Tuesday, April 16, 2024
Homeព្រឹត្តិការណ៍សង្គមសម្ដេច ហ៊ុន សែន អញ្ជើញសម្ពោធរោងចក្រ Coca-Cola ប្រើទុនបន្ថែម១០០លានដុល្លារ

សម្ដេច ហ៊ុន សែន អញ្ជើញសម្ពោធរោងចក្រ Coca-Cola ប្រើទុនបន្ថែម១០០លានដុល្លារ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន កាលពីព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ បានអញ្ជើញចូលរួមផ្តល់កិត្តិយសសម្ពោធរោងចក្រភេសជ្ជៈកូកា-កូឡា (Coca-Cola) ដែល បានវិនិយោគនៅកម្ពុជា តាំងពីឆ្នាំ១៩៩៣ ហើយ ពេលនេះបានវិនិយោគបន្ថែម១០០លានដុល្លារទៀត ដើម្បីបង្កើតរោងចក្រនៅតំបន់សេដ្ឋកិច្ច ពិសេសភ្នំពេញ ។

សម្តេចហ៊ុន សែន បានសរសេរក្នុងទំព័រ ហ្វេសប៊ុកផ្លូវការរបស់សម្តេច កាលពីព្រឹកថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៦ ថា “ថ្ងៃនេះខ្ញុំសប្បាយ រីករាយ ដែលបានមកសម្ពោធរោងចក្រភេស- ជ្ជៈកូកា-កូឡា ដែលបានវិនិយោគនៅកម្ពុជា តាំងពីឆ្នាំ១៩៩៣ ហើយពេលនេះបានបង្កើន ទំហំសង្វាក់ផលិតកម្ម ដោយបានវិនិយោគបន្ថែម ១០០លានដុល្លារទៀត នៅតំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញ។ រោងចក្រនេះ បានផ្តល់ការងារដល់ ប្រជាពលរដ្ឋយើងជាង៨១៧នាក់។ នេះក៏ជា មោទនៈកម្ពុជា ដែលក្រុមហ៊ុនកូកា-កូឡា បាន ដាក់អក្សរខ្មែរ លើកំប៉ុងភេសជ្ជៈ។ កូកា-កូឡា កម្ពុជា មិនត្រឹមតែបម្រើសេចក្តីត្រូវការក្នុង ប្រទេសទេ ប៉ុន្តែក៏អាចនាំចេញទៅបណ្តាប្រទេស អាស៊ានបានទៀតផង។ ទន្ទឹមនឹងផលិតភេសជ្ជៈ ក្រុមហ៊ុន បានរួមចំណែកជួយបណ្តុះបណ្តាលធន- ធានមនុស្ស និងចូលរួមផ្សព្វផ្សាយអំពីសុវត្ថិភាព ចរាចរណ៍នៅកម្ពុជា។

កម្ពុជា មានសក្តានុពល និងនយោបាយ មិនរើសអើងដែលកំពុងទាក់ទាញវិនិយោគិន បរទេស។ ថ្ងៃនេះខ្ញុំសប្បាយចិត្តណាស់ ដែល បានមកសម្ពោធរោងចក្រកូកា-កូឡា ទន្ទឹមនឹង ដំណឹងកីឡាករប៉េតង់កម្ពុជា ទទួលបានមេដាយ មាសពិភពលោក ហើយរូបខ្ញុំក៏បានចៅស្រីទី ១៨ម្នាក់ទៀតដែរ។

ខ្ញុំសូមអំពាវនាវទៅកាន់ម្ចាស់ផ្ទះជួលកម្មករ សូមកុំដំឡើងថ្លៃជួលលឿនពេក ដែលបង្កការ លំបាកដល់ជីវភាពកម្មករ។ អាជ្ញាធរពាក់ព័ន្ធ នានា ត្រូវធ្វើការជាមួយម្ចាស់ផ្ទះជួល កុំឱ្យដំឡើង តម្លៃ និងបន្តជួយដំឡើងប្រព័ន្ធទឹកភ្លើងក្នុងតម្លៃ ទាបសមរម្យដល់កម្មករ។ សូមក្មួយៗកម្មករ- កម្មការិនី ចូលរួមថែរក្សាបរិយាកាសការងារឱ្យ បានល្អ ហើយបើមានកិច្ចការអ្វី គឺត្រូវតែពិភាក្សា ដោះស្រាយដោយសន្តិវិធីជាមួយក្រុមហ៊ុន។

នៅថ្ងៃនេះ ខ្ញុំសូមចូលរួមមរណទុក្ខ និង សោកស្តាយយ៉ាងខ្លាំងចំពោះកីឡាកប្រេស៊ីល ទាំងអស់ ដែលបានទទួលមរណភាព នៅក្នុង ឧបទ្ទវហេតុធ្លាក់យន្តហោះ កាលពីពេលថ្មីៗ នេះ នៅក្នុងពេលទៅចូលរួមប្រកួតនៅប្រទេស កូឡុមប៊ី។

ខ្ញុំសូមអបអរសាទរនិងជូនពរចំពោះក្រុម- ហ៊ុនកូកា-កូឡា បានទទួលជោគជ័យ ដើម្បីចូល រួមដល់កំណើនសេដ្ឋកិច្ចជាតិ និងចូលរួមកាត់- បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា”។

គួរបញ្ជាក់ថា រោងចក្រភេសជ្ជៈកូកា-កូឡា 9ជៀចា-ជៀលាប ដែលបានវិនិយោគនៅកម្ពុជា តាំងពីឆ្នាំ១៩៩៣ បានបន្ថែមទុន១០០លាន- ដុល្លារបន្ថែមទៀត នៅលើផ្ទៃដីជាង១២ហិកតារ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដើម្បីបង្កើន សង្វាក់ផលិតកម្ម ដែលផ្តល់កា់រងារដល់ពលរដ្ឋ ចំនួន៨១៧នាក់ (បុគ្គលិកខ្មែរ ជាង៩០ភាគ- រយ)។ ជាមួយគ្នានេះ ក្រុមហ៊ុនកូកា-កូឡា ដើរ មួយជំហានធំទៅមុខលើវិស័យអគ្គិសនីដោយ បានបំពាក់ផ្ទាំងថាមពលសូឡា មានកម្លាំងជាង ២មេហ្គាវ៉ាត់ សម្រាប់បម្រើក្នុងរោងចក្រទៀតផង” ៕

ដោយ៖ ដារិទ្ធ

15259653_1174510599264102_7423832328124025247_o 15289162_1174546479260514_182678726510164545_o 15289277_1174539942594501_554084533828255802_o 15304065_1174540032594492_316932813790450846_o 15304095_1174539902594505_1711821731903068137_o 15304607_1174546959260466_3748056661863265903_o dfffd 15385377_1174509742597521_6904347578664522948_o

RELATED ARTICLES