Friday, April 26, 2024
Homeព័ត៌មានជាតិដើរបាត់ពីផ្ទះ៦ថ្ងៃ ក្លាយជាសពជាប់ចំណងអណ្តែតទឹក

ដើរបាត់ពីផ្ទះ៦ថ្ងៃ ក្លាយជាសពជាប់ចំណងអណ្តែតទឹក

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ បានមកស្នាក់នៅជាមួយបងស្រីបង្កើត ដើម្បីជួយកាប់អុស ឱ្យបងស្រីយកទៅដុតធ្វើធ្យូងលក់ រួចក៏ដើរ បាត់ពីផ្ទះអស់រយៈពេល៦ថ្ងៃ ក៏ស្រាប់តែត្រូវ បានគេប្រទះឃើញសពអណ្តែតក្នុងទឹកស្លាប់ យ៉ាងអាណោចអាធ័ម ដោយមានចំណងជាប់ ដៃជើងទៀតផង ធ្វើឱ្យក្រុមគ្រួសារសង្ស័យថា ជាករណីឃាតកម្ម បង្កឱ្យមានការភ្ញាក់ផ្អើល ឡើង កាលពីវេលាម៉ោង១និង៤៥នាទីរសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចស្រះទឹក ខាងក្រោយភូមិកណ្តាល ឃុំតាំងសំរោង ស្រុក ភ្នំស្រួច ។

សពអណ្តែតទឹកទាំងដៃជើងជាប់ចំណង នោះ មានឈ្មោះជា ធឿន អាយុ២៥ឆ្នាំ មុខរបរកាប់អុសដុតធ្យូង មានលំនៅក្នុងភូមិតាំងរបង ឃុំហោងសំណំ ស្រុកឱរ៉ាល់ តែសព្វថ្ងៃ បានចេញ​មកស្នាក់នៅ និងធ្វើការជាមួយបងស្រីក្នុងភូមិ-ឃុំកើតហេតុខាងលើ ។

តាមប្រភពពីបងស្រីជនរងគ្រោះ បានឱ្យ ដឹងថា ប្អូនប្រុសនេះ (ជនរងគ្រោះ) មានសតិ មិនសូវប្រក្រតីដូចគេឯងទេ និងបានចេញមក ជួយកាប់អុសឱ្យនាងនិងប្តី ដុតធ្វើធ្យូងលក់មួយ រយៈមកហើយ។ នៅមុនពេលកើតហេតុ កាល ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ជនរងគ្រោះបាន បាត់ខ្លួនចេញពីផ្ទះ មិនដឹងជាទៅដល់ណា ពោល នោះ ក្រុមគ្រួសារបានដើរតាមរកដែរ តែមិន ឃើញសោះ លុះនឹកស្មានថាជនរងគ្រោះដើរ វង្វេង ព្រោះគេធ្លាប់ដើរវង្វេងបែបនេះដែរ ទើបមិនសូវចាប់អារម្មណ៍ ក៏នាំគ្នាចេញទៅព្រៃ រកកាប់អុសអស់ទៅ។ បន្ទាប់មក ជនរងគ្រោះ ក៏បាត់ខ្លួនអស់៦ថ្ងៃមិនឃើញត្រឡប់មកផ្ទះ វិញសោះ ទីបំផុត ស្រាប់តែមានអ្នកភូមិប្រទះ ឃើញសពប្អូនប្រុសអណ្តែតទឹក ដោយមាន ចំណងជាប់ដៃនិងជើង គួរឱ្យអាណោចអាធ័ម ទើបពួកគាត់ជាគ្រួសារសង្ស័យថា ជនរងគ្រោះ ត្រូវគេសម្លាប់តែម្តង ។

dfdfdf

លោកឧត្តមសេនីយ៍ត្រីសម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា បន្ទាប់ ពីទទួលបានសេចក្តីរាយការណ៍ថា មានករណី ប្រទះឃើញសពអណ្តែតទឹកភ្លាម លោកបាន ចាត់កម្លាំងសមត្ថកិច្ចឱ្យចុះទៅពិនិត្យដល់ទី- តាំងកើតហេតុ។ លុះទៅដល់ស្រង់សពឡើង មកលើគោកពិនិត្យ ក៏ប្រទះឃើញដៃ និងជើង សពមានជាប់ខ្សែចំណង និងមានស្លាកស្នាម បាក់ក និងផុងលលាដ៍ក្បាលផ្នែកខាងមុខទៀត ផង។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចនៅ មិនទាន់អាចសន្និដ្ឋានបានថា ជាករណីអ្វីឱ្យប្រាកដ នៅឡើយ ដោយរង់ចាំពិនិត្យស្លាកស្នាមបន្ថែម  ទៀតឱ្យបានច្បាស់លាស់ជាមុនសិន។

ចំណែកសាកសពជនរងគ្រោះ ត្រូវបាន សមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំ ធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ អ៊ុំ ណន

RELATED ARTICLES