Thursday, March 28, 2024
Homeព័ត៌មានជាតិក្រសួង​​មហា​​ផ្ទៃ ប្រជុំ​​បូក​​សរុប​​លទ្ធ​​ផល ត្រួត​​ពិនិត្យ​​ការ​​អនុ​​វត្ត​​ច្បាប់​​ចរា​​ចរណ៍

ក្រសួង​​មហា​​ផ្ទៃ ប្រជុំ​​បូក​​សរុប​​លទ្ធ​​ផល ត្រួត​​ពិនិត្យ​​ការ​​អនុ​​វត្ត​​ច្បាប់​​ចរា​​ចរណ៍

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅរសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ បានបើកកិច្ចប្រជុំ បូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្តេចឧប- នាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

យោងតាមរបាយការណ៍ស្តីពីលទ្ធផល ការអនុវត្តច្បាប់ គ.ស.ច.គ ក្នុងឆ្នាំ២០១៦ បាន បញ្ជាក់ឱ្យដឹងថា ត្រួតពិនិត្យយានយន្តសរុប ៩ ០៧៨ ៥៣៧គ្រឿង (ម៉ូតូ៦០ភាគរយ) រក ឃើញយានយន្តល្មើស ១ ៤១២ ១០១ ស្មើ១៦ ភាគរយ (ម៉ូតូ៦០ភាគរយ) ធ្វើការអប់រំចំនួន ៥៩៨ ៧២០គ្រឿង ស្មើ៤៤ភាគរយ ធ្វើការពិន័យ ចំនួន ៨១៣ ៣៨១គ្រឿង ក្នុងនោះម៉ូតូចំនួន ៦៨ភាគរយ ដោយអនុវត្តការបង់ប្រាក់ពិន័យ តាមស្នាក់ការសរុបចំនួន ២០ ៤៩៦ ១៩៥ ០០០ រៀល ធ្វើការឃាត់អប់រំ និងពិន័យរថយន្តដឹកដី មិនគ្របជ្រុះរាយប៉ាយ និងដឹកទំនិញសំពីងសំពោង ចំនួន ១៥១គ្រឿង។

ជាមួយនេះមានការត្រួតពិនិត្យរកឃើញយានយន្តល្មើសល្បឿនចំនួន ៥៦ ៦៥៧គ្រឿង និងល្មើសជាតិស្រវឹង ១៤ ៨០៩នាក់ ឃាត់ខ្លួន បញ្ជូនសំណុំរឿងទៅតុលាការ ៥៥៣នាក់ (អ្នក បើកបររថយន្ត ១១៩នាក់ (ស្រី៤នាក់) និង អ្នកបើកម៉ូតូ ៤៣៤នាក់)។ ត្រួតពិនិត្យសារ- ធាតុញៀនលើអ្នកបើកបររថយន្តដឹកជញ្ជូន អ្នកដំណើរ ឬទំនិញចំនួន ៦៦៥នាក់ រកឃើញ អ្នកបើកបរយានយន្តមានសារធាតុញៀនចំនួន ១២៩នាក់ ស្មើ២០ភាគរយ ពិនិត្យរថយន្តដឹក- ជញ្ជូនធុនធ្ងន់កែច្នៃបានចំនួន ២ ១៧៧គ្រឿង ឃើញរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ហើយបានកាត់ទ្រុង ចំនួន៩៣០គ្រឿង ស្មើ ៤២,៧ភាគរយ។

ដោយឡែកការត្រួតពិនិត្យយានដ្ឋានទូទាំង ប្រទេស ២ ៣២២យានដ្ឋាន រកឃើញយានដ្ឋាន មានច្បាប់ ៩១៤យានដ្ឋាន គ្មានច្បាប់ ១ ០៩៦ យានដ្ឋាន មានយានដ្ឋាន៤២ បានធ្វើកិច្ចសន្យា សុំច្បាប់អនុញ្ញាតធ្វើអាជីវកម្ម និងបញ្ឈប់ការ កែច្នៃដំឡើងយានយន្តខុសលក្ខណៈបច្ចេកទេស។ បានចុះត្រួតពិនិត្យសាលាបង្រៀនបើកបរយាន- យន្តចំនួន២១ និងសាខាចំនួន១០៦ នៅរាជ- ធានីខេត្ត ពិនិត្យឃើញបានបំពេញឯកសារ ច្បាប់គ្រប់គ្រាន់។ បានចុះបញ្ជីយានយន្តសរុប ចំនួន៤២១ ៩៤២គ្រឿង (រថយន្ត ៤៨ ០៧៥ គ្រឿង ម៉ូតូ៣៧៣ ៨៦៧គ្រឿង) ផ្តល់ប័ណ្ណ បើកបរសរុប១២២ ៩៨១ប័ណ្ណ។ ការត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត១៧០ ៩៨២ គ្រឿង និងផ្តល់ប័ណ្ណអាជីវកម្ម ៣៧ ២៤៣គ្រឿង ដោយឡែកការចុះបញ្ជីផ្តល់ស្លាកលេខរថយន្ត ចង្កូតស្តាំសរុបចំនួន ៧ ០៥៥គ្រឿង។

ទាក់ទងទៅនឹងការបង់ពន្ធនាំចូលយាន- យន្ត ម្ចាស់យានយន្តបានចូលបង់ពន្ធនាំចូល ចំនួនប្រមាណ ១៤ ៥៩៣គ្រឿង (រថយន្ត១ ១២០គ្រឿង និងម៉ូតូ១៣ ៤១៩គ្រឿង) ដោយ ឡែកយានយន្តគ្មានស្លាកលេខចំនួន៨០០គ្រឿង (ម៉ូតូ៧៨៧គ្រឿង និងរថយន្ត១៣គ្រឿង) ដែលបានឃាត់នៅខេត្តចំនួន១៤។ នៅពេលចាប់ ផ្តើមប្រតិបត្តិការដំបូង គ.ស.ច.គ បានអនុគ្រោះ ប្រគល់ជូនម្ចាស់ ដោយគ្រាន់តែណែនាំរួចឱ្យរួស រាន់ចូលបង់ពន្ធនិងធ្វើស្លាកលេខ។

យោងតាមរបាយការណ៍ បានបញ្ជាក់ឱ្យ ដឹងថា គ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៦ បាន កើតឡើងចំនួន៣ ៣៣៨លើក បណ្តាលឱ្យស្លាប់ ចំនួន១ ៥៧៦នាក់ និងរបួស៥ ៩៦២នាក់ (ធ្ងន់ ៥៩ភាគរយ) ភូមិសាស្ត្រដែលកើតច្រើនជាងគេ គឺនៅរាជធានីភ្នំពេញ ចំនួន៣៤៨លើក ខេត្ត កណ្តាល ៣០៣លើក និងខេត្តតាកែវ ចំនួន ២៨៨លើក។ មូលហេតុដែលបណ្តាលឱ្យកើត មានគ្រោះថ្នាក់ គឺការបើកបរលើសល្បឿន កំណត់៤១ភាគរយ មិនប្រកាន់ស្តាំ ១២ភាគរយ ស្រវឹង ១០ភាគរយ មិនគោរពសិទ្ធិ ១២ភាគរយ វ៉ាជែង ១១ភាគរយ បត់ ១០ភាគរយ កត្តា យានយន្ត ៣ភាគរយ និងងងុយដេក ១ភាគរយ។ ក្នុងចំណោមអ្នកស្លាប់ភាគច្រើនគឺជាអ្នកជិះម៉ូតូ ដែលមានចំនួន ១ ១៣៨នាក់ ស្មើ៧២ភាគរយ ក្នុងនោះ មិនពាក់មួកការពារសុវត្ថិភាពមាន ចំនួន ៩២៩នាក់ ស្មើ៥៩ភាគរយ។

គួរបញ្ជាក់ថា ចំនួនគ្រោះថ្នាក់ចរាចរណ៍ ឆ្នាំ២០១៦ បើប្រៀបធៀបទៅនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០១៥ គ្រោះថ្នាក់បានថយចុះ ចំនួន៤៥១លើក ស្មើនឹង១២ភាគរយ អ្នកស្លាប់ ថយចំនួន២៥៩នាក់ ស្មើ១៤ភាគរយ និងអ្នក- របួស ថយចំនួន៥៩៦នាក់ ស្មើ៩ភាគរយ”៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES