Tuesday, April 23, 2024
Homeព័ត៌មានអន្តរជាតិលោក Duterte ៖ ​ហ្វីលីពីនអាចរស់ បាន​ដោយគ្មាន ជំនួយពី​អាមេរិក​

លោក Duterte ៖ ​ហ្វីលីពីនអាចរស់ បាន​ដោយគ្មាន ជំនួយពី​អាមេរិក​

ព័ត៌មានតំបន់អាស៊ាន

ហ្វីលីពីន៖ រដ្ឋាភិបាល​ហ្វីលីពីន​​ បាន​ថ្លែងកាល ពីថ្ងៃព្រហស្បត្តិ៍​ថា​ ខ្លួនអាច​រស់ ​បាន​ដោយ​គ្មាន ជំនួយ​ពី​សហរដ្ឋអាមេរិក ​បន្ទាប់ពី​ អង្គការមួយ​​បាន​​ព្យួរការសម្រេចចិត្ត​ លើ​ការ​ផ្តល់ មូលនិធិ​លើ កម្មវិធី​កាត់ បន្ថយភាពក្រីក្រ​ ដំណាក់កាលទី២ ។

ទីភ្នាក់ងារ កាត់បន្ថយភា ពក្រីក្រ​របស់ សហរដ្ឋអាមេរិក​ The  Millennium Challenge Corp (MCC) បាន​ថ្លែងនៅ លើគេហទំព័រ ​របស់ខ្លួន​ថា​ក្រុមប្រឹក្សា របស់ ខ្លួន​បាន ​​បោះឆ្នោត​ពន្យា ពេល​លើការ​​ ជ្រើសរើស​យក​ ហ្វីលីពីនជាថ្មី​ចំពោះ ​ការ​អភិវឌ្ឍទ្រង់ទ្រាយតូច​ ដោយសំអាង ​លើ​​ការ រំលឹក​ឡើង​​វិញពីក្តី​បារម្ភ​ជុំវិញ​​ការ គ្រប់គ្រង ច្បាប់​និង​​សេរីភាព ​ជនស៊ីវិល ។

អនុព័ន្ធព័ត៌មាន ប្រចាំស្ថានទូត​ សហរដ្ឋអាមេរិកលោក Molly Koscina ​​​​​​បាន​ថ្លែងថា​អង្គការ​ MCC នឹងបន្ត​ត្រួត​ពិនិត្យ ​លើព្រឹត្តិការណ៍នានា​ដែលមាន ការលាត ត្រដាង​ក្នុង ​ប្រទេស ​ហ្វីលីពីន​ ប៉ុន្តែ​ដូច គ្នានឹង​ដៃ នានាគ្រប់ ប្រទេស​ទាំង អស់គឺខ្លួន ចាំបាច់​ត្រូវ​ បង្ហាញ​ពីការ​ ប្តេជ្ញា​ចិត្ត​ក្នុងការ​គ្រប់គ្រងច្បាប់​ដោយផ្អែកលើ ​ការគោរពសិទ្ធិមនុស្ស​ ។

ចំណែក ប្រធានាធិបតី ហ្វីលីពីនលោក Rodrigo Duterte បានថ្លែង ប្រាប់​ប្រធានាធិបតី សហរដ្ឋអា​មេរិក​ លោក បារ៉ាក់ អូបាម៉ា​ ឲ្យ​ចុះ​នរក​ទៅ​កាលពីខែតុលាកន្លងមកនេះ ហើយ ​ថែម​បាន ​ពោល​ពាក្យ​ បញ្ឆិតបញ្ឆៀង ​អំពី​​ការ​រឹត ចំណង​ទំនាក់​ទំនង ជាមួយ​អតីត​អ្នក​ដាក់នឹមត្រួតត្រា​លើ ហ្វីលីពីន​មួយនេះទៀតផង បន្ទាប់ពី​មានការ ធ្វើ​ឲ្យក្រោធខឹង តាមរយៈ​ការ​រិះគន់ ​របស់​ស​ហរដ្ឋអាមេរិក ​លើ​ការ​ធ្វើសង្គ្រាម ​គ្រឿង​ញៀន​របស់លោក Duterte  ។

រីឯគម្រោងអភិវឌ្ឍន៍ ​របស់​ទីភ្នាក់ងារ កាត់បន្ថយភាពក្រីក្រ MCC រយៈ​ពេល​៥ឆ្នាំ​ដំបូង​​​ ជាមួយ​ហ្វីលីពីន​ដែល បានបិទបញ្ចប់​ កាលពី​ខែ​ឧសភា​កន្លងមកនេះ​គឺ មានទំហំទឹក ប្រាក់​៤៣៤​លានដុល្លារ ។

ទោះជាយ៉ាង ណា​រដ្ឋាភិបាល​លោក Duterte  បាន​ប្តេជ្ញា​បង្កើន ​ការ​ចំណាយ​លើ ​ហេដ្ឋារចនា​សម្ព័ន្ធ​ដើម្បី​ ជួយ​បង្កើនកំណើន​ សេដ្ឋកិច្ច​ក្នុង ប្រទេស​ជាង​១០០លានដុល្លារ​ដែល អាច​​ប៉ះទង្គិច ​នឹង​ប្រភព ​ហិរញ្ញវត្ថុ​ ក្នុង​តំបន់​ ដែលត្រូវ បាន​ផ្តល់​ឲ្យ​ ដល់​សមាជិក របស់ខ្លួន ។​មួយវិញទៀត ហ្វីលីពីន អាចបង្កើន​ឥណទាន ប្រចាំឆ្នាំ​ចន្លោះ​ ២០០លានដុល្លារ​ទៅ​ ៥០០​លានដុល្លារ​ ពី​ធនាគារ​អភិវឌ្ឍន៍​ ហេដ្ឋារចនា សម្ព័ន្ធអាស៊ី (AIIB) ជាមូលនិធិ​ សម្រាប់គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​។​

ប្រែសម្រួលដោយ៖ អុីវ​ វិចិត្រា​

 

RELATED ARTICLES