Wednesday, May 8, 2024
Homeព័ត៌មានអន្តរជាតិDuterte គំរាមបោះ មន្ត្រីពុករលួយ ពីលើ​ឧទ្ធម្ភាគចក្រ

Duterte គំរាមបោះ មន្ត្រីពុករលួយ ពីលើ​ឧទ្ធម្ភាគចក្រ

ព័ត៌មានតំបន់អាស៊ាន

ហ្វីលីពីន៖ នៅក្នុង​សេចក្តី ថ្លែងការណ៍មួយ​​ ប្រធានាធិបតី ហ្វីលីពីន​លោក Rodrigo Duterte ដែល ជា​អ្នក​ធ្វើ​សង្គ្រាមបង្ហូរឈាម ប្រឆាំង​គ្រឿង ញៀន​បាន​គំរាម ​បោះមន្ត្រីពុក​រលួយ​ពីលើ​ឧទ្ធម្ភាគចក្រ​ ដោយ អះអាង ថា​​លោក​ធ្លាប់បាន​ អនុវត្ត​រួច មកហើយ​ កាលពី​គ្រាមុន​ ចំពោះ​ពួក ចាប់​ជម្រិត មនុស្ស​ទារប្រាក់​ ហើយ​លោក នឹងមិន​រារែក ចិត្ត​ក្នុង​ការ​ប្រតិបត្តិវា ​ជាថ្មីម្តងទៀត​ឡើយ ។

យោងតាម​បណ្តាញ ព័ត៌មាន GMA News លោក Duterte បានថ្លែង នៅចំពោះមុខ ​ក្រុម មនុស្ស​ ជាច្រើន​ក្នុង​ ខេត្ត Camarines Sur កាលពី​ថ្ងៃ អង្គារថា​ខ្ញុំ​នឹង​ ជ្រើសរើស ​យក​អ្នក​ ដឹក​តាម ​ឧទ្ធម្ភាគចក្រ ​មកកាន់ រដ្ឋធានីម៉ានីល​ ហើយ​ខ្ញុំ​ នឹង​បោះអ្នក​ ចោល​ពីលើ​វេហា​ ។ ពីមុនមក​ ខ្ញុំធ្លាប់បានធ្វើ​វា រួចមកហើយ​ ។ តើមានហេតុផល អ្វី​ដែល​ខ្ញុំ​ មិនហ៊ាន ​អនុវត្តវា​ជាថ្មីម្តង ទៀត​នោះ ?

ចំណែកសារ ព័ត៌មានក្នុង ស្រុកមួយ ផ្សេងទៀត​​ឲ្យ ដឹងថា​ប្រធានា ធិបតី​ហ្វីលីពីន​ រូបនេះ​បាននិង កំពុង​ទស្សនកិច្ច​ទៅ កាន់តំបន់​ជាច្រើន​នៃខេត្តនេះគឺ​នៅ​កោះ​ភាគខាងជើង​​ Luzon ដែល​ថ្មីៗ នេះ​បាន រងផល ប៉ះពាល់​​ ដោយ ​ខ្យល់ ព្យុះ​ Nock-Ten ដែល ​បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់​ ។ ព្យុះនេះ​គេបានកត់សម្គាល់ថា ​ស្ថិតក្នុងចំណោម ​ព្យុះ​ដែល​មាន ​កម្លាំង​បោក​បក់​ ខ្លាំង​ជាងគេ​បំផុត​រាប់តាំងព្យុះ Haiyan បំផ្លិច បំផ្លាញ​តំបន់​ Visayas របស់ ហ្វីលីពីន កាល ពីឆ្នាំ ​២០១៣ និងបាន សម្លាប់ មនុស្ស​៦ នាក់​នាំឲ្យ​ពលរដ្ឋជម្លៀស ​ចេញ ពីលំនៅ ឋាន​រាប់ពាន់នាក់​ ។

នៅក្នុង​សន្ទរកថា​ របស់លោក ប្រមុខ​រដ្ឋហ្វីលីពីន រូបនេះ​បាន​ ប្រកាសថា​ លោកនឹង​ផ្តល់​នូវ​ទឹកប្រាក់១០០លានពីសូ (ប្រាក់ហ្វីលីពីន) ជាជំនួយផ្នែក ហិរញ្ញវត្ថុ​ បន្ថែមពី លើ​ទឹកប្រាក់ ​១ប៊ីលានពីសូ​ ដែល​​រៀបចំឡើង​​ មួយផ្នែក​ សម្រាប់​ជួយ​ក្នុង ពេល​ប្រជា ពលរដ្ឋ​ជួប​ទុក្ខលំបាក​ ។

បន្ទាប់ពី​ការ ប្រកាស​បែបនេះ រួចលោកបាន​ងាក ​ត្រឡប់​ មក​ជជែក​ អំពី​​យុទ្ធនា ការ​ប្រឆាំង​និង គ្រឿងញៀននិ ងអំពើពុក រលួយវិញម្តង ។

គួររំលឹកថា​ លោក Duterte បាន​​ថ្លែង ប្រាប់​ស្ថានីយ៍វិទ្យុ ក្នុងស្រុកមួយ​ កាលពីខែមុន ថា​លោក​ បានសម្លាប់​ ឧក្រិដ្ឋជន​ពីរបីនាក់​ក្នុងអំឡុង ពេល​ដែល លោកកាន់ តំណែងជា​ ចៅហ្វាយ​ ក្រុង Davao City ។ លោកបាន បញ្ជាក់ យ៉ាងច្បាស់ ​អំពីការ​សម្លាប់​បុរស៣នាក់​ដែល​ បាន​ចាប់ ជម្រិតនិង​ រំលោភស្រី្តជនជាតិ ចិនម្នាក់​កាល ពីឆ្នាំ​១៩៨៨​ នៅគ្រា នោះ​លោក ​ចូលកាន់ តំណែង​ទើបតែ បាន​ប៉ុន្មាន ខែប៉ុណ្ណោះ ។ លោកបាន ​ថ្លែងថា ​ក្នុង​អំឡុង​ ពេល​​ប្រឆាំង និង​ក្រុម ឧក្រិដ្ឋជនបុរស ទាំងប៉ុន្មាននាក់ នោះ​កាន់កាំភ្លើង​ក្នុងដៃ​ហើយ ​មិន​លើកដៃ របស់ពួកគេ ឡើងលើឡើយ​ នៅពេល​ដែល លោក​បាន​ប្រាប់​ ពួកគេ​ឲ្យ​ លើក​ដៃ​ ឡើងលើ ដោយសារតែ បែបនេះទើប លោក​សម្រេច ចិត្ត​បាញ់​ផ្តាច់ ជីវិតពួកគេ​តែម្តង ។

RELATED ARTICLES