុទ្រកម្ពុជា។

តំណាងសហគមន៍ដីធ្លី ភូមិ១ សង្កាត់៣ ខេត្តព្រះសីហនុ អ្នកស្រីហង្ស ចិន្តា បានបញ្ជាក់ ថា ការសាងសង់សំណង់ផ្ទះល្វែងលើដីឆ្នេរឯករាជ្យ ឬឆ្នេរអូតែល៧ជាន់នោះ បានចាប់ផ្តើម ពីឆ្នាំ២០១៥មក ប៉ុន្តែបានផ្អាកមួយរយៈ ទើប តែរយៈពេល២ខែកន្លងមកនេះ អ្នកស្រីក៏ដូចជា ប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ បានសង្កេត ឃើញថា ក្រុមហ៊ុនមួយផ្សេងទៀត បានដំណើរ ការបុកគ្រឹះសាងសង់តែម្តង គឺសង់នៅលើដី ឆ្នេរសមុទ្រ ដែលជាការប៉ះពាល់ធ្ងន់ធ្ងរណាស់ ដល់ច្បាប់រដ្ឋ បរិស្ថាន និងវិស័យទេសចរណ៍។

អ្នកស្រីហង្ស ចិន្តា មានប្រសាសន៍ថា ចាស! សង់នៅលើដីឆ្នេរតែម្តង គិតថា ច្បាប់ រដ្ឋនិយាយថា ចម្ងាយលើ៥០ម៉ែត្រ រាប់ពីទឹក មកខាងមាត់សមុទ្រហ្នឹង យើងឃើញថា មិន មែន៥០ទេ គឺគាត់ធ្វើនេះនៅជាប់នឹងលើខ្សាច់ សមុទ្រហ្នឹងតែម្តង។ បើនិយាយទៅ ជុំវិញបញ្ហា នេះ ពួកខ្ញុំបានធ្វើការតវ៉ាទៅសាលខេត្តដែរ ដើម្បីឱ្យអភិបាលខេត្ត ចុះទៅ កាលពីខែកន្លង ទៅ ខ្ញុំអត់ចាំខែ តែខ្ញុំបានចូលរួម គឺគាត់ចុះទៅ តំបន់ហ្នឹង ក៏ឃើញថា ពេលនោះមានការអាក់ខានក្នុងការសាងសង់ ហើយរបងដែលហ៊ុមព័ទ្ធនៅតំបន់ឆ្នរ ដូចជាបាំងស័ង្កសី បាំងអីហ្នឹង វាបែងចែកហូលីដេ ប៉ូយកំពេញ ហ្នឹងទៅ ឆ្នេរ ផ្សារឯករាជ្យហ្នឹង យើងឃើញថា របងថ្មខ្លះ អាចវ៉ៃចោល ឯរបងបាំងស័ង្កសីហ្នឹងរុះចេញ។ តែដល់ពេលយើងឃើញថា ការសង់អគារហ្នឹង ឡើងថា មានការពិចារណារុះរើអី បែរទៅជា អត់ឃើញដំណើរការហ្នឹង នៅតែចាប់ផ្តើមធ្វើ ម្តងបន្តិចៗឡើង។ ការសង់ហ្នឹង ខ្ញុំអត់ទាន់ដឹង ទ្រង់ទ្រាយហ្នឹងទៅជាអីទេ ខ្លាចគេកែច្នៃវាទៅ ជាអីទៀត ប៉ុន្តែយើងឃើញជាបន្ទប់ៗ របៀប ដូចជារីសត ដូចជាខុនដូ មានច្រើនជាន់។ ការ សង់នោះដែរ សង្កេតឃើញថា មាន២កន្លែង ដោយមួយកន្លែង នៅជិតគ្នាដែរ ប៉ុន្តែគម្លាតគ្នា ប្រហែលជា៦០០ទៅ៧០០ម៉ែត្រ តែខាងកើត ហ្នឹង ឃើញបុកគ្រឹះធ្វើទាំងយប់ ឯមួយទៀត ដែលធ្វើហើយហ្នឹងអាក់ខានហ្នឹង ឥឡូវធ្វើវិញ ហ្នឹង ធ្វើទាំងយប់ទាំងថ្ងៃ គាត់យកកម្មករធ្វើ មិនយកជាគ្រឿងចក្រធំដុំអីធ្វើទេ ព្រោះយក កម្លាំងកម្មធ្វើជាកម្លាំងតែម្តង។ អ៊ីចឹងការដែល គេធ្វើឡើងហ្នឹង គឺមានធ្វើពេលថ្ងៃ យប់អត់ធ្វើ ទេ អាកន្លែងដែលធ្វើរួចបានឡើងខ្លះហើយហ្នឹង។ ឥឡូវនេះកន្លែងឆ្នេរហ្នឹងអត់ទាន់មានការហាមឃាត់ទេ ក្រោយការរុះរបងស័ង្កសី ហើយនិង វ៉ៃរបងថ្មខ្លះហ្នឹង យើងឃើញថា កាលចូលឆ្នាំ ឬក៏កម្មវិធីអីដែលយើងបានធ្វើការផ្សព្វផ្សាយ ទៅមានការអាក់ខាននោះ ប្រជាពលរដ្ឋបាន ទៅលេងកន្លែង ហ្នឹងសប្បាយគាត់ទៅអង្គុយ ក្រោមផ្ងាវ ទៅក្រោមដើមតាប៉ាងអីទៅ ជា លក្ខណៈគ្រួសារ មានឡានមានអី អត់មានហាម ឃាតពីម្ចាស់ណាមួយ អ៊ីចឹងឃើញថា សប្បាយ តែបើសិនជាគេសាងសង់រួច ប្រហែលជាគេ ប្រកាន់ទីតាំងរបស់គេ យើងប្រហែលជាមិន អាចទៅជាសាធារណៈបានទេមើលទៅ។ ក្នុង នេះដែរ ពេលដែលលោកអភិបាលខេត្ត ចុះទៅ កន្លែងនោះ ដែលប្រជាពលរដ្ឋបានលើកហ្នឹង គាត់ថា ត្រូវការអភវវឌ្ឍ ហើយអភិវឌ្ឍហ្នឹង គាត់អត់ លើកចំណុចអគារដែលគេធ្វើរួចទេ គាត់គិតថា តំបន់ឆ្នេររាប់ពីចម្ងាយ៥០ម៉ែត្រ ចាប់ពីទឹកឡើងមកដល់ខាងលើ ហើយទុកឱ្យ ប្រជាពលរដ្ឋហ្នឹងគាត់បានកម្សាន្តជាសាធារណៈ  អត់ប្រកាន់ថា របស់អ្នកណាៗទេ តែឥឡូវហ្នឹង  យើងលើកពីអគារហ្នឹងថា អគារហ្នឹងមកធ្វើ កន្លែងហ្នឹងថ្ងៃក្រោយច្បាស់ជាកម្មសិទ្ធិរបស់បុគ្គល ណាមួយ ហើយគាត់មានការហាមឃាត់ ឬក៏ គាត់ដាក់អ្វីមួយជាលក្ខណៈជួលជាអ៊ីចឹងទៅ វា មិនមានឱ្យប្រជាពលរដ្ឋមកលេងជាសាធារណៈ ទេ អ៊ីចឹងគាត់ធ្វើការពិចារណា។ ពិចារណារបស់ គាត់ រហូតដល់ពេលនេះ បុណ្យសមុទ្រជិតដល់ ហើយ មើលទៅអគារហ្នឹង មិនដឹងគេប្រញាប់ ឱ្យហើយឬយ៉ាងម៉េចទេ ប៉ុន្តែនៅឃើញធ្វើដូច ជាលឹបលៗ ដូចអត់ចេញជាទ្រង់ទ្រាយថា ធ្វើ តែម្តង ធ្វើដូចកណ្តៀរ

ជាមួយគ្នានេះ អ្នកស្រីហង្ស ចិន្តា បញ្ជាក់ ថា ប្រជាពលរដ្ឋទូទៅស្នើអាជ្ញាធរពាក់ព័ន្ធ និង រាជរដ្ឋាភិបាល ជាពិសេស សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ពិនិត្យពិចារណាក្នុងការកម្ទេច សំណង់អគារដ៏ធំស្កឹមស្កៃខុសច្បាប់លើដីឆ្នេរ ឯករាជ្យនេះជាបន្ទាន់ ដើម្បីកុំឱ្យប៉ះពាល់ដល់ សោភណភាពឆ្នេរសមុទ្រកម្ពុជា បើពុំនោះទេ ប្រជាពលរដ្ឋនឹងផ្ទុះការតវ៉ាទ្រង់ទ្រាយធំមិន ខាន។ 

អ្នកស្រីហង្ស ចិន្តា មានប្រសាសន៍បន្តថាបើជាគោលគំនិតរបស់ខ្ញុំៗនៅតែចង់ឱ្យតែ តំបន់ឆ្នេរហ្នឹងធ្វើការលាតត្រដាងដូចពីជំនាន់់ ដើម កុំឱ្យមានកម្មសិទ្ធិទៅលើក្រុមហ៊ុន ទៅលើ បុគ្គលណាឱ្យសេរី ឱ្យជាសាធារណៈទាំងអស់ គ្នា ប្រើប្រាស់នៅកន្លែងតំបន់ហ្នឹង កុំឱ្យមាន ក្រុមហ៊ុនមកវិនិយោគ ឬមកធ្វើអីជាកម្មសិទ្ធិ អ៊ីចឹងឃើញដីហ្នឹងវាកាន់តែខើចទៅ អ៊ីចឹងវាមាន ផលពិបាកដែរ។ ដូច្នេះនាងខ្ញុំសូមសំណូមពរ ឱ្យអាជ្ញាធរថ្នាក់ខេត្តគណៈអភិបាលខេត្ត និង ក្រុមប្រឹក្សាខេត្ត ហ្នឹង មេត្តាពិនិត្យនៅលើតំបន់ ឆ្នេរ ធ្វើការដោះស្រាយនូវអ្វីដែលបានវិនិយោគ ទៅឱ្យក្រុមហ៊ុន ឬឈ្មួញណាមួយ ពិចារណា ឡើងវិញ ដើម្បីកែសម្រួលតំបន់ឆ្នេរហ្នឹងឱ្យវា មានសោភណភាពល្អ ហើយបានប្រជាពលរដ្ឋបានទៅលេងកម្សាន្តជាសាធារណៈកុំឱ្យមាន បុគ្គលមួយទៅគ្រប់គ្រងនៅតំបន់ហ្នឹង វាធ្វើឱ្យ ប៉ះពាល់នូវសិទ្ធិរបស់ប្រជាពលរដ្ឋផងដែរ។ ហើយ សំណូមពរទៅដល់រដ្ឋាភិបាល ដូចជាសម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន សូមសម្តេចធ្វើការ ពិនិត្យនិងពិចារណាឱ្យមែនទែន ពីព្រោះថ្នាក់ មូលដ្ឋានខាងក្រោមខ្លះគាត់មិនគោរពនូវពាក្យ សម្តីរបស់គាត់ ឬមួយកាតព្វកិច្ចរបស់គាត់ទេ។ អ៊ីចឹងអ្វីៗច្រើនតែខុសឆ្គងនិងហួសព្រំដែននៃ កំណត់នីតិវិធីច្បាប់របស់រដ្ឋាភិបាល។ អ៊ីចឹងសុំឱ្យ សម្តេចពិនិត្យនិងពិចារណា មុនការផ្តល់សម្បទានទៅកន្លែងណាមួយ ឱ្យមែនទែនកុំឱ្យមាន កំហុសឆ្គងបន្តទៀត។ សរុបទៅ អ្វីដែលច្បាប់ កំណត់មកហើយ ដល់តែការសាងសង់វាខុសនឹង គោលការណ៍ចាប់នោះ ច្បាប់ត្រូវតែពិនិត្យ ហើយនិងធ្វើការដាក់ទោសទណ្ឌទៅលើអ្នកដែល មិនគោរពច្បាប់។ អ៊ីចឹងបើថាអគារ ធ្វើហើយ អ្វីធ្វើហើយ បើពិនិត្យទៅខុសនឹងច្បាប់ ហើយ ត្រូវការវ៉ៃចេញហើយ អត់ត្រូវទុកទេ អ៊ីចឹងអត់ មានការយោគយល់ទេ បើយោគយល់វាកាន់តែ ផ្តល់ឱកាសអ្នកនោះធ្វើកាន់តែខុសថែមទៀត។ ព្រោះធម្មតាអ្វីដែលអាចមានសិទ្ធិ ក្នុងការសាងសង់នៅកន្លែងណាមួយ ដែលជាតំបន់ហាមឃាត់ ឬក៏កន្លែងណាមួយជាតំបន់ ពិសេស គឺអ្នកមាន លុយ មានអំណាច មិនមែនអ្នកធម្មតាទៅអាច ធ្វើកើតទេ។ អ៊ីចឹងសុំឱ្យរដ្ឋាភិបាលពិនិត្យ កុំឱ្យ ផ្តល់ឱកាសមន្ត្រីពុករលួយចង់ឱ្យធ្វើឱ្យគោរព នូវគោលការណ៍ច្បាប់ ហើយប្រសាសន៍របស់ សម្តេច សុំឱ្យមានសុពលភាព កុំឱ្យគាត់ស្រែក ហើយអត់ប្រយោជន៍

គួរបញ្ជាក់ថា កន្លងកមថ្មីនេះ ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញអនុក្រឹត្យបង្កើតគណៈកម្មការ គណៈកម្មការគ្រប់គ្រងតំបន់ឆ្នេរ ដែលមាន អន្តរក្រសួងចូលរួម។ ក្នុងនោះ មានក្រសួង រៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដែល មានលោកទេសរដ្ឋមន្ត្រីជា សុផារ៉ា ជារដ្ឋមន្ត្រី ជាប្រធាន និងមានក្រសួងទេសចរណ៍ក្រសួង បរិស្ថាន និងអាជ្ញាធរខេត្តព្រះសីហនុ និងស្ថាប័ន ពាក់ព័ន្ធផ្សេងទៀត ជាសមាជិក។ គណៈកម្មការនោះ មានភារកិច្ចកែសម្រួល អភិវឌ្ឍតំបន់ ឆ្នេរនៅខេត្តព្រះសីហនុ ដាក់តំបន់ឆ្នេរទាំងនោះ ជាសាធារណៈលែងប្រគល់ទៅឱ្យក្រុមហ៊ុន វិនិយោគ ព្រមទាំងបានរុះរើរបងដែលបាំងបិទ ឆ្នេរឯករាជ្យ (ឆ្នេរអូតែល៧ជាន់) និងឆ្នេរសុខា ឱ្យសាធារណជនបានចូលកម្សាន្តដោយ សេរីទៀតផង ស្រាប់តែឥឡូវបែរជាមានការ សាងសង់សំណង់រឹងមាំខុសច្បាប់លើដីឆ្នេរសមុទ្រ ធ្វើឱ្យប៉ះពាល់ដល់ឆ្នេរសមុទ្រកម្ពុជា ដែលជាប់ ជាឆ្នេរសមុទ្រស្រស់ស្អាតជាងគេលើពិភពលោក នោះទៅវិញ។

អ្នកនាំពាក្យក្រសួងទេសចរណ៍ លោកទិត ចន្ថា បានបញ្ជា់ថា ក្នុងនាមសមាជិកគ្រប់គ្រង តំបន់ឆ្នេរក្រសួងយល់ថា ការសាងសង់អគារ ផ្ទះល្វែងនៅលើដីឆ្នេរខ្សាច់នោះ ពិតជាធ្វើឱ្យ ប៉ះពាល់ដល់វិស័យទេសចរណ៍។ ប៉ុន្តែលោកមិន ទាន់បានពិនិត្យ និងសុំមិនធ្វើការអត្ថាធិប្បាយ ជុំវិញបញ្ហានេះទេ គឺទុកឱ្យអ្នកនាំពាក្យក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែល ជាប្រធានគណៈកម្មការគ្រប់គ្រងតំបន់ឆ្នេរ ជា អ្នកបញ្ជាក់ប្រកាសព័ត៌មាន។

ជាមួយគ្នានោះដែរ អ្នកនាំពាក្យក្រសួង បិរស្ថាន លោកសៅ សុភាព បានបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអ្នក មានសមត្ថកិច្ចក្នុងតាមដានបញ្ហានេះ។

លោកសៅ សុភាព មានប្រសាសន៍ថា បាទ! បើសិនជាមានការអនុញ្ញាត តាមគោលការណ៍ច្បាប់ យើងនឹងធ្វើការត្រួតពិនិត្យពាក់ព័ន្ធ ទៅនឹងផលប៉ះពាល់ ឬហេតុប៉ះពាល់បិស្ថាន និង សង្គម ហើយយើងតម្រូវឱ្យម្ចាស់វិនិយោគធ្វើការសិក្សាវាយតម្លៃហេតុបះពាល់បរិស្ថាន និង សង្គម ដើម្បីដាក់ជូនក្រសួងពិនិត្យ និងផ្តល់មតិយោបល់ ឬក៏ឱ្យកែតម្រូវ។ និយាយរួមទៅឆ្នេរ នៅត្រង់ណាក៏មនុស្សទៅមើលច្រើនដែរ ក៏ប៉ុន្តែ អាហ្នឹង ហើយសំខាន់នៅលើក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយក៏ដូចជា ក្របខ័ណ្ឌគណៈកម្មាធិការជាតិគ្រប់គ្រងការអភិវឌ្ឍឆ្នេរ លោកមានភារកិច្ចពិនិត្យមើលថា តើ សមសមស្រប ឬក៏មិនសមស្រប ដែលអនុញ្ញាត ឱ្យមានការអភិវឌ្ឍ។ បើអនុញ្ញាតឱ្យមានការ អភិវឌ្ឍ ខាងបរិស្ថាន នឹងឱ្យពិនិត្យទៅលើហេតុ ប៉ះពាល់បរិស្ថាន និងសង្គម រៀបចំជារបាយការណ៍ ដើម្បីក្រសួងពិនិត្យ និងផ្តល់មតិយោបល់។

លោកសៅ សុផល បានមានប្រសាសន៍បន្ត ថាកន្លងមក ក្រសួងបរិស្ថាន បានចូលរួមក្នុង ក្របខ័ណ្ឌគណៈកម្មការជាតិ ក៏ប៉ុន្តែគ្រាន់ថា សមត្ថកិច្ចដឹកនាំរួម គឺឯកឧត្តមទេសរដ្ឋមន្ទីរ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់។ ហើយការចូលរួមនោះ យើងឃើញ ថា មានរៀបចំកែសម្រួលច្រើន យើងហៅថា ការរៀបចំទុកដាក់សំណល់រឹងរាវ ក៏ដូចជាគិតគូរ អំពីការរៀបចំឱ្យមានបណ្តាញគ្រប់គ្រងទឹកកខ្វក់ ឬក៏ទឹកលូគិតគូរអំពីការពិនិត្យមើលលទ្ធភាព ថាតើយើងត្រូវរៀបចំហេដ្ឋារចនាស័ម្ពន្ធរូបវ័ន្ត ដើម្បីគ្រប់គ្រងទឹកលូទឹក កខ្វក់យ៉ាងម៉េច កុំឱ្យ ហូរចូលទៅក្នុងសមុទ្រ ហើយអ្នកដែលបាន និង កំពុងប្រកបអាជីវកម្មនៅតាមតំបន់ឆ្នេរហ្នឹង ចំពោះមុខគាត់ត្រូវរៀបចំយ៉ាងម៉េច ពាក់ព័ន្ធ ទៅនឹងការបង្ហូរទឹកលូ ឬក៏ទឹកកខ្វក់ ដែលកន្លង មកធ្លាប់បង្ហូរចូលទៅសមុទ្រ គឺយើងបានធ្វើការ ច្រើនបញ្ហាបំពុលបរិស្ថានោះ

យ៉ាងណាពាក់ព័ន្ធបញ្ហានេះ មិនអាចទាក់ទងសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ លោកសារុន ឫទ្ធា និងលោកសេង ឡុត បានទេ កាលពីម្សិល មិញ។ ចំណេកែលោកឱក សុទ្ធារិទ្ធិ ប្រធានផ្នែក រដ្ឋបាលនិងហិរញវត្ថុ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ ឆ្នេរសមុទ្រកម្ពុជា នៃក្រសួងរៀបចំដែនដី នគររូបនីកម្ម និងសំណង់់ សុំមិនធ្វើការបកស្រាយ ទេ គឺទុកតួនាទីនេះឱ្យអ្នកនាំពាក្យក្រសួង ជា អ្នកបញ្ជាក់បំភ្លឺ ។

ដោយឡែក អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ លោកយន្ត មីន ក៏មិនអាចទាក់ទង​សុំមតិយោបល់ចំពោះការអនុវត្តវិធានការ ជុំវិញបញ្ហាខាងលើនេះបានទេ នៅថ្ងៃដដែល នោះ៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES