Friday, April 26, 2024
Homeវិទ្យាសាស្រ្ដ និងស្រាវជ្រាវ​វ៉ាក់សាំង ការពារជំងឺអេដស៍ ​ធ្វើតេស្តនៅ អាហ្វ្រិកខាងត្បូង

​វ៉ាក់សាំង ការពារជំងឺអេដស៍ ​ធ្វើតេស្តនៅ អាហ្វ្រិកខាងត្បូង

អាហ្រ្វិកខាងត្បូង៖ កិច្ចខិតខំប្រឹង ប្រែងរយៈពេល យូរអង្វែងចុង ក្រោយក្នុងការស្រាវជ្រាវ រកវ៉ាក់សាំង ប្រឆាំងនិង វីរុសហ៊ីវ ឬអេដស៍បានចាប់ផ្តើម ធ្វើឡើង ក្នុងប្រទេស អាហ្វ្រិក ខាងត្បូង កាលពីថ្ងៃពុធ ស្រប ពេលដែលក្រុម អ្នកវិទ្យាសាស្ត្រ បានធ្វើតេស្តបង្កើនកំណែទម្រង់ថ្មីមួយ ដែលបង្ហាញឲ្យ ឃើញពីពន្លឺ នៃភាពអាចបង្ការ បាននូវជំងឺនេះ ។

វាគឺជាការសិក្សា ដំបូងគេ បំផុតរបស់ ខ្លួនដែលបានចាប់ផ្តើម ធ្វើឡើងក្នុងអំឡុង ពេល៧ឆ្នាំនេះ ហើយភាព ជោគជ័យអាចចង្អុលបង្ហាញពីសារ សំខាន់មិន ត្រឹមតែជា ការលំបាកក្នុង តំបន់អាហ្រ្វិក ខាងត្បូងដែល មានអ្នកឆ្លង មេរោគ អេដស៍១.០០០នាក់ក្នុងមួយថ្ងៃប៉ុណ្ណោះទេ វា ថែមទាំង នៅតំបន់ ដទៃទៀតផង ។

ប្រធានក្រុមប្រឹក្សា ស្រាវជ្រាវឱសថ អាហ្វ្រិកខាង ត្បូងលោក Glenda Gray បានថ្លែងថា ប្រសិនជាវ៉ាក់ សាំងការពារ មេរោគអេដស៍ត្រូវបានរក ឃើញនិង ប្រើប្រាស់ក្នុង ប្រទេស អាហ្រ្វិកខាងត្បូង វាអាច កែប្រែនូវ វិនាសកម្មនៃ ការឆ្លងរោគ អស់មួយទ្វីប ជាមិនខានឡើយ ។ ចំពោះការងារ នេះក្រុមប្រឹក្សា របស់លោក កំពុងជួយនៅក្នុង ប្រតិបត្តិការ នៃការសិក្សា ស្រាវជ្រាវផងដែរ ។

ចំណែក ឱសថដែល ប្រសើរជាង វ៉ាក់សាំង ការពារហ៊ីវ បច្ចុប្បន្នគឺត្រឹមតែធ្វើឲ្យ ប្រសើរឡើង នូវដល់អាយុ ជីវិត សម្រាប់មនុស្សជាច្រើនតែប៉ុណ្ណោះ ដែលវាបានបង្វែ វីរុសដ៏កំណាច នេះជា ជំងឺរ៉ាំរៃច្រើន ជាងមេរោគ ដែលជា ឃាតករសម្លាប់ មនុស្សមួយរំពេច ។

មួយវិញទៀតការ សិក្សាថ្មីនេះ ដែរគឺផ្អែក លើកិច្ចខិតខំ ប្រឹងប្រែងស្រាវជ្រាវ វ៉ាក់សាំង តែមួយគត់ ដែលធ្លាប់បាន បង្ហាញពីប្រសិទ្ធភាពបន្ទាប់បន្សំនៅក្នុងប្រទេសថៃកាលពីឆ្នាំ២០០៩ គឺវ៉ាក់សាំងពីរ បញ្ចូលគ្នា តែមួយដែល កាត់បន្ថយ ហានិភ័យនៃការ ឆ្លងមេរោគអេដស៍ប្រមាណជា៣១%ក្នុង រយៈពេល ៣ឆ្នាំកន្លះ ។

ការសិក្សាថ្មីនេះផង ដែរនឹងមាន បុរសនិងស្រ្តី ដែលមាន អាយុចន្លោះ១៨ឆ្នាំ និង៣៥ឆ្នាំចំនួន ៥.៤០០នាក់នៅទូទាំ ងអាហ្វ្រិកខាងត្បូង ។ អ្នកស្ម័គ្រចិត្តទាំង នោះនឹង ត្រូវបាន កំណត់ឲ្យទទួល បានវ៉ាក់សាំង៥ក្នុង រយៈពេល ជាងមួយឆ្នាំ ចំណែកលទ្ធ ផលត្រូវបាន គេរំពឹងថានឹងបង្ហាញឲ្យ ឃើញនៅឆ្នាំ២០២០។

គួរបញ្ជាក់ថា អាហ្វ្រិកខាងត្បូង មានប្រជាជន៦,៨លាននាក់ ដែលរស់នៅ ដោយផ្ទុកមេរោគ អេដស៍ ប៉ុន្តែប្រទេស នេះទទួលបានជោគជ័យក្នុងការ ទប់ស្កាត់ ដោយកម្មវិធី ព្យាបាលដោយ ថ្នាំមេរោគ អេដស៍ដល់ មនុស្ស៣,១លាននាក់ ខណៈដែល ប្រជាជាតិ មួយនេះគឺ ជាតំបន់ដែលមា នអ្នកឆ្លងច្រើនជាង គេបំផុតលើ ពិភពលោក។

 

RELATED ARTICLES