Thursday, March 28, 2024
Homeសិច និងស្នេហាវិធីធ្វើឲ្យ​ សង្សាចាស់អ្នក ​ដឹងថាអ្នក នៅខ្វល់ពីគាត់​

វិធីធ្វើឲ្យ​ សង្សាចាស់អ្នក ​ដឹងថាអ្នក នៅខ្វល់ពីគាត់​

យុវវ័យ១៨+

ការបែកបាក់ក្តី​ ស្នេហ៍​មិនដែលងាយ ស្រួលឡើយ បើទុកជា​ ពេលខ្លះគូ ស្នេហ៍នោះ ​ចែកផ្លូ​វគ្នាដើរ​ ដោយហេតុ​ផលត្រឹមត្រូវ យ៉ាងណាក្តី ។ ទោះជាយ៉ាង ណា​នៅពេល​ ដែល​គូស្នេហ៍មួយគូ នេះ​បែកបាក់គ្នា​ វាអាច​លំបាក ក្នុងការ​សះ ជា​គ្នា​ និង​ការ​ត្រូវរ៉ូវគ្នាវិញ​​ខ្លាំងណាស់ ។ ប្រសិនជា អ្នក​ចង់​ ដឹង​ថាតើ​ អារម្មណ៍​របស់​ អតីត​មិត្ត​ប្រុស អ្នក​គិត​ដូចអ្នក ដែរ​ឬមួយយ៉ាងណានោះ ខាងក្រោមនេះគឺជា​សញ្ញា​ ដែល​​មិត្ត​ប្រុស ​អ្នក​នៅតែ​ចាប់ អារម្មណ៍​ជា មួយអ្នក​ពី គេហទំព័របរទេសដូចតទៅ៖

១/ ទាក់ទង​ទៅ​អតីត ​មិត្ត​ប្រុសអ្នក​ ។ ការធ្វើ​បែបនេះ អាច​​ហាក់ដូច ជា​​ទង្វើ​ដែល​រារែក ចិត្ត​ឬភិត ភ័យមួយ​ ប៉ុន្តែ​ប្រសិន ជាអ្នក​​បម្រុង នឹង​ឈាន ទៅដល់​ការ​ អនុវត្ត​កិច្ចការនេះ តាមការ គាប់ជួននោះស្រប ពេល​អ្នក​ នៅជាមួយ​ មិត្ត​ភក្តិ​អ្នក​ វា​នឹង​មិន មានការ​ភិតភ័យអ្វីឡើយ ។ ផ្ញើ​សារ​ទៅ​អតីត មិត្តប្រុសអ្នក​ ប្រើពាក្យ​ Hi និង​សួរអំពី គាត់​ថាតើ​គា ត់កំពុង​ធ្វើអ្វី​ដែរ​។

​២/ សុំអភ័យទោស​ ចំពោះ​ចំណែក ​នៃកំហុស​របស់ អ្នក​ក្នុង​ការ ជំរុញ​ឲ្យ​មានការ​ ចែក​ផ្លូវ​គ្នា​នេះ និង​អ្វី​ដែល ស្ថិតក្នុង​ការ​ប្រព្រឹត្តខុសឆ្គង​ក្នុង​ទំនាក់ទំនង​ ។ ទុក​ឲ្យ​អតីត​ មិត្ត​ប្រុស អ្នក​ដឹងថា ​អ្នក​គិតបាន ល្អិតល្អន់ហើយ​អំ ពី​ទំនាក់ ទំនង​របស់អ្នក​​ក៏ដូចជា ការ​ទទួល ខុសត្រូវ​នូវ ចំណែក​មួយ នៃ​បញ្ហា​នេះ  ដែល នឹង​បង្ហាញ​ ឲ្យ​ឃើញ​​ថា​ អ្នកពិតជា​ ខ្វល់ខ្វាយ ចិត្តចំពោះគាត់​ហើយ​ទទួលស្គាល់​ កំហុសរបស់អ្នក​។

៣/ រក្សានូវ​មិត្ត​ភា ព​តាមរយៈ​ការ​ ទាក់ទង​ជាមួយ និង​អតីត​មិត្ត ប្រុសអ្នក​។ តែក្នុងនោះ​ក៏អ្នក ចាំបាច់ត្រូវ ដឹងថា​ គាត់នៅតែ​ចង់​ផ្សារភ្ជាប់ ទំនាក់ ទំនងនោះ វិញ​ដែរ  ពេលខ្លះអ្នក ​ក៏​អាច​សួរ តែ​គាត់​ប្រសិនជា​អ្នក មាន​ អារម្មណ៍​ល្អ​ ស្រួល ក្នុង​ចិត្ត​ ឬ​អ្នក​អាចយក​ចិត្តទុកដាក់ សង្កេតមើល ថា​តើ​គាត់​ ប្រតិកម្ម​តប​ នឹង​អ្នក​ដូច ​ម្តេច​នៅពេល ​អ្នក​ប៉ះពាល់គាត់ ។ ប្រសិន ជា​អ្នក​អតីតសង្សា អ្នកហាក់​ដូច​ជា​រីករាយ ​នឹងស្តាប់អ្វី​ ដែល​អ្នកលើក ឡើង​មកនោះ ​និង​សុខចិត្ត​ជជែក​ ជាមួយអ្នក ​​មួយ​ស្របក់នោះ គឺមានន័យ ថា​ឱកាស ​ច្រើន​សម្រាប់ អ្នក​ដែល​ បញ្ជាក់ថាគាត់ ​នៅ​ចាប់ អារម្មណ៍​ក្នុង ការ​ប៉ះប៉ូវ ចំណងស្នេហ៍ មួយនេះឡើងវិញ ។

៤/ ជួយគាំទ្រ​ដល់​ អតីតមិត្តប្រុស អ្នក​ប្រសិនជា គាត់​កំពុង​ដើរ ទៅមុខ​ក្នុង​ពេល វេលាមួយដ៏ ​លំបាក​ ព្រោះថាការ ធ្វើបែបនេះ​នឹងបង្ហាញ ឲ្យ​​អតីត សង្សារអ្នក​​​ចង ចាំ​ទុកក្នុងចិត្ត​នៃ ជីវិត​របស់គាត់​ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES