Saturday, April 20, 2024
Homeព័ត៌មានជាតិសត្វខ្សឹប រងផលប៉ះពាល់សាងសង់ខ្សែបញ្ជូនអគ្គិសនី នៅភាគខាងជើងទន្លេសាប

សត្វខ្សឹប រងផលប៉ះពាល់សាងសង់ខ្សែបញ្ជូនអគ្គិសនី នៅភាគខាងជើងទន្លេសាប

ភ្នំពេញៈ អង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជា (WCS) នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ បានចេញសេចក្តីប្រកាសព័ត៌មាន សម្តែងការព្រួយបារម្ភ អំពីផលប៉ះពាល់ដល់ជីវិតសត្វ ខ្សឹប ដែលបណ្តាលមកពីការសាងសង់ខ្សែបញ្ជូនអគ្គិសនី នៅជាប់តំបន់ការពារទេស ភាពទំនាប នៅភាគខាងជើងទន្លេសាប នៅឆ្នាំ២០១៧។

សេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថា សត្វខ្សឹប ជាសត្វស្លាបប្រភេទធំ ត្រូវបានគេចាត់ ទុកថា ជាសត្វកម្រ និងងាយផុតពូជ ដែលនៅក្នុងបញ្ជីក្រហមរបស់ អង្គការ IUCN សត្វនេះ មានតែចំនួនជាង៨០០ក្បាលប៉ុណ្ណោះ នៅលើពិភពលោក។ ក្នុងនោះ មាន ប្រមាណ៤៣២ក្បាល កំពុងរស់នៅប្រទេសកម្ពុជា និងបានហើរឆ្លងកាត់តំបន់ដែលសាង សង់ខ្សែបញ្ជូនអគ្គិសនី នៅជាប់តំបន់ការពារទេសភាពទំនាប នៅភាគខាងជើងទន្លេ សាប ដែលអាចបង្កការគ្រោះថ្នាក់ដល់សត្វកម្រនេះ ឬអាចស្លាប់ដោយសារការហោះ ទៅបុកនឹងខ្សែបញ្ជូនអគ្គិសនី ក្នុងពេលធ្វើបន្លាស់ទី ដើម្បីពងកូន ។ ដូច្នេះគួររៀបចំ របាំងការពារ ដាស់ឌីស ឬរុំព័ទ្ធខ្សែបញ្ជូនអគ្គិសនី ដែលសត្វស្លាបអាចងាយមើលឃើញ នៅពេលពួកវាហើរឆ្លងកាត់ ដើម្បីកាត់បន្ថយចំនួនសត្វស្លាបដែលអាចហោះបុកនឹងខ្សែ បញ្ជូនអគ្គិសនីនោះ ៕

RELATED ARTICLES