Saturday, April 20, 2024
Homeព័ត៌មានជាតិបាក់ឡធ្យូង សង្កត់បុរសម្នាក់ ឆេះស្លាប់សល់តែគ្រោងឆ្អឹង នៅកោះកុង

បាក់ឡធ្យូង សង្កត់បុរសម្នាក់ ឆេះស្លាប់សល់តែគ្រោងឆ្អឹង នៅកោះកុង

ខេត្ដកោះកុង៖ បុរសអ្នកចម្ការម្នាក់ ត្រូវភ្លើងក្នុងឡធ្យូងឆេះដុតស្លាប់ចោលប្រពន្ធយ៉ាងអាណោចអាធ័ម ខណៈពេលដែលជនរងគ្រោះ ចូលទៅកាយធ្យូង ដែលកំពុងឆេះយ៉ាងសន្ធោសន្ធៅ ដែលហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយ បានកើតឡើង នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិតក្នុងភូមិថ្មីចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

សមត្ថកិច្ចស្រុកមណ្ឌលសីមា បានប្រាប់ឲ្យដឹងថា បុរសដែលត្រូវធ្យូងបាក់សង្កត់ ក្នុងពេលចូល​ទៅកាយធ្យូងក្នុងឡនោះ មានឈ្មោះ លី សាវឿន អាយុ៥៦ឆ្នាំ មានមុខរបរធ្វើចម្ការ មានរស់នៅកន្លែងកើតហេតុខាងលើ ។

សមត្ថកិច្ចបានបន្តថា នៅមុនពេលកើតហេតុ បុរសជាប្ដីបានប្រាប់ប្រពន្ធថា គាត់ទៅកាយធ្យូង​នៅចម្ការតាំងពីព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់ ប្រពន្ធគាត់​ក៏ទូរស័ព្ទទៅដើម្បីហៅឲ្យ​មកហូបបាយ តែទូរស័ព្ទអត់មានអ្នកទទួលសោះ ប្រពន្ធគាត់ក៏ទៅដើរទៅតាម ក៏ស្រាប់តែមើលក្នុងឡធ្យូងទៅឃើញសល់តែឆ្អឹង ។

ក្រោយទទួលបានព័ត៌មានពីករណីនេះ កម្លាំងសមត្ថកិច្ចជំនាញ​ បានចុះពិនិត្យដល់កន្លែងកើតហេតុភ្លាម និងបានសន្និដ្ឋានថា គាត់ស្លាប់ដោយសារ​​​ឆេះភ្លើងក្នុងឡធ្យូងពិតមែន ហើយក្រុមគ្រួសារបានរើសឆ្អឹងយកទៅធ្វើបុណ្យតាមប្រពៃណី ៕

dffddfs

RELATED ARTICLES