Friday, March 29, 2024
Homeព័ត៌មានជាតិបែក​ធ្លាយ​ព័ត៌​មាន​សន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក​ហ៊ុន ម៉ា​និត និង​កញ្ញា​ធី សុវណ្ណ​ថា

បែក​ធ្លាយ​ព័ត៌​មាន​សន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក​ហ៊ុន ម៉ា​និត និង​កញ្ញា​ធី សុវណ្ណ​ថា

ភ្នំពេញ  ក្រោយមានការភ្ញាក់ផ្អើលតាម បណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងការការ បែកធ្លាយព័ត៌មានសន្ទនាតាមទូរស័ព្ទ រវាង លោកហ៊ុន ម៉ានិត បុត្រាសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកញ្ញាធី សុវណ្ណថា ប្រធានអង្គការយុវជន កិច្ចការសង្គម និងជាអតីតយុវជន គាំទ្រគណបក្សសង្គ្រោះជាតិ ក្រសួងការពារជាតិ ដែលជាក្រសួងសាមីរបស់លោកហ៊ុន ម៉ានិត បានប្រកាសថា នឹងធ្វើការស៊ើបអង្កេតពីរឿង នេះ ដើម្បីរកឱ្យឃើញការពិតថា ព័ត៌មាននេះ ចេញមកពីប្រភពណា។

អ្នកនាំពាក្យក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ ឈុំ សុជាតិ បានបញ្ជាក់ប្រាប់នគរធំនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា លោកមិនអាចសន្និដ្ឋានថា ព័ត៌មានសន្ទនា តាមទូរស័ព្ទរវាងលោកឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិត បុត្រាសម្តេចទី២ របស់សម្តេចនាយក រដ្ឋមន្ត្រីហ៊ុន សែន និងជាប្រធានអង្គភាពចារកម្ម នៃក្រសួងការពារជាតិ ជាមួយកញ្ញាធី សុវណ្ណថា ជាការពិតឬយ៉ាងណានោះឡើយ។ ប៉ុន្តែលោក បានឱ្យខាងនាយកដ្ឋានបញ្ជូនសារ របស់ក្រសួង ធ្វើការស្រាវជ្រាវស៊ើបអង្កេតហើយៗបានលទ្ធផលយ៉ាងណានោះ ក្នុងនាមអ្នកនាំពាក្យក្រសួង ការពារជាតិ លោកនឹងប្រកាសឱ្យដឹង។ 

លោកឈុំ សុជាតិ មានប្រសាសន៍ថា បាទ! យើងកំពុងតែធ្វើការ។ និយាយរួម យើង អត់ទានសន្និដ្ឋានថា រឿងនេះពិតប្រាកដឬមែន កម្រិតណាទេ យើងមិនទាន់វាយតម្លៃបានទេ។ ប៉ុន្តែបើសិនណារឿងហ្នឹងយ៉ាងម៉េច ចាំយើង និយាយទៀត។ ឥឡូវយើងកំពុងឱ្យគេពិនិត្យ មើល និយាយអត់ទាន់កើត។ រឿងនេះ យើង ធ្វើតែក្នុងក្រសួង គឺនៅក្នុងក្រសួងការពារជាតិ មានស្ថាប័នបញ្ជូនសារ ទៅខាង ទី (ព័ត៌មាន វិទ្យា) គេមួយ នាយកដ្ឋានបញ្ជូនសារ។ ទាក់នឹង បញ្ហាសម្រេចរបស់ក្រសួងការពារជាតិហ្នឹង ពិបាកនិយាយ ណាស់ ចាំបានលទ្ធផលម៉េច ខ្ញុំប្រកាសជូន

thy-sovantha1

គួរបញ្ជាក់ថា បើយោងតាមវីដេអូ ដែល ត្រូវបានគេបង្ហោះមានរយៈពេល២២នាទី ក្នុង គេហទំព័រយូធ្យូប 9ួៀតុបុបេ កាលពីថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បង្ហាញឱ្យដឹងថា ការសន្ទនានោះ កញ្ញាធី សុវណ្ណថា បានរាយការណ៍គ្រប់សកម្មភាពទាំងអស់ ដែលបានដឹកនាំ ក្រុម ឬក៏បញ្ជាក្រុមឱ្យទៅអុកឡុកវេទិកានានា ដែលមានវត្តមានលោកកឹម សុខា ដើម្បីឱ្យផ្តល់ ចម្លើយអំពីរឿងអាស្រូវផ្លូវភេទជាមួយនឹងកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដែលត្រូវបានបែក ធ្លាយតាមរយៈបណ្តាញសង្គមហ្វេសប៊ុកចេញ ពីគណនីមួយឈ្មោះថា រឿងពិត ជណភ្រកាលពីពេលកន្លងទៅ រហូតឈានដល់តុលាការ កោះហៅលោកកឹម សុខា ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកខៀវ សុភ័គ បានបញ្ជាក់ថា ក្រសួងមិនបានចាប់អារម្មណ៍នឹងព័ត៌មាននេះទេ ហើយក៏មិនមានការ ស៊ើបអង្កេតអីដែរ ព្រោះគ្មានពាក្យបណ្តឹង។

លោកខៀវ សុភ័គ មានប្រសាសន៍ថា ក្រសួងមហាផ្ទៃនេះ ដូចជាមិនចាប់អារម្មណ៍ រឿងហ្នឹងដែរទេ ប៉ុន្តែរឿងការវិវឌ្ឍយ៉ាងម៉េច ខ្ញុំក៏មិនបានដឹង។ ព្រោះទី១ យើងមិនដឹងមិន មានពាក្យបណ្តឹងអីផង កាលលោកកឹម សុខា ក៏ យើងមិនធ្វើដែរ ហើយខាងប៉ែន សុវណ្ណ នោះ ក៏អត់ដែរ។ ដល់អ៊ីចឹងទៅ យើងធ្វើទៅ ក្រែង លោពលរដ្ឋថាយើងជាស្តង់ដារ២ ហើយយើង មិនចាប់អារម្មណ៍ពីរឿងហ្នឹងទេ។ បើមានពាក្យ បណ្តឹង យើងនឹងគិតទៀត។ និយាយរួម ប៉ះពាល់មិនប៉ះពាល់ ពិតឬមិនពិត យើងចាំមើល ទទួលពាក្យបណ្តឹងអីសិន។ ឥឡូវនេះ ទូរស័ព្ទ គេធ្វើបានទាំងអស់យករូបខ្ញុំទៅធ្វើជាស្អីក៏បាន គេធ្វើបានទាំងអស់ លើកលែងតែតុលាការ គេយកជាភ័ស្តុតាង

អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី និងជា រដ្ឋលេខាធិការ លោកផៃ ស៊ីផាន បានលើក ឡើងថា លោកមិនចាប់អារម្មណ៍ទេ ព្រោះជា រឿងបុគ្គល មិនមែនជារឿងរបស់ជាតិ។

លោកផៃ ស៊ីផាន មានប្រសាសន៍ថា ចំពោះខ្ញុំអត់ចាប់អារម្មណ៍ ព្រោះជារឿងផ្ទាល់ ខ្លួន រឿងបុគ្គល២នាក់ រឿងបុគ្គល៣នាក់ អាហ្នឹង ជារឿងបុគ្គលផ្ទាល់ខ្លួនទេ មិនមែនជារឿងរបស់ ជាតិ ហ្នឹង១។ ហើយទី២ ព័ត៌មានហ្នឹងមិនដឹង ពិតប្រាកដប៉ុនណាអីប៉ុនណា ដូច្នេះយើងត្រូវ រង់ចាំចង់ដឹងពីសាមីខ្លួនហ្នឹង ថាមានការបកស្រាយយ៉ាងណា? ចំពោះខ្ញុំមិនដឹងវិនិច្ឆ័យម៉េច រឿងហ្នឹងមានរឿងតែនាក់ជាអ្នកដឹង ហើយ ឥឡូវហ្នឹងគេអាចប្រឌិតគ្រប់បែបយ៉ាង ដើម្បី វាយប្រហារ ឬសម្អុយអ្នកណាហ្នឹង អាហ្នឹងជា រឿងផ្សេងមួយទៀត អាហ្នឹងចំណុចទី៣។ ចំណុច ទី១ រឿងផ្ទាល់ខ្លួន រឿងឯកជន ចំណុចទី២ មិន មែនជារឿងរបស់រដ្ឋ ចំណុចទី៣ វាស្ថិតក្នុងការ មន្ទិលសង្ស័យ ថាវាការពិត ឬបរិហារកេរ្តិ៍អ្នកណាម្នាក់។ បើរឿងមិនពិតយ៉ាងណា អាហ្នឹង ជារឿងរបស់គាត់ លោកចាត់វិធានការតាមផ្លូវ ច្បាប់ណាមួយ។ ចំពោះខ្ញុំអត់មានសេចក្តីសម្រេច យ៉ាងម៉េចទេ ដោយរឿងនេះជារឿងឯកជន មិនមែនជារឿងសាធារណៈរបស់រដ្ឋ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន ក៏បានអះអាងដែរថា លោក មិនអាចធ្វើអត្ថាធិប្បាយវែងឆ្ងាយបានទេ ព្រោះ ជាលោកមិនដឹងរឿង តែលោកយល់ថា បើជា រឿងសន្ទនាគ្នារវាងបុគ្គល២នាក់ វាមិនមែនជា រឿងត្រូវចាប់អារម្មណ៍ឡើយ។

លោក សុខ ឥសានខ្ញុំមិនអាចធ្វើអត្ថាធិប្បាយបាន ទី១ ខ្ញុំអត់បានដឹងរឿង ហើយទី២ ខ្លឹមសារថា មានការពិភាក្សាគ្នានោះ យើងអត់ បានដឹង អ៊ីចឹង យើងវាយតម្លៃម៉េចត្រូវ ព្រោះ រឿងអី យើងមិនអាចព្រាវៗទេ យើងនិយាយ មានភ័ស្តុតាងច្បាស់លាស់។ ខ្ញុំមិនធ្វើអត្ថាធិប្បាយ វែងឆ្ងាយទេ យើងវាអត់ដឹងរឿង ជួនណាការ ពិភាក្សារវាងបុគ្គល និងបុគ្គល យើងមានយក ចិត្តទុកដាក់អី។ ខ្ញុំមិនហ៊ានសន្និដ្ឋានយ៉ាងម៉េច ទេ ព្រោះបើស្រាវជ្រាវ វាទាល់តែមានបញ្ហា ពាក់ព័ន្ធដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នក ណាម្នាក់ ទើបយើងប្រតិកម្ម

ដោយឡែក ភាគីពាក់ព័ន្ធ រួមមានលោក ហ៊ុន ម៉ានិត និងកញ្ញា ធី សុវណ្ណថា មិនអាច ទាក់ទងសុំការបញ្ជាក់បំភ្លឺ ប្រតិកម្មពីរឿងនេះ បាននៅឡើយ កាលពីម្សិលមិញ៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES