Monday, May 20, 2024
Homeព័ត៌មានជាតិធី សុវណ្ណ​ថា ត្រៀម​ប្តឹង​ស្រី ចំរើន និង ផែ សុវណ្ណា​រិទ្ធ

ធី សុវណ្ណ​ថា ត្រៀម​ប្តឹង​ស្រី ចំរើន និង ផែ សុវណ្ណា​រិទ្ធ

ភ្នំពេញ ៖ ប្រធានអង្គការយុវជនកិច្ចការ សង្គម និងជាអតីតយុវជនគាំទ្រគណបក្សសង្គ្រោះ- ជាតិ កញ្ញាធី សុវណ្ណថា បានប្រកាសតាមបណ្តាញ សង្គមហ្វេសប៊ុក ផ្តាច់ទំនាក់ទំនងជាមួយលោក  ស្រី ចំរើន និងលោកផែ សុវណ្ណារិទ្ធ ដោយនាង ត្រៀមរៀបចំដាក់ពាក្យប្តឹងមនុស្សទាំងពីររូប នេះ ពីប្រមាថ និងទម្លាយឯកសារឯកជន។

កញ្ញាធី សុវណ្ណថា បានសេរសេរនៅក្នុង ទំព័រហ្វេសប៊ុករបស់នាង នៅថ្ងៃទិ២៤ ខែធ្នូ ឆ្នាំ ២០១៦ ថា “ខ្ញុំធី សុវណ្ណថា សូមប្រកាសឈប់ ទាក់ទងជាមួយក្រុមស្រី ចំរើន និងក្រុមផែ សុវណ្ណារិទ្ធ។ ហើយខ្ញុំបាននិងកំពុងរៀបចំពាក្យ បណ្តឹង និងសហការជាមួយសមត្ថកិច្ច ដើម្បី ចាប់ខ្លួនបុគ្គលទាំងនោះ ពីបទប្រមាទនិងទម្លាយ ឯកសារឯកជន។ ខ្ញុំនឹងមិនទទួលខុសត្រូវចំពោះ អ្វីដែលពួកគេនិយាយនោះទេ ហើយខ្ញុំក៏មិន មានអ្វីដែលនឹងត្រូវពាក់ព័ន្ធជាមួយពួកក្រុមនោះ ដែរ។ សូមបងប្អូនជ្រាបជាព័ត៌មាន”។

ការប្រកាសអំពីការផ្តាច់ទំនាក់ទំនងនិងត្រៀម ប្តឹងរបស់កញ្ញាធី សុវណ្ណថា ខាងលើនេះ បាន ធ្វើឡើងបន្ទាប់ពីមានទំព័រហ្វេសប៊ុកមួយ ឈ្មោះ “Srey Chamroeun បានប្រកាសទម្លាយឯក- សារសន្ទនាជាង៤០០ទំព័រ រវាងកញ្ញា ធី សុវណ្ណថា និងសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរាជ- រដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជន- កម្ពុជា។

ទំព័រហ្វេសប៊ុកនោះ បានសរសេរ កាលពី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ថា “ខ្ញុំស្រី ចំរើន ខ្ញុំសម្រេចចិត្តនឹងទម្លាយឯកសារមួយចំនួន ដែល ទាក់ទងទៅនឹង ធី សុវណ្ណថា ក្នុងអំឡុងពេល មួយរយៈនេះ។ ធី សុវណ្ណថា មានតាខ្លាំងម្នាក់ នៅពីក្រោយ ខ្ញុំនឹងបង្ហាញឯកសារភ័ស្តុតាងទាំង នោះបន្តិចម្តងៗ រហូតដល់ចប់។ ចង់ចាប់ខ្ញុំដាក់ គុក ក៏ខ្ញុំមិនខ្លាចដែរ។ ឱ្យខ្ញុំសុំទោសបងប្អូនខ្មែរ ទាំងអស់ចំពោះរឿងរ៉ាវមួយរយៈកន្លងមកនេះ”។

ជាមួយគ្នានោះដែរ ទំព័រហ្វេសប៊ុកដដែល បានសរសេរនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ បន្ថែមថា “ធី សុវណ្ណថា មានកូនមួយ ហើយ តែបែជាប្រកែកថាអត់។ បើកូនប្រាប់ថា កូន ទៅនាង ឈប់កុហក់គេទៅ។ បើក្មេងនោះ ធំដឹងក្តី វាដឹងថា ម្តាយវាមិនព្រមទទួលស្គាល់ ថាវាជាកូន វាប្រាកដជាឈឺចាប់គ្មានថ្ងៃបំភ្លេច បានទេ។ ហ៊ានធ្វើ ត្រូវហ៊ានទទួល បានគេហៅ ថា មនុស្ស”។

គួរបញ្ជាក់ថា លោក ស្រី ចំរើន ដែលជា សកម្មជនដ៏សកម្មម្នាក់ធ្លាប់ចេញមុខដឹកនាំធ្វើ បាតុកម្មប្រឆាំងលោកកឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ និងតែងមានវត្តមាន នៅតាមវេទិកានានាដែលរៀបចំដោយកញ្ញា ធី សុវណ្ណថា មួយរយៈកាលចុងក្រោយនេះ ត្រូវ បានគេឃើញថាបានសរសសារឌឺដងផ្លែផ្កាដាក់ កញ្ញាធី សុវណ្ណថា ដែលបង្ហាញនូវភាពប្រេះឆា នៃទំនាក់ទំនងក្នុងក្រុមរបស់ពួកគេ។

ដោយឡែក លោកផែ សុវណ្ណារិទ្ធ ត្រូវ បានគេស្គាល់ថាជាអ្នកស្និទ្ធនឹងកញ្ញាធី សុវណ្ណថា ម្នាក់ដែរនោះ ត្រូវបានគេអះអាងថា ជាម្ចាស់ ទំព័រហ្វេសប៊ុកមួយដែលបានទម្លាយសារសន្ទនា ជាង៤០០ទំព័រ ដែលត្រូវបានសង្ស័យថា ជា សារសន្ទនាសម្ងាត់រវាងកញ្ញាធី សុវណ្ណថា នឹង សម្តេចហ៊ុន សែន កាលពីដើមខែធ្នូ ឆ្នាំ២០១៦។

ជាការកត់សម្គាល់មុនពេលកញ្ញាធី សុវណ្ណថា ប្រកាសត្រៀមប្តឹងនៅក្នុងហ្វេសប៊ុក “Srey Chamroeun” បានប្រកាសដឹកនាំបាតុកម្ម ទាមទារឱ្យលោកកឹម សុខា សុំទោសធី សុវណ្ណថា ដោយទំព័រហ្វេសប៊ុកនោះបានសរសេរកាលពីថ្ងៃ ទី១៨ ខែធ្នូ ឆ្នាំ២០១៦ ថា “យើងនឹងប្រមូល គ្នាឱ្យបានយ៉ាងតិច១ម៉ឺននាក់ ដើម្បីចូលរួមបាតុ- កម្មតវ៉ាទាមទារកឹម សុខា សុំទោស ធី សុវណ្ណថា ជាសាធារណៈ។ សូមបងប្អូនចូលរួម”។

ចំណែកកញ្ញាធី សុវណ្ណថា បានសរសេរ នៅក្នុងទំព័រហ្វេសប៊ុករបស់នាង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ថា នាងជាម្ចាស់ទំព័រហ្វេសប៊ុក Thy Sovantha សូមបដិសេធចោលទាំងស្រុង នូវគណនីនិងទំព័រហ្វេសប៊ុកទាំងឡាយណា ដែលបាននិងកំពុងផ្សព្វផ្សាយអំពីនាង ឬអំពី ព័ត៌មានវាយប្រហាររាជរដ្ឋាភិបាល ឬព័ត៌មាន ក្នុងន័យវាយប្រហារបុគ្គលផ្សេងៗ ដែលកន្លង មកនាងបានធ្វើការតាមដានយ៉ាងយកចិត្តទុក- ដាក់បំផុត ហើយមកទល់ថ្ងៃនេះ នាងបាន សង្កេតឃើញនៅតែមានការបន្តផ្សព្វផ្សាយ- ព័ត៌មានមិនពិតទាំងនោះចេញពីគណនី និងទំព័រ ហ្វេសប៊ុកក្លែងក្លាយដែលគ្មានការទទួលខុសត្រូវ មួយចំនួន។

កញ្ញាធី សុវណ្ណថា បានបញ្ជាក់នៅក្នុង សំណេរនោះថា នាងប្រើប្រាស់ទំព័រហ្វេសប៊ុក ផ្លូវការដែលមានការទទួលស្គាល់ Verified ពី ក្រុមហ៊ុនហ្វេសប៊ុកតែមួយគត់ ដើម្បីចែករំលែក ព័ត៌មាន និងសម្រាប់ទំនាក់ទំនង។ ដូច្នេះនាង នឹងរាយការណ៍ជូន Facebook ដើម្បីបិទគណនី ហ្វេសប៊ុកក្លែងក្លាយ (Account Fake) ទាំង នោះចោល និងរាយការណ៍ជូនសមត្ថកិច្ច ដើម្បី ចាត់វិធានការជាបន្ទាន់។ ចំពោះព័ត៌មានទាំង- ឡាយណាដែលមិនបានផ្សព្វផ្សាយចេញពីគណនី ហ្វេសប៊ុកផ្លូវការរបស់នាងដែលប្រព្រឹត្តដោយ ជនខិលខូច គឺពួកគេនឹងត្រូវទទួលខុសត្រូវចំពោះ មុខច្បាប់។

យ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងបញ្ហាខាង លើនេះ មិនអាចទាក់ទងសុំការបញ្ជាក់ពីកញ្ញាធី សុវណ្ណថា និងលោក ស្រី ចំរើន បានទេ កាលពី ម្សិលមិញ៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES