Saturday, April 27, 2024
Homeព័ត៌មានជាតិសម្តេច​ហ៊ុន សែន ចាត់​លោក​ស៊ុយ សែម និង​ម៉ម ប៊ុន​ហេង ចូល​បំភ្លឺ​រដ្ឋ​សភា

សម្តេច​ហ៊ុន សែន ចាត់​លោក​ស៊ុយ សែម និង​ម៉ម ប៊ុន​ហេង ចូល​បំភ្លឺ​រដ្ឋ​សភា

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានធ្វើលិខិត ជម្រាបជូនសម្តេចហេង សំរិន ប្រធានរដ្ឋសភា បញ្ជាក់ពីការចាត់ឱ្យលោកស៊ុយ សែម រដ្ឋមន្ត្រី- ក្រសួងរ៉ែនិងថាមពល និងលោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចូលបំភ្លឺរដ្ឋសភា តាម ស្នើសុំរបស់គណៈកម្មការទី១០ នៃរដ្ឋសភា និង ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។

យោងតាមលិខិត២ ចុះថ្ងៃតែមួយ គោរព ជូនសម្តេចហេង សំរិន ប្រធានរដ្ឋសភា សម្តេច នាយករដមន្ត្រីហ៊ុន សែន បានបញ្ជាក់ពីករណី សំណើរបស់លោកហូរ វ៉ាន់ ប្រធានគណៈកម្មការ ទី១០ នៃរដ្ឋសភា ស្នើសុំចាត់លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងសហការី ទៅ បំភ្លឺជូនគណៈកម្មការទី១០ នៃរដ្ឋសភា នៅ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៨ៈ៣០ នាទីព្រឹក នៅសាលប្រជុំលេខ២៧ អ.រ.ស នៃ វិមានរដ្ឋសភា និងករណីសំណើរបស់ក្រុមតំណាង- រាស្ត្រគណបក្សសង្គ្រោះជាតិ អញ្ជើញលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទៅ ឆ្លើយបំភ្លឺផ្ទាល់មាត់ នៅរដ្ឋសភា នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ណាមួយ ។

លិខិតចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ឆ្លើយ តបករណីសំណើរបស់លោកហូរ វ៉ាន់ ប្រធាន គណៈកម្មការទី១០ នៃរដ្ឋសភា របស់សម្តេច- នាយករដ្ឋមន្ត្រីហ៊ុន សែន បានជម្រាបសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ថា “ចំពោះសំណើ សុំអញ្ជើញឯកឧត្តមស៊ុយ សែម រដ្ឋមន្ត្រីក្រសួង រ៉ែនិងថាមពល និងសហការីទៅបំភ្លឺជូនគណៈ- កម្មការទី១០ នៃរដ្ឋសភា អំពីភាពមិនប្រក្រតី នៃការនាំខ្សាច់ចេញទៅប្រទេសសិង្ហបុរី រាជរដ្ឋា- ភិបាល នឹងចាត់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល និងសហការីទៅបំភ្លឺជូនគណៈកម្មការ ទី១០ នៃរដ្ឋសភា តាមកាលបរិច្ឆេទដែលបាន កំណត់ដោយរដ្ឋសភា ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម សម្តេចប្រធានរដ្ឋសភា មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ និងសូមមេត្តាបញ្ជូនចម្លើយនេះទៅគណៈកម្ម- ការទី១០ នៃរដ្ឋសភា តាមការគួរ”។

ចំណែកលិខិតចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ដូចគ្នា ឆ្លើយតបករណីរបស់ក្រុមតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ ស្នើសុំលោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទៅបំភ្លឺំនោះសម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន បានជម្រាបជូនសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ថា “រាជរដ្ឋា- ភិបាល នឹងចាត់ឯកឧត្តមម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល ទៅធ្វើការបំភ្លឺដោយផ្ទាល់ មាត់ ជូនរដ្ឋសភា លើបញ្ហាមួយចំនួន ដែលបាន លើកឡើងដោយក្រុមតំណាងរាស្ត្រគណបក្ស សង្គ្រោះជាតិ តាមកាលបរិច្ឆេទរបស់រដ្ឋសភា ក្នុងពេលសមស្របណាមួយ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម សម្តេចប្រធានរដ្ឋសភា មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ និងសូមមេត្តាបញ្ជូនចម្លើយទៅក្រុមតំណាង- រាស្ត្រម្ចាស់សំណើ តាមការគួរ”។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយមានចំណាររបស់សម្តេចហេង សំរិន ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ លោកហូរ វ៉ាន់ ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា បាន ធ្វើលិខិតគោរពជូនសម្តេចហ៊ុន សែន នាយក- រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្នើចាត់ លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងសហការី មកបំភ្លឺជូនគណៈកម្មការបោស- សម្អាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភា  អំពីភាពមិនប្រក្រតីនៃការនាំខ្សាច់ចេញទៅ ប្រទេសសិង្ហបុរី យោងតាមរដ្ឋធម្មនញ្ញៃនព្រះ- រាជាណាចក្រកម្ពុជា និងបទបញ្ជាផ្ទៃក្នុងនៃ រដ្ឋសភា។

នៅក្នុងលិខិតដែលនោះ លោកហូរ វ៉ាន់ បញ្ជាក់ថា “កន្លងមកនេះ គណៈកម្មការបោស សម្អាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភា ទទួលបានព័ត៌មានជាច្រើនទាក់ទងនឹងការនាំ ចេញខ្សាច់ តាមរយៈបណ្តាញសារព័ត៌មាននានា រួមទាំងរបាយការណ៍អង្គការសហប្រជាជាតិ UN Comtrade ដែលបានចផ្សាយនិងបង្ហាញ អំពីំបញ្ហានេះ គណៈកម្មការសម្រេចស្នើសុំឯក- ឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល មកបំភ្លឺ ជូនគណៈកម្មការ នៅវិមានរដ្ឋសភា។

អាស្រ័យដូចបានជម្រាបជូនខាងលើ ខ្ញុំ សូមសម្តេចនាយករដ្ឋមន្ត្រី មេត្តាចាត់ឯកឧត្តម រដ្ឋមន្ត្រីរ៉ែ និងថាមពល និងសហការី មកបំភ្លឺ ជូនរដ្ឋសភា បំភ្លឺជូនគណៈកម្មការអង្កេត បោស សម្អាតនិងប្រឆាំងអំពើពុករលួយនៃរដ្ឋសភា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៨ និង៣០នាទីព្រឹក នៅសាលប្រជុំលេខ២៧ អ.រ.ស នៃវិមានរដ្ឋសភា ដោយអនុគ្រោះ”។

អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពល លោក ម៉េង សក្តធារ៉ា បានបញ្ជាក់យ៉ាងខ្លីថា លោក- រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង ពិតជានឹងទៅ បំភ្លឺតាមការស្នើសុំរបស់គណៈកម្មការទី១០នៃ រដ្ឋសភា ដូចដែលមានការឆ្លើយតបទៅប្រធាន រដ្ឋសភា ពីសំណាក់សម្តេចនាយករដ្ឋមន្ត្រី។

ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា លោកហូរ វ៉ាន់ បានបញ្ជាក់ថា លោកពិតជាមាន ក្តីរីករាយដែលប្រមុខរាជរដ្ឋាភិបាល បានឆ្លើយតប ជាវិជ្ជមានក្នុងការអញ្ជើញរដ្ឋមន្ត្រីក្រសួងរ៉ែនិង ថាមពល មកបំភ្លឺដែលនេះ បង្ហាញ្ញពីទំនាក់ទំនង ល្អរវាងស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិប្ប- ញត្តិ។

លោកហូរ វ៉ាន់ មានប្រសាសន៍ថា “ខ្ញុំថា នេះ ជាការអនុវត្តច្បាប់របស់យើងបានល្អប្រសើរ រវាងនីតិប្បញ្ញត្តិ និងនីតិប្រតិបិត្ត ហើយជា ធម្មតា ក្នុងរដ្ឋធម្មនញ្ញ ក៏ដូចជាបទបញ្ជាផ្ទៃក្នុង គឺតម្រូវឱ្យមានការឆ្លើយនូវចម្ងល់ផ្សេងៗ របស់ តំណាងរាស្ត្រ ហើយឥឡូវនេះ ចម្លើយនេះជា វិជ្ជមាន គឺខ្ញុំមានសេចក្តីត្រេកអរ ហើយខ្ញុំយល់ ថា ជាដំណើរការប្រជាធិបតេយ្យ និងដំណើរ- ការទំនាក់ទំនងរដ្ឋ ទំនាក់រវាងសភា និងរដ្ឋា- ភិបាល គឺបានលទ្ធផលបានល្អប្រសើរ។ ដូច្នេះ យើងបានបញ្ជាក់នៅក្នុងសំណួរហ្នឹងរួចហើយ គឺថាជុំវីញភាពមិនប្រក្រតីការនាំខ្សាច់ទៅប្រទេស សាំងហ្គាពួរ ហើយបញ្ហាពាក់ព័ន្ធ យើងចង់ដឹង ពីកប៉ាល់ណាខ្លះដែលនាំចេញទៅ ហើយវាពាក់- ព័ន្ធនឹងបរិមាណនាំចេញហ្នឹងប៉ុន្មាន? បើតួលេខ នាំចេញហ្នឹង ឃើញតួលេខខុសគ្នា។ តើថវិកា ដែលទទួលបានប៉ុន្មាន? ថវិកាក៏ឃើញភាពខុស គ្នារវាងរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល ហើយនិងរបាយការណ៍របស់គយ នៅសាំង- ហ្គាពួរ។ នេះអ្វីដែលយើងទទួលព័ត៌មានមក ឃើញថាខុសប្លែកគ្នា។ ដូច្នេះយើងនឹងផ្តោត លើបញ្ហាហ្នឹង ដើម្បីឱ្យក្រសួងរ៉ែ និងថាមពល គាត់បញ្ជាក់។ ក្រៅពីហ្នឹង ក៏មានសំណួររបស់ ឯកឧត្តមលោកជំទាំវមួយចំនួន ពីគណៈកម្មការ នានា គាត់នឹងចោទសួរដែរ ព្រោះខ្ញុំអញ្ជើញ គ្រប់គណៈកម្មការទាំងអស់ឱ្យគាត់មកចូលរួម ដែរ”។

ដោយឡែក កាលពីពេលថ្មីៗនេះដែរ ក្រុម តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានដាក់ លិខិតទៅសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន តាម រយៈសម្តេចហេង សំរិន ប្រធានរដ្ឋសភា ស្នើ កោះអញ្ជើញរដ្ឋមន្ត្រីក្រួងសុខាភិបាល មកបំភ្លឺ ផ្ទាល់មាត់ ជុំវិញភាពមិនប្រក្រតីមួយចំនួន ពាក់ព័ន្ធនឹងការអនុវត្តតួនាទី និងការទទួលខុសត្រូវ របស់ក្រសួង មានដូចជាការបាត់ប្រាក់ជំនួយ របស់ Global Fund ទិញមុខការងារជំងឺគ្រុន ចាញ់ ការលក់មន្ទីរពេទ្យ និងមន្ទីរពេទ្យបង្អែក មួយចំនួននៅរាជធានីភ្នំពេញ និងក្នុងខេត្តមួយ ចំនួន ការទិញគ្រឿងបរិក្ខារ និងថ្នាំពេទ្យជាដើម។

ក្នុងលិខិតនោះ ក៏បានបញ្ជាក់ពីភាពមិន ប្រក្រតីបន្ថែមទៀត រួមមាន ៖

១-ការទិញផ្តល់សេវាមិនត្រឹមត្រូវនៅតាម មន្ទីរពេទ្យរដ្ឋ និងឯកជន

២-វិធានការក្រសួង ក្នុងការពង្រឹងគុណភាពជំនាញពេទ្យ និងការអនុវត្តក្រមសីលធម៌

៣-ការចែកចាយនិងគ្រប់គ្រងសម្ភារៈ  ពេទ្យ និងងថ្នាំពេទ្យ

៤-ការគ្រប់គ្រងមន្ទីរពេទ្យឯកជន និង រថយន្តសង្គ្រោះបន្ទាន់

៥-ផែនការធានាបន្តនិរន្តរភាពនៃមន្ទីរ- ពេទ្យគន្ធបុប្ផា កិច្ចការពារជនរងគ្រោះពីកំហុស គ្រូពេទ្យ និងការកេងប្រវ័ញ្ច

៦-វិធានការបស់ក្រសួង ក្នុងការផ្តល់សេវា សុខភាពដល់ប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព

៧-ការគ្រប់គ្រងការផលិតនិងការនាំ ចូលថ្នាំពេទ្យ និងការគ្រប់គ្រងឱសថស្ថាន ថ្នាំ ពេទ្យក្លែងក្លាយ និងថ្នាំពេទ្យខូចគុណភាព…៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES