Tuesday, April 23, 2024
Homeព័ត៌មានជាតិសម្តេច​​ហ៊ុន សែន ថា កូន​​ប្រុស​​ទាំង​​៣ កាត់​​ទៅ​​ឪពុក​​ម្តាយ​​ពាក់​​កណ្តាល

សម្តេច​​ហ៊ុន សែន ថា កូន​​ប្រុស​​ទាំង​​៣ កាត់​​ទៅ​​ឪពុក​​ម្តាយ​​ពាក់​​កណ្តាល

ភ្នំពេញ  សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ថា កូនប្រុសទាំង៣របស់សម្តេច កាត់ ទៅឪពុកម្តាយម្នាក់ពាក់កណ្តាល។

សម្តេចហ៊ុន សែន បានសរសេរបញ្ជាក់ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច អម ជាមួយរូបថតប្រៀបធៀបរវាងសម្តេច និង កូនប្រុសទាំង៣ គឺលោកហ៊ុន ម៉ាណែត, ហ៊ុន ម៉ានិត និងហ៊ុន ម៉ានី កាលពីយប់ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៦ ថាមានបងប្អូនយើង ជា ច្រើនគិតថា កូនប្រុសខ្ញុំ៣នាក់នេះ កាត់មកខ្ញុំ ពាក់កណ្តាល និងកាត់ទៅភរិយាខ្ញុំពាក់កណ្តាល។ ដើម្បីងាយស្រួលធ្វើការប្រៀបធៀប ខ្ញុំសុំបង្ហាញ រូបថតកាលខ្ញុំនៅអាយុជាង៣០ឆ្នាំដូចពួកគេ ទាំង៣នាក់នេះដែរ

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ សម្តេច ហ៊ុន សែន មានកូនប្រុសស្រី៥នាក់ (ប្រុស៣ ស្រី២) និងចៅប្រុសស្រីចំនួន១៨នាក់ (ប្រុស ១០ ស្រី៨នាក់) ក្នុងនោះចៅស្រីទី១៨ ដែល ជាកូនរបស់លោកហ៊ុន ម៉ានិត ទើបនឹង ប្រសូត កាលពីយប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ។

សម្តេចហ៊ុន សែន ធ្លាប់បានសរសេរក្នុង ទំព័រហ្វេសប៊ុករបស់សម្តេចពីយប់ថ្ងៃទី០៤ ខែ ធ្នូ ឆ្នាំ២០១៦ ថា មុននេះបន្តិច ចៅទី១៨ បាន សម្រាលមកហើយ ជាចៅស្រី។ ចៅ១៨នាក់ ប្រុស១០ ស្រី៨នាក់ ជាចំនួនច្រើនបង្គួរ តែខ្ញុំ យល់ថា មិនទាន់គ្រប់គ្រាន់នៅឡើយ ហោចណាស់នៅខ្វះចៅប្រុស១នាក់ទៀត ដើម្បីបង្កើត ក្រុមបាល់ទាត់មួយក្រុម ដែលត្រូវមាន១១នាក់។ ចំណែកចៅស្រី៨នាក់ ពួកគេអាចបង្កើតក្រុម បាល់ទះបានហើយ ព្រោះត្រូវការតែ៦នាក់ ប៉ុណ្ណោះ។

គិតត្រឹមថ្ងៃ១២ កក្កដា ២០១៣ ពេល ដែលឪពុកខ្ញុំចែកឋាន គាត់មានកូន៦នាក់ ចៅ ជាង៣០នាក់ ចៅទួតជាង៦០នាក់ បើគិតជា កងទ័ព ស្មើ១កងអនុសេនាធំ។ ខ្ញុំពិតជាសុំចុះចាញ់ឪពុកម្តាយខ្ញុំហើយ ព្រោះខ្ញុំមានកូននិង ចៅតិចជាងគាត់ ហើយច្បាស់ជាចៅទួតតិចជាង គាត់ទៀតហើយ។ ស្វាគមន៍ចៅស្រីទី១៨ ដែល មានឈ្មោះ (ហ៊ុន ឌីមុនីរក្សា) ដែលអាចជា កូនពៅ ឬចៅពៅ ប្រសិនបើគ្មានកូនណាមាន កូនបន្ថែម។ សន្សំបានមួយឡូកន្លះ ស្មើនឹងបួនដំបកន្លះ។ ១បូក៨ ស្មើ៩ បើលេងបីសន្លឹក ស៊ីសល់ តែអុង៣ទេចៅ! (សូមទោសញាតិញោមនិយាយ លេងទេ ព្រោះសប្បាយពេក)។ ជូនពរ កូនស្រី សុខភាពល្អ និងសូមប្រយ័ត្នបងប្រុស៤នាក់ លួច ចូលក្តិចប្អូន ពិសេសបញ្ញាវ័ន្ត និងសក្កដា ដែល មិនសូវចង់បានប្អូនស្រី

ដោយ ៖ ដារិទ្ធ

RELATED ARTICLES