អុីស្រាអែល គំរាមវាយ ប្រហារ​ភេរវកម្ម​ក្នុង ឱកាសចូល ឆ្នាំថ្មី២០១៧ នៅឥណ្ឌា

ព័ត៌មាន​តំបន់​អាសុី

អុីស្រាអែល៖ អ៊ីស្រាអែល ​​បាន​ចេញ​ សេចក្តីព្រមាន​ វាយប្រហារ​ ដោយភេរវកម្ម​ក្នុង​ ពេល​ដ៏​ខ្លី​ខាង មុខ​នេះ​លើ​ អ្នក​ទេសចរ​ក្នុង​ប្រទេស​ឥណ្ឌា ដោយ​ធ្វើ​ការ​ ណែ​នាំដល់ ​ប្រជាជន​របស់ខ្លួន​ ជៀស​វាង​​នៅ ​ទីសាធារណៈ​ ក្នុង​អំឡុង ពេល​នៃការ​ ប្រារព្ធ​ពិធី​​ ចូល​ឆ្នាំ​ថ្មី​​ឆ្នាំ​សកល២០១៧ ។

សេ​ចក្តី​ថ្លែងការណ៍​ មួយ​ពី​ការិយាល័យ ​ប្រឆាំងអំពើពុករលួយ​ បាន​ជំរុញ​ឲ្យ ​មានការ​ប្រុង ប្រយ័ត្ន​​ជាពិសេស ​នៅក្នុង​តំបន់​ភាគ ខាងត្បូងនិងខាង លិច​នៃ ប្រទេស​ឥណ្ឌា ។

ជាងនេះទៅ ទៀត​អ្នក​ ធ្វើដំណើរ​គួរ តែ​ចជៀសវាង​ នៅ​តំបន់​ដែល មាន​មនុស្ស​ ប្រមូល​ផ្តុំ​គ្នា​ច្រើន ​ដូចជា​ការ​ ប្រារព្ធពិធី​ នៅ​តាម​ឆ្នេរសមុទ្រ​ ក្លឹប កម្សាន្ត​និង​ ទីផ្សារជាដើម ។ ឥណ្ឌា​គឺជា​ទិស ដៅ​ភ្ញៀវ​ ទេស​​​ចរ​ដ៏​មាន​ ប្រជាប្រិយ ភាព​មួយ ចំពោះ​ប្រជាជន ​អ៊ីស្រាអែល ។

អ្នក​ទេសចរ​វ័យក្មេង​ មក​ពី​ប្រទេស ​អ៊ីស្រាអែល​ ជា​និច្ចកាល​ធ្វើ ដំណើរ​ទៅកាន់ ​តំបន់​ជាច្រើន ​ដូច​ជារដ្ឋ​​ Goa ដែល​ជា​ តំបន់​ឆ្នេរសមុទ្រ​ដើម្បី សម្រាកលំហែ កាយ​បន្ទាប់ពី ​​​ការ​បញ្ចប់​​ កាតព្វកិច្ច​យោធា ​ដោយខានមិនបាន​ រួចមកនោះ ។

នៅក្នុងបម្រែបម្រួល ​ខុសធម្មតា​​ ការ​ព្រមាន ​ត្រូវបាន​ធ្វើ​ ឡើង​កាលពី ​ល្ងាច​ថ្ងៃសុក្រ​ ក្នុង​ប្រទេស​ អ៊ីស្រាអែល​ បន្ទាប់ពី​ការ​ ចាប់​ផ្តើ​ម​នៃ ថ្ងៃបុណ្យ​ឈប់​ សម្រាក​ Jewish Sabbath នៅ ពេល​ដែល​ ការិយាល័យ​របស់ រដ្ឋាភិបាល​ បាន​បិទ​ផ្អាក ដំណើរ​ការ​ផ្តល់សេវា ជូនប្រជាជន​ ។

​ការិយាល័យ ​ប្រឆាំង​ភេរវកម្ម​បាន​ ជំរុញ​ឲ្យ​ក្រុមគ្រួសារ​ ជនជាតិ​អ៊ីស្រាអែល ​ទាក់ទង​ទៅកាន់​ ញាត្តិសណ្តាន​ របស់ពួកគេ ​ក្នុង​ប្រទេស​ឥណ្ឌា​និង​ប្រាប់ ដល់ពួកគេ ​អំពីការ​គំរាម កំហែងនេះ ។

​​កាលពីអំឡុងឆ្នាំ​២០១២ ​ភរិយា​របស់​ អ្នក​ការទូតអ៊ីស្រាអែល ​ដែល​បាន​ស្នាក់ នៅ​ក្នុងប្រទេស ​ឥ​ណ្ឌា​ បានរង របួស​ធ្ងន់ធ្ងរ​ក្នុងការវាយ ប្រហារ​ដោយ ​គ្រាប់បែក ក្នុង​រថយន្ត​​​ ដែល​មាន​អ្នក ​បើកបរ​​របស់ លោកស្រី​ម្នាក់​ និង​ មនុស្ស​ពីរនាក់ ផ្សេងទៀត ។

គ្រោះថ្នាក់​នេះ​បាន បញ្ឆេះ​នូវ​ភាពតាន តឹង​ផ្នែកការទូត ​នៅពេល​ដែល ​នាយករដ្ឋមន្ត្រី​អ៊ីស្រា​អែល​ លោក Benjamin Netanyahu បាន​ចោទប្រកាន់​អ៊ីរ៉ង់​នៅ​ពីក្រោយ ​ភាពតាន តឹងនេះ ​តែយ៉ាង​ រដ្ឋាភិបាលក្រុង តេហេរ៉ង់​បាន​ បដិសេធ​យ៉ាង​ដាច់ អហង្ការ​ចំពោះការ​ចោទ ប្រកាន់​​នេះ ផងដែរ​។

ការ​ព្រមាន​របស់ ​អ៊ីស្រាអែល ​បានធ្វើឡើង​ តែប៉ុន្មានម៉ោង ប៉ុណ្ណោះ​ បន្ទាប់ពី​ប៉ូលិស​ ប្រឆាំង​ភេរវកម្ម​អូស្ត្រាលី​ បាន​ចោទ ប្រកាន់​បុរសម្នាក់​​ ដែល​ធ្វើការ​ គំរាមកំហែង​ រារាំង​ការ ប្រារព្ធពិធី ​បុណ្យ​ ចូលឆ្នាំថ្មី​ឆ្នាំ សកលនៅ ទីក្រុងស៊ីដនី ។ ទន្ទឹមនិងនេះ ​បុរសវ័យ​៤០ឆ្នាំ​ម្នាក់​ត្រូវ បាន​ឃាត់​ខ្លួន​នៅ ​អាកាសយានដ្ឋាន ​ក្រុងស៊ីដនី​កាល ពីថ្ងៃព្រហស្បត្តិ៍​បន្ទាប់ ពីចុះពីលើ​ យន្តហោះ​ដែល​ចេញ ដំណើរមកពី ក្រុងឡុងដ៍ ។